សម្តេច​តេជោ ហ៊ុន សែន ផ្តល់​អនុសាសន៍​៣​ចំណុច សម្រាប់​អាជ្ញាធរ​អោយ​អនុវត្ត​ចំពោះ​ស្ថានភាព​ទឹកជំនន់​

​ភ្នំពេញ​ ៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ផ្តល់​អនុសាសន៍​៣​ចំណុច

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
សម្តេច​តេជោ ហ៊ុន សែន ផ្តល់​អនុសាសន៍​៣​ចំណុច សម្រាប់​អាជ្ញាធរ​អោយ​អនុវត្ត​ចំពោះ​ស្ថានភាព​ទឹកជំនន់​
Fri, 16 October 2020 10:33 AM ដោយ ៖ មេត្តា​ភ្នំពេញ​ ៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ផ្តល់​អនុសាសន៍​៣​ចំណុច សម្រាប់​អាជ្ញាធរ​គ្រប់លំដាប់ អោយ​អនុវត្ត​ចំពោះ​ស្ថានភាព​ទឹកជំនន់ នាពេល​បច្ចុប្បន្ន នេះ ។​
 
​សម្តេច​តេជោ ហ៊ុន សែន អោយ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​យកចិត្តទុកដាក់​ដូចតទៅ ៖ 
​ទី​១,​គឺ​ត្រូវ​ជម្លៀស​ប្រជាជន​នៅ​តំបន់​ដែល​មាន​គ្រោះថ្នាក់​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព ដោយ​មាន​ការប្រុងប្រៀប​ជាមុន ត្រូវ​ពិនិត្យមើល​ទីកន្លែង​ជា​មុន ដើម្បី​ឆ្លើយតប​នៅពេល​ដែល​ដឹក​ជញ្ជូន​ទៅ​កាន់​ទីនោះ ។​
​ទី​២,​បន្ទាប់​ពី​ទឹក​ស្រ​ក សូម​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ជួយ​សម្រួល​ដល់​ការដឹកជញ្ជូន​ប្រជាជន​ទៅកាន់​មូលដ្ឋាន​ដើម​វិញ ។​
​ទី​៣,​ត្រូវ​ផ្គត់ផ្គង់​ស្បៀង​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ ក៏ដូចជា​ខិតខំ​ព្យាបាល​ជំងឺ​ប្រសិនបើ​មាន​ជំងឺ​កើតឡើង ។​
 
​នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​ហ្វេ​សប៊ុក​ផេក​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នា​ព្រឹក​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២០ នេះ ។ 
 
​ដោយឡែក កាលពី​រាត្រី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​អញ្ជើញ​ពិនិត្យមើល​ស្ថានភាព​ទឹកជំនន់ និង សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​នៅ​ខណ្ឌ​ដង្កោរ រាជធានី​ភ្នំពេញ ផងដែរ ។ 
 
​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​អញ្ជើញ​ចុះ​ជួប​ជាមួយ​នឹងបង​ប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ និង ត្រូវបាន​អាជ្ញាធ​រ​បញ្ជូ​លមកកាន់​ទីតាំង​សុវ​ត្ថិ​ភាព​ចំនួន​២​ទីតាំង ដែល​ទី​តាំងទី​១​នៅក្នុង​បុរី​ភព​ថ្មី​កួរស្រូវ​២ និង ទី​តាំងទី​២ គឺ នៅមុខ​ផ្សារ​ព្រែក​ជ្រៃ ។​
 
​សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែង​កោតសរសើរ​ចំពោះ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​គ្រប់​រាជធានី​-​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ដែល​បាន​ចេញ​ប្រតិបត្តិ​ការព្រមៗ​គ្នា សង្គ្រោះ​ប្រជាជន​ទៅ​កាន់​ទី​ទួល​មាន​សុវត្ថិភាព ដែល​សម្តេច​បាន​ប្រើ​ពាក្យ​ថា «​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ទាំង​កងទ័ព​ស្រួច ទាំង​កងទ័ព​តំបន់ ក៏ដូចជា​កងរាជអាវុធហត្ថ កងកម្លាំង​នគរបាល​បាន​ធ្វើ​កិច្ចការ​បាន​ល្អ និង​គ្រប់​ទីកន្លែង​ដើម្បី​សង្គ្រោះ​ប្រជាពលរដ្ឋ​របស់​យើង​»​។​
 
​សម្តេច​ក៏​បាន​កោតសរសើ​រ​ផងដែរ ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​បាន​ប្រឹងប្រែង​ដោយ​ខ្លួនឯង រួមទាំង​ការជួយ​របស់​អាជ្ញាធរ ដោយ​រាជរដ្ឋាភិបាល ដោយ​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ៕​




 



 
Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
21 October, 2020 02:38 PM
ភ្នំពេញ ​៖ ​កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​១៥៖៣០​នាទី ថ្មីៗ​នេះ កម្លាំង​ប៉ុស្តិ៍​នគរបាល​អូរ​បែកក្អម បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​បើក​លេង​ល្បែងស៊ីសង​ខុសច្បាប់ កត់​ឆ្នោត​វៀតណាម នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៣៨៨ ផ្លូវ​បេតុង វត្ត​អង់​តា​មិញ ភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ ។
21 October, 2020 02:32 PM
ភ្នំពេញ​ ៖ ​នៅ​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២០ នេះ លោកស្រី ហុង ដា​នី អគ្គនាយិកា ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប បាន​ផ្តល់​ឡាន​២​គ្រឿង ដោយ​មួយគ្រឿង​ជា​ឡាន​បោសសំអាត​ផ្លូវ​និង​មួយ​គ្រឿង​ទៀត​ជា​ឡាន​លាង​សំអាត​ផ្លូវ ជូន​រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ ។​
21 October, 2020 02:28 PM
ភ្នំពេញ​ ៖​ ក្រសួង​ធនធានទឹក​និង​ឧតុនិយម ប្រកាស​នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ នេះ ថា ទឹក​ទន្លេមេគង្គ​នៅ​ភាគ​ខាងលើ​បន្ត​ឡើង​ជា​លំដាប់ ក្នុង​រយៈពេល​ពី​៤​ទៅ​៦​ថ្ងៃ ខាងមុខនេះ ។
21 October, 2020 02:20 PM
តាកែវ ​៖ ​រដ្ឋបាល​ស្រុក​បាទី ខេត្តតាកែវ បាន​ជូនដំណឹង​អំពី​ផ្អាក​ការធ្វើ​ចរាចរណ៍​ជា​បណ្ដោះ អាសន្ន ចាប់​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ តទៅ ចាប់​ពី​ព្រំប្រទល់ ខេត្ត​កណ្ដាល​-​តាកែវ ចំណុច​ស្ពាន​កំពង់​ដង្កោ ចាប់ពី​គីឡូម៉ែត្រ​លេខ​៣១ ។​
20 October, 2020 11:06 AM
​ភ្នំពេញ​ ៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ នេះ កំពុង​ធ្វើដំណើរ​ទៅ​ខេត្ត​បន្ទាយមានជ័យ ជា​ទី​ដែល​កំពុង​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង ធ្ងន់ធ្ងរ​ជាងគេ​និង​យូរ​ជាងគេ ដើម្បី​សួរ​សុខទុក្ខ​និង​ជួយ​ឧបត្ថម្ភ​ប្រជាជន​ប្រមាណ​២​ម៉ឺន​គ្រួសារ ។​
20 October, 2020 09:34 AM
​ភ្នំពេញ​ ៖​ អ្នកស្រី ឡាយ ហ៊ុន​គី ហៅ ត្រឹង ងា អ្នកនិពន្ធ​សៀវភៅ​អរិយធម៌​ខ្មែរ នៅ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២០ នេះ ត្រូវបាន​លោក​បណ្ឌិត​សភា​ចារ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ប្រគល់ «​សញ្ញាបត្រ​កិត្តិ​បណ្ឌិត ផ្នែក​អក្សរសាស្ត្រ​» ៕​
20 October, 2020 09:27 AM
កណ្តាល ​៖ ​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០ លោក​វរសេនីយ៍ត្រី ភឿង វ៉ាត អធិការរង​ទទួល​ការងារ​សណ្តាបធ្នាប់​និង​ចរាចណ៍​ក្រុង​តាខ្មៅ បាន​ដឹកនាំ​កម្លាំង សណ្តាប់ធ្នាប់​១០​នាក់ បន្ត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ ចែក​សេចក្តីណែនាំ​លេខ​០០៦​ស ណ ន របស់​អធិការដ្ឋាន​ក្រុង​តាខ្មៅ ស្តី​ពី​ការដោះស្រាយ​កា​កកស្ទះ​ចរាច​រណ៍ និង ការរៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​ក្នុង​ភូមិសាស្ត្រ​ដែន​សមត្ថកិច្ច​ក្រុង​តាខ្មៅ ។​
20 October, 2020 09:16 AM
កំពង់ស្ពឺ ​៖ ​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ ថ្លែង​នៅ​ព្រលប់​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២០ នេះ ថា
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact