ពេទ្យ​ធ្មេញ យ៉ាន់ ណា​លី​ណា ត្រូវបាន​តុលាការ​ចោទប្រកាន់ ពីបទ «​ឃាតកម្ម​» ប្រឈម​ទោស​ពី​១០​ឆ្នាំទៅ​១៥​ឆ្នាំ

​ភ្នំពេញ​ ៖ ​នៅ​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២០ នេះ លោក សឿ ឡុង​ឌី ព្រះរាជអាជ្ញារង​អម​សាលាដំប

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ពេទ្យ​ធ្មេញ យ៉ាន់ ណា​លី​ណា ត្រូវបាន​តុលាការ​ចោទប្រកាន់ ពីបទ «​ឃាតកម្ម​» ប្រឈម​ទោស​ពី​១០​ឆ្នាំទៅ​១៥​ឆ្នាំ
Mon, 19 October 2020 11:16 AM ដោយ ៖ មេត្តា​ភ្នំពេញ​ ៖ ​នៅ​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២០ នេះ លោក សឿ ឡុង​ឌី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​ពេទ្យ​ធ្មេញ ឈ្មោះ យ៉ាន់ ណា​លី​ណា ពីបទ «​ឃាតកម្ម​» តាម​មាត្រា​១៩៩ នៃ​ក្រម​ព្រហ្មទណ្ឌ ពាក់ព័ន្ធ​ការបើក​ឡាន​បុក​ម៉ូតូ​មួយ​គ្រឿង​ហើយ​ថែមទាំង​ថយ​កិន​បន្ថែម​ទៀត​រហូតដល់​ជនរងគ្រោះ​ស្លាប់​យ៉ាង​អាណោចអាធ័ម ។ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​មួយ ។ 
 
​បច្ចុប្បន្ន​ជន​ត្រូវ​ចោទ​និង​សំណុំរឿង ត្រូវបាន​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ចាត់ការ​បន្ត​តាម​នីតិវិធី ។ នៅ​ដំណាក់កាល​នេះ ចៅក្រម​ស៊ើបសួរ នឹង​សម្រេច​ឃុំខ្លួន​ឬ​មិន​ឃុំខ្លួន​ជន​ត្រូវ​ចោទ ។​
 
​បទ «​ឃាតកម្ម​» ចែងថា «​អំពើ​សម្លាប់​មនុស្ស​ដោយ​ចេតនា ដោយ​ប្រើ​អាវុធ ឬ មិន​ប្រើ​អាវុធ ដោយ​គ្មាន​ស្ថាន​ទម្ងន់ ណា​មួយ​ដូច​បាន​កំណត់​ក្នុង​មាត្រា​២០០ (​បទ​ឃាតកម្ម​គិតទុក​ជាមុន​) ដល់​មាត្រា​២០៥ (​បទ​ឃាតកម្ម​ដោយ​មាន​ទារុណកម្ម អំពើ​ឃោរឃៅ ឬ អំពើ​រំលោភ​សេពសន្ថវៈ​) នៃ​ក្រម​នេះ គឺ ជា​ឃាតកម្ម ។ ឃាតកម្ម​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១០​ឆ្នាំទៅ​១៥​ឆ្នាំ ។​
 
​គួររំលឹកថា គ្រោះថ្នាក់​ចរាចរណ៍​ឈាន​ដល់​ការ​អំពើ​ឃាតកម្ម​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​២៣៖៣០​នាទី ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវ​លេខ​១៧៣​កែង​ផ្លូវ​លេខ​៣២៨ សង្កាត់​ទួល​ស្វាយព្រៃ​១​ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។​
 
​លោក​ឧត្ដមសេនីយ៍ទោ ចេវ ហាក់ ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ​ទទួលបន្ទុក​ចរាចរណ៍ ថ្លែងថា ជនបង្ក​ឈ្មោះ យ៉ាន់ ណា​លី​ណា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​ពេទ្យធ្មេញ ស្នាក់​នៅផ្ទះ​លេខ​៥​អឹម ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​ទី​១ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ បើករថយន្ដ​ម៉ាក Lexus NX200T ស្លាក​លេខ​ភ្នំពេញ 2BH-8494 ភ្នំពេញ ។​
 
​ចំណែក​ជនរងគ្រោះ​ឈ្មោះ ខុន តុង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​មុខរបរ​កម្មករសំណង់ ស្នាក់នៅ​សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ និង​អ្នករួមដំណើរ​ឈ្មោះ ពៅ ម៉ត់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​រត់​កង់​បី ស្នាក់នៅ​ភូមិ​ស្រះកែវ សង្កាត់​ក្រាំងស្វាយ ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង រងរបួស​ធ្ងន់ ។​
 
​តាមរយៈ​វីដេអូ​ដែល​បាន​ចែកចាយ លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក បង្ហាញថា ជ​បង្ក​ពិតជា​មាន​ចរិក​សាហាវឃោឃៅ​ព្រៃផ្សៃ​ណាស់ ដោយ​បន្ទាប់ពី​បុក​ជនរងគ្រោះ​ពីក្រោយ​ពេញទំហឹង ហើយ ជន​បង្ក​បាន​បើក​ថយ​ក្រោយ​កិន​ជនរងគ្រោះ​បន្ថែម រហូតដល់​ស្លាប់ ពេល​បញ្ជូន​ទៅ​ដល់​មន្ទី​រ​ពេទ្យ ។ 
 
​មហាជន បាន​ថ្កោលទោស​ចំពោះ​ទង្វើ​ដ៏​ព្រៃផ្សៃ របស់​ជន​បង្ក​រូបនេះ ហើយ​សង្ឃឹមថា តុលាការ​នឹង​ផ្តន្ទាទោស​ទៅតាម​ច្បាប់​អោយ​បាន​ធ្ងន់ធ្ងរ​បំផុត ៕​









Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
26 November, 2020 02:17 PM
ភ្នំពេញ ​៖ ​បុរស​ជនជាតិ​ចិន​ម្នាក់ បាន​ប្រើ​អំពើហិង្សា​លើ​ប្រពន្ធ​ជនជាតិខ្មែរ យ៉ាង​ផ្សៃ​ព្រៃ កាលពី​វេលា​ម៉ោងជាង​៨​យប់ ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ថ្មីៗ​នេះ នៅ​ចំណុច​ក្នុង​ហាង​មួយ ស្ថិតនៅ​ផ្ទះ​លេខ​៦៧​បេ ផ្លូវ​លេខ​៣១០ សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។​
26 November, 2020 02:08 PM
ភ្នំពេញ ៖ លោកស្រី អ៊ុក រ៉េតគន្ធា ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានប្រកាសសាលក្រមផ្តន្ទាទោសស្ត្រីម្នាក់ដែលហ៊ានយកកាំបិតអារ.មុខនិងអារ.ដៃ ក្មេងស្រីអាយុ៥ឆ្នាំ រងរបួសធ្ងន់ធ្ងរ ដេរជាង១០០ថ្នេរ ដាក់ពន្ធនាគារ១២ឆ្នាំ និង សងប្រាក់ចំនួន២០០លានរៀល ។
26 November, 2020 01:59 PM
កណ្តាល ​៖ ​ក្មេងៗ​៨​នាក់ ក្នុងចំណោម​៩​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ករណី​ព្រួត​វាយ​បុរស​ខ្មែរឥស្លាម​ម្នាក់​ជា​គ្រូ​បង្ហាត់កីឡា​សាច់ដុំ ប្លន់​យក​ម៉ូតូ តែ​មិនបាន​សម្រេច ។​
26 November, 2020 01:53 PM
កណ្តាល ៖ ក្រោយមានជម្លោះជាមួយប្រពន្ធជាមួយជនជាតិខ្មែរ រួចមក , បុរសជនជាតិចិន បានយកកន្ត្រៃដែកចាក់សម្លាប់កូនស្រីខ្លួនឯងអាយុជាង១ឆ្នាំ បណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័ម ។
25 November, 2020 11:32 AM
កណ្តាល ​៖ ​នគរបាល​ស្រុក​ស្អាង នៅ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​បាន​ឃាត់ខ្លួន​បុរស​ម្នាក់ ពីបទ «​ហិង្សា​ដោយ​ចេតនា​» លើ​អតីត​ប្រពន្ធ​ជា​ច្រើន នៅ​ចំណុច​ផ្សារ​ពាម​ប្រជុំ ភូមិ​ពាម​ប្រជុំ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្ត​កណ្តាល ។​
25 November, 2020 11:24 AM
​ភ្នំពេញ​ ៖ ​តុលាការ​កំពូល នៅ​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ បានសម្រេច​បន្ត​ឃុំខ្លួន​លោក រ៉ុង ឈុន ក្នុង​ពន្ធនាគារ ដដែល ដោយ​មិន​ព្រម​ដោះលែង​តាម​ពាក្យ​ស្នើសុំ នោះទេ ។ ពេលនេះ លោក រ៉ុង ឈុន ត្រូវបាន​បញ្ជូន​ត្រឡប់​ទៅ​ពន្ធនាគារ​ព្រៃ​ស វិញ ដើម្បី​បន្ត​នីតិវិធី ។
24 November, 2020 10:16 AM
កណ្តាល ​៖ ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ក្មេងស្ទាវ​៦​នាក់ ដែល​ព្រួត​គ្នា​វាយ​ជនរងគ្រោះ​៣​នាក់ គ្រាន់​តែ​រឿង​ជិះ​ម៉ូតូ​វ៉ា​គ្នា​សោះ ។
24 November, 2020 10:10 AM
​ភ្នំពេញ ​៖ ​លោក​ស័ក្តិ​៥ ហ៊ីម សំបូរ ដែល​យក​កាំភ្លើង មក​ជេរប្រមាថ សំឡុត និង គំរាមកំហែង​សម្លាប់​ទាំង​គ្រួសារ​ដល់​អ្នកភូមិ​ផង​របង​ជាមួយ​នោះ បាន​ត្រូវ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចាប់ខ្លួន​បញ្ជូន​មក​តុលាការ កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២០ ដើម្បី​ចាត់ការ​តាមច្បាប់ ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact