ទឹក​ទន្លេមេគង្គ​នៅ​ភាគ​ខាងលើ​បន្ត​ឡើង​ជា​លំដាប់ ក្នុង​រយៈពេល​ពី​៤​ទៅ​៦​ថ្ងៃ ខាងមុខនេះ

ភ្នំពេញ​ ៖​ ក្រសួង​ធនធានទឹក​និង​ឧតុនិយម ប្រកាស​នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ នេះ ថា ទឹក

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ទឹក​ទន្លេមេគង្គ​នៅ​ភាគ​ខាងលើ​បន្ត​ឡើង​ជា​លំដាប់ ក្នុង​រយៈពេល​ពី​៤​ទៅ​៦​ថ្ងៃ ខាងមុខនេះ
Wed, 21 October 2020 02:28 PM ដោយ ៖ មេត្តាភ្នំពេញ​ ៖​ ក្រសួង​ធនធានទឹក​និង​ឧតុនិយម ប្រកាស​នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ នេះ ថា ទឹក​ទន្លេមេគង្គ​នៅ​ភាគ​ខាងលើ​បន្ត​ឡើង​ជា​លំដាប់ ក្នុង​រយៈពេល​ពី​៤​ទៅ​៦​ថ្ងៃ ខាងមុខនេះ ។ 
 
​ក្រសួង​ធនធានទឹក ថ្លែងថា ឥទ្ធិពល​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប ( ITCZ ) ភ្ជាប់​នឹង​វិសម្ពាធ ដែល​បាននិងកំពុង​បន្ត​អូសបន្លាយ​ពីលើ​កម្ពុជា បាន​ធ្វើឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​អាង​ទន្លេមេគង្គ​ក្នុង​ប្រទេស​ឡាវ និង​តំបន់​ភាគ​ឦសាន​ប្រទេស​កម្ពុជា ។​
 
​ស្ថានភាព​បែប​នេះ នឹង​ធ្វើឲ្យ​ទឹក​ទន្លេមេគង្គ​នៅ​ភាគ​ខាងលើ​បន្ត​ឡើង​ជា​លំដាប់ ក្នុង​រយៈពេល​ពី ៤ ទៅ ៦ ថ្ងៃ​ខាង​មុខ ក្នុងនោះ ៖
- នៅ​ថ្ងៃ​ទី ២៤ ខែតុលា ឆ្នាំ ២០២០ ស្ថានីយ​ជល​សាស្ត្រ មេគង្គ​-​ស្ទឹងត្រែង ទឹក​អាច​ឡើង​ដល់​កម្រិត​កម្ពស់ ៩,៥០ ម៉ែត្រ ។​
- នៅ​ថ្ងៃ​ទី ២៥ ខែតុលា ឆ្នាំ ២០២០ ស្ថានីយ​ជល​សាស្ត្រ មេគង្គ​-​ក្រចេះ ទឹក​អាច​ឡើង​ដល់​កម្រិត​កម្ពស់ ២០,០០ ម៉ែត្រ ។​
- នៅ​ថ្ងៃ​ទី ២៦ ខែតុលា ឆ្នាំ ២០២០ ស្ថានីយ​ជល​សាស្ត្រ មេគង្គ​-​កំពង់ចាម ទឹក​អាច​ឡើង​ដល់​កម្រិត​កម្ពស់ ១៤,១០ ម៉ែត្រ ។​
​សូមជម្រាបថា ការ​ហក់​ឡើង​នៃ​ទឹក​ទន្លេមេគង្គ​ភាគ​ខាងលើនេះ នៅ​មាន​សភាព​ទាប​ជាង​កម្រិត​កម្ពស់​ប្រកាស​ឲ្យមាន​ការប្រុងប្រយ័ត្ន​នៅឡើយ ។ ក្រសួង​ធនធានទឹក សូមអោយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ និង​សាធារណជន ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អម​សងខាង​ទន្លេ​ខាងលើ សូម​ជ្រាប​ជា​ព័ត៌មាន និង បង្កើន​ការយកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់ ផ្សេងៗ​ដែល​អាច​កើតឡើង​ជា​យថាហេតុ ។ 
 
​ជាមួយគ្នានេះ ចំពោះ​បណ្តា​ខេត្ត​ដែល​មាន​ទំនាក់ទំនង​នឹង​របប​ទឹកទន្លេ ត្រូវមាន​វិធានការ​ក្នុង​ការបើកទ្វារ​ទឹក ដើម្បី​បញ្ចូល​ទៅ​តាម​ព្រែក បណ្តា​អាងទឹក​នានា និង តំបន់​ទំនាប ៕​

Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
26 November, 2020 02:17 PM
ភ្នំពេញ ​៖ ​បុរស​ជនជាតិ​ចិន​ម្នាក់ បាន​ប្រើ​អំពើហិង្សា​លើ​ប្រពន្ធ​ជនជាតិខ្មែរ យ៉ាង​ផ្សៃ​ព្រៃ កាលពី​វេលា​ម៉ោងជាង​៨​យប់ ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ថ្មីៗ​នេះ នៅ​ចំណុច​ក្នុង​ហាង​មួយ ស្ថិតនៅ​ផ្ទះ​លេខ​៦៧​បេ ផ្លូវ​លេខ​៣១០ សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។​
26 November, 2020 02:08 PM
ភ្នំពេញ ៖ លោកស្រី អ៊ុក រ៉េតគន្ធា ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានប្រកាសសាលក្រមផ្តន្ទាទោសស្ត្រីម្នាក់ដែលហ៊ានយកកាំបិតអារ.មុខនិងអារ.ដៃ ក្មេងស្រីអាយុ៥ឆ្នាំ រងរបួសធ្ងន់ធ្ងរ ដេរជាង១០០ថ្នេរ ដាក់ពន្ធនាគារ១២ឆ្នាំ និង សងប្រាក់ចំនួន២០០លានរៀល ។
26 November, 2020 01:59 PM
កណ្តាល ​៖ ​ក្មេងៗ​៨​នាក់ ក្នុងចំណោម​៩​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ករណី​ព្រួត​វាយ​បុរស​ខ្មែរឥស្លាម​ម្នាក់​ជា​គ្រូ​បង្ហាត់កីឡា​សាច់ដុំ ប្លន់​យក​ម៉ូតូ តែ​មិនបាន​សម្រេច ។​
26 November, 2020 01:53 PM
កណ្តាល ៖ ក្រោយមានជម្លោះជាមួយប្រពន្ធជាមួយជនជាតិខ្មែរ រួចមក , បុរសជនជាតិចិន បានយកកន្ត្រៃដែកចាក់សម្លាប់កូនស្រីខ្លួនឯងអាយុជាង១ឆ្នាំ បណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័ម ។
25 November, 2020 11:32 AM
កណ្តាល ​៖ ​នគរបាល​ស្រុក​ស្អាង នៅ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​បាន​ឃាត់ខ្លួន​បុរស​ម្នាក់ ពីបទ «​ហិង្សា​ដោយ​ចេតនា​» លើ​អតីត​ប្រពន្ធ​ជា​ច្រើន នៅ​ចំណុច​ផ្សារ​ពាម​ប្រជុំ ភូមិ​ពាម​ប្រជុំ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្ត​កណ្តាល ។​
25 November, 2020 11:24 AM
​ភ្នំពេញ​ ៖ ​តុលាការ​កំពូល នៅ​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ បានសម្រេច​បន្ត​ឃុំខ្លួន​លោក រ៉ុង ឈុន ក្នុង​ពន្ធនាគារ ដដែល ដោយ​មិន​ព្រម​ដោះលែង​តាម​ពាក្យ​ស្នើសុំ នោះទេ ។ ពេលនេះ លោក រ៉ុង ឈុន ត្រូវបាន​បញ្ជូន​ត្រឡប់​ទៅ​ពន្ធនាគារ​ព្រៃ​ស វិញ ដើម្បី​បន្ត​នីតិវិធី ។
24 November, 2020 10:16 AM
កណ្តាល ​៖ ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ក្មេងស្ទាវ​៦​នាក់ ដែល​ព្រួត​គ្នា​វាយ​ជនរងគ្រោះ​៣​នាក់ គ្រាន់​តែ​រឿង​ជិះ​ម៉ូតូ​វ៉ា​គ្នា​សោះ ។
24 November, 2020 10:10 AM
​ភ្នំពេញ ​៖ ​លោក​ស័ក្តិ​៥ ហ៊ីម សំបូរ ដែល​យក​កាំភ្លើង មក​ជេរប្រមាថ សំឡុត និង គំរាមកំហែង​សម្លាប់​ទាំង​គ្រួសារ​ដល់​អ្នកភូមិ​ផង​របង​ជាមួយ​នោះ បាន​ត្រូវ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចាប់ខ្លួន​បញ្ជូន​មក​តុលាការ កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២០ ដើម្បី​ចាត់ការ​តាមច្បាប់ ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact