ជើង​ខ្លាំង​ខាង​ឆបោក​ប្រាក់ ឈ្មោះ សៀង សីហា ជាង​២៤​ម៉ឺន​ដុល្លារ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ក្រោយ​គេចខ្លួន​ជិត​២​ឆ្នាំ

​ភ្នំពេញ​ ៖ ​បុរស​ម្នាក់​ឈ្មោះ សៀង សីហា ដែល​ល្បីល្បាញ​ខាង​ឆបោក​ប្រាក់​ក្រុមហ៊ុន ស៊ីផិក ខ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ជើង​ខ្លាំង​ខាង​ឆបោក​ប្រាក់ ឈ្មោះ សៀង សីហា ជាង​២៤​ម៉ឺន​ដុល្លារ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ក្រោយ​គេចខ្លួន​ជិត​២​ឆ្នាំ
Wed, 14 October 2020 12:26 PM ដោយ ៖ មេត្តា​ភ្នំពេញ​ ៖ ​បុរស​ម្នាក់​ឈ្មោះ សៀង សីហា ដែល​ល្បីល្បាញ​ខាង​ឆបោក​ប្រាក់​ក្រុមហ៊ុន ស៊ីផិក ខេ​ម​បូឌា ចំនួន​ជាង​២៤​ម៉ឺន​ដុល្លារ​អាមេរិក ត្រូវបាន​សមត្ថកិច្ច នា​ពេល​ថ្មីៗ​នេះ ក្រោយ​គេចខ្លួន​ពួន​អាត្មា​អស់​រយៈពេល​ជិត​២​ឆ្នាំ ។
 
​ប៉ុន្តែ ក្រោយ​ពេល​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ បែរ​ជា​លេចឮ​ព័ត៌មាន ថា ជើង​ខ្លាំង​ខាង​ឆបោក រូបនេះ កំពុង​រត់​ការសុំ​ដោះលែង​អោយ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ទៅវិញ ។​
 
​តាម​ប្រភព​ព័ត៌មាន ដែល​ទើប​ទទួលបាន នៅ​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២០ បានអោយដឹងថា ជើង​ខ្លាំង​ខាង​ឆបោក​ឈ្មោះ សៀង សីហា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន និង ត្រូវបាន លោក ហម ម៉េង​សែ អនុប្រធាន​និង​ជា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២០ ចេញ​ដីកា​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ។ 
 
​ជើង​ខ្លាំង​ខាង​ឆបោក​ឈ្មោះ សៀង សីហា ត្រូវបាន​លោក ហម ម៉េង​សែ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​ចាប់ខ្លួន​តាំងពី​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៨ មកម្ល៉េះ តែ​ទើប​ចាប់ខ្លួនបាន នា​ពេល​ថ្មីៗ​នេះ ។​
 
​តាម​ប្រភព​ព័ត៌មាន ដដែល បានអោយដឹងថា ជើង​ខ្លាំង​ខាង​ឆបោក​ឈ្មោះ សៀង សីហា បាន​ជំពាក់​ប្រាក់​ក្រុមហ៊ុន ស៊ីផិក ខេ​ម​បូឌា ថ្លៃ​ទិញ​បេតុង​សរុប​ចំនួន​ជាង​២៤​ម៉ឺន​ដុល្លារ ។ លុះ​ក្រោយមក ឈ្មោះ សៀង សីហា បានចេញ​មូលប្បទានប័ត្រ​ធនាគារ ស៊ី​អាយ​អិ​ប​ប៊ី ភីអិលស៊ី ជា​ច្រើន​សន្លឹក អោយទៅ​ក្រុមហ៊ុន ស៊ីផិក ខេ​ម​បូឌា ជាការ​ទូទាត់​សង​ប្រាក់ តែ​មូលប្បទានប័ត្រ នេះ មិន​អាច​បើកប្រាក់​បានទេ ដោយ​ខាង​ធនាគារ បាន​ចេញ​លិខិតបញ្ជាក់​ថា «​សែក​នេះ​គ្មាន​សាច់ប្រាក់ នោះទេ​»​។​
 
​យោង​លើ​អំពើ​នេះ ហើយ ទើប​តុលាការ​សម្រេច​ចោទប្រកាន់​និង​ចេញ​ដីកា​ចាប់ខ្លួន​ឈ្មោះ សៀង សីហា ពីបទ «​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​» ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០១៦ តាម​មាត្រា​២៣១ នៃ​ច្បាប់​ស្តី​ពី​ឧបករណ៍​អាច​ជួញដូរ​បាន និង ប្រតិបត្តិការ​ទូទាត់​សង​ប្រាក់ ៕​

Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
21 October, 2020 02:38 PM
ភ្នំពេញ ​៖ ​កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​១៥៖៣០​នាទី ថ្មីៗ​នេះ កម្លាំង​ប៉ុស្តិ៍​នគរបាល​អូរ​បែកក្អម បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​បើក​លេង​ល្បែងស៊ីសង​ខុសច្បាប់ កត់​ឆ្នោត​វៀតណាម នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៣៨៨ ផ្លូវ​បេតុង វត្ត​អង់​តា​មិញ ភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ ។
21 October, 2020 02:32 PM
ភ្នំពេញ​ ៖ ​នៅ​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២០ នេះ លោកស្រី ហុង ដា​នី អគ្គនាយិកា ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប បាន​ផ្តល់​ឡាន​២​គ្រឿង ដោយ​មួយគ្រឿង​ជា​ឡាន​បោសសំអាត​ផ្លូវ​និង​មួយ​គ្រឿង​ទៀត​ជា​ឡាន​លាង​សំអាត​ផ្លូវ ជូន​រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ ។​
21 October, 2020 02:28 PM
ភ្នំពេញ​ ៖​ ក្រសួង​ធនធានទឹក​និង​ឧតុនិយម ប្រកាស​នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ នេះ ថា ទឹក​ទន្លេមេគង្គ​នៅ​ភាគ​ខាងលើ​បន្ត​ឡើង​ជា​លំដាប់ ក្នុង​រយៈពេល​ពី​៤​ទៅ​៦​ថ្ងៃ ខាងមុខនេះ ។
21 October, 2020 02:20 PM
តាកែវ ​៖ ​រដ្ឋបាល​ស្រុក​បាទី ខេត្តតាកែវ បាន​ជូនដំណឹង​អំពី​ផ្អាក​ការធ្វើ​ចរាចរណ៍​ជា​បណ្ដោះ អាសន្ន ចាប់​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ តទៅ ចាប់​ពី​ព្រំប្រទល់ ខេត្ត​កណ្ដាល​-​តាកែវ ចំណុច​ស្ពាន​កំពង់​ដង្កោ ចាប់ពី​គីឡូម៉ែត្រ​លេខ​៣១ ។​
20 October, 2020 11:06 AM
​ភ្នំពេញ​ ៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ នេះ កំពុង​ធ្វើដំណើរ​ទៅ​ខេត្ត​បន្ទាយមានជ័យ ជា​ទី​ដែល​កំពុង​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង ធ្ងន់ធ្ងរ​ជាងគេ​និង​យូរ​ជាងគេ ដើម្បី​សួរ​សុខទុក្ខ​និង​ជួយ​ឧបត្ថម្ភ​ប្រជាជន​ប្រមាណ​២​ម៉ឺន​គ្រួសារ ។​
20 October, 2020 09:34 AM
​ភ្នំពេញ​ ៖​ អ្នកស្រី ឡាយ ហ៊ុន​គី ហៅ ត្រឹង ងា អ្នកនិពន្ធ​សៀវភៅ​អរិយធម៌​ខ្មែរ នៅ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២០ នេះ ត្រូវបាន​លោក​បណ្ឌិត​សភា​ចារ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ប្រគល់ «​សញ្ញាបត្រ​កិត្តិ​បណ្ឌិត ផ្នែក​អក្សរសាស្ត្រ​» ៕​
20 October, 2020 09:27 AM
កណ្តាល ​៖ ​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០ លោក​វរសេនីយ៍ត្រី ភឿង វ៉ាត អធិការរង​ទទួល​ការងារ​សណ្តាបធ្នាប់​និង​ចរាចណ៍​ក្រុង​តាខ្មៅ បាន​ដឹកនាំ​កម្លាំង សណ្តាប់ធ្នាប់​១០​នាក់ បន្ត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ ចែក​សេចក្តីណែនាំ​លេខ​០០៦​ស ណ ន របស់​អធិការដ្ឋាន​ក្រុង​តាខ្មៅ ស្តី​ពី​ការដោះស្រាយ​កា​កកស្ទះ​ចរាច​រណ៍ និង ការរៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​ក្នុង​ភូមិសាស្ត្រ​ដែន​សមត្ថកិច្ច​ក្រុង​តាខ្មៅ ។​
20 October, 2020 09:16 AM
កំពង់ស្ពឺ ​៖ ​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ ថ្លែង​នៅ​ព្រលប់​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២០ នេះ ថា
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact