មាន​ការកែច្នៃ​វិហារ​ឥស្លាម នៅ​ភូមិ​កំពង់​យោល ទៅ​សាលារៀន វិញ នាំ​អោយ​ផ្ទុះ​ការតវ៉ា !

តាកែវ ​៖ ​លោក សេន រ៉េះ តំណាង​សមាគម​ប្រភព​ល្អ​កម្ពុជា ប្រចាំ​ខេត្ត​តាកែវ បាន​ដាក់​លិខិត​ម

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
មាន​ការកែច្នៃ​វិហារ​ឥស្លាម នៅ​ភូមិ​កំពង់​យោល ទៅ​សាលារៀន វិញ នាំ​អោយ​ផ្ទុះ​ការតវ៉ា !
Sun, 25 October 2020 07:08 PM ដោយ ៖ មេត្តាតាកែវ ​៖ ​លោក សេន រ៉េះ តំណាង​សមាគម​ប្រភព​ល្អ​កម្ពុជា ប្រចាំ​ខេត្ត​តាកែវ បាន​ដាក់​លិខិត​មួយច្បាប់​ជូន​លោក​អភិបាល​ស្រុក​បូរី​ជលសារ ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២០ ក្នុង​វត្ថុ «​ស្នើសុំ​ការចុះ​ផ្អាក​ការកែច្នៃ​វិហារ​ឥស្លាម​ដែល​ជា​សម្បត្តិ​របស់​សមា​គម​ប្រភព​ល្អ​កម្ពុជា ទៅ​ជា​សាលារៀន​វិញ នៅ​ភូមិ​កំពង់​យោល ឃុំ​គោក​ពោធិ៍ ស្រុក​បូរី​ជលសារ ខេត្តតាកែវ​»​។​
 
​យោងតាម​លិខិត​ដែល​ទើប​ទទួលបាន​នៅ​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២០ នេះ បានអោយដឹងថា កាលពី​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២០ លោក សាន់ សុះ បាន​អោយ​ជាង​ចុះ​មក​កែច្នៃ​វិហារ​ឥស្លាម​ចាស់​ទៅ​ជា​សាលារៀន​វិញ ដោយ​មិន​មាន​ការពិភាក្សា​ជាមួយ​តំណាង​សមាគម ឡើយ ។ 
 
​ជាមួយគ្នានេះ លោក សេន រ៉េះ តំណាង​សមាគម​ប្រភព​ល្អ​កម្ពុជា ប្រចាំ​ខេត្ត​តាកែវ និង លោក​មេភូមិ បាន​សុំ​ផ្អាក​ការកែច្នៃ​នេះ​រហូត​ដល់​ថ្ងៃ​សុក្រ​ទី​២៣ ខែតុលា ឆ្នាំ​២០២០ ដើម្បី​ប្រជុំ​ពិភាក្សាគ្នា​ដែល​មាន​លោក​មេភូមិ ជា​គណៈអធិបតី ។ បន្ទាប់មក លទ្ធផល​ប្រជុំ​មិនទាន់​បាន​ឯកភាពគ្នា​ទេ តែ​លោក សាន់ សុះ នៅតែ​បន្ត​ការកែច្នៃ​វិហារ​នេះ​ដដែល នៅ​ថ្ងៃ​សៅរ៍​ទី​២៤ ខែតុលា ឆ្នាំ​២០២០ ហើយ​ក៏​បន្ត​នឹង​ធ្វើ​ការកែច្នៃ​នេះ នៅ​ថ្ងៃ​អាទិត្យ​ទី​២៥ ខែតុលា ឆ្នាំ​២០២០ នេះ ទៀត ដោយ​មិន​រង់ចាំ​ការដោះស្រាយ​ជាមួយ​សមាគម សិន ឡើយ ។​
 
​បន្ថែម​ពីលើ​លិខិត​មួយ​នេះ លោក សេន រ៉េះ តំណាង​សមាគម​ប្រភព​ល្អ​កម្ពុជា ប្រចាំ​ខេត្ត​តាកែវ បាន​ថ្លែង​ប្រាប់​នៅ​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២០ នេះ ថា ខាង​លោក សាន់ សុះ កំពុងតែ​បន្ត​ធ្វើការ​កែ​ច្នៃ​វិហារ​នេះ​ដដែល ដោយ​មិន​ស្តាប់​ការហាមឃាត់ ឬ ពិភាក្សា គ្នា​សិន​ឡើយ ។​
 
​លោក សេន រ៉េះ បន្តថា វិហារ​ឥស្លាម​មួយ​នេះ គឺ ខាង​សមាគម​បាន​គ្រប់គ្រង​តាំងពី​ឆ្នាំ​២០០០ មកម្ល៉េះ ពោល​គឺ​មាន​រយៈពេល​២០​ឆ្នាំ មកហើយ ។ បញ្ហា​នេះ លោក សង្ឃឹមថា អាជ្ញា​ធរមាន​សមត្ថកិច្ច នឹង​ចុះ​ផ្អាក​ការកែច្នៃ​នេះ ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​ការពិភាក្សា​គ្នា​រក​ដំណោះស្រាយ ។​
 
​ឆ្លើយតប​បញ្ហា​នេះ លោក សាន់ សុះ ថ្លែងប្រាប់ ថា វិហារ​ឥស្លាម​មួយ​នេះ គឺ ជា​អំណោយ​របស់​រដ្ឋ​គុយ​វ៉ែត ដែល​ផ្តល់ជូន​ប្រជាពលរដ្ឋ ពោល​គឺ មិនមែន​ជា​កម្មសិទ្ធិរ​បស់​សមាគម ឬ នរណា​ម្នាក់​ឡើយ ។​
 
​លោក សាន់ សុះ បន្ថែមថា បច្ចុប្បន្ន​មាន​វិហារ​ឥស្លាម​មួយទៀត បាន​សាងសង់​រួចហើយ ។ ដូច្នេះ ដោយ​មើលឃើញ​ការខ្វះខាត​សាលារៀន ទើប​លោក​ត្រូវ​កែច្នៃ​វិហារ​ឥស្លាម​ចាស់ ទៅ​ជា​សាលារៀន​វិញ ណាមួយ វិហារ​ឥស្លាម​មួយ​នេះ បាន​សាងសង់​លើ​ផ្នូរ​ថែម​ទៀត ផង ដែល​មិន​អាច​អោយ​ថ្វាយបង្គំ បានទេ ។ 
 
​ទោះបីយ៉ាងណា បញ្ហា​នេះ លោក រស់ ប៊ុនធឿន អភិបាលរង​ស្រុក​បូរី​ជលសារ ថ្លែងប្រាប់​ថា នៅវេលា​ម៉ោង​២ រសៀល​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២០ នេះ លោក​នឹង​ចុះ​ទៅ​ដើម្បី​ដើម្បី​សម្របសម្រួល​ករណីនេះ​ផ្ទាល់ ៕​







Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
26 November, 2020 02:17 PM
ភ្នំពេញ ​៖ ​បុរស​ជនជាតិ​ចិន​ម្នាក់ បាន​ប្រើ​អំពើហិង្សា​លើ​ប្រពន្ធ​ជនជាតិខ្មែរ យ៉ាង​ផ្សៃ​ព្រៃ កាលពី​វេលា​ម៉ោងជាង​៨​យប់ ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ថ្មីៗ​នេះ នៅ​ចំណុច​ក្នុង​ហាង​មួយ ស្ថិតនៅ​ផ្ទះ​លេខ​៦៧​បេ ផ្លូវ​លេខ​៣១០ សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។​
26 November, 2020 02:08 PM
ភ្នំពេញ ៖ លោកស្រី អ៊ុក រ៉េតគន្ធា ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានប្រកាសសាលក្រមផ្តន្ទាទោសស្ត្រីម្នាក់ដែលហ៊ានយកកាំបិតអារ.មុខនិងអារ.ដៃ ក្មេងស្រីអាយុ៥ឆ្នាំ រងរបួសធ្ងន់ធ្ងរ ដេរជាង១០០ថ្នេរ ដាក់ពន្ធនាគារ១២ឆ្នាំ និង សងប្រាក់ចំនួន២០០លានរៀល ។
26 November, 2020 01:59 PM
កណ្តាល ​៖ ​ក្មេងៗ​៨​នាក់ ក្នុងចំណោម​៩​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ករណី​ព្រួត​វាយ​បុរស​ខ្មែរឥស្លាម​ម្នាក់​ជា​គ្រូ​បង្ហាត់កីឡា​សាច់ដុំ ប្លន់​យក​ម៉ូតូ តែ​មិនបាន​សម្រេច ។​
26 November, 2020 01:53 PM
កណ្តាល ៖ ក្រោយមានជម្លោះជាមួយប្រពន្ធជាមួយជនជាតិខ្មែរ រួចមក , បុរសជនជាតិចិន បានយកកន្ត្រៃដែកចាក់សម្លាប់កូនស្រីខ្លួនឯងអាយុជាង១ឆ្នាំ បណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័ម ។
25 November, 2020 11:32 AM
កណ្តាល ​៖ ​នគរបាល​ស្រុក​ស្អាង នៅ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​បាន​ឃាត់ខ្លួន​បុរស​ម្នាក់ ពីបទ «​ហិង្សា​ដោយ​ចេតនា​» លើ​អតីត​ប្រពន្ធ​ជា​ច្រើន នៅ​ចំណុច​ផ្សារ​ពាម​ប្រជុំ ភូមិ​ពាម​ប្រជុំ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្ត​កណ្តាល ។​
25 November, 2020 11:24 AM
​ភ្នំពេញ​ ៖ ​តុលាការ​កំពូល នៅ​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ បានសម្រេច​បន្ត​ឃុំខ្លួន​លោក រ៉ុង ឈុន ក្នុង​ពន្ធនាគារ ដដែល ដោយ​មិន​ព្រម​ដោះលែង​តាម​ពាក្យ​ស្នើសុំ នោះទេ ។ ពេលនេះ លោក រ៉ុង ឈុន ត្រូវបាន​បញ្ជូន​ត្រឡប់​ទៅ​ពន្ធនាគារ​ព្រៃ​ស វិញ ដើម្បី​បន្ត​នីតិវិធី ។
24 November, 2020 10:16 AM
កណ្តាល ​៖ ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ក្មេងស្ទាវ​៦​នាក់ ដែល​ព្រួត​គ្នា​វាយ​ជនរងគ្រោះ​៣​នាក់ គ្រាន់​តែ​រឿង​ជិះ​ម៉ូតូ​វ៉ា​គ្នា​សោះ ។
24 November, 2020 10:10 AM
​ភ្នំពេញ ​៖ ​លោក​ស័ក្តិ​៥ ហ៊ីម សំបូរ ដែល​យក​កាំភ្លើង មក​ជេរប្រមាថ សំឡុត និង គំរាមកំហែង​សម្លាប់​ទាំង​គ្រួសារ​ដល់​អ្នកភូមិ​ផង​របង​ជាមួយ​នោះ បាន​ត្រូវ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចាប់ខ្លួន​បញ្ជូន​មក​តុលាការ កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២០ ដើម្បី​ចាត់ការ​តាមច្បាប់ ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact