មាន​ការកែច្នៃ​វិហារ​ឥស្លាម នៅ​ភូមិ​កំពង់​យោល ទៅ​សាលារៀន វិញ នាំ​អោយ​ផ្ទុះ​ការតវ៉ា !

តាកែវ ​៖ ​លោក សេន រ៉េះ តំណាង​សមាគម​ប្រភព​ល្អ​កម្ពុជា ប្រចាំ​ខេត្ត​តាកែវ បាន​ដាក់​លិខិត​ម

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
មាន​ការកែច្នៃ​វិហារ​ឥស្លាម នៅ​ភូមិ​កំពង់​យោល ទៅ​សាលារៀន វិញ នាំ​អោយ​ផ្ទុះ​ការតវ៉ា !
Sun, 25 October 2020 07:08 PM ដោយ ៖ មេត្តាតាកែវ ​៖ ​លោក សេន រ៉េះ តំណាង​សមាគម​ប្រភព​ល្អ​កម្ពុជា ប្រចាំ​ខេត្ត​តាកែវ បាន​ដាក់​លិខិត​មួយច្បាប់​ជូន​លោក​អភិបាល​ស្រុក​បូរី​ជលសារ ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២០ ក្នុង​វត្ថុ «​ស្នើសុំ​ការចុះ​ផ្អាក​ការកែច្នៃ​វិហារ​ឥស្លាម​ដែល​ជា​សម្បត្តិ​របស់​សមា​គម​ប្រភព​ល្អ​កម្ពុជា ទៅ​ជា​សាលារៀន​វិញ នៅ​ភូមិ​កំពង់​យោល ឃុំ​គោក​ពោធិ៍ ស្រុក​បូរី​ជលសារ ខេត្តតាកែវ​»​។​
 
​យោងតាម​លិខិត​ដែល​ទើប​ទទួលបាន​នៅ​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២០ នេះ បានអោយដឹងថា កាលពី​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២០ លោក សាន់ សុះ បាន​អោយ​ជាង​ចុះ​មក​កែច្នៃ​វិហារ​ឥស្លាម​ចាស់​ទៅ​ជា​សាលារៀន​វិញ ដោយ​មិន​មាន​ការពិភាក្សា​ជាមួយ​តំណាង​សមាគម ឡើយ ។ 
 
​ជាមួយគ្នានេះ លោក សេន រ៉េះ តំណាង​សមាគម​ប្រភព​ល្អ​កម្ពុជា ប្រចាំ​ខេត្ត​តាកែវ និង លោក​មេភូមិ បាន​សុំ​ផ្អាក​ការកែច្នៃ​នេះ​រហូត​ដល់​ថ្ងៃ​សុក្រ​ទី​២៣ ខែតុលា ឆ្នាំ​២០២០ ដើម្បី​ប្រជុំ​ពិភាក្សាគ្នា​ដែល​មាន​លោក​មេភូមិ ជា​គណៈអធិបតី ។ បន្ទាប់មក លទ្ធផល​ប្រជុំ​មិនទាន់​បាន​ឯកភាពគ្នា​ទេ តែ​លោក សាន់ សុះ នៅតែ​បន្ត​ការកែច្នៃ​វិហារ​នេះ​ដដែល នៅ​ថ្ងៃ​សៅរ៍​ទី​២៤ ខែតុលា ឆ្នាំ​២០២០ ហើយ​ក៏​បន្ត​នឹង​ធ្វើ​ការកែច្នៃ​នេះ នៅ​ថ្ងៃ​អាទិត្យ​ទី​២៥ ខែតុលា ឆ្នាំ​២០២០ នេះ ទៀត ដោយ​មិន​រង់ចាំ​ការដោះស្រាយ​ជាមួយ​សមាគម សិន ឡើយ ។​
 
​បន្ថែម​ពីលើ​លិខិត​មួយ​នេះ លោក សេន រ៉េះ តំណាង​សមាគម​ប្រភព​ល្អ​កម្ពុជា ប្រចាំ​ខេត្ត​តាកែវ បាន​ថ្លែង​ប្រាប់​នៅ​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២០ នេះ ថា ខាង​លោក សាន់ សុះ កំពុងតែ​បន្ត​ធ្វើការ​កែ​ច្នៃ​វិហារ​នេះ​ដដែល ដោយ​មិន​ស្តាប់​ការហាមឃាត់ ឬ ពិភាក្សា គ្នា​សិន​ឡើយ ។​
 
​លោក សេន រ៉េះ បន្តថា វិហារ​ឥស្លាម​មួយ​នេះ គឺ ខាង​សមាគម​បាន​គ្រប់គ្រង​តាំងពី​ឆ្នាំ​២០០០ មកម្ល៉េះ ពោល​គឺ​មាន​រយៈពេល​២០​ឆ្នាំ មកហើយ ។ បញ្ហា​នេះ លោក សង្ឃឹមថា អាជ្ញា​ធរមាន​សមត្ថកិច្ច នឹង​ចុះ​ផ្អាក​ការកែច្នៃ​នេះ ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​ការពិភាក្សា​គ្នា​រក​ដំណោះស្រាយ ។​
 
​ឆ្លើយតប​បញ្ហា​នេះ លោក សាន់ សុះ ថ្លែងប្រាប់ ថា វិហារ​ឥស្លាម​មួយ​នេះ គឺ ជា​អំណោយ​របស់​រដ្ឋ​គុយ​វ៉ែត ដែល​ផ្តល់ជូន​ប្រជាពលរដ្ឋ ពោល​គឺ មិនមែន​ជា​កម្មសិទ្ធិរ​បស់​សមាគម ឬ នរណា​ម្នាក់​ឡើយ ។​
 
​លោក សាន់ សុះ បន្ថែមថា បច្ចុប្បន្ន​មាន​វិហារ​ឥស្លាម​មួយទៀត បាន​សាងសង់​រួចហើយ ។ ដូច្នេះ ដោយ​មើលឃើញ​ការខ្វះខាត​សាលារៀន ទើប​លោក​ត្រូវ​កែច្នៃ​វិហារ​ឥស្លាម​ចាស់ ទៅ​ជា​សាលារៀន​វិញ ណាមួយ វិហារ​ឥស្លាម​មួយ​នេះ បាន​សាងសង់​លើ​ផ្នូរ​ថែម​ទៀត ផង ដែល​មិន​អាច​អោយ​ថ្វាយបង្គំ បានទេ ។ 
 
​ទោះបីយ៉ាងណា បញ្ហា​នេះ លោក រស់ ប៊ុនធឿន អភិបាលរង​ស្រុក​បូរី​ជលសារ ថ្លែងប្រាប់​ថា នៅវេលា​ម៉ោង​២ រសៀល​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២០ នេះ លោក​នឹង​ចុះ​ទៅ​ដើម្បី​ដើម្បី​សម្របសម្រួល​ករណីនេះ​ផ្ទាល់ ៕​







Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
19 January, 2021 10:09 AM
ភ្នំពេញ ​៖ ​នា​ព្រឹក​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០២១ នេះ  ទើប​ទទួលបាន​របាយ​ការណ៍​បន្ថែម​ពី​សមត្ថកិច្ច ពាក់ព័ន្ធ​ប្រតិបត្តិការ បង្ក្រាប​ជន​ដៃល់ឈ្មោះ អ៊ា ណា​រ៉េ​ន ដែល​បាញ់​សម្លាប់​លោក រ៉េត ស៊ី​ណែ​ត នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោយ​សមត្ថកិច្ច​ឡោមព័ទ្ធ​ចំនួន​៤​ខេត្ត រហូត​ជនដៃដល់​ត្រូវបាន​បាញ់សម្លាប់ ព្រោះ​បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច មិន​ព្រម​ប្រគល់​ខ្លួន​តាម​សម្រួល ។​
19 January, 2021 10:02 AM
​តាកែវ ​៖ ​នៅពេលនេះ មជ្ឈដ្ឋាន​ជាច្រើន​កំពុង​ទន្ទឹង​រង់ចាំ​មើល ថា តើ​សមត្ថកិច្ច​ខេត្តតាកែវ នឹង​ចាប់​ខ្លួន​លោក គឹម សារិទ្ធ នាយរង​អធិការកិច្ច​ចតុមុខ និង បក្ខពួក​ជាច្រើន​នាក់ ដែរឬទេ ក្រោយ​ជនរងគ្រោះ​បាន​ស្លាប់ បន្ទាប់ពី​ទទួលរង​នូវ​អំពើហិង្សា​យ៉ាង​ផ្សៃ​ព្រៃ​ពី​សំណាក់​លោក គឹម សារិទ្ធ ។
19 January, 2021 09:55 AM
ស្ទឹងត្រែង ​៖ ​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្ទឹងត្រែង បាន​បង្ក្រាប ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា​-​ឡាវ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ជា​ជនជាតិ​ឡាវ ។​
19 January, 2021 09:46 AM
​ភ្នំពេញ ​៖ ​រហូតមកទល់​ពេលនេះ គឺ មាន​រយៈពេល​ជាង​១​ខែ ហើយ ដែល​ប៉ូលិស​ស័ក្តិ​៤ ឈ្មោះ កេត ផា​រ៉េ​ន នៅ​ក្រសួង​មហាផ្ទៃ បាន​បាញ់​២​គ្រាប់ បណ្តាល​អោយ​មួយ​គ្រាប់​ត្រូវ​លើ​យុវជន​ម្នាក់ ចំ​ជើង​ស្តាំ និង មួយ​គ្រាប់​ទៀត ផ្លាត​ចំ​ទ្វារ​កញ្ចក់​ផ្ទះ​អ្នកដទៃ បែក​ខ្ទេចខ្ទី នៅ​មិនទាន់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅឡើយ​ទេ ។
15 January, 2021 03:48 PM
ភ្នំពេញ​ ៖​ លើក​ទី​២ ហើយ ដែល​ចោរ​មក​បំផ្លាញ​ទ្រព្យសម្បត្តិ​ដល់​ផ្ទះ​លោក ដួង តារា រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​លោក​បង្ហាញ​ពី​ការព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព​ក្នុង​ការរស់នៅ ។
15 January, 2021 03:42 PM
កំពង់ស្ពឺ ​៖ ​បញ្ជាការដ្ឋាន​ទ័ព​ពិសេស បានអោយដឹងថា លោក​វរសេនីយ៍ត្រី លឹម សាយ ជា​គ្រូបង្វឹក​លោត​ឆត្រយោង ពិតជា​បាន​ស្លាប់​ដោយសារ​ធ្លាក់​ពីលើ​ឆត្រយោង ប្រាកដ​មែន ។
15 January, 2021 03:33 PM
កណ្តាល ​៖ ​រហូតមក​ទល់​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០២១ នេះ សមត្ថកិច្ច​ខេត្ត​កណ្តាល នៅ​ពុំ​ទាន់​តាម​ចាប់ខ្លួន​ជន​ជាប់ឃុំ​៤​នាក់ ដែល​លួច​រត់គេចខ្លួន​ពី​ពន្ធនាគារ​ខេត្ត​កណ្តាល មក​វិញ​បាន​នៅឡើយ​ទេ ។
15 January, 2021 03:26 PM
ភ្នំពេញ ​៖ ​នា​ព្រឹក​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០២១ នេះ ប្រជាពលរដ្ឋ​បាន​ផ្ញើ​រូបភាព​មក​ថា តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ នៃ​ខណ្ឌ​ច្បារអំពៅ ឃើញ​ឡាន​ដឹក​អេតចាយ​យ៉ាង​សំពីងសំពោង បែរជា​ប៉ូលិស​ចរាចរណ៍​តាម​ដងផ្លូវ​មិន​ចាប់​ផាកពិន័យ​ទាល់តែសោះ ដោយ​មិន​ដឹង​មូលហេតុ​អ្វី​ឡើយ ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact