មាន​ការកែច្នៃ​វិហារ​ឥស្លាម នៅ​ភូមិ​កំពង់​យោល ទៅ​សាលារៀន វិញ នាំ​អោយ​ផ្ទុះ​ការតវ៉ា !

តាកែវ ​៖ ​លោក សេន រ៉េះ តំណាង​សមាគម​ប្រភព​ល្អ​កម្ពុជា ប្រចាំ​ខេត្ត​តាកែវ បាន​ដាក់​លិខិត​ម

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
មាន​ការកែច្នៃ​វិហារ​ឥស្លាម នៅ​ភូមិ​កំពង់​យោល ទៅ​សាលារៀន វិញ នាំ​អោយ​ផ្ទុះ​ការតវ៉ា !
Sun, 25 October 2020 07:08 PM ដោយ ៖ មេត្តាតាកែវ ​៖ ​លោក សេន រ៉េះ តំណាង​សមាគម​ប្រភព​ល្អ​កម្ពុជា ប្រចាំ​ខេត្ត​តាកែវ បាន​ដាក់​លិខិត​មួយច្បាប់​ជូន​លោក​អភិបាល​ស្រុក​បូរី​ជលសារ ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២០ ក្នុង​វត្ថុ «​ស្នើសុំ​ការចុះ​ផ្អាក​ការកែច្នៃ​វិហារ​ឥស្លាម​ដែល​ជា​សម្បត្តិ​របស់​សមា​គម​ប្រភព​ល្អ​កម្ពុជា ទៅ​ជា​សាលារៀន​វិញ នៅ​ភូមិ​កំពង់​យោល ឃុំ​គោក​ពោធិ៍ ស្រុក​បូរី​ជលសារ ខេត្តតាកែវ​»​។​
 
​យោងតាម​លិខិត​ដែល​ទើប​ទទួលបាន​នៅ​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២០ នេះ បានអោយដឹងថា កាលពី​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២០ លោក សាន់ សុះ បាន​អោយ​ជាង​ចុះ​មក​កែច្នៃ​វិហារ​ឥស្លាម​ចាស់​ទៅ​ជា​សាលារៀន​វិញ ដោយ​មិន​មាន​ការពិភាក្សា​ជាមួយ​តំណាង​សមាគម ឡើយ ។ 
 
​ជាមួយគ្នានេះ លោក សេន រ៉េះ តំណាង​សមាគម​ប្រភព​ល្អ​កម្ពុជា ប្រចាំ​ខេត្ត​តាកែវ និង លោក​មេភូមិ បាន​សុំ​ផ្អាក​ការកែច្នៃ​នេះ​រហូត​ដល់​ថ្ងៃ​សុក្រ​ទី​២៣ ខែតុលា ឆ្នាំ​២០២០ ដើម្បី​ប្រជុំ​ពិភាក្សាគ្នា​ដែល​មាន​លោក​មេភូមិ ជា​គណៈអធិបតី ។ បន្ទាប់មក លទ្ធផល​ប្រជុំ​មិនទាន់​បាន​ឯកភាពគ្នា​ទេ តែ​លោក សាន់ សុះ នៅតែ​បន្ត​ការកែច្នៃ​វិហារ​នេះ​ដដែល នៅ​ថ្ងៃ​សៅរ៍​ទី​២៤ ខែតុលា ឆ្នាំ​២០២០ ហើយ​ក៏​បន្ត​នឹង​ធ្វើ​ការកែច្នៃ​នេះ នៅ​ថ្ងៃ​អាទិត្យ​ទី​២៥ ខែតុលា ឆ្នាំ​២០២០ នេះ ទៀត ដោយ​មិន​រង់ចាំ​ការដោះស្រាយ​ជាមួយ​សមាគម សិន ឡើយ ។​
 
​បន្ថែម​ពីលើ​លិខិត​មួយ​នេះ លោក សេន រ៉េះ តំណាង​សមាគម​ប្រភព​ល្អ​កម្ពុជា ប្រចាំ​ខេត្ត​តាកែវ បាន​ថ្លែង​ប្រាប់​នៅ​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២០ នេះ ថា ខាង​លោក សាន់ សុះ កំពុងតែ​បន្ត​ធ្វើការ​កែ​ច្នៃ​វិហារ​នេះ​ដដែល ដោយ​មិន​ស្តាប់​ការហាមឃាត់ ឬ ពិភាក្សា គ្នា​សិន​ឡើយ ។​
 
​លោក សេន រ៉េះ បន្តថា វិហារ​ឥស្លាម​មួយ​នេះ គឺ ខាង​សមាគម​បាន​គ្រប់គ្រង​តាំងពី​ឆ្នាំ​២០០០ មកម្ល៉េះ ពោល​គឺ​មាន​រយៈពេល​២០​ឆ្នាំ មកហើយ ។ បញ្ហា​នេះ លោក សង្ឃឹមថា អាជ្ញា​ធរមាន​សមត្ថកិច្ច នឹង​ចុះ​ផ្អាក​ការកែច្នៃ​នេះ ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​ការពិភាក្សា​គ្នា​រក​ដំណោះស្រាយ ។​
 
​ឆ្លើយតប​បញ្ហា​នេះ លោក សាន់ សុះ ថ្លែងប្រាប់ ថា វិហារ​ឥស្លាម​មួយ​នេះ គឺ ជា​អំណោយ​របស់​រដ្ឋ​គុយ​វ៉ែត ដែល​ផ្តល់ជូន​ប្រជាពលរដ្ឋ ពោល​គឺ មិនមែន​ជា​កម្មសិទ្ធិរ​បស់​សមាគម ឬ នរណា​ម្នាក់​ឡើយ ។​
 
​លោក សាន់ សុះ បន្ថែមថា បច្ចុប្បន្ន​មាន​វិហារ​ឥស្លាម​មួយទៀត បាន​សាងសង់​រួចហើយ ។ ដូច្នេះ ដោយ​មើលឃើញ​ការខ្វះខាត​សាលារៀន ទើប​លោក​ត្រូវ​កែច្នៃ​វិហារ​ឥស្លាម​ចាស់ ទៅ​ជា​សាលារៀន​វិញ ណាមួយ វិហារ​ឥស្លាម​មួយ​នេះ បាន​សាងសង់​លើ​ផ្នូរ​ថែម​ទៀត ផង ដែល​មិន​អាច​អោយ​ថ្វាយបង្គំ បានទេ ។ 
 
​ទោះបីយ៉ាងណា បញ្ហា​នេះ លោក រស់ ប៊ុនធឿន អភិបាលរង​ស្រុក​បូរី​ជលសារ ថ្លែងប្រាប់​ថា នៅវេលា​ម៉ោង​២ រសៀល​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២០ នេះ លោក​នឹង​ចុះ​ទៅ​ដើម្បី​ដើម្បី​សម្របសម្រួល​ករណីនេះ​ផ្ទាល់ ៕​







Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
10 January, 2021 07:12 PM
ភ្នំពេញ ​៖ ​បុរស​ម្នាក់​ជា​ជាង​ជួសជុល​រថយន្ត ខណៈ​កំពុង​ជួសជុល​រថយន្ត​ក្រឡុក​ស៊ីម៉ង់​ក៏​ស្រាប់តែ​ម៉ាស៊ីន​ប៊ូ​ម​ទឹក​ផ្ទុះឡើង​បណ្តាលឲ្យ​ខ្ទាត​ត្រូវ​ជនរងគ្រោះ​ស្លាប់​ភ្លាមៗ​យ៉ាង​អាណោចអាធ័ម ។
10 January, 2021 07:02 PM
កណ្ដាល ​៖ ​ជន​ជាប់​ឃុំ​៥​នាក់ បាន​លួច​រត់គេចខ្លួន​ពី​ពន្ធនាគារ​ខេត្តកណ្តាល​ទៀតហើយ ក្រោយ​ជាប់ឃុំ​បាន​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្នុង​បទល្មើស​ផ្សេងៗ​គ្នា ដោយ​នា​ពេលកន្លងមក ក៏​មាន​ករណី​លួច​រត់​នេះ ផងដែរ ។
10 January, 2021 06:46 PM
ភ្នំពេញ ​៖ ​មន្ត្រី​កងរាជអាវុធហត្ថ​ស័ក្តិ​៤​កន្លះ​ម្នាក់ បាន​បាញ់សម្លាប់​ប្រពន្ធ រួច​បាញ់​សម្លាប់​ខ្លួនឯង​តាម​ក្រោយ បន្សល់​ទុក​កូនស្រី​ម្នាក់ ព្រោះ​ភ្លើង​ប្រចណ្ឌ ។​
10 January, 2021 06:36 PM
ភ្នំពេញ ​៖ ​លោក គុជ គឹម​ឡុង អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ថ្លែង​ប្រាប់​នៅ​ព្រលប់​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០២១ នេះ ថា ជនសង្ស័យ​ដែល​ដឹក​ឃាតករ បាញ់សម្លាប់​លោក រ៉េត ស៊ី​ណាត នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ត្រូវបាន​ចៅក្រម​ស៊ើបសួរ សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ ។​
08 January, 2021 02:39 PM
ខេត្ត​រតនគិរី ៖ ប្រភព​បាន​លើកឡើង​ថា សែស្រឡាយ​មន្ត្រី​ធំ​នៅក្នុង​ស្នងការ​នគរបាល​ខេត្ត​រតនគិរី ដែល​ទើប​ឡើង​តួរ​នាទី​ថ្មី​តាម​ជើងខោ ជា​មេ​ប៉ុស្តិ៍​នគរបាល​ភូមិ​ភិៈ បាន​ល្បួងលួងលោម​ក្មេងស្រី​អាយុ​១៣​ឆ្នាំ ទៅ​រួមភេទ​ក្នុង​ផ្ទះសំណាក់​មួយ​កន្លែង​ក្នុង​ក្រុង​បាន​លុង ខេត្ត​រតនគិរី រហូត​បាន​សម្រេច​នោះ ឥឡូវ​លឺដំណឹង​ថា បាន​ដំណើរការ​ចូល​ដល់​ដៃ​ព្រះរាជអាជ្ញា​ហើយ ។
08 January, 2021 02:32 PM
កណ្តាល ​៖ ​លោក ជួន វណ្ណៈ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល នា​រសៀល​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០២១ នេះ បាន​សម្រេច​ឃុំខ្លួន​ឃាតករ​ឈ្មោះ ទូច សុជាតិ ហៅ អា​ដំរី ហៅ អា ម៉ាប់ អាយុ​៣៥​ឆ្នាំ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ពាក់ព័ន្ធ​ករណី​ចាក់​សម្លាប់​នារី​អាយុ​១៨​ឆ្នាំ ជា​សិស្សសាលា ។
08 January, 2021 02:27 PM
ភ្នំពេញ ​៖ ​តៃកុង​ឡាន​ដែល​ដឹក​ជនដៃដល់​បាញ់​សម្លាប់ លោក រ៉េត ស៊ី​ណែ​ត នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​មក​អយ្យការអ​ម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០២១ នេះ ដើម្បី​ចាត់ការ​តាមច្បាប់ ។​
08 January, 2021 02:21 PM
ភ្នំពេញ ​៖ ​ប្រជាពលរដ្ឋ បានអោយដឹងថា បច្ចុប្បន្ន នេះ មាន​បែ ចិញ្ចឹម​ត្រី​ជាច្រើន និង ផ្ទះ​បណ្តែត​ទឹក​របស់​ជនជាតិ​វៀតណាម កំពុង​កើតមាន​យ៉ាង​អ​នា​អធិតេ​យ្យ និង ការ​តាំង​ទីលំនៅ​មិន​ស្របច្បាប់ ស្ថិតនៅក្រោម​ស្ពាន​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact