នគរបាល​ប៉ុស្តិ៍​ច្បារអំពៅ​២ ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ម្នាក់

ភ្នំពេញ ​៖ ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ច្បារអំពៅ​២ នៃ​អធិការដ្ឋាន​នគ​បាល​ខណ្ឌ​ច្បារអំពៅ ន

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
នគរបាល​ប៉ុស្តិ៍​ច្បារអំពៅ​២ ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ម្នាក់
Mon, 19 October 2020 11:25 AM ដោយ ៖ មេត្តា
ភ្នំពេញ ​៖ ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ច្បារអំពៅ​២ នៃ​អធិការដ្ឋាន​នគ​បាល​ខណ្ឌ​ច្បារអំពៅ នៅ​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​១១៖៣០​នាទី នេះ បានធ្វើការ​ល្បាត​ពួនស្ទាក់​នៅ​ក្នុង​មូលដ្ឋាន ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន នៅ​ចំណុច​មុខ​ផ្ទះ​គ្នាន​លេខ ផ្លូវ​បេតុង ភូមិ​ដើម​ចាន់ ។​
 
​លោក​វរសេនីយ៍ត្រី អ៊ុ រតនា នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ច្បារអំពៅ​២ ថ្លែងប្រាប់​ថា ជនសង្ស័យ ឈ្មោះ ជា អេ​ឡិច ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ​ទីលំនៅ ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ព្រែក សង្កាត់​ច្បារ​អំពៅ​១ ខណ្ឌ​ច្បារអំពៅ ។ 
 
​វត្ថុតាង​ដកហូត​បាន​រួម​មាន ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​គ្រឿងញៀន ចំនួន​៤​កញ្ចប់​ថង់​តូច ។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ ដើម្បី​កសាង​សំណុំរឿង​ចាត់​តាម​នីតិវិធី​ច្បាប់ ៕​



Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
15 January, 2021 03:16 PM
​ខេត្ត​រតនគិរី ៖ ក្រោយ​ពី​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ចេញ​សេចក្ដីជូនដំណឹង​កាលពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ២០២០ ស្ដី​ពី​ការអនុញ្ញាតិឲ្យ​ដំណើរការ​ឡើងវិញ​នូវ​គ្រិះស្ថាន​សិក្សា​ជា​លើក​ទី​២ បន្ទាប់​ពី​ប្រទេស​កម្ពុជា បាន​បង្កា​ទប់ស្កាត់ ប្រយុទ្ធប្រឆាំង វីរុស​កូវី​ដ​១៩ ដែល​រីក​រាលដាល​លើ​សកល បាន​ជោគជ័យ តាម​វិធានការ​របស់​រាជរដ្ឋាភិបាល និង​អនុវត្ត​តាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​។
13 January, 2021 08:24 PM
ភ្នំពេញ ​៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា មានប្រសាសន៍ថា ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លងទៅនេះ មាន​អ្នកសារព័ត៌មាន​និង​ជន​ឱកាសនិយម​មួយចំនួន​តូច​បាន​និង​កំពុង​ប្រើប្រាស់​ស្ថាប័ន​ព័ត៌មាន​ធ្វើ​សកម្មភាព​ទុច្ចរិត​ជំរិត​ទារ​ប្រាក់​ជា​ថ្នូរ​នឹង​ការ​មិន​ចុះ​ផ្សាយ ឬ លុប​ព័ត៌មាន​ដែល​បាន​ចុះផ្សាយ ។​
13 January, 2021 11:42 AM
ភ្នំពេញ ​៖ ​បុរស​ម្នាក់ ដែល​អួតអាង ថា ជា​សមត្ថកិច្ច​កងរាជអាវុធហត្ថ និង ជា​នាយករង​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ភ្នំ​ជំ​រាយ ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង តែ​តាម​ពិត​ជា​បុគ្គលិក​រោងចក្រ​កាត់ដេរ សោះ នោះ ត្រូវបាន​សមត្ថកិច្ច​ក​ង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បាន​ហើយ ។​
13 January, 2021 11:32 AM
បាត់ដំបង់ ​៖ ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង នេសាទ សម្រេច​ដាក់​ភូមិ​ព្រែក​តា​ច្រែង ដែល​មាន​សត្វ​មាន់​ងាប់​ច្រើន​ពាន់​ក្បាល ជា​តំបន់​ដែល​មាន​ការផ្ទុះ​ជំងឺឆ្លង​ផ្តាសាយ​បក្សី និង​បញ្ជាការ​សម្លាប់ចោល​ចំពោះ​បក្សី​គ្រប់​ប្រភេទ​ក្នុង​តំបន់​ផ្ទុះ​ជំងឺ តាម​វិធាន​បច្ចេក ទេស​បសុពេទ្យ​។​
12 January, 2021 10:29 AM
​ភ្នំពេញ ​៖ ​បុរស​ម្នាក់ ទំនង​ជា​ស្រវឹង​ផង នោះ បាន​អួតអាង​ក្តែងៗ​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​និង​សមត្ថកិច្ច ថា ខ្លួន​មាន​តួនាទី​ជា​នាយករង​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ភ្នំ​ជំ​រាយ ក្នុង​ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង ។ ប៉ុន្តែ អ្នកនាំពាក្យ​កងរាជអាវុធហត្ថ ប្រកាស​កាលពី​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០២១ ម្សិលមិញ​ថា «​បុរស​រូប​នេះ មិន​មាន​ឈ្មោះ​នៅក្នុង​ក្របខ័ណ្ឌ​កងរាជអាវុធហត្ថ នោះទេ​»​។
12 January, 2021 10:15 AM
​ភ្នំពេញ​ ៖ ​នាយកដ្ឋាន​ព័ត៌មានវិទ្យា​នៃ​ក្រសួង​មហាផ្ទៃ បានអោយដឹងថា ក្រុម​ការងារ​បាន​សង្កេត​ឃើញ សកម្មភាព​ចែករំលែក​តំណ​ភ្ជាប់​តាមរយៈ​កម្មវិធី Telegram ដោយ​ប្រើប្រាស់ Telegram Chat Bot ដែល​មានឈ្មោះ​ថា «Wing Giveaways» អំពី​ការទទួល​បាន​ប្រាក់​ដោយ​គ្រាន់តែ​អញ្ជើញ​មិត្តភក្តិ ។​
11 January, 2021 09:34 AM
ភ្នំពេញ ​៖ ​ចង់​ល្បី​ម្នាក់​ទៀត​ហើយ មែន​ទេ ? ខណៈ​បុរស​ម្នាក់ អួតអាង ថា ខ្លួន​ជា​មន្ត្រី​កងរាជអាវុធហត្ថ​និង​មាន​តួនាទី​ជា​នាយករង​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ភ្នំ​ជំ​រាយ បាន​ដក​កាំភ្លើង​ភ្ជង់​គំរាម​យុវជន​ម្នាក់ គ្រាន់​តែ​រឿង​គ្រោះថ្នាក់​ចរាចរណ៍​បន្តិច​បន្តួច សោះ ។​
11 January, 2021 09:28 AM
កំពង់ឆ្នាំង ​៖ ​មានការ​សកម្មភាព​បោះបង្គោល​រំលោភ​លើ​ផ្លូវ​សាធារណៈ​ទៀតហើយ នៅ​ចំណុច​ផ្លូវ​ភូមិ​ទ្រា​ខាងជើង ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ។ នេះ​បើ​យោង​តាម​គណនី Facebook មួយ​ឈ្មោះ «Cheth Oeun» នៅ​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០២១ នេះ ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact