ភ្នំពេញ ៖ នគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានឃាត់ខ្លួនបុរសម្នាក់ ឈ្មោះ CHRISTOPER TERENCE BOWMAN អាយុ៤៥ឆ្នាំ ជនជាតិអាមេរិកកាំង នៅចំណុចសណ្ឋាគារអាខ្វារៀស សង្កាត់ចតុមុខ ខណ្ឌដូនពេញ ក្រោយធ្វើសកម្មភាព វាយកម្ទេចទូរ ATM របស់ធនាគារភ្នំពេញពាណិជ្ជ ។
សមត្ថកិច្ច បញ្ជាក់នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ថា កាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ដែលជាប្រធានសាខាធនាគារភ្នំពេញពាណិជ្ជ សាខាផ្សារថ្មី ពាក់ព័ន្ធករណី បំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ធនាគារភ្នំពេញពាណិជ្ជ ទូរATM ត្រង់ចំណុចផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវ១១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
ឆ្លងតាមការសាកសួរ , ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបាន វាយបំផ្លិចបំផ្លាញម៉ាស៊ីន និងទ្វារទូរ ATM របស់ធនាគារភ្នំពេញពាណិជ្ជ ពិតប្រាកដមែន ។
បច្ចុប្បន្ន កម្លាំងការិយាល័យជំនាញ បានកសាងសំណុំរឿង និង បញ្ជូនជនសង្ស័យ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕
.jpg)