សារ​ពី អតិថិជន «​បុរី​ពិភពថ្មី ផ្លូវវេង​ស្រេង​» , អាន​ហើយ ខ្លោចចិត្ត​និង​អាណិតអាសូរ

​ភ្នំពេញ​ ៖ ​នេះ​ជា​សម្តី​របស់​អតិថិជន បុរី​ពិភពថ្មី ដែល​បាន​បង្ហោះ​ជា​សាធារណៈ​តាម​បណ្

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
សារ​ពី អតិថិជន «​បុរី​ពិភពថ្មី ផ្លូវវេង​ស្រេង​» , អាន​ហើយ ខ្លោចចិត្ត​និង​អាណិតអាសូរ
Fri, 23 October 2020 12:59 PM ដោយ ៖ មេត្តា
​ភ្នំពេញ​ ៖ ​នេះ​ជា​សម្តី​របស់​អតិថិជន បុរី​ពិភពថ្មី ដែល​បាន​បង្ហោះ​ជា​សាធារណៈ​តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ថា «​បុរី​ពិភពថ្មី ផ្លូវវេង​ស្រេង​» ក្រោយ​ផ្សារ​ត្រពាំង​ថ្លឹង ខណ្ឌ​ពោធិ៍​សែន​ជ័យ បើ​ទឹក​នៅ​តែ​បែប​និង​តទៅទៀត តើ​អោយ​ពួក​ខ្ញុំ​រស់​បែបណា​? ។ 
 
​គណនី​ហ្វេ​ប៊ុក​ឈ្មោះ «​យាយ ចាន់​» បង្ហាញ​កាលពី​វេលា​ម៉ោង​១២៖១៨​នាទី យប់​រំលង​អាធ្រា​ត្រ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០ ដោយ​មាន​ខ្លឹមសារ​ទាំងស្រុង ថា ៖ 
 
​ពេល​ខ្ញុំ​មក​រស់នៅ​ក្នុង​បុរី​នេះ ខ្ញុំ​សប្បាយចិត្ត​ហើយ​គិត​ថា​ខ្ញុំ​ជ្រើសរើស​ទិញ​ផ្ទះ​នៅ​បុរី​ពិភពថ្មី​នេះ​គឺ​ត្រឹមត្រូវ​ហើយ មាន​ទំនុកចិត្ត​ជឿជាក់​១០០% ផ្ទះ​មិន​សូវ​មាន​បញ្ហា​ច្រើន​ទេ គ្រាន់​តែ​ផ្ទះ​ខ្លះ​មាន​ស្នាម​ប្រេះ​កំបោរ​បូកជញ្ជាំង​ខ្លះៗ បន្ទប់ទឹក​ជាន់​ឡៅតឿ​មាន​បញ្ហា​ជ្រាប​តិចតួច ម្ចាស់ផ្ទះ​ក៏​ជួល​ជាង​ជួសជុល​កែកុន​ធ្វើទៅ គិតថា​ជា​រឿង​តូចតាច​ដែរ​ទេ គ្រាន់​ជា​ង​បុរី​ខ្លះ​គឺ​ស្រុត​ផ្ទះ​ក៏​មាន​។​
 
​ខ្ញុំ​ជឿជាក់​និង​មាន​ទំនុចចិត្ត​លើបុរី​ពិភព​ថ្មី​រហូតមក ហើយក៏​បាន​ណែនាំ​អោយ​ឪពុក​ម្តាយ​បងប្អូន​មិត្តភក្តិ​អោយ​មក​ទិញ​បុរី​ពិភព​ថ្មី​និង​ដែរ ។ ពេល​ពួកគាត់​មក​ទិញ​គឺ​រក​ទីតាំង​ក្បែរ​ផ្សារ គិត​ថា​បាន​លក់ដូរ ឬ ជួល​ផ្ទះ​អោយ​គេ​ក៏​បាន​ថ្លៃ​ដែរ ឬ លក់​ផ្ទះ​វិញ​ក៏​ចំណេញ​បាន​ច្រើន​គួរសម​ដែរ តែ​ធាតុពិត​គឺ​ពួកគាត់​ខកចិត្ត ផ្សារ​បើក​មិន​ដើរ ហើយ​ក៏​បិទ​ទៅវិញ ។​
 
​តែ​មិន​ថ្វី​ពួក​ខ្ញុំ​នៅតែ​បន្ត​ក្តីសង្ឃឹម​ថា ថ្ងៃ​ណា​មួយ​គង់តែ​ផ្សារ​គេ​បើក​វិញ​ទេ ម្ចាស់​បុរី​ចំណាយ​លុយ​សង់​ផ្សារ​អស់​មិន​តិច​ទេ គេ​មិន​ទុក​ចោល​រហូត​នោះ​ឡើយ តែ «​ដូច​កាប់​បំពង់​រង់ចាំ​ទឹកភ្លៀង​» ។ ពួក​ខ្ញុំ​ក៏​មិន​ដែល​ទៅ​តវ៉ា​រឿង​ផ្សារ​អី​ដែរ ថ្ងៃ​ណា​គេ​បើក​ថ្ងៃណឹ​ង​ទៅ ខ្ជិល​គិត ខ្ជិល​ខ្វល់ ។ ប៉ុន្តែ បញ្ហា​ទឹក​លិច​នេះ ពួក​ខ្ញុំ​មិន​ខ្វល់​មិន​បាន​ឡើយ ។​
 
​កន្លង​មក​ភ្លៀង​ខ្លាំង យ៉ាងច្រើន​លិច​ថ្នល់ ឬ​លិច​ចូល​ផ្ទះ​បងប្អូន​មួយចំនួន​តូច ដែល​ផ្ទះ​គាត់​ទំនាប​ជាងគេ លិច​យ៉ាងច្រើន ៣​ទៅ​៥​ម៉ោង វា​ហូរ​ទៅ​អស់ហើយ តែ​លើក​នេះ​វា​ជា​លើក​ទី​១​ហើយ ដែល​លិច​ដល់​ថ្នាក់​នេះ ។​
 
​ពួក​ខ្ញុំ​ទាំ​រស់​ក្នុង​ទឹក​ស្អុយ​ជា​យូរថ្ងៃ​ណាស់​មកហើយ រំពឹង​ថា​ទឹកនឹង​ស្រ​ក តែ​វា​មិន​ស្រក ពួក​ខ្ញុំ​មិន​អាច​បន្ត​រស់​ក្នុង​ទឹក​ស្អុយ​នេះ​យូរ​តទៅទៀត​បាន​ឡើយ ។ ពួក​ខ្ញុំ​ត្រូវ​ការប្រកប​រប​ចិញ្ចឹមជីវិត បើ​ផ្ទះ​លិច​ខ្លាំង​មិន​ស្រ​កចឹង តើ​អោយ​ពួក​ខ្ញុំ​រស់​យ៉ាងម៉េច​? ជា​ពិសេស​កូនក្មេង​និង​មនុស្ស​ចាស់ និង​អ្នកមាន​ជំងឺ តើ​ពួកគាត់​ប្រឈម​នឹង​ជម្ងឺ​ផ្សេងៗ ហើយ​ក្មេងៗ​មិន​បាន​ទៅ​រៀន ឪពុកម្តាយ​មិន​បាន​ទៅ​ធ្វើការ​រកស៊ី​ចិញ្ចឹម​គ្រួសារ ។​
 
​សូមមេត្តា​ម្ចាស់​បុរី​ពិភពថ្មី លោក​ឧកញ៉ា ហុង ពី​វ និង ក្រសួង មន្ត្រី​ដែល​ពាក់ព័ន្ធ​ជួយ​សំរួល​ដល់​ពួក​ខ្ញុំ​ដោយ​អនុគ្រោះ​ផង ជាពិសេស លោក​ឧកញ៉ា ហុង ពី​វ ម្ចាស់​បុរី​ពិភពថ្មី សូម​លោក​ជួយ​ដោះស្រាយ​អោយ​ពួក​ខ្ញុំ​ដោយ​អ​នុះ​គ្រោះ​ផង ។​
 
​បងប្អូន​ប្រជាជន​ដែល​រស់នៅ​ក្នុង​បុរី​ពិភព​ថ្មី​ផ្លូវវេង​ស្រេង​ក្រោយ​ផ្សារ​ត្រពាំង​ថ្លឹង សង្ឃឹម​និង​ជឿជាក់ថា លោក​ឧកញ៉ា មិន​ទុក​ប្រជាជន​ដែល​រស់នៅ​ក្នុង​បុរី​របស់ លោក​ឧកញ៉ា អោយ​លិចលង់ ចឹង នោះ ឡើយ ៕​





Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
26 November, 2020 02:17 PM
ភ្នំពេញ ​៖ ​បុរស​ជនជាតិ​ចិន​ម្នាក់ បាន​ប្រើ​អំពើហិង្សា​លើ​ប្រពន្ធ​ជនជាតិខ្មែរ យ៉ាង​ផ្សៃ​ព្រៃ កាលពី​វេលា​ម៉ោងជាង​៨​យប់ ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ថ្មីៗ​នេះ នៅ​ចំណុច​ក្នុង​ហាង​មួយ ស្ថិតនៅ​ផ្ទះ​លេខ​៦៧​បេ ផ្លូវ​លេខ​៣១០ សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។​
26 November, 2020 02:08 PM
ភ្នំពេញ ៖ លោកស្រី អ៊ុក រ៉េតគន្ធា ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានប្រកាសសាលក្រមផ្តន្ទាទោសស្ត្រីម្នាក់ដែលហ៊ានយកកាំបិតអារ.មុខនិងអារ.ដៃ ក្មេងស្រីអាយុ៥ឆ្នាំ រងរបួសធ្ងន់ធ្ងរ ដេរជាង១០០ថ្នេរ ដាក់ពន្ធនាគារ១២ឆ្នាំ និង សងប្រាក់ចំនួន២០០លានរៀល ។
26 November, 2020 01:59 PM
កណ្តាល ​៖ ​ក្មេងៗ​៨​នាក់ ក្នុងចំណោម​៩​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ករណី​ព្រួត​វាយ​បុរស​ខ្មែរឥស្លាម​ម្នាក់​ជា​គ្រូ​បង្ហាត់កីឡា​សាច់ដុំ ប្លន់​យក​ម៉ូតូ តែ​មិនបាន​សម្រេច ។​
26 November, 2020 01:53 PM
កណ្តាល ៖ ក្រោយមានជម្លោះជាមួយប្រពន្ធជាមួយជនជាតិខ្មែរ រួចមក , បុរសជនជាតិចិន បានយកកន្ត្រៃដែកចាក់សម្លាប់កូនស្រីខ្លួនឯងអាយុជាង១ឆ្នាំ បណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័ម ។
25 November, 2020 11:32 AM
កណ្តាល ​៖ ​នគរបាល​ស្រុក​ស្អាង នៅ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​បាន​ឃាត់ខ្លួន​បុរស​ម្នាក់ ពីបទ «​ហិង្សា​ដោយ​ចេតនា​» លើ​អតីត​ប្រពន្ធ​ជា​ច្រើន នៅ​ចំណុច​ផ្សារ​ពាម​ប្រជុំ ភូមិ​ពាម​ប្រជុំ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្ត​កណ្តាល ។​
25 November, 2020 11:24 AM
​ភ្នំពេញ​ ៖ ​តុលាការ​កំពូល នៅ​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ បានសម្រេច​បន្ត​ឃុំខ្លួន​លោក រ៉ុង ឈុន ក្នុង​ពន្ធនាគារ ដដែល ដោយ​មិន​ព្រម​ដោះលែង​តាម​ពាក្យ​ស្នើសុំ នោះទេ ។ ពេលនេះ លោក រ៉ុង ឈុន ត្រូវបាន​បញ្ជូន​ត្រឡប់​ទៅ​ពន្ធនាគារ​ព្រៃ​ស វិញ ដើម្បី​បន្ត​នីតិវិធី ។
24 November, 2020 10:16 AM
កណ្តាល ​៖ ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ក្មេងស្ទាវ​៦​នាក់ ដែល​ព្រួត​គ្នា​វាយ​ជនរងគ្រោះ​៣​នាក់ គ្រាន់​តែ​រឿង​ជិះ​ម៉ូតូ​វ៉ា​គ្នា​សោះ ។
24 November, 2020 10:10 AM
​ភ្នំពេញ ​៖ ​លោក​ស័ក្តិ​៥ ហ៊ីម សំបូរ ដែល​យក​កាំភ្លើង មក​ជេរប្រមាថ សំឡុត និង គំរាមកំហែង​សម្លាប់​ទាំង​គ្រួសារ​ដល់​អ្នកភូមិ​ផង​របង​ជាមួយ​នោះ បាន​ត្រូវ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចាប់ខ្លួន​បញ្ជូន​មក​តុលាការ កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២០ ដើម្បី​ចាត់ការ​តាមច្បាប់ ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact