លោក គង់ យ​ន សមាជិក​ក្រុមប្រឹក្សា​ឃុំ​អង្កោល ឆ្លៀត​ឱកាស​ចាក់​ដី​លុប​សមុទ្រ ខណៈ​ថ្នាក់ដឹកនាំ​កំពុង​មមាញឹក​រឿង​ទឹកជំនន់

កែប​​ ៖ ​លោក គង់ យ​ន សមាជិក​ក្រុមប្រឹក្សា​ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប បាន​ឆ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
លោក គង់ យ​ន សមាជិក​ក្រុមប្រឹក្សា​ឃុំ​អង្កោល ឆ្លៀត​ឱកាស​ចាក់​ដី​លុប​សមុទ្រ ខណៈ​ថ្នាក់ដឹកនាំ​កំពុង​មមាញឹក​រឿង​ទឹកជំនន់
Thu, 22 October 2020 01:35 PM ដោយ ៖ មេត្តាកែប​​ ៖ ​លោក គង់ យ​ន សមាជិក​ក្រុមប្រឹក្សា​ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប បាន​ឆ្លៀតឱកាស​ប្រើ​គ្រឿងចក្រ​ចាក់ដី​លុប​សមុទ្រ ខណៈ​បច្ចុប្បន្ននេះ ថ្នាក់ដឹកនាំ​កំពូលៗ ជាពិសេស​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា តែម្តង កំពុង​មមាញឹក​យ៉ាងខ្លាំង ចុះ​ទៅ​តាម​បណ្តា​រាជធានី​-​ខេត្ត​ដើម្បី​សួរសុខទុក្ខ​ប្រជាពលរដ្ឋ និង ចែក​អំណោយ ពាក់ព័ន្ធ​បញ្ហា​គ្រោះទឹកជំនន់ ។​
 
​ប្រជាពលរដ្ឋ បង្ហើប​ប្រាប់​នៅ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២០ នេះ ថា លោក គង់ យ​ន សមាជិក​ក្រុមប្រឹក្សា​ឃុំ​អង្កោល​បាន​ចាក់ដី​លុប​សមុទ្រ​ទាំង​បំពាន ខណៈ​ដែល​ខ្លួន​ឯង គឺជា​មន្ត្រី​អនុវត្ត​ច្បាប់ បែរ​ជា​បំពាន​ច្បាប់ ទៅវិញ ។​
 
​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​អំពែង ឃុំ​អង្កោល បាន​សម្ដែង​ការហួសចិត្ត​យ៉ាងខ្លាំង ចំពោះ​លោក​គង់ យ​ន ថា «​ខ្លួនឯង​ជា​មន្ត្រី​អនុវត្ត​ច្បាប់ ហេតុអ្វី មិន​ធ្វើ​ជា​គំរូ​ល្អ បែរជា​ធ្វើ​គំរូ​អាក្រក់​ដល់​ប្រជាជន​បែបនេះ​»​។​
 
​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ បានអោយដឹងថា បើ​ប្រជាពលរដ្ឋ សាងសង់​តូប ឬ ក៏​ធ្វើ​អ្វី​មួយ​នៅ​មាត់សមុទ្រ វិញ ត្រូវតែ​សុំច្បាប់ ឬ សុំ​ច្បាប់​ហើយ អាជ្ញាធរ មិន​អនុញ្ញាត​ផង ចុះ​ហេតុអ្វី​បានជា​លោក គង់ យ​ន ហ៊ាន​ដល់​ចាក់ដី​លុប​សមុទ្រ ដោយ​មិន​មាន​អ្នកណា​មក​ហាមឃាត់​ទាល់តែសោះ ។​
 
​ជុំវិញ​បញ្ហា​នេះ លោក ម៉ី ជី មេឃុំ​អង្កោល បានអោយដឹងថា មួយ​រយៈ​នេះ​គាត់​មាន​ជំងឺ ដោយ​គាត់​បាន​ប្រគល់​ការងារ​អោយ​ទៅ ជំទប់​ទី​១ ។ ចំណែក រឿង​លោក គង់ យ​ន សមាជិក​ក្រុមប្រឹក្សា​ឃុំ​អង្កោល ចាក់ដី​លុប​សមុទ្រ​នេះ លោក​មិន​គាំទ្រ​នោះ​ទេ ដោយ​ក្នុង​នាម ខ្លួន គឺ ជា​មន្ត្រី ធ្វើ​អ្វី តាមតែ​ទំនើងចិត្ត ធ្វើអោយប៉ះពាល់​ដល់​អារម្មណ៍​របស់​ប្រជាពលរដ្ឋ និង ជា​គំរូ​អាក្រក់ ដែល​មិន​អាច​ទទួលយកបាន ។​
 
​ទោះបីយ៉ាងណា ពេល​នេះ​ពុំ​ទាន់​អាច​សុំ​ការឆ្លើយតប​ពី​លោក គង់ យ​ន សមាជិក​ក្រុមប្រឹក្សា​ឃុំ​អង្កោល បានទេ ដោយសារ​គ្មាន​លេខ​ទូរស័ព្ទ​ដើម្បី​ទំនាក់ទំនង ។​
 
​បញ្ហា​នេះ សង្ឃឹមថា លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប ទើប​ឡើង​តំណែង​ថ្មី នឹង​បើក​ការស្រាវជ្រាវ​ករណី នេះ ។ ប្រសិនបើ មាន​ករណី​ពិត​ប្រាកដ​មែន សង្ឃឹមថា លោក​អភិបាល​នឹង​មាន​វិធានការ​តាម​ផ្លូវច្បាប់ កុំ​លើកលែង​អោយ​ឡើយ ៕​




 
Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
26 November, 2020 02:17 PM
ភ្នំពេញ ​៖ ​បុរស​ជនជាតិ​ចិន​ម្នាក់ បាន​ប្រើ​អំពើហិង្សា​លើ​ប្រពន្ធ​ជនជាតិខ្មែរ យ៉ាង​ផ្សៃ​ព្រៃ កាលពី​វេលា​ម៉ោងជាង​៨​យប់ ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ថ្មីៗ​នេះ នៅ​ចំណុច​ក្នុង​ហាង​មួយ ស្ថិតនៅ​ផ្ទះ​លេខ​៦៧​បេ ផ្លូវ​លេខ​៣១០ សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។​
26 November, 2020 02:08 PM
ភ្នំពេញ ៖ លោកស្រី អ៊ុក រ៉េតគន្ធា ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានប្រកាសសាលក្រមផ្តន្ទាទោសស្ត្រីម្នាក់ដែលហ៊ានយកកាំបិតអារ.មុខនិងអារ.ដៃ ក្មេងស្រីអាយុ៥ឆ្នាំ រងរបួសធ្ងន់ធ្ងរ ដេរជាង១០០ថ្នេរ ដាក់ពន្ធនាគារ១២ឆ្នាំ និង សងប្រាក់ចំនួន២០០លានរៀល ។
26 November, 2020 01:59 PM
កណ្តាល ​៖ ​ក្មេងៗ​៨​នាក់ ក្នុងចំណោម​៩​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ករណី​ព្រួត​វាយ​បុរស​ខ្មែរឥស្លាម​ម្នាក់​ជា​គ្រូ​បង្ហាត់កីឡា​សាច់ដុំ ប្លន់​យក​ម៉ូតូ តែ​មិនបាន​សម្រេច ។​
26 November, 2020 01:53 PM
កណ្តាល ៖ ក្រោយមានជម្លោះជាមួយប្រពន្ធជាមួយជនជាតិខ្មែរ រួចមក , បុរសជនជាតិចិន បានយកកន្ត្រៃដែកចាក់សម្លាប់កូនស្រីខ្លួនឯងអាយុជាង១ឆ្នាំ បណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័ម ។
25 November, 2020 11:32 AM
កណ្តាល ​៖ ​នគរបាល​ស្រុក​ស្អាង នៅ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​បាន​ឃាត់ខ្លួន​បុរស​ម្នាក់ ពីបទ «​ហិង្សា​ដោយ​ចេតនា​» លើ​អតីត​ប្រពន្ធ​ជា​ច្រើន នៅ​ចំណុច​ផ្សារ​ពាម​ប្រជុំ ភូមិ​ពាម​ប្រជុំ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្ត​កណ្តាល ។​
25 November, 2020 11:24 AM
​ភ្នំពេញ​ ៖ ​តុលាការ​កំពូល នៅ​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ បានសម្រេច​បន្ត​ឃុំខ្លួន​លោក រ៉ុង ឈុន ក្នុង​ពន្ធនាគារ ដដែល ដោយ​មិន​ព្រម​ដោះលែង​តាម​ពាក្យ​ស្នើសុំ នោះទេ ។ ពេលនេះ លោក រ៉ុង ឈុន ត្រូវបាន​បញ្ជូន​ត្រឡប់​ទៅ​ពន្ធនាគារ​ព្រៃ​ស វិញ ដើម្បី​បន្ត​នីតិវិធី ។
24 November, 2020 10:16 AM
កណ្តាល ​៖ ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ក្មេងស្ទាវ​៦​នាក់ ដែល​ព្រួត​គ្នា​វាយ​ជនរងគ្រោះ​៣​នាក់ គ្រាន់​តែ​រឿង​ជិះ​ម៉ូតូ​វ៉ា​គ្នា​សោះ ។
24 November, 2020 10:10 AM
​ភ្នំពេញ ​៖ ​លោក​ស័ក្តិ​៥ ហ៊ីម សំបូរ ដែល​យក​កាំភ្លើង មក​ជេរប្រមាថ សំឡុត និង គំរាមកំហែង​សម្លាប់​ទាំង​គ្រួសារ​ដល់​អ្នកភូមិ​ផង​របង​ជាមួយ​នោះ បាន​ត្រូវ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចាប់ខ្លួន​បញ្ជូន​មក​តុលាការ កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២០ ដើម្បី​ចាត់ការ​តាមច្បាប់ ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact