ពលរដ្ឋ​ទាក់ទង​លោក​អភិបាលក្រុង​តាខ្មៅ សុំ​អន្តរាគមន៍ ពុំ​លើក​ទូរស័ព្ទ​ឡើយ ខណៈ​ព្រួយបារម្ភ​រឿង​អាង​ចិញ្ចឹម​ក្រពើ នៅ​ក្រុង​តាខ្មៅ ទឹក​កាន់តែ​ឡើង​ខ្ពស់

កណ្តាល​ ៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា តែងតែ​មាន​ប្រសាសន៍ ថា «​មន្ត

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ពលរដ្ឋ​ទាក់ទង​លោក​អភិបាលក្រុង​តាខ្មៅ សុំ​អន្តរាគមន៍ ពុំ​លើក​ទូរស័ព្ទ​ឡើយ ខណៈ​ព្រួយបារម្ភ​រឿង​អាង​ចិញ្ចឹម​ក្រពើ នៅ​ក្រុង​តាខ្មៅ ទឹក​កាន់តែ​ឡើង​ខ្ពស់
Wed, 14 October 2020 12:17 PM ដោយ ៖ មេត្តា
កណ្តាល​ ៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា តែងតែ​មាន​ប្រសាសន៍ ថា «​មន្ត្រី​អាជ្ញាធរ គឺ ជា​អ្នកបម្រើ​ប្រជាពលរដ្ឋ ជា​អ្នកដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ គ្រប់ពេលវេលា ទាន់ពេលវេលា និង មាន​ប្រសិទ្ធភាព​»​។​
 
​ប៉ុន្តែ សង្កេតមើល​លើ​ឥរិយាបថ​របស់​លោក នូ សុវណ្ណារ៉ា អភិបាល​ក្រុង​តាខ្មៅ វិញ នៅពេលដែល​ប្រជាពលរដ្ឋ​មាន​បញ្ហា គឺ ទាក់ទង​តាម​ទូរស័ព្ទ​ពុំ​ដែល​ទទួល​ឡើយ តើ​អោយ​ប្រជាពលរដ្ឋ ទៅ​សង្ឃឹមលើ​អ្វី​ទៀត ។​
 
​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ បានអោយ ដឹងថា ដោយសារ​មាន​ការ​លិច​ទឹក​ខ្លាំង ឡើង នោះ ប្រជាពលរដ្ឋ​សម្តែង​ការព្រួយបារម្ភ​ជា​ខ្លាំង​ចំពោះ​អាង​ចិញ្ចឹម​ក្រពើ​មួយកន្លែង ស្ថិតនៅ​ភូមិ​ព្រែក​សំរោង​៣ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ។​
 
​ប្រជាពលរដ្ឋ ស្នើ​ដល់​សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន មេត្តា​ជួយ​ចុះ​ពិនិត្យមើល​ផង ព្រោះ​ទឹក​កាន់តែ​ឡើង​ខ្លាំង កៀកៗ​អាង​ចិញ្ជឹម​ក្រពើ​ទៅហើយ ។​
 
​ជុំវិញ​បញ្ហា​នេះ នៅ​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២០ នេះ អ្នកសារព័ត៌មាន​បាន​ព្យាយាម​ទំនាក់ទំនង​ទៅ​លោក នូ សុវណ្ណារ៉ា អភិបាល​ក្រុង​តាខ្មៅ ជាច្រើនលើក តែ​ពុំ​មាន​អ្នកទទួល​ឡើយ ។ 
 
​នេះ​អ្នកសារព័ត៌មាន ផង នៅ​តែ​ទាក់ទង​លោក នូ សុវណ្ណារ៉ា អភិបាល​ក្រុង​តាខ្មៅ ពុំបាន ចុះ​ទម្រាំ​ប្រជាពលរដ្ឋ ធម្មតា វិញ តើ​នឹង​ត្រូវ​រំពឹង​លើ​អ្វី​ទៀត ។ 
 
​បញ្ហា​នេះ សង្ឃឹមថា លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល មេត្តា​ជួយ​ពិនិត្យ​ឥរិយាបថ​ការងារ​របស់​លោក នូ សុវណ្ណារ៉ា ផង ។ 
 
​ដោយឡែក លោក​វរសេនីយ៍ទោ យី វណ្ណដា អធិការ​នគរបាល​ក្រុង​តាខ្មៅ ថ្លែងប្រាប់ ថា កម្លាំង​របស់​លោក​បាន​ចុះទៅ​ពិនិត្យ​ជាក់ស្តែង ហើយ ក្រោយ​ទទួលបាន​ព័ត៌មាន នេះ ។ ជា​លទ្ធផល បង្ហាញថា ទឹក​ពុំបាន​ឡើង​ខ្លាំង ឬ ប្រឈម​នឹង​បញ្ហា​អ្វី​ធ្ងន់ធ្ងរ ដូច​ការផ្សព្វផ្សាយ នោះទេ ។​
 
​ជាមួយគ្នានេះ លោក​អធិការ សូមអោយ​ប្រជាពលរដ្ឋ កុំ​មាន​ការព្រួយបារម្ភ​អ្វី អំពី​បញ្ហា​នេះ ៕​











Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
21 October, 2020 02:38 PM
ភ្នំពេញ ​៖ ​កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​១៥៖៣០​នាទី ថ្មីៗ​នេះ កម្លាំង​ប៉ុស្តិ៍​នគរបាល​អូរ​បែកក្អម បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​បើក​លេង​ល្បែងស៊ីសង​ខុសច្បាប់ កត់​ឆ្នោត​វៀតណាម នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៣៨៨ ផ្លូវ​បេតុង វត្ត​អង់​តា​មិញ ភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ ។
21 October, 2020 02:32 PM
ភ្នំពេញ​ ៖ ​នៅ​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២០ នេះ លោកស្រី ហុង ដា​នី អគ្គនាយិកា ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប បាន​ផ្តល់​ឡាន​២​គ្រឿង ដោយ​មួយគ្រឿង​ជា​ឡាន​បោសសំអាត​ផ្លូវ​និង​មួយ​គ្រឿង​ទៀត​ជា​ឡាន​លាង​សំអាត​ផ្លូវ ជូន​រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ ។​
21 October, 2020 02:28 PM
ភ្នំពេញ​ ៖​ ក្រសួង​ធនធានទឹក​និង​ឧតុនិយម ប្រកាស​នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ នេះ ថា ទឹក​ទន្លេមេគង្គ​នៅ​ភាគ​ខាងលើ​បន្ត​ឡើង​ជា​លំដាប់ ក្នុង​រយៈពេល​ពី​៤​ទៅ​៦​ថ្ងៃ ខាងមុខនេះ ។
21 October, 2020 02:20 PM
តាកែវ ​៖ ​រដ្ឋបាល​ស្រុក​បាទី ខេត្តតាកែវ បាន​ជូនដំណឹង​អំពី​ផ្អាក​ការធ្វើ​ចរាចរណ៍​ជា​បណ្ដោះ អាសន្ន ចាប់​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ តទៅ ចាប់​ពី​ព្រំប្រទល់ ខេត្ត​កណ្ដាល​-​តាកែវ ចំណុច​ស្ពាន​កំពង់​ដង្កោ ចាប់ពី​គីឡូម៉ែត្រ​លេខ​៣១ ។​
20 October, 2020 11:06 AM
​ភ្នំពេញ​ ៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ នេះ កំពុង​ធ្វើដំណើរ​ទៅ​ខេត្ត​បន្ទាយមានជ័យ ជា​ទី​ដែល​កំពុង​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង ធ្ងន់ធ្ងរ​ជាងគេ​និង​យូរ​ជាងគេ ដើម្បី​សួរ​សុខទុក្ខ​និង​ជួយ​ឧបត្ថម្ភ​ប្រជាជន​ប្រមាណ​២​ម៉ឺន​គ្រួសារ ។​
20 October, 2020 09:34 AM
​ភ្នំពេញ​ ៖​ អ្នកស្រី ឡាយ ហ៊ុន​គី ហៅ ត្រឹង ងា អ្នកនិពន្ធ​សៀវភៅ​អរិយធម៌​ខ្មែរ នៅ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២០ នេះ ត្រូវបាន​លោក​បណ្ឌិត​សភា​ចារ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ប្រគល់ «​សញ្ញាបត្រ​កិត្តិ​បណ្ឌិត ផ្នែក​អក្សរសាស្ត្រ​» ៕​
20 October, 2020 09:27 AM
កណ្តាល ​៖ ​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០ លោក​វរសេនីយ៍ត្រី ភឿង វ៉ាត អធិការរង​ទទួល​ការងារ​សណ្តាបធ្នាប់​និង​ចរាចណ៍​ក្រុង​តាខ្មៅ បាន​ដឹកនាំ​កម្លាំង សណ្តាប់ធ្នាប់​១០​នាក់ បន្ត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ ចែក​សេចក្តីណែនាំ​លេខ​០០៦​ស ណ ន របស់​អធិការដ្ឋាន​ក្រុង​តាខ្មៅ ស្តី​ពី​ការដោះស្រាយ​កា​កកស្ទះ​ចរាច​រណ៍ និង ការរៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​ក្នុង​ភូមិសាស្ត្រ​ដែន​សមត្ថកិច្ច​ក្រុង​តាខ្មៅ ។​
20 October, 2020 09:16 AM
កំពង់ស្ពឺ ​៖ ​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ ថ្លែង​នៅ​ព្រលប់​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២០ នេះ ថា
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact