នគរបាល​ប៉ុស្តិ៍​ច្បារអំពៅ​២ ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ម្នាក់

ភ្នំពេញ ​៖ ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ច្បារអំពៅ​២ នៃ​អធិការដ្ឋាន​នគ​បាល​ខណ្ឌ​ច្បារអំពៅ ន

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
នគរបាល​ប៉ុស្តិ៍​ច្បារអំពៅ​២ ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ម្នាក់
Mon, 19 October 2020 11:25 AM ដោយ ៖ មេត្តា
ភ្នំពេញ ​៖ ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ច្បារអំពៅ​២ នៃ​អធិការដ្ឋាន​នគ​បាល​ខណ្ឌ​ច្បារអំពៅ នៅ​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​១១៖៣០​នាទី នេះ បានធ្វើការ​ល្បាត​ពួនស្ទាក់​នៅ​ក្នុង​មូលដ្ឋាន ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន នៅ​ចំណុច​មុខ​ផ្ទះ​គ្នាន​លេខ ផ្លូវ​បេតុង ភូមិ​ដើម​ចាន់ ។​
 
​លោក​វរសេនីយ៍ត្រី អ៊ុ រតនា នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ច្បារអំពៅ​២ ថ្លែងប្រាប់​ថា ជនសង្ស័យ ឈ្មោះ ជា អេ​ឡិច ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ​ទីលំនៅ ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ព្រែក សង្កាត់​ច្បារ​អំពៅ​១ ខណ្ឌ​ច្បារអំពៅ ។ 
 
​វត្ថុតាង​ដកហូត​បាន​រួម​មាន ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​គ្រឿងញៀន ចំនួន​៤​កញ្ចប់​ថង់​តូច ។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ ដើម្បី​កសាង​សំណុំរឿង​ចាត់​តាម​នីតិវិធី​ច្បាប់ ៕​



Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
10 January, 2021 07:12 PM
ភ្នំពេញ ​៖ ​បុរស​ម្នាក់​ជា​ជាង​ជួសជុល​រថយន្ត ខណៈ​កំពុង​ជួសជុល​រថយន្ត​ក្រឡុក​ស៊ីម៉ង់​ក៏​ស្រាប់តែ​ម៉ាស៊ីន​ប៊ូ​ម​ទឹក​ផ្ទុះឡើង​បណ្តាលឲ្យ​ខ្ទាត​ត្រូវ​ជនរងគ្រោះ​ស្លាប់​ភ្លាមៗ​យ៉ាង​អាណោចអាធ័ម ។
10 January, 2021 07:02 PM
កណ្ដាល ​៖ ​ជន​ជាប់​ឃុំ​៥​នាក់ បាន​លួច​រត់គេចខ្លួន​ពី​ពន្ធនាគារ​ខេត្តកណ្តាល​ទៀតហើយ ក្រោយ​ជាប់ឃុំ​បាន​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្នុង​បទល្មើស​ផ្សេងៗ​គ្នា ដោយ​នា​ពេលកន្លងមក ក៏​មាន​ករណី​លួច​រត់​នេះ ផងដែរ ។
10 January, 2021 06:46 PM
ភ្នំពេញ ​៖ ​មន្ត្រី​កងរាជអាវុធហត្ថ​ស័ក្តិ​៤​កន្លះ​ម្នាក់ បាន​បាញ់សម្លាប់​ប្រពន្ធ រួច​បាញ់​សម្លាប់​ខ្លួនឯង​តាម​ក្រោយ បន្សល់​ទុក​កូនស្រី​ម្នាក់ ព្រោះ​ភ្លើង​ប្រចណ្ឌ ។​
10 January, 2021 06:36 PM
ភ្នំពេញ ​៖ ​លោក គុជ គឹម​ឡុង អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ថ្លែង​ប្រាប់​នៅ​ព្រលប់​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០២១ នេះ ថា ជនសង្ស័យ​ដែល​ដឹក​ឃាតករ បាញ់សម្លាប់​លោក រ៉េត ស៊ី​ណាត នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ត្រូវបាន​ចៅក្រម​ស៊ើបសួរ សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ ។​
08 January, 2021 02:39 PM
ខេត្ត​រតនគិរី ៖ ប្រភព​បាន​លើកឡើង​ថា សែស្រឡាយ​មន្ត្រី​ធំ​នៅក្នុង​ស្នងការ​នគរបាល​ខេត្ត​រតនគិរី ដែល​ទើប​ឡើង​តួរ​នាទី​ថ្មី​តាម​ជើងខោ ជា​មេ​ប៉ុស្តិ៍​នគរបាល​ភូមិ​ភិៈ បាន​ល្បួងលួងលោម​ក្មេងស្រី​អាយុ​១៣​ឆ្នាំ ទៅ​រួមភេទ​ក្នុង​ផ្ទះសំណាក់​មួយ​កន្លែង​ក្នុង​ក្រុង​បាន​លុង ខេត្ត​រតនគិរី រហូត​បាន​សម្រេច​នោះ ឥឡូវ​លឺដំណឹង​ថា បាន​ដំណើរការ​ចូល​ដល់​ដៃ​ព្រះរាជអាជ្ញា​ហើយ ។
08 January, 2021 02:32 PM
កណ្តាល ​៖ ​លោក ជួន វណ្ណៈ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល នា​រសៀល​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០២១ នេះ បាន​សម្រេច​ឃុំខ្លួន​ឃាតករ​ឈ្មោះ ទូច សុជាតិ ហៅ អា​ដំរី ហៅ អា ម៉ាប់ អាយុ​៣៥​ឆ្នាំ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ពាក់ព័ន្ធ​ករណី​ចាក់​សម្លាប់​នារី​អាយុ​១៨​ឆ្នាំ ជា​សិស្សសាលា ។
08 January, 2021 02:27 PM
ភ្នំពេញ ​៖ ​តៃកុង​ឡាន​ដែល​ដឹក​ជនដៃដល់​បាញ់​សម្លាប់ លោក រ៉េត ស៊ី​ណែ​ត នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​មក​អយ្យការអ​ម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០២១ នេះ ដើម្បី​ចាត់ការ​តាមច្បាប់ ។​
08 January, 2021 02:21 PM
ភ្នំពេញ ​៖ ​ប្រជាពលរដ្ឋ បានអោយដឹងថា បច្ចុប្បន្ន នេះ មាន​បែ ចិញ្ចឹម​ត្រី​ជាច្រើន និង ផ្ទះ​បណ្តែត​ទឹក​របស់​ជនជាតិ​វៀតណាម កំពុង​កើតមាន​យ៉ាង​អ​នា​អធិតេ​យ្យ និង ការ​តាំង​ទីលំនៅ​មិន​ស្របច្បាប់ ស្ថិតនៅក្រោម​ស្ពាន​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact