សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញ​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ចំនួន ៣,៣៨៤​គ្រួសារ នៅ​ខណ្ឌ​ដង្កោ​

ភ្នំពេញ​ ៖ ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​១៨ ខែតុលា ឆ្នាំ​២០២០ នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញ​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ចំនួន ៣,៣៨៤​គ្រួសារ នៅ​ខណ្ឌ​ដង្កោ​
Mon, 19 October 2020 11:06 AM ដោយ ៖ មេត្តា
ភ្នំពេញ​ ៖ ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​១៨ ខែតុលា ឆ្នាំ​២០២០ នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​ចំនួន​៣,៣៨៤​គ្រួសារ ដែល​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​ជាប់​ក្លោងទ្វា​វត្ត​រតនតេជៈ ហៅ​វត្ត​កំពង់​ក្តុល សង្កាត់ សាក់​សំពៅ រាជធានី​ភ្នំពេញ​។​
 
​តាម​របាយការណ៍​របស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានឲ្យដឹងថា សម្រាប់​ប្រជាពលរដ្ឋ​នៅក្នុង​ខណ្ឌ​ដង្កោ​នេះ មាន​ភូមិ​ចំនួន​៤២ និង​សង្កាត់​ចំនួន​១១ ដោយ​មាន​ផ្ទះ​ចំនួន​៤,៩៦៥​ខ្នង ជន់​លិច និង​ពលរដ្ឋ​ចំនួន​៥,៥៨៧​គ្រួសារ (​ស្មើនឹង​២៣,៥២០​នាក់​) រងគ្រោះ​ដោយសារ​ទឹកជំនន់​នេះ​។ ក្នុងចំណោម​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខណ្ឌ​ដង្កោ​ទាំង​៥,៥៨៧​គ្រួសារ​នេះ គឺ​បាន​ចែក​ជូន​រួចរាល់​ចំនួន​២,២០៣​គ្រួសារ និង​នៅ​សល់​៣,៣៨៤​គ្រួសារ សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញ​ចុះ​ចែកជូន​ដោយ​ផ្ទាល់​នៅ​ព្រឹក​នេះ​។​
 
​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​សំដែង​នូវ​ក្តីរីករាយ​ដែល​បាន​អញ្ជើញ​មកជួ​ប​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​នៅពេលនេះ ហើយ​ក៏​រួមសុខ​រួមទុក្ខ​ជាមួយ​បងប្អូន​ដែល​កំពុង​រងគ្រោះ​ដោយសារ​ទឹកជំនន់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមក​នេះ​ផង​ដែរ​។ សម្តេច​បន្ត​ទៀត​ថា ថ្ងៃ​នេះ​សម្ដេច​អញ្ជើញ​មក​ក្នុងនាម​តំណាង សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពាំនាំ​នូវ​អំណោយ​របស់​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ផង និង​មាន​អំណោយ​រួម​ចំណែក​របស់​កាកបាទ​ក្រហម​កម្ពុជា​ផង​ដែរ​។ 
 
​សម្ដេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត​បាន​មាន​ប្រសាស៍ថា ទោះ​ជា​អំណោយ​នេះ តិចក្តី ច្រើនក្តី នេះ​គឺជា​ការចូលរួម​ចំណែក​ជួយ​គ្នា​ក្នុង​គ្រា​មាន​អាសន្ន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រងគ្រោះ​ដោយ​គ្រោះទឹកជំនន់​នេះ​។ សម្ដេច​ក៏​បាន​ថ្លែងអំណរគុណ​ផងដែរ​ដល់​បណ្ដា​សប្បុរសជន​ទាំងឡាយ​ដែល​បាន​ចូលរួម​សប្បុរសធម៌​ជាមួយនឹង​រាជរដ្ឋាភិបាល​ក៏ដូចជា​កាកបាទក្រហម​កម្ពុជា​កន្លងមក ក្នុង​ការជួយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រងគ្រោះ​ដោយ​គ្រោះទឹកជំនន់​នាពេលនេះ​។​
 
​នៅក្នុង​ឱកាស​នោះ​ផង​ដែរ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏​បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវតែ​បន្ត​ការយកចិត្តទុកដាក់​ថែរក្សា​សុខភាព ជាពិសេស​រួម​គ្នា​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ ដែល​ប្រទេស​យើង​មិន​ទាន់​រួច​ផុត​នៅឡើយ និង​ការពារ​សុវត្ថិភាព​ផ្ទាល់ខ្លួន​ក្នុងអំឡុងពេល​ដែល​មាន​ទឹកជំនន់​នេះ​ជា​ពិសេស​កូន​តូចៗ ជន​ចាស់ជរា ត្រូវ​ថែរក្សា​សុខភាព​តាមរយៈ​ការហូប​ស្អាត ផឹក​ស្អាត​ការរស់នៅ​មាន​អនាម័យ​ជា​ពិសេស​ពេល​ដែល​ទឹក​ស្រក​ទៅនោះ​។ 
 
​អំណោយ​សម្តេច​តេជោ ហ៊ុន សែន ដែល​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ចំនួន ៣,៣៨៤​គ្រួសារ ក្នុង​មួយ​គ្រួសារៗ​ទទួលបាន​៖ អង្ករ​២៥​គី​ឡូ​, មី​១​កេស​, ទឹកត្រី​៣​ដប​, ទឹក​ស៊ី​អ៉ីវ​៣​ដប​, ទឹកបរិសុទ្ធ​១​កេស​, ឃី​ត​១ (​មុង​១ ភួយ​១ ខ្នើយ​១ កន្ទេល​១), ថវិកា ៥​ម៉ឺន​រៀល​។ ជាមួយគ្នា​នោះ កាកបាទក្រហមកម្ពុជា ក៏បានផ្ដល់​អំណោយ​មនុស្សធម៌ ជូន​ដល់​គ្រួសារ​រងគ្រោះ​ដោយសារ​ទឹកជំនន់​នេះ​ផងដែរ ដោយ​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន​៖ មី​១​កេស​, ត្រីខ​១​យួ (១០​កំប៉ុង​), ទឹកបរិសុទ្ធ​១​កេស​។ ចំណែក​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ​ទទួលបាន ១០០​លាន​រៀល​ផងដែរ​៕​
 















Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
26 November, 2020 02:17 PM
ភ្នំពេញ ​៖ ​បុរស​ជនជាតិ​ចិន​ម្នាក់ បាន​ប្រើ​អំពើហិង្សា​លើ​ប្រពន្ធ​ជនជាតិខ្មែរ យ៉ាង​ផ្សៃ​ព្រៃ កាលពី​វេលា​ម៉ោងជាង​៨​យប់ ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ថ្មីៗ​នេះ នៅ​ចំណុច​ក្នុង​ហាង​មួយ ស្ថិតនៅ​ផ្ទះ​លេខ​៦៧​បេ ផ្លូវ​លេខ​៣១០ សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។​
26 November, 2020 02:08 PM
ភ្នំពេញ ៖ លោកស្រី អ៊ុក រ៉េតគន្ធា ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានប្រកាសសាលក្រមផ្តន្ទាទោសស្ត្រីម្នាក់ដែលហ៊ានយកកាំបិតអារ.មុខនិងអារ.ដៃ ក្មេងស្រីអាយុ៥ឆ្នាំ រងរបួសធ្ងន់ធ្ងរ ដេរជាង១០០ថ្នេរ ដាក់ពន្ធនាគារ១២ឆ្នាំ និង សងប្រាក់ចំនួន២០០លានរៀល ។
26 November, 2020 01:59 PM
កណ្តាល ​៖ ​ក្មេងៗ​៨​នាក់ ក្នុងចំណោម​៩​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ករណី​ព្រួត​វាយ​បុរស​ខ្មែរឥស្លាម​ម្នាក់​ជា​គ្រូ​បង្ហាត់កីឡា​សាច់ដុំ ប្លន់​យក​ម៉ូតូ តែ​មិនបាន​សម្រេច ។​
26 November, 2020 01:53 PM
កណ្តាល ៖ ក្រោយមានជម្លោះជាមួយប្រពន្ធជាមួយជនជាតិខ្មែរ រួចមក , បុរសជនជាតិចិន បានយកកន្ត្រៃដែកចាក់សម្លាប់កូនស្រីខ្លួនឯងអាយុជាង១ឆ្នាំ បណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័ម ។
25 November, 2020 11:32 AM
កណ្តាល ​៖ ​នគរបាល​ស្រុក​ស្អាង នៅ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​បាន​ឃាត់ខ្លួន​បុរស​ម្នាក់ ពីបទ «​ហិង្សា​ដោយ​ចេតនា​» លើ​អតីត​ប្រពន្ធ​ជា​ច្រើន នៅ​ចំណុច​ផ្សារ​ពាម​ប្រជុំ ភូមិ​ពាម​ប្រជុំ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្ត​កណ្តាល ។​
25 November, 2020 11:24 AM
​ភ្នំពេញ​ ៖ ​តុលាការ​កំពូល នៅ​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ បានសម្រេច​បន្ត​ឃុំខ្លួន​លោក រ៉ុង ឈុន ក្នុង​ពន្ធនាគារ ដដែល ដោយ​មិន​ព្រម​ដោះលែង​តាម​ពាក្យ​ស្នើសុំ នោះទេ ។ ពេលនេះ លោក រ៉ុង ឈុន ត្រូវបាន​បញ្ជូន​ត្រឡប់​ទៅ​ពន្ធនាគារ​ព្រៃ​ស វិញ ដើម្បី​បន្ត​នីតិវិធី ។
24 November, 2020 10:16 AM
កណ្តាល ​៖ ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ក្មេងស្ទាវ​៦​នាក់ ដែល​ព្រួត​គ្នា​វាយ​ជនរងគ្រោះ​៣​នាក់ គ្រាន់​តែ​រឿង​ជិះ​ម៉ូតូ​វ៉ា​គ្នា​សោះ ។
24 November, 2020 10:10 AM
​ភ្នំពេញ ​៖ ​លោក​ស័ក្តិ​៥ ហ៊ីម សំបូរ ដែល​យក​កាំភ្លើង មក​ជេរប្រមាថ សំឡុត និង គំរាមកំហែង​សម្លាប់​ទាំង​គ្រួសារ​ដល់​អ្នកភូមិ​ផង​របង​ជាមួយ​នោះ បាន​ត្រូវ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចាប់ខ្លួន​បញ្ជូន​មក​តុលាការ កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២០ ដើម្បី​ចាត់ការ​តាមច្បាប់ ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact