ក្រសួងមហាផ្ទៃ សម្រេច​អោយ​វាយ​កម្ទេចចោល វិញ ចំពោះ​សំណង់​អគារ​នៅ​រង្វង់​មូល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ដែល​សង្ស័យ ថា សាងសង់​គ្មាន​ច្បាប់ និង សង់​លើផ្លូវ​សួនច្បារ​សាធារណៈ

បន្ទាយមានជ័យ ​៖ ​ក្រសួងមហាផ្ទៃ សម្រេច​អោយ​វាយ​កម្ទេចចោល វិញ ចំពោះ​សំណង់​អគារ​ដ៏​ធំ​មួយ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ក្រសួងមហាផ្ទៃ សម្រេច​អោយ​វាយ​កម្ទេចចោល វិញ ចំពោះ​សំណង់​អគារ​នៅ​រង្វង់​មូល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ដែល​សង្ស័យ ថា សាងសង់​គ្មាន​ច្បាប់ និង សង់​លើផ្លូវ​សួនច្បារ​សាធារណៈ
Thu, 15 October 2020 10:36 AM ដោយ ៖ មេត្តាបន្ទាយមានជ័យ ​៖ ​ក្រសួងមហាផ្ទៃ សម្រេច​អោយ​វាយ​កម្ទេចចោល វិញ ចំពោះ​សំណង់​អគារ​ដ៏​ធំ​មួយ ស្ថិត​នៅ​រង្វង់​មូល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ ដោយ​សង្ស័យ​ថា សាងសង់​គ្មាន​ច្បាប់ សាងសង់​ខុស​លក្ខណៈ​បច្ចេកទេស និង សង់​លើផ្លូវ​សួនច្បារ​សាធារណៈ ។ 
 
​សំណង់​អគារ​មួយ​នេះ ត្រូវបាន​ប្រភព​ព័ត៌មាន អះអាងថា បាន​សាងសង់​រួចរាល់​ប្រមាណ​៥០% មកហើយ និង ចំណាយ​ថវិកា​ប្រមាណ​ជិត​១​លាន​ដុល្លារ ឯណោះ និង ត្រូវបាន​ចាប់ផ្តើម​វា​យ​កម្ទេ​ចោល កាលពី​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២០ ។​
 
​យោងតាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន គួរអោយ​ទុកចិត្ត​បាន បានអោយដឹង នៅ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២០ នេះ ថា សំណង់​អគារ​មួយ​នេះ គ្មាន​ច្បាប់​អនុញ្ញាត​សាងសង់​ត្រឹមត្រូវ ទេ សាងសង់​ខុស​លក្ខណៈ​បច្ចេកទេស និង សង់​លើផ្លូវ​សួនច្បារ​សាធារណៈ ថែមទៀត​ផង ។​
 
​ប្រភពព័ត៌មាន ដដែល​បន្តថា សំណង់​អគារ​មួយ​នេះ​មិន​មាន​ប្រើ​ថវិកា​រដ្ឋ ទេ ដោយ​អ្នកផ្តើមគំនិត​សាងសង់​បាន​លុយ​ពី​សប្បុរសជន​ចូលរួម ហើយ​បទបញ្ជា​ថ្នាក់លើ​តម្រូវអោយ​វាយ​កម្ទេចចោល នាពេលនេះ គឺ សមស្រប​តាម​សំណូមពរ​ប្រជាពលរដ្ឋ ។ 
 
​ដោយឡែក យោងតាម​លិខិត​មួយច្បាប់ កាលពី​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២០ ដែល​ទើប​ទទួលបាន នៅ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២០ នេះ លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​ជម្រាប​មក​លោក អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ ដោយ​បាន​បញ្ជាក់ថា ពាក់ព័ន្ធ​នឹង​គម្រោង​សាងសង់​សំណាក​ប្រាសាទ​កំពូល​បី (​ប្រាសាទ​ឋានសួគ៌​) ស្ថិត​នៅ​រង្វង់​មូល​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ , ក្រសួងមហាផ្ទៃ ពិនិត្យឃើញថា ដោយសារ​សំណង់​អគារ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត មាន​រូប​ប្រាសាទ​កំពូល​បី និង មាន​រចនាបថ​ជា​ខ្មែរ​រួចហើយ ហេតុនេះ ពុំ​ចាំបាច់​សាងសង់​ទៀតឡើយ ។​
 
​លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បន្តថា ម្យ៉ាងទៀត ដើម្បី​ចៀសវាង​ផលប៉ះពាល់​ដល់​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​នៃ​រនាំង​បាំង​ផ្លូវ​រថភ្លើង​ឆ្លងកាត់​ផ្លូវជាតិ​និង​កិច្ចព្រមព្រៀង​ដឹកជញ្ជូន​ផ្លូវដែក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ព្រះរាជាណាចក្រ​ថៃ , រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ ត្រូវ​បញ្ឈប់​ការសាងសង់ និង ធ្វើការ​រុះរើ​សំណង់​នេះ​ចេញ ដោយ​ត្រូវ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​អោយបាន​ហ្មត់ចត់ ដើម្បី​បង្ការ​ហានិភ័យ​ជាយថាហេតុ ។​
 
​ចំពោះ​ទីតាំង​រង្វង់​មូល​ក្រុង​ប៉ោយ​ប៉ែត នេះ គួរ​ត្រួតពិនិត្យ​រៀបចំ​ជា​សួនច្បារ​ដើម្បី​លើកកម្ពស់​សោភ័ណភាព​ក្រុង​ប៉ោយប៉ែត​អោយ​កាន់តែ​ប្រសើរ​បន្ថែមទៀត ៕​





Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
21 October, 2020 02:38 PM
ភ្នំពេញ ​៖ ​កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​១៥៖៣០​នាទី ថ្មីៗ​នេះ កម្លាំង​ប៉ុស្តិ៍​នគរបាល​អូរ​បែកក្អម បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​បើក​លេង​ល្បែងស៊ីសង​ខុសច្បាប់ កត់​ឆ្នោត​វៀតណាម នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៣៨៨ ផ្លូវ​បេតុង វត្ត​អង់​តា​មិញ ភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ ។
21 October, 2020 02:32 PM
ភ្នំពេញ​ ៖ ​នៅ​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២០ នេះ លោកស្រី ហុង ដា​នី អគ្គនាយិកា ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប បាន​ផ្តល់​ឡាន​២​គ្រឿង ដោយ​មួយគ្រឿង​ជា​ឡាន​បោសសំអាត​ផ្លូវ​និង​មួយ​គ្រឿង​ទៀត​ជា​ឡាន​លាង​សំអាត​ផ្លូវ ជូន​រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ ។​
21 October, 2020 02:28 PM
ភ្នំពេញ​ ៖​ ក្រសួង​ធនធានទឹក​និង​ឧតុនិយម ប្រកាស​នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ នេះ ថា ទឹក​ទន្លេមេគង្គ​នៅ​ភាគ​ខាងលើ​បន្ត​ឡើង​ជា​លំដាប់ ក្នុង​រយៈពេល​ពី​៤​ទៅ​៦​ថ្ងៃ ខាងមុខនេះ ។
21 October, 2020 02:20 PM
តាកែវ ​៖ ​រដ្ឋបាល​ស្រុក​បាទី ខេត្តតាកែវ បាន​ជូនដំណឹង​អំពី​ផ្អាក​ការធ្វើ​ចរាចរណ៍​ជា​បណ្ដោះ អាសន្ន ចាប់​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ តទៅ ចាប់​ពី​ព្រំប្រទល់ ខេត្ត​កណ្ដាល​-​តាកែវ ចំណុច​ស្ពាន​កំពង់​ដង្កោ ចាប់ពី​គីឡូម៉ែត្រ​លេខ​៣១ ។​
20 October, 2020 11:06 AM
​ភ្នំពេញ​ ៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ នេះ កំពុង​ធ្វើដំណើរ​ទៅ​ខេត្ត​បន្ទាយមានជ័យ ជា​ទី​ដែល​កំពុង​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង ធ្ងន់ធ្ងរ​ជាងគេ​និង​យូរ​ជាងគេ ដើម្បី​សួរ​សុខទុក្ខ​និង​ជួយ​ឧបត្ថម្ភ​ប្រជាជន​ប្រមាណ​២​ម៉ឺន​គ្រួសារ ។​
20 October, 2020 09:34 AM
​ភ្នំពេញ​ ៖​ អ្នកស្រី ឡាយ ហ៊ុន​គី ហៅ ត្រឹង ងា អ្នកនិពន្ធ​សៀវភៅ​អរិយធម៌​ខ្មែរ នៅ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២០ នេះ ត្រូវបាន​លោក​បណ្ឌិត​សភា​ចារ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ប្រគល់ «​សញ្ញាបត្រ​កិត្តិ​បណ្ឌិត ផ្នែក​អក្សរសាស្ត្រ​» ៕​
20 October, 2020 09:27 AM
កណ្តាល ​៖ ​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០ លោក​វរសេនីយ៍ត្រី ភឿង វ៉ាត អធិការរង​ទទួល​ការងារ​សណ្តាបធ្នាប់​និង​ចរាចណ៍​ក្រុង​តាខ្មៅ បាន​ដឹកនាំ​កម្លាំង សណ្តាប់ធ្នាប់​១០​នាក់ បន្ត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ ចែក​សេចក្តីណែនាំ​លេខ​០០៦​ស ណ ន របស់​អធិការដ្ឋាន​ក្រុង​តាខ្មៅ ស្តី​ពី​ការដោះស្រាយ​កា​កកស្ទះ​ចរាច​រណ៍ និង ការរៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​ក្នុង​ភូមិសាស្ត្រ​ដែន​សមត្ថកិច្ច​ក្រុង​តាខ្មៅ ។​
20 October, 2020 09:16 AM
កំពង់ស្ពឺ ​៖ ​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ ថ្លែង​នៅ​ព្រលប់​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២០ នេះ ថា
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact