ភ្ញាក់ផ្អើល​ខ្លាំង ! ប្តី​មិន​ទាន់​រៀបការ បាញ់​សម្លាប់​ប្រពន្ធ​ក្នុង​ឡាន នៅ​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប

សៀមរាប ​៖ ​កាលពី​វេលា​ម៉ោង​២៖៥០​នាទី រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ភ្ញាក់ផ្អើល​ខ្លាំង ! ប្តី​មិន​ទាន់​រៀបការ បាញ់​សម្លាប់​ប្រពន្ធ​ក្នុង​ឡាន នៅ​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប
Thu, 22 October 2020 10:28 AM ដោយ ៖ មេត្តាសៀមរាប ​៖ ​កាលពី​វេលា​ម៉ោង​២៖៥០​នាទី រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២០ នេះ នៅ​ចំណុច​ភូមិ​គោក​ចាស់ ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប មាន​ការភ្ញាក់ផ្អើល​មួយ ដោយ​ប្តី​មិន​ទាន់​រៀបការ​បាន​បាញ់​ប្រពន្ធ​ក្នុង​តែ​មិន​ស្លាប់ ហើយ​ប្រពន្ធ​បាន​រត់​ចេញពី​ក្នុង​ឡាន ស្រែក​អោយ​សមត្ថកិច្ច​ជួយ​ទាន់​ពេលវេលា ។​
 
​តាម​ការរៀបរាប់ របស់​នារី​រងគ្រោះ ដែល​មាន​អាយុ​២៧​ឆ្នាំ បានអោយដឹងថា នៅវេលា​កើតហេតុ រូប​នាង​ត្រូវបាន​ប្តី ពុំទាន់​បាន​រៀបការ បាញ់សម្លាប់​ក្នុង​រថយន្ត ត្រូវ​ចំណុច​លើ​សុដន់​ផ្នែក​ខាងឆ្វេង បៀម​គ្រាប់​ជាប់​ក្នុង​សាច់ តែ​សំណាងល្អ នាង​មិន​ស្លាប់ ហើយ​បាន​បើកទ្វា​រថយន្ត រត់​ចេញ​ក្រៅ ស្រែក​អោយ​គេ​ជួយ ។​
 
​ស្របពេលនោះ កម្លាំង​នគរបាល និង កម្លាំង​ប្រជា​ការពារ ដែល​ការពារ សន្តិសុខ សុវត្ថិភាព​ជូន សម្តេច​តេជោ ហ៊ុន សែន ដែល​ឈរជើង​នៅ​ទីនោះ បាន​ជួយ​សង្គ្រោះ​ទាន់ពេលវេលា និង បាន​បញ្ជូន​មកកាន់​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។​
 
​ជនរងគ្រោះ បាន​បន្តទៀតថា ជនបង្ក​ដែលជា​ប្ដី​អត់​ខាន់ស្លា ឈ្មោះ ចាន់ ផល ហៅ​ចាន់ ពៅ  ឬ គុជ ផល្លី អាយុ​៥៧​ឆ្នាំ ។​
 
​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ធ្វើ​ការស្រាវជ្រាវ​ដើម្បី​ស្វែងរក​ចាប់ខ្លួន​ជនដៃដល់​មក​ផ្ដន្ទាទោស​តាមច្បាប់ ។​
 
​ជាមួយគ្នានេះ នៅ​ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០ លោក សៀង ណាំ អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តសៀមរាប ក៏​បាន​ទៅ​សួរសុខទុក្ខ​នារី​រងគ្រោះ​ដល់​មន្ទីរពេទ្យ​ផ្ទាល់​ផងដែរ ។​
 
​លោក សៀង ណាំ បាន​អំពាវនាវ​ដល់​សមត្ថកិច្ច គ្រប់​ជាន់ថ្នាក់ តាម​ចាប់​ជនបង្ក មក​ផ្តន្ទាទោស​តាមច្បាប់ អោយខាងតែបាន ៕​









Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
26 November, 2020 02:17 PM
ភ្នំពេញ ​៖ ​បុរស​ជនជាតិ​ចិន​ម្នាក់ បាន​ប្រើ​អំពើហិង្សា​លើ​ប្រពន្ធ​ជនជាតិខ្មែរ យ៉ាង​ផ្សៃ​ព្រៃ កាលពី​វេលា​ម៉ោងជាង​៨​យប់ ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ថ្មីៗ​នេះ នៅ​ចំណុច​ក្នុង​ហាង​មួយ ស្ថិតនៅ​ផ្ទះ​លេខ​៦៧​បេ ផ្លូវ​លេខ​៣១០ សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។​
26 November, 2020 02:08 PM
ភ្នំពេញ ៖ លោកស្រី អ៊ុក រ៉េតគន្ធា ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានប្រកាសសាលក្រមផ្តន្ទាទោសស្ត្រីម្នាក់ដែលហ៊ានយកកាំបិតអារ.មុខនិងអារ.ដៃ ក្មេងស្រីអាយុ៥ឆ្នាំ រងរបួសធ្ងន់ធ្ងរ ដេរជាង១០០ថ្នេរ ដាក់ពន្ធនាគារ១២ឆ្នាំ និង សងប្រាក់ចំនួន២០០លានរៀល ។
26 November, 2020 01:59 PM
កណ្តាល ​៖ ​ក្មេងៗ​៨​នាក់ ក្នុងចំណោម​៩​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ករណី​ព្រួត​វាយ​បុរស​ខ្មែរឥស្លាម​ម្នាក់​ជា​គ្រូ​បង្ហាត់កីឡា​សាច់ដុំ ប្លន់​យក​ម៉ូតូ តែ​មិនបាន​សម្រេច ។​
26 November, 2020 01:53 PM
កណ្តាល ៖ ក្រោយមានជម្លោះជាមួយប្រពន្ធជាមួយជនជាតិខ្មែរ រួចមក , បុរសជនជាតិចិន បានយកកន្ត្រៃដែកចាក់សម្លាប់កូនស្រីខ្លួនឯងអាយុជាង១ឆ្នាំ បណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័ម ។
25 November, 2020 11:32 AM
កណ្តាល ​៖ ​នគរបាល​ស្រុក​ស្អាង នៅ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​បាន​ឃាត់ខ្លួន​បុរស​ម្នាក់ ពីបទ «​ហិង្សា​ដោយ​ចេតនា​» លើ​អតីត​ប្រពន្ធ​ជា​ច្រើន នៅ​ចំណុច​ផ្សារ​ពាម​ប្រជុំ ភូមិ​ពាម​ប្រជុំ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្ត​កណ្តាល ។​
25 November, 2020 11:24 AM
​ភ្នំពេញ​ ៖ ​តុលាការ​កំពូល នៅ​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ បានសម្រេច​បន្ត​ឃុំខ្លួន​លោក រ៉ុង ឈុន ក្នុង​ពន្ធនាគារ ដដែល ដោយ​មិន​ព្រម​ដោះលែង​តាម​ពាក្យ​ស្នើសុំ នោះទេ ។ ពេលនេះ លោក រ៉ុង ឈុន ត្រូវបាន​បញ្ជូន​ត្រឡប់​ទៅ​ពន្ធនាគារ​ព្រៃ​ស វិញ ដើម្បី​បន្ត​នីតិវិធី ។
24 November, 2020 10:16 AM
កណ្តាល ​៖ ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ក្មេងស្ទាវ​៦​នាក់ ដែល​ព្រួត​គ្នា​វាយ​ជនរងគ្រោះ​៣​នាក់ គ្រាន់​តែ​រឿង​ជិះ​ម៉ូតូ​វ៉ា​គ្នា​សោះ ។
24 November, 2020 10:10 AM
​ភ្នំពេញ ​៖ ​លោក​ស័ក្តិ​៥ ហ៊ីម សំបូរ ដែល​យក​កាំភ្លើង មក​ជេរប្រមាថ សំឡុត និង គំរាមកំហែង​សម្លាប់​ទាំង​គ្រួសារ​ដល់​អ្នកភូមិ​ផង​របង​ជាមួយ​នោះ បាន​ត្រូវ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចាប់ខ្លួន​បញ្ជូន​មក​តុលាការ កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២០ ដើម្បី​ចាត់ការ​តាមច្បាប់ ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact