នៅពេល​នេះ​ជំនន់​ទឹកភ្លៀង​មិនទាន់​អ្វី​គួរ​ឲ្យ​ព្រួយ​បា​រម្ម​ទេ ចំពោះ​ខេត្តរតនគិរី​

ខេត្ត​រតនគិរី ៖ មេឃ​ស្រឡះ​ល្អ​ណាស់ សុំ​កំ​ឲ្យ​បងប្អូន​នៅ​ភ្នំ​កុំ​បា​រម្ម​ចំពោះ​ខេត្ត

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
នៅពេល​នេះ​ជំនន់​ទឹកភ្លៀង​មិនទាន់​អ្វី​គួរ​ឲ្យ​ព្រួយ​បា​រម្ម​ទេ ចំពោះ​ខេត្តរតនគិរី​
Thu, 15 October 2020 02:51 PM ដោយ ៖ ផុនខេត្ត​រតនគិរី ៖ មេឃ​ស្រឡះ​ល្អ​ណាស់ សុំ​កំ​ឲ្យ​បងប្អូន​នៅ​ភ្នំ​កុំ​បា​រម្ម​ចំពោះ​ខេត្តរតនគិរី ឥឡូវ​នេះ​អ្នក​ខេត្ត​រតនគិរី មានការ​ព្រួយ​បារ​ម្មយ៉ាង​ខ្លាំង​ចំពោះ​បងប្អូន​នៅ​ភ្នំពេញ ចំពោះ​ករណី​ជំនន់​ទឹកភ្លៀង នេះ​ជា​ប្រសាសន៍​របស់​ឯកឧត្តម​អភិបាលខេត្ត​រតនគិរី​។​
   
នៅ​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០ ឯកឧត្ដម ថង សាវុន អភិបាលខេត្ត​រតនគិរី បាន​ដឹកនាំ​ប្រធាន​មន្ទីរ អនុប្រធាន​មន្ទីរ កងកម្លាំងប្រដាប់អាវុធ និង​ស្ថាប័ន​ពាក់ព័ន្ធ ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​ទន្លេស្រែពក នៅ​ស្រុក​លំផាត់ ខេត្ត​រតនគិរី​។​
   
បន្ទាប់​ពិនិត្យឃើញ​ស្ថានភាព​ទឹក​ទន្លេស្រែពក​នៅ​ជាធម្មតា ឯកឧត្តម​អភិបាលខេត្ត បាន​មានប្រសាសន៍ថា ផ្ទៃមេឃ​នៅ​ខេត្ត​រតនគិរី​មាន​សភាព​ស្រឡះ​ជាធម្មតា ហើយ​ទឹក​ទន្លេស្រែពក​ក៏​មាន​សភាព​ធម្មតា មិន​មាន​ទឹក​ឡើង​ទេ សូមឱ្យ​បងប្អូន​ដែល​នៅ​ក្រុងភ្នំពេញ កុំ​មាន​ការព្រួយបារម្ភ​ចំពោះ​ជំនន់​ទឹកភ្លៀង​នៅ​ខេត្ត​រតនគីរី​។ ឯកឧត្តម​បាន​បន្តថា ទោះជា​យ៉ាងនេះ​ក្ដី ឯកឧត្តម​នៅ​តែ​ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ពិសេស​គណៈកម្មការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ស្រុក ត្រូវតែ​ត្រៀមលក្ខណៈ​ជាប្រចាំ ទាំង​ឧបករណ៍ និង​សំភារៈ ដើម្បី​បង្ការ​ជួយ​សង្គ្រោះ​ជា​បន្ទាន់ បើសិនជា​មាន​ហានិភ័យ​អ្វីមួយ​កើតឡើង​។

ឯកឧត្តម​អភិបាលខេត្ត​បាន​បន្ថែមថា ឯកឧត្តម​នៅ​តែ​បារម្ភ​ចំពោះ​ព្យុះ​ទី​១៧ នឹង​កើតមានឡើង​នាពេលខាងមុខ គឺ​ថ្ងៃ​ទី​១៨ និង​ថ្ងៃ​ទី​១៩ នៅ​ប្រទេស​វៀតណាម ហើយ​នឹង​រំកិល​ចូល​ប្រទេស​កម្ពុជា នេះ​បើ​តាម​ការជូនដំណឹងរ​បស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។​
   
គួរបញ្ជាក់​ថា ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​ជម្រាប​ជូនដំណឹង​ថា នៅ​ថ្ងៃ​ទី ១៥ ខែតុលា​ឆ្នាំ​២០២០ នេះ សម្ពាធ​ទាប​សកម្ម​មួយ កំពុងស្ថិត​នៅ​លើ​ភាគ​កណ្ដាល​ប្រទេស​ហ្វីលីពីន​។ បើ​តាម​ការព្យាករណ៍ សម្ពាធ​ទាប​ស​កម្មនេះ និង​រំកិល​ចូលមក​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ហើយ​វិវត្តន៍​ខ្លួន​ជា​បន្តបន្ទាប់​ទៅជា ព្យុះ​ទី​១៧ ឈ្មោះ សូឌែល ដោយ​ធ្វើដំណើរ​ចូល​មក​ប៉ែក​ខាងលើ​ភាគខាងត្បូង នៃ​ប្រទេស​វៀតណាម នៅ​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២០ ហើយ​បាន​ថម​ថយឥទ្ធិពល​ទៅ​ជា​សម្ពាធ និង​សម្ពាធ​ទាប នៅ​ពេល​ចូល​មក​ក្នុង​ប្រទេស​កម្ពុ​ជា នៅ​ថ្ងៃ​ទី​១៨ និង​ថ្ងៃ​ទី​១៩៕






 

Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
21 October, 2020 02:38 PM
ភ្នំពេញ ​៖ ​កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​១៥៖៣០​នាទី ថ្មីៗ​នេះ កម្លាំង​ប៉ុស្តិ៍​នគរបាល​អូរ​បែកក្អម បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​បើក​លេង​ល្បែងស៊ីសង​ខុសច្បាប់ កត់​ឆ្នោត​វៀតណាម នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៣៨៨ ផ្លូវ​បេតុង វត្ត​អង់​តា​មិញ ភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ ។
21 October, 2020 02:32 PM
ភ្នំពេញ​ ៖ ​នៅ​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២០ នេះ លោកស្រី ហុង ដា​នី អគ្គនាយិកា ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប បាន​ផ្តល់​ឡាន​២​គ្រឿង ដោយ​មួយគ្រឿង​ជា​ឡាន​បោសសំអាត​ផ្លូវ​និង​មួយ​គ្រឿង​ទៀត​ជា​ឡាន​លាង​សំអាត​ផ្លូវ ជូន​រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ ។​
21 October, 2020 02:28 PM
ភ្នំពេញ​ ៖​ ក្រសួង​ធនធានទឹក​និង​ឧតុនិយម ប្រកាស​នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ នេះ ថា ទឹក​ទន្លេមេគង្គ​នៅ​ភាគ​ខាងលើ​បន្ត​ឡើង​ជា​លំដាប់ ក្នុង​រយៈពេល​ពី​៤​ទៅ​៦​ថ្ងៃ ខាងមុខនេះ ។
21 October, 2020 02:20 PM
តាកែវ ​៖ ​រដ្ឋបាល​ស្រុក​បាទី ខេត្តតាកែវ បាន​ជូនដំណឹង​អំពី​ផ្អាក​ការធ្វើ​ចរាចរណ៍​ជា​បណ្ដោះ អាសន្ន ចាប់​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ តទៅ ចាប់​ពី​ព្រំប្រទល់ ខេត្ត​កណ្ដាល​-​តាកែវ ចំណុច​ស្ពាន​កំពង់​ដង្កោ ចាប់ពី​គីឡូម៉ែត្រ​លេខ​៣១ ។​
20 October, 2020 11:06 AM
​ភ្នំពេញ​ ៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ នេះ កំពុង​ធ្វើដំណើរ​ទៅ​ខេត្ត​បន្ទាយមានជ័យ ជា​ទី​ដែល​កំពុង​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង ធ្ងន់ធ្ងរ​ជាងគេ​និង​យូរ​ជាងគេ ដើម្បី​សួរ​សុខទុក្ខ​និង​ជួយ​ឧបត្ថម្ភ​ប្រជាជន​ប្រមាណ​២​ម៉ឺន​គ្រួសារ ។​
20 October, 2020 09:34 AM
​ភ្នំពេញ​ ៖​ អ្នកស្រី ឡាយ ហ៊ុន​គី ហៅ ត្រឹង ងា អ្នកនិពន្ធ​សៀវភៅ​អរិយធម៌​ខ្មែរ នៅ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២០ នេះ ត្រូវបាន​លោក​បណ្ឌិត​សភា​ចារ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ប្រគល់ «​សញ្ញាបត្រ​កិត្តិ​បណ្ឌិត ផ្នែក​អក្សរសាស្ត្រ​» ៕​
20 October, 2020 09:27 AM
កណ្តាល ​៖ ​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០ លោក​វរសេនីយ៍ត្រី ភឿង វ៉ាត អធិការរង​ទទួល​ការងារ​សណ្តាបធ្នាប់​និង​ចរាចណ៍​ក្រុង​តាខ្មៅ បាន​ដឹកនាំ​កម្លាំង សណ្តាប់ធ្នាប់​១០​នាក់ បន្ត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ ចែក​សេចក្តីណែនាំ​លេខ​០០៦​ស ណ ន របស់​អធិការដ្ឋាន​ក្រុង​តាខ្មៅ ស្តី​ពី​ការដោះស្រាយ​កា​កកស្ទះ​ចរាច​រណ៍ និង ការរៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​ក្នុង​ភូមិសាស្ត្រ​ដែន​សមត្ថកិច្ច​ក្រុង​តាខ្មៅ ។​
20 October, 2020 09:16 AM
កំពង់ស្ពឺ ​៖ ​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ ថ្លែង​នៅ​ព្រលប់​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២០ នេះ ថា
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact