មាន​ការកែច្នៃ​វិហារ​ឥស្លាម នៅ​ភូមិ​កំពង់​យោល ទៅ​សាលារៀន វិញ នាំ​អោយ​ផ្ទុះ​ការតវ៉ា !

តាកែវ ​៖ ​លោក សេន រ៉េះ តំណាង​សមាគម​ប្រភព​ល្អ​កម្ពុជា ប្រចាំ​ខេត្ត​តាកែវ បាន​ដាក់​លិខិត​ម

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
មាន​ការកែច្នៃ​វិហារ​ឥស្លាម នៅ​ភូមិ​កំពង់​យោល ទៅ​សាលារៀន វិញ នាំ​អោយ​ផ្ទុះ​ការតវ៉ា !
Sun, 25 October 2020 07:08 PM ដោយ ៖ មេត្តាតាកែវ ​៖ ​លោក សេន រ៉េះ តំណាង​សមាគម​ប្រភព​ល្អ​កម្ពុជា ប្រចាំ​ខេត្ត​តាកែវ បាន​ដាក់​លិខិត​មួយច្បាប់​ជូន​លោក​អភិបាល​ស្រុក​បូរី​ជលសារ ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២០ ក្នុង​វត្ថុ «​ស្នើសុំ​ការចុះ​ផ្អាក​ការកែច្នៃ​វិហារ​ឥស្លាម​ដែល​ជា​សម្បត្តិ​របស់​សមា​គម​ប្រភព​ល្អ​កម្ពុជា ទៅ​ជា​សាលារៀន​វិញ នៅ​ភូមិ​កំពង់​យោល ឃុំ​គោក​ពោធិ៍ ស្រុក​បូរី​ជលសារ ខេត្តតាកែវ​»​។​
 
​យោងតាម​លិខិត​ដែល​ទើប​ទទួលបាន​នៅ​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២០ នេះ បានអោយដឹងថា កាលពី​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២០ លោក សាន់ សុះ បាន​អោយ​ជាង​ចុះ​មក​កែច្នៃ​វិហារ​ឥស្លាម​ចាស់​ទៅ​ជា​សាលារៀន​វិញ ដោយ​មិន​មាន​ការពិភាក្សា​ជាមួយ​តំណាង​សមាគម ឡើយ ។ 
 
​ជាមួយគ្នានេះ លោក សេន រ៉េះ តំណាង​សមាគម​ប្រភព​ល្អ​កម្ពុជា ប្រចាំ​ខេត្ត​តាកែវ និង លោក​មេភូមិ បាន​សុំ​ផ្អាក​ការកែច្នៃ​នេះ​រហូត​ដល់​ថ្ងៃ​សុក្រ​ទី​២៣ ខែតុលា ឆ្នាំ​២០២០ ដើម្បី​ប្រជុំ​ពិភាក្សាគ្នា​ដែល​មាន​លោក​មេភូមិ ជា​គណៈអធិបតី ។ បន្ទាប់មក លទ្ធផល​ប្រជុំ​មិនទាន់​បាន​ឯកភាពគ្នា​ទេ តែ​លោក សាន់ សុះ នៅតែ​បន្ត​ការកែច្នៃ​វិហារ​នេះ​ដដែល នៅ​ថ្ងៃ​សៅរ៍​ទី​២៤ ខែតុលា ឆ្នាំ​២០២០ ហើយ​ក៏​បន្ត​នឹង​ធ្វើ​ការកែច្នៃ​នេះ នៅ​ថ្ងៃ​អាទិត្យ​ទី​២៥ ខែតុលា ឆ្នាំ​២០២០ នេះ ទៀត ដោយ​មិន​រង់ចាំ​ការដោះស្រាយ​ជាមួយ​សមាគម សិន ឡើយ ។​
 
​បន្ថែម​ពីលើ​លិខិត​មួយ​នេះ លោក សេន រ៉េះ តំណាង​សមាគម​ប្រភព​ល្អ​កម្ពុជា ប្រចាំ​ខេត្ត​តាកែវ បាន​ថ្លែង​ប្រាប់​នៅ​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២០ នេះ ថា ខាង​លោក សាន់ សុះ កំពុងតែ​បន្ត​ធ្វើការ​កែ​ច្នៃ​វិហារ​នេះ​ដដែល ដោយ​មិន​ស្តាប់​ការហាមឃាត់ ឬ ពិភាក្សា គ្នា​សិន​ឡើយ ។​
 
​លោក សេន រ៉េះ បន្តថា វិហារ​ឥស្លាម​មួយ​នេះ គឺ ខាង​សមាគម​បាន​គ្រប់គ្រង​តាំងពី​ឆ្នាំ​២០០០ មកម្ល៉េះ ពោល​គឺ​មាន​រយៈពេល​២០​ឆ្នាំ មកហើយ ។ បញ្ហា​នេះ លោក សង្ឃឹមថា អាជ្ញា​ធរមាន​សមត្ថកិច្ច នឹង​ចុះ​ផ្អាក​ការកែច្នៃ​នេះ ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​ការពិភាក្សា​គ្នា​រក​ដំណោះស្រាយ ។​
 
​ឆ្លើយតប​បញ្ហា​នេះ លោក សាន់ សុះ ថ្លែងប្រាប់ ថា វិហារ​ឥស្លាម​មួយ​នេះ គឺ ជា​អំណោយ​របស់​រដ្ឋ​គុយ​វ៉ែត ដែល​ផ្តល់ជូន​ប្រជាពលរដ្ឋ ពោល​គឺ មិនមែន​ជា​កម្មសិទ្ធិរ​បស់​សមាគម ឬ នរណា​ម្នាក់​ឡើយ ។​
 
​លោក សាន់ សុះ បន្ថែមថា បច្ចុប្បន្ន​មាន​វិហារ​ឥស្លាម​មួយទៀត បាន​សាងសង់​រួចហើយ ។ ដូច្នេះ ដោយ​មើលឃើញ​ការខ្វះខាត​សាលារៀន ទើប​លោក​ត្រូវ​កែច្នៃ​វិហារ​ឥស្លាម​ចាស់ ទៅ​ជា​សាលារៀន​វិញ ណាមួយ វិហារ​ឥស្លាម​មួយ​នេះ បាន​សាងសង់​លើ​ផ្នូរ​ថែម​ទៀត ផង ដែល​មិន​អាច​អោយ​ថ្វាយបង្គំ បានទេ ។ 
 
​ទោះបីយ៉ាងណា បញ្ហា​នេះ លោក រស់ ប៊ុនធឿន អភិបាលរង​ស្រុក​បូរី​ជលសារ ថ្លែងប្រាប់​ថា នៅវេលា​ម៉ោង​២ រសៀល​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២០ នេះ លោក​នឹង​ចុះ​ទៅ​ដើម្បី​ដើម្បី​សម្របសម្រួល​ករណីនេះ​ផ្ទាល់ ៕​







Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
19 January, 2021 02:48 PM
ភ្នំពេញ​ ៖​ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ក្រើនរំលឹក​ដល់​អ្នកសារព័ត៌មាន​ទាំងអស់ កុំទៅ​ថត​យក​ព័ត៌មាន នៅក្នុង​ដែន​សមត្ថកិច្ច​របស់​អាជ្ញាធរ​ដែល​ហាមឃាត់​កំពុងបំ​ពេញ​កិច្ចការងារ ព្រោះ​ខុស​វិជ្ជាជីវ​:​សារព័ត៌មាន ។​
19 January, 2021 02:30 PM
កណ្តាល ​៖ ​នៅពេលនេះ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​លង្វែក ឃុំ​កំពង់ហ្លួង ស្រុក​ពញាឮ ខេត្ត​កណ្តាល បាននាំគ្នា យក​ធុងសាំង ដុំ​ឈើ កង់ឡាន និង របស់របរ​ផ្សេងៗ​ទៀត តម្រៀប​ពេញ​ពេញ​ផ្លូវ​តែម្តង ដើម្បី​ទប់ស្កាត់​ភាពព្រហើន​នៃ​ឡាន​តាក់ស៊ី បើកបរ​លឿនៗ បង្ក​គ្រោះថ្នាក់​ចរាចរណ៍ និង ហុយ​ឡើង​ទ្រលោម ខណៈ​អាជ្ញាធរ​មូលដ្ឋាន ហាក់​មិន​អើពើ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ទាល់តែសោះ ។​
19 January, 2021 02:05 PM
​ភ្នំពេញ​ ៖​ នៅ​ល្ងាច​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០២១ នេះ សមត្ថកិច្ច​បាន​រកឃើញ​បុរស​ជនជាតិ​ខ្មែរ​សញ្ជាតិ​អាមេរិក​ម្នាក់ រត់ចេញ​ពី​ទី​តាំងធ្វើ​ចត្តា​ឡី​ស័ក វិញ​ហើយ ដោយ​ពេល​នេះ បាន​នាំ​ខ្លួន​គាត់​ទៅ​ធ្វើ​ចត្តា​ឡី​ស័ក សាជាថ្មី និង យក​វត្ថុ​សំណាក​តេស្ត ផងដែរ ។ នេះ​បើ​តាម​ការ​បង្ហើប​ពី​សមត្ថកិច្ច មុន​នេះ​បន្តិច ។
19 January, 2021 11:46 AM
​ភ្នំពេញ​ ៖​ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​២​នាក់ ពាក់ព័ន្ធ​បទល្មើស​លួច​មាន​ស្ថាន​ទម្ងន់ទោស ឆក់​ខ្សែ​.​ក ត្រូវបាន​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ក្រសួងមហាផ្ទៃ បញ្ជូន​ដល់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០២១ នេះ ដើម្បី​ចាត់ការ​តាមច្បាប់ ។
19 January, 2021 11:37 AM
ភ្នំពេញ ​៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ប្រកាសថា សម្តេច​នឹង​ចាក់​វ៉ាក់សាំង​ប្រឆាំង កូវី​ដ​-១៩ មុនគេ ដើម្បី​បង្កើត​នូវ​ជំនឿ​ទុកចិត្ត​លើ​វ៉ាក់សាំង​និង​ជំរុញ​ចលនា​ប្រយុទ្ធ​ប្រឆាំង​កូវី​ដ​-១៩ ។​
19 January, 2021 11:32 AM
ភ្នំពេញ ​៖ ​ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ បន្ថែមទៀត ពាក់ព័ន្ធ​ការបាញ់​សម្លាប់​លោក រ៉េត ស៊ី​ណែ​ត នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០២១ នៅ​ចំណុច​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដោយ​ដកហូត​បាន​កាំភ្លើងខ្លី​មួយ​ដើម និង​គ្រាប់​មួយចំនួន​ផង​ដែរ ។
19 January, 2021 11:19 AM
​ភ្នំពេញ ​៖ ​កាលពី​ល្ងាច​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០២១ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ បាន​ចុះ​បង្ក្រាប​ទីតាំង​ជួញដូរ ចែកចាយ និង ប្រើប្រាស់​គ្រឿងញៀន​មួយកន្លែង នៅ​ចំណុច​រោង​កម្មករសំណង់ ស្ថិត​នៅលើ​ផ្លូវលំ ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ ។​
19 January, 2021 10:47 AM
​កែប​ ៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ប្រកាស​គាំទ្រ​ចំណាត់ការ​របស់​លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប ដែល​បាន​ដឹកនាំ​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខេត្ត​កែវ រុះរើ​របង​ថ្ម​និង​ទ្វារ​ដែក បិទ​ផ្លូវ​សាធារណៈ​របស់​ប្រជាពលរដ្ឋ ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact