ឯកឧត្ដម​អភិបាលខេត្ត​ចុះ​ពិនិត្ត​ការ​រដ្ឋាន​ជួសជុល​ផ្លូវ និង​ពិនិត្យ​ស្ថានភាព​ទឹកទន្លេ​សេ​សាន្ត​

ខេត្ត​រតនគិរី ៖ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២០ ឯក​ឧត្ដ​ន ថង សាវុន អភិបាលខេត្ត​រតនៈ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ឯកឧត្ដម​អភិបាលខេត្ត​ចុះ​ពិនិត្ត​ការ​រដ្ឋាន​ជួសជុល​ផ្លូវ និង​ពិនិត្យ​ស្ថានភាព​ទឹកទន្លេ​សេ​សាន្ត​
Fri, 16 October 2020 09:47 PM ដោយ ៖ មេត្តាខេត្ត​រតនគិរី ៖ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២០ ឯក​ឧត្ដ​ន ថង សាវុន អភិបាលខេត្ត​រតនៈគីរី បាន​ដឹកនាំ​កម្លាំង​ជំនាញ មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត ចុះ​ពិនិត្យ​ការដ្ឋាន​ជួសជុល​ផ្លូវ​ក្រាល​គ្រួស​ក្រហម ពី​រង្វង់​មូល​ស្រុក​អូរ​ជុំ ទៅ​ស្រុក​វើន​សៃ ព្រមទាំង​ពិនិត្យ​ស្ថានភាព​ទឹក​ទន្លេសេសាន​ផងដែរ​។​
     
ផ្លូវ​ក្រាល​គ្រួស​ក្រហម​លេខ​៧៨C ត​ភ្ជាប់​ពី​រង្វង់​មូល​ស្រុក​អូរ​ជុំ ទៅ​ស្រុក​វើន​សៃ ដែល​មាន​ប្រវែង​២៨.៥២​គីឡូម៉ែត្រ ត្រូវបាន​ជួសជុល​ថែទាំ​បន្ទាប់ពី​ផ្លូវ​នេះ ត្រូវ​ខូចខាត​ដោយ​អន្លើៗ ក្រោយ​ពី​ភ្លៀង​ធ្លាក់​នៅ​រដូវវស្សា និង​ដោយសារ​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​។​
     
គ្រា​ដែល​ចុះ​ពិនិត្យ​ការដ្ឋាន​នេះ ឯកឧត្តម ថង សាវុន អភិបាលខេត្ត​រតនគិរី បាន​មានប្រសាសន៍ថា កន្លងមក អាជ្ញាធរ​ខេត្ត​តែងតែបាន​យកចិត្ត​ទុក ដាក់​ប្រឹងប្រែង​គិតគូរ​ជំរុញ​ការជួសជុល​ឡើង​វិញ នូវ​រាល់​ផ្លូវ​ដែល​រង​ការខូចខាត​នៅតាម បណ្តា​ស្រុក​ក្រុង ឃុំ សង្កាត់ ភូមិ​នៅ​ទូទាំង​ខេត្ត​ដោយ​កន្លែង​ខ្លះ​ការស្ថាបនា​ឡើង ដោយ​ចាក់​បេតុង​ក្រាល កៅស៊ូ និង​ខ្លះទៀត​ជួសជុល​ដោយ​ក្រាល​ក្រួស​ក្រហម​ទៅតាម​លទ្ធភាព​ថវិកា ដែល​យើង​មាន ដើម្បី​ឆ្លើយតប​សេចក្ដីត្រូវការ​របស់​ប្រជាពលរដ្ឋ​។

ឯកឧត្តម​អភិបាលខេត្ត បាន​បន្ថែមថា ជានិច្ចកាល​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​នាយ​រដ្ឋមន្ត្រី តែង​ផ្ដោត​សំខាន់​បន្ត​ការយកចិត្តទុកដាក់​លើ​ការអភិវឌ្ឍ​វិស័យ​ផ្លូវថ្នល់​ក្នុងនោះ​មិន​ថា ផ្លូវជាតិ ផ្លូវលំ​នៅ​គ្រប់​ទីកន្លែង​នោះ​ទេ ត្រូវបាន​ស្ថាបនា​ពី​តំបន់​ដែល​គ្មាន​ផ្លូវ ទៅ​ជា​មាន​ផ្លូវ ក្រាល​គ្រួស​ក្រហម ប្រែក្លាយ​ទៅ​ជា​ផ្លូវ​បេតុង ឬ​កៅស៊ូ ផ្សាភ្ជាប់​ពី​ទី​ជនបទ​មក​ទីប្រជុំជន ខេត្ត ស្រុក ក្រុង​ដើម្បី​ឆ្លើយតប​ទៅនឹង​អនុសាសន៍​របស់​សម្តេច​តេជោ គឺ​មាន​ផ្លូវ​មាន​ក្តីសង្ឃឹម​។

ទន្ទឹម​និង​នោះ ឯកឧត្ដម បាន​ជម្រុញ​ឲ្យ​ប្រធាន​មន្ទីរ​សាធារណៈកា និង​ដឹកជញ្ជូន​ខេត្ត ត្រូវ​អនុវត្ត​តួនាទី​ភារកិច្ច​ឲ្យបាន​ទាន់​ពេលវេលា តាម​ការណែនាំ​របស់​អាជ្ញាធរខេត្ត និង​ជំរុញ​ឱ្យ​រួមសហការ​ជាមួយ​អាជ្ញាធរ​ដែនដី បន្ត​ការយកចិត្តទុកដាក់​ពិនិត្យ​មើល​ផ្លូវ​ថ្នល់​ដែល​រង​ការខូចខាត ត្រូវ​ប្រញាប់ប្រញាល់​ធ្វើការ​ជួសជុល​ឡើងវិញ មិន​ត្រូវ​ទុក​ចាំ​ដល់​ថ្នល់​ខូច​ធ្ងន់ធ្ងរ​នោះ​ទេ​។​
     
លោក សាយ សា​មាន ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត បានអោយដឹងថា ឆ្នាំ​កន្លងមក​ដោយ​សារ​មាន​ភ្លៀង​ជោគជាំ​ខ្លាំ​ទើប​បណ្តាល​ឲ្យ​ផ្លូវជាតិ​៧៨C ដែល​ជា​ផ្លូវ​ក្រាល​គ្រួស​ក្រហម​នេះ បាន​ទទួលរង​ការខូចខាត​យ៉ាងដំណំ​ជាហេតុ​ពិបាក​ក្នុង​ធ្វើដំណើរ​ទៅ​មក​របស់​ប្រជាព​ក​រដ្ឋ​ទូទៅ​។ លោក​ប្រធាន​មន្ទីរ​បន្តថា ដោយ​មាន​ការគិតគូរ​យកចិត្តទុកដាក់​ពី​សំណាក់​ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានឲ្យ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត ធ្វើការ​ជួសជុល​ថែទាំ​ផ្លូវ​នេះ ដោយ​ក្រាល​គ្រួស​ក្រហម​ដែលមាន ប្រវែង​២៨,៥២km ទទឹង​៩​ម៉ែត្រ ដើម្បី​សម្រួល​ដល់​ការធ្វើ​ចរាចរណ៍​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ទៅ​មក​របស់​ប្រជាពលរដ្ឋ​បាន​ងាយស្រួល​ឡើងវិញ ដោយ​ប្រើប្រាស់​ថវិកា​របស់​ក្រសួង​ទម្លាក់​ជូន​មន្ទីរ​ប្រមាណ​២.៥៧០​លាន​រៀល​។ លោក​ថា បច្ចុប្បន្ន ការជួលជុល​ថែទាំ​សម្រេច​បាន​ប្រមាណ​៨៦%​ហើយ គ្រោង​នឹង​បញ្ចប់​រួចរាល់​នា​ពេល​ឆាប់ៗ​នេះ​។ លោក​ប្រធាន​មន្ទីរ បាន​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត សូមមេត្តា​ចូល​រួមទាំង​គ្នា ថែទាំ​ផ្លូវថ្នល់​ដែល​បាន​ជួសជុល​ស្ថាបនា​ហើយ​នៅ​តាម​មូលដ្ឋាន​ឱ្យ​ប្រើប្រាស់​បាន​យូរអង្វែង​។​
     
នៅ​ថ្ងៃ​ដដែល​នេះ​ដែរ បន្ទាប់​ពី​ពិនិត្យ​ការ​រដ្ឋា​ន​ជួសជុល​ផ្លូវ​រួចមក ឯកឧត្ដម ថង សាវុន អភិបាលខេត្ត ក៏​បាន​អញ្ជើញ​ចុះ​ពិនិត្យ ស្ថានភាព​ទឹក​ទន្លេសេសាន​នៅ​ស្រុក​វើន​សៃ​។ ខណៈពេល​ដែល​ពិនិត្យ​ស្ថានភាព​ទឹក​នោះ ឯកឧត្ដម​ថា ដង​ទន្លេសេសាន​នេះ មាន​ប្រជាពលរដ្ឋ​រស់នៅ​ជា​ប់ដ​ង​ទន្លេ​ចំនួន ៤​ស្រុក គឺ​ស្រុក​វ៉ឺ​ន​សៃ ស្រុក​តា​វែង ស្រុក​អណ្ដូង​មាស និង​ស្រុក​អូយ៉ាដាវ​។ ឯកឧត្តម​បន្តថា រហូតមកដល់​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២០ នេះ ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេសេសាន​មិនទាន់​ជួប​គ្រោះមហន្តរាយ​ជំនន់​ទឹកភ្លៀង​នៅឡើយ​ទេ ដោយ​ស្ថានភាព​ទឹកទន្លេ មិន​មាន​ការ​ហក់​ឡើង​ខុស​ប្រក្រតី​ឡើយ​។​
   
បើទោះជា​យ៉ាងណា ឯកឧត្តម​អភិបាលខេត្ត នៅតែ​បន្ត​ជំរុញ​ឲ្យ​គណៈកម្មការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ស្រុក​បន្ត​ផ្សព្វផ្សាយ ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ប្រុងប្រយ័ត្ន ត្រៀមលក្ខណៈ និង​សម្ភារៈ ការពារ​ជា​ប្រចាំ ដើម្បី​ដោះស្រាយ រាល់​បញ្ហា​ដែល​កើតមានឡើង​ដោយ​យថាហេតុ ហើយ​ឲ្យបាន​ទាន់​សភាពការណ៍​ផងដែរ​៕













Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
21 October, 2020 02:38 PM
ភ្នំពេញ ​៖ ​កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​១៥៖៣០​នាទី ថ្មីៗ​នេះ កម្លាំង​ប៉ុស្តិ៍​នគរបាល​អូរ​បែកក្អម បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​បើក​លេង​ល្បែងស៊ីសង​ខុសច្បាប់ កត់​ឆ្នោត​វៀតណាម នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៣៨៨ ផ្លូវ​បេតុង វត្ត​អង់​តា​មិញ ភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ ។
21 October, 2020 02:32 PM
ភ្នំពេញ​ ៖ ​នៅ​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២០ នេះ លោកស្រី ហុង ដា​នី អគ្គនាយិកា ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប បាន​ផ្តល់​ឡាន​២​គ្រឿង ដោយ​មួយគ្រឿង​ជា​ឡាន​បោសសំអាត​ផ្លូវ​និង​មួយ​គ្រឿង​ទៀត​ជា​ឡាន​លាង​សំអាត​ផ្លូវ ជូន​រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ ។​
21 October, 2020 02:28 PM
ភ្នំពេញ​ ៖​ ក្រសួង​ធនធានទឹក​និង​ឧតុនិយម ប្រកាស​នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ នេះ ថា ទឹក​ទន្លេមេគង្គ​នៅ​ភាគ​ខាងលើ​បន្ត​ឡើង​ជា​លំដាប់ ក្នុង​រយៈពេល​ពី​៤​ទៅ​៦​ថ្ងៃ ខាងមុខនេះ ។
21 October, 2020 02:20 PM
តាកែវ ​៖ ​រដ្ឋបាល​ស្រុក​បាទី ខេត្តតាកែវ បាន​ជូនដំណឹង​អំពី​ផ្អាក​ការធ្វើ​ចរាចរណ៍​ជា​បណ្ដោះ អាសន្ន ចាប់​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ តទៅ ចាប់​ពី​ព្រំប្រទល់ ខេត្ត​កណ្ដាល​-​តាកែវ ចំណុច​ស្ពាន​កំពង់​ដង្កោ ចាប់ពី​គីឡូម៉ែត្រ​លេខ​៣១ ។​
20 October, 2020 11:06 AM
​ភ្នំពេញ​ ៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ នេះ កំពុង​ធ្វើដំណើរ​ទៅ​ខេត្ត​បន្ទាយមានជ័យ ជា​ទី​ដែល​កំពុង​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង ធ្ងន់ធ្ងរ​ជាងគេ​និង​យូរ​ជាងគេ ដើម្បី​សួរ​សុខទុក្ខ​និង​ជួយ​ឧបត្ថម្ភ​ប្រជាជន​ប្រមាណ​២​ម៉ឺន​គ្រួសារ ។​
20 October, 2020 09:34 AM
​ភ្នំពេញ​ ៖​ អ្នកស្រី ឡាយ ហ៊ុន​គី ហៅ ត្រឹង ងា អ្នកនិពន្ធ​សៀវភៅ​អរិយធម៌​ខ្មែរ នៅ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២០ នេះ ត្រូវបាន​លោក​បណ្ឌិត​សភា​ចារ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ប្រគល់ «​សញ្ញាបត្រ​កិត្តិ​បណ្ឌិត ផ្នែក​អក្សរសាស្ត្រ​» ៕​
20 October, 2020 09:27 AM
កណ្តាល ​៖ ​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០ លោក​វរសេនីយ៍ត្រី ភឿង វ៉ាត អធិការរង​ទទួល​ការងារ​សណ្តាបធ្នាប់​និង​ចរាចណ៍​ក្រុង​តាខ្មៅ បាន​ដឹកនាំ​កម្លាំង សណ្តាប់ធ្នាប់​១០​នាក់ បន្ត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ ចែក​សេចក្តីណែនាំ​លេខ​០០៦​ស ណ ន របស់​អធិការដ្ឋាន​ក្រុង​តាខ្មៅ ស្តី​ពី​ការដោះស្រាយ​កា​កកស្ទះ​ចរាច​រណ៍ និង ការរៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​ក្នុង​ភូមិសាស្ត្រ​ដែន​សមត្ថកិច្ច​ក្រុង​តាខ្មៅ ។​
20 October, 2020 09:16 AM
កំពង់ស្ពឺ ​៖ ​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ ថ្លែង​នៅ​ព្រលប់​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២០ នេះ ថា
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact