មាន​ការកែច្នៃ​វិហារ​ឥស្លាម នៅ​ភូមិ​កំពង់​យោល ទៅ​សាលារៀន វិញ នាំ​អោយ​ផ្ទុះ​ការតវ៉ា !

តាកែវ ​៖ ​លោក សេន រ៉េះ តំណាង​សមាគម​ប្រភព​ល្អ​កម្ពុជា ប្រចាំ​ខេត្ត​តាកែវ បាន​ដាក់​លិខិត​ម

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
មាន​ការកែច្នៃ​វិហារ​ឥស្លាម នៅ​ភូមិ​កំពង់​យោល ទៅ​សាលារៀន វិញ នាំ​អោយ​ផ្ទុះ​ការតវ៉ា !
Sun, 25 October 2020 07:08 PM ដោយ ៖ មេត្តាតាកែវ ​៖ ​លោក សេន រ៉េះ តំណាង​សមាគម​ប្រភព​ល្អ​កម្ពុជា ប្រចាំ​ខេត្ត​តាកែវ បាន​ដាក់​លិខិត​មួយច្បាប់​ជូន​លោក​អភិបាល​ស្រុក​បូរី​ជលសារ ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២០ ក្នុង​វត្ថុ «​ស្នើសុំ​ការចុះ​ផ្អាក​ការកែច្នៃ​វិហារ​ឥស្លាម​ដែល​ជា​សម្បត្តិ​របស់​សមា​គម​ប្រភព​ល្អ​កម្ពុជា ទៅ​ជា​សាលារៀន​វិញ នៅ​ភូមិ​កំពង់​យោល ឃុំ​គោក​ពោធិ៍ ស្រុក​បូរី​ជលសារ ខេត្តតាកែវ​»​។​
 
​យោងតាម​លិខិត​ដែល​ទើប​ទទួលបាន​នៅ​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២០ នេះ បានអោយដឹងថា កាលពី​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២០ លោក សាន់ សុះ បាន​អោយ​ជាង​ចុះ​មក​កែច្នៃ​វិហារ​ឥស្លាម​ចាស់​ទៅ​ជា​សាលារៀន​វិញ ដោយ​មិន​មាន​ការពិភាក្សា​ជាមួយ​តំណាង​សមាគម ឡើយ ។ 
 
​ជាមួយគ្នានេះ លោក សេន រ៉េះ តំណាង​សមាគម​ប្រភព​ល្អ​កម្ពុជា ប្រចាំ​ខេត្ត​តាកែវ និង លោក​មេភូមិ បាន​សុំ​ផ្អាក​ការកែច្នៃ​នេះ​រហូត​ដល់​ថ្ងៃ​សុក្រ​ទី​២៣ ខែតុលា ឆ្នាំ​២០២០ ដើម្បី​ប្រជុំ​ពិភាក្សាគ្នា​ដែល​មាន​លោក​មេភូមិ ជា​គណៈអធិបតី ។ បន្ទាប់មក លទ្ធផល​ប្រជុំ​មិនទាន់​បាន​ឯកភាពគ្នា​ទេ តែ​លោក សាន់ សុះ នៅតែ​បន្ត​ការកែច្នៃ​វិហារ​នេះ​ដដែល នៅ​ថ្ងៃ​សៅរ៍​ទី​២៤ ខែតុលា ឆ្នាំ​២០២០ ហើយ​ក៏​បន្ត​នឹង​ធ្វើ​ការកែច្នៃ​នេះ នៅ​ថ្ងៃ​អាទិត្យ​ទី​២៥ ខែតុលា ឆ្នាំ​២០២០ នេះ ទៀត ដោយ​មិន​រង់ចាំ​ការដោះស្រាយ​ជាមួយ​សមាគម សិន ឡើយ ។​
 
​បន្ថែម​ពីលើ​លិខិត​មួយ​នេះ លោក សេន រ៉េះ តំណាង​សមាគម​ប្រភព​ល្អ​កម្ពុជា ប្រចាំ​ខេត្ត​តាកែវ បាន​ថ្លែង​ប្រាប់​នៅ​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២០ នេះ ថា ខាង​លោក សាន់ សុះ កំពុងតែ​បន្ត​ធ្វើការ​កែ​ច្នៃ​វិហារ​នេះ​ដដែល ដោយ​មិន​ស្តាប់​ការហាមឃាត់ ឬ ពិភាក្សា គ្នា​សិន​ឡើយ ។​
 
​លោក សេន រ៉េះ បន្តថា វិហារ​ឥស្លាម​មួយ​នេះ គឺ ខាង​សមាគម​បាន​គ្រប់គ្រង​តាំងពី​ឆ្នាំ​២០០០ មកម្ល៉េះ ពោល​គឺ​មាន​រយៈពេល​២០​ឆ្នាំ មកហើយ ។ បញ្ហា​នេះ លោក សង្ឃឹមថា អាជ្ញា​ធរមាន​សមត្ថកិច្ច នឹង​ចុះ​ផ្អាក​ការកែច្នៃ​នេះ ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​ការពិភាក្សា​គ្នា​រក​ដំណោះស្រាយ ។​
 
​ឆ្លើយតប​បញ្ហា​នេះ លោក សាន់ សុះ ថ្លែងប្រាប់ ថា វិហារ​ឥស្លាម​មួយ​នេះ គឺ ជា​អំណោយ​របស់​រដ្ឋ​គុយ​វ៉ែត ដែល​ផ្តល់ជូន​ប្រជាពលរដ្ឋ ពោល​គឺ មិនមែន​ជា​កម្មសិទ្ធិរ​បស់​សមាគម ឬ នរណា​ម្នាក់​ឡើយ ។​
 
​លោក សាន់ សុះ បន្ថែមថា បច្ចុប្បន្ន​មាន​វិហារ​ឥស្លាម​មួយទៀត បាន​សាងសង់​រួចហើយ ។ ដូច្នេះ ដោយ​មើលឃើញ​ការខ្វះខាត​សាលារៀន ទើប​លោក​ត្រូវ​កែច្នៃ​វិហារ​ឥស្លាម​ចាស់ ទៅ​ជា​សាលារៀន​វិញ ណាមួយ វិហារ​ឥស្លាម​មួយ​នេះ បាន​សាងសង់​លើ​ផ្នូរ​ថែម​ទៀត ផង ដែល​មិន​អាច​អោយ​ថ្វាយបង្គំ បានទេ ។ 
 
​ទោះបីយ៉ាងណា បញ្ហា​នេះ លោក រស់ ប៊ុនធឿន អភិបាលរង​ស្រុក​បូរី​ជលសារ ថ្លែងប្រាប់​ថា នៅវេលា​ម៉ោង​២ រសៀល​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២០ នេះ លោក​នឹង​ចុះ​ទៅ​ដើម្បី​ដើម្បី​សម្របសម្រួល​ករណីនេះ​ផ្ទាល់ ៕​







Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
24 July, 2014 11:03 PM
​ភ្នំពេញ៖ស្ត្រី​ជាង​អ៊ុតសក់​ម្នាក់ នៅ​ត​តូប​លេខ​៩៦​ក្នុង​ផ្សារ​សូរិយា​ម៉​ល នៅ​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ត្រូវ​បុរស​ជា​ប្តី​បាញ់សម្លាប់ ព្រោះតែ​ទំនាស់​ពាក្យសម្តី  និង​បាន​បាញ់សម្លាប់​ខ្លួនឯង​តាម​ក្រោយ ហើយ​ករណីនេះ​ត្រូវបាន​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​កាលពី​ម៉ោង ៤:៣០​នាទី រសៀល​ថ្ងៃ​ព្រហស្បតិ៍​២៤​កក្កដា​។​
24 July, 2014 03:16 PM
​ភ្នំពេញ៖ចរាចរណ៍​បាន​កកស្ទះ នៅលើ​កំណាត់​ផ្លូវ​ទំនប់​កប់​ស្រូវ ដោយសារ​រថយន្ត​ដឹក​ហ៊ីយ៉ាន់ដាយ ដឹក​អេតចាយ​១​គ្រឿង បាន​ក្រឡាប់​សង្កត់​ទៅលើ មនុស្ស​នៅ​ជាយក្រុង​ភ្នំពេញ នៅ​ម៉ោង​៦:៥៥​នាទី​ព្រលប់​ថ្ងៃ​២៣​កក្កដា​នេះ​នៅតាម​បណ្តោយ​ផ្លូវ​ទំនប់​កប់​ស្រូវ មុខ​រោងចក្រ​ប័​រ​រី ភូមិ​ជម្ពូរ​វ័​ន្ត សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។
24 July, 2014 02:37 PM
បន្ទាយមានជ័យ​៖​លោក ជា ដា ត្រូវបាន​ថ្នាក់លើ​ប្រកាស​តែងតាំង​ជា មេបញ្ជាការ អ ហ ក្រុង​ប៉ោយប៉ែត កាលពី​រសៀល​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៤​នេះ ក្រោយពី​អតីត​មេបញ្ជាការ ចាស់​លោក ហម ម៉ុ​ត ទទួល​មរ​ណះ​ភាព ដោយ​ធ្លាក់​ពីលើ​សណ្ឋាគារ​មី​ដ​លែ​ន នៅ​ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៨ ខែកក្កដា កន្លងទៅ​។​
24 July, 2014 02:10 PM
​ភ្នំពេញ​៖​ស្ត្រី​ម្នាក់​បាន​ធ្លាក់​ពីលើ​ម៉ូតូឌុប រងរបួស​ធ្ងន់​ដោយសារ​ចោរ​ឆក់យក​ការ​បូ​ប​លុយ ហើយ​ជនសង្ស័យ​រួមទាំង​អ្នក​ម៉ូតូឌុប​បាន​ជិះ​គេចខ្លួនបាត់ កាលពី​វេលា​ម៉ោង ២២​និង​៣០​នាទី​យប់ ថ្ងៃទី​២៣ ខែ​កក្ដ​ដា ឆ្នាំ​២០១៤ នៅ​ចំណុច មុខ​ស្តីការគណរដ្ឋមន្ត្រី តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រូ​ស្ស៊ី ស្ថិតក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​
24 July, 2014 01:23 PM
​បន្ទាយមានជ័យ​៖​ប្រជាពលរដ្ឋ ប្រទះឃើញ​អណ្ដែត​ក្នុង​ស្រះ​ទឹក កាស៊ីណូ​ហ្គោល​ឌិន ចំនុច ដើម​ស្រល់ ស្ថិត​ក្នុងភូមិ​សាមគ្គី​មានជ័យ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ​២០១៤ សព​នោះ​មាន​សភាព​ស្អុយរលួយ មើលរូប​មិន​ស្គាល់​។​
23 July, 2014 04:31 PM
បន្ទាយមានជ័យ​៖​ប្រជាពលរដ្ឋ បាន​រិះគន់​ចំៗ​ថា ឲ្យតែមាន​ការប្រកួត​បាល់ទាត់ World Cup ពិភពលោក តែងតែមានបទល្មើស ចោរកម្មផ្សេងៗកើតឡើង តែគេក៏​ស​ង្គេ​ត​ឃើញថា សមត្ថកិច្ច​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង ក្នុងការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា ពិសេស​គឺ​បទល្មើស ចោរកម្ម​ផ្សេងៗ ប៉ុន្តែ​អ្វីដែល​ប្លែក​គួរ ឲ្យ​កត់សំគាល់​នោះ​គឺ ករណី​ជួញដូរ​គ្រឿងញៀន ហាក់​មានការ​កើនឡើង​ជា​លំដាប់ បើទោះជា មានការ​បង្ក្រាប​ជា​ហូរហែ​ក៏ដោយ​។​
23 July, 2014 01:56 PM
​ភ្នំពេញ​៖ នគរបាល​ចុះបង្ក្រាប ទីតាំង​ហ្គេម​ខុសច្បាប់ មួយកន្លែង​ដែល​ស្ថិតនៅ​ចំណុច​ផ្ទះ​លេខ​77B តាម​បណ្តោយ​ផ្លូវ​លេខ​២០៥ ក្រុមទី​៣០ សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន ឃាត់ខ្លួន​យុវជន​ប្រុស​ស្រី​ចំនួន​១៣​នាក់​ពាក់ព័ន្ធ​នឹង​ករណី​ជួរ​ដូរ​និង​សេព​គ្រឿងញៀន ដកហូត​បាន​គ្រឿងញៀន​២​កញ្ចប់​ធំ កាលពី​វេលា​ម៉ោង​២០​និង ០០​នាទី​យប់​ថ្ងៃ​២២ ខែកក្កដា ឆ្នាំ​២០១៤​។​
23 July, 2014 01:32 PM
ភ្នំពេញ៖​លោក​ផ្កាយ​២ ​មុំ សោភ័ណ ធ្វើ​ការ​នៅ​ជួរ​អង្គរក្ស​ម្នាក់​និង​ជា​ថៅកែ​យានដ្ឋាន​ជួសជុល​រថយន្ត MSP ពេលនេះ​ត្រូវបាន​សមត្ថកិច្ច​ប្រាប់ថា កំពុង​រត់ការ​ខ្វែងដៃខ្វែងជើង ដើម្បី​បិទ​សំណុំរឿង មិន​ឲ្យ​កងរាជអាវុធហត្ថ​ក្រុងភ្នំពេញ បន្តរ​ស៊ើបអង្កេត​និង​តាម​ចាប់ខ្លួន ក្រោយពី បានធ្វើ​សកម្មភាព​បាញ់ អ្នកបើកបរ​រថយន្ត​របស់ខ្លួន​បណ្តាល​ឲ្យ​រងរបួស​បាក់​ភ្លៅ ពេល​សុំ​បើក ប្រាក់ខែ កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៤​កន្លងទៅ​។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact