រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ ទទួក​បានឡាន​២​គ្រឿង ពី ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប

ភ្នំពេញ​ ៖ ​នៅ​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២០ នេះ លោកស្រី ហុង ដា​នី អគ្គនាយិកា ក្រុមហ៊ុន បុរ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ ទទួក​បានឡាន​២​គ្រឿង ពី ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប
Wed, 21 October 2020 02:32 PM ដោយ ៖ មេត្តាភ្នំពេញ​ ៖ ​នៅ​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២០ នេះ លោកស្រី ហុង ដា​នី អគ្គនាយិកា ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប បាន​ផ្តល់​ឡាន​២​គ្រឿង ដោយ​មួយគ្រឿង​ជា​ឡាន​បោសសំអាត​ផ្លូវ​និង​មួយ​គ្រឿង​ទៀត​ជា​ឡាន​លាង​សំអាត​ផ្លូវ ជូន​រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ ។​
 
​ពិធី​ប្រគល់​និង​ទទួល នេះ ធ្វើឡើង​នៅ​សាលាខណ្ឌ​ច្បារអំពៅ ដោយ​មាន​ការចូលរួម​ជា​វត្ត​មាន​ពី​សំណាក់​លោក ចេង មុនី​រ៉ា អភិបាល​ខណ្ឌ​ច្បារអំពៅ លោក លោកស្រី អភិបាលរង លោកនាយក​រដ្ឋបាល និង មន្ត្រី​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត ។​
 
​លោកស្រី ហុង ដា​នី អគ្គនាយិកា ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប ថ្លែងថា នេះ​ជា​អំណោយ​សប្បុរសធម៌​ជូន​ចំពោះ​រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ ដើម្បី​បម្រើ​ការងារ​បោសសំអាត​និង​លាង​ផ្លូវ ក្នុង​មូលដ្ឋាន អោយ​កាន់តែ​មាន​សោភ័ណ​ល្អ​បន្ថែមទៀត ។​
 
​ជា​កិច្ច​ឆ្លើយតប , លោក ចេង មុនី​រ៉ា អភិបាល​ខណ្ឌ​ច្បារអំពៅ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​លោកស្រី ហុង ដា​នី អគ្គនាយិកា ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប ដែល​បាន​ផ្តល់​ឡាន​២​គ្រឿង​នេះ សម្រាប់​រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ ។​
 
​លោក មុនី​រ៉ា បាន​សង្កត់ធ្ងន់ ថា «​ឡាន​នេះ​មាន​តម្លៃ​និង​កាន់តែ​មាន​សារសំខាន់​ណាស់ សម្រាប់​រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ ក្នុង​ការចូលរួមចំណែក​យ៉ាងសំខាន់ សម្រាប់​ការងារ​បោសសំអាត​ផ្លូវ និង លាង​ផ្លូវ​សម្រាប់​មូលដ្ឋាន​»​។​
 
​បើ​តាម​លោក​អភិបាល​ខណ្ឌ​ច្បារអំពៅ , កន្លងមក ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប តែងតែ​ជួយ​ដល់​រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ​ជា​ញឹកញាប់​ស្ទើរ​គ្រប់​វិស័យ ។ ជាមួយគ្នានេះ លោក ចេង មុនី​រ៉ា សង្ឃឹម​និង​ជឿជាក់ ថា ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប នឹង​នៅតែ​បន្ត​ជួយ​ដល់​រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ បន្ថែមទៀត ។ 
 
​ដោយឡែក ដើម្បី​លើកទឹកចិត្ត​ដល់​កងកម្លាំង ក៏​ដូច​ជា​កម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌ​ច្បារអំពៅ លោក ចេង មុនី​រ៉ា ក៏​បាន​ឧបត្ថម្ភ​នូវ​អង្ករ និង ទឹក​សុទ្ធ ជូន​ដល់​មន្ត្រី​ក្រោម​ឱវាទ ផងដែរ ៕​









Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
26 November, 2020 02:17 PM
ភ្នំពេញ ​៖ ​បុរស​ជនជាតិ​ចិន​ម្នាក់ បាន​ប្រើ​អំពើហិង្សា​លើ​ប្រពន្ធ​ជនជាតិខ្មែរ យ៉ាង​ផ្សៃ​ព្រៃ កាលពី​វេលា​ម៉ោងជាង​៨​យប់ ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ថ្មីៗ​នេះ នៅ​ចំណុច​ក្នុង​ហាង​មួយ ស្ថិតនៅ​ផ្ទះ​លេខ​៦៧​បេ ផ្លូវ​លេខ​៣១០ សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។​
26 November, 2020 02:08 PM
ភ្នំពេញ ៖ លោកស្រី អ៊ុក រ៉េតគន្ធា ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានប្រកាសសាលក្រមផ្តន្ទាទោសស្ត្រីម្នាក់ដែលហ៊ានយកកាំបិតអារ.មុខនិងអារ.ដៃ ក្មេងស្រីអាយុ៥ឆ្នាំ រងរបួសធ្ងន់ធ្ងរ ដេរជាង១០០ថ្នេរ ដាក់ពន្ធនាគារ១២ឆ្នាំ និង សងប្រាក់ចំនួន២០០លានរៀល ។
26 November, 2020 01:59 PM
កណ្តាល ​៖ ​ក្មេងៗ​៨​នាក់ ក្នុងចំណោម​៩​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ករណី​ព្រួត​វាយ​បុរស​ខ្មែរឥស្លាម​ម្នាក់​ជា​គ្រូ​បង្ហាត់កីឡា​សាច់ដុំ ប្លន់​យក​ម៉ូតូ តែ​មិនបាន​សម្រេច ។​
26 November, 2020 01:53 PM
កណ្តាល ៖ ក្រោយមានជម្លោះជាមួយប្រពន្ធជាមួយជនជាតិខ្មែរ រួចមក , បុរសជនជាតិចិន បានយកកន្ត្រៃដែកចាក់សម្លាប់កូនស្រីខ្លួនឯងអាយុជាង១ឆ្នាំ បណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័ម ។
25 November, 2020 11:32 AM
កណ្តាល ​៖ ​នគរបាល​ស្រុក​ស្អាង នៅ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​បាន​ឃាត់ខ្លួន​បុរស​ម្នាក់ ពីបទ «​ហិង្សា​ដោយ​ចេតនា​» លើ​អតីត​ប្រពន្ធ​ជា​ច្រើន នៅ​ចំណុច​ផ្សារ​ពាម​ប្រជុំ ភូមិ​ពាម​ប្រជុំ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្ត​កណ្តាល ។​
25 November, 2020 11:24 AM
​ភ្នំពេញ​ ៖ ​តុលាការ​កំពូល នៅ​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ បានសម្រេច​បន្ត​ឃុំខ្លួន​លោក រ៉ុង ឈុន ក្នុង​ពន្ធនាគារ ដដែល ដោយ​មិន​ព្រម​ដោះលែង​តាម​ពាក្យ​ស្នើសុំ នោះទេ ។ ពេលនេះ លោក រ៉ុង ឈុន ត្រូវបាន​បញ្ជូន​ត្រឡប់​ទៅ​ពន្ធនាគារ​ព្រៃ​ស វិញ ដើម្បី​បន្ត​នីតិវិធី ។
24 November, 2020 10:16 AM
កណ្តាល ​៖ ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ក្មេងស្ទាវ​៦​នាក់ ដែល​ព្រួត​គ្នា​វាយ​ជនរងគ្រោះ​៣​នាក់ គ្រាន់​តែ​រឿង​ជិះ​ម៉ូតូ​វ៉ា​គ្នា​សោះ ។
24 November, 2020 10:10 AM
​ភ្នំពេញ ​៖ ​លោក​ស័ក្តិ​៥ ហ៊ីម សំបូរ ដែល​យក​កាំភ្លើង មក​ជេរប្រមាថ សំឡុត និង គំរាមកំហែង​សម្លាប់​ទាំង​គ្រួសារ​ដល់​អ្នកភូមិ​ផង​របង​ជាមួយ​នោះ បាន​ត្រូវ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចាប់ខ្លួន​បញ្ជូន​មក​តុលាការ កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២០ ដើម្បី​ចាត់ការ​តាមច្បាប់ ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact