ភិក្ខុ ឡុង ចន្ថា ដែល​មាន​រឿងអាស្រូវ​ទាក់ទង​ញោមស្រីៗ ត្រូវបាន​ផ្សឹក​ហើយ

តាកែវ​ ៖ ​ភិក្ខុ ឡុង ចន្ថា គង់នៅ​វត្ត​ភ្នំ​បូរី ឃុំ​ព្រែក​ផ្ទោល ស្រុក​អង្គរ​បូរី ខេត្តតា

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ភិក្ខុ ឡុង ចន្ថា ដែល​មាន​រឿងអាស្រូវ​ទាក់ទង​ញោមស្រីៗ ត្រូវបាន​ផ្សឹក​ហើយ
Tue, 13 October 2020 01:27 PM ដោយ ៖ មេត្តាតាកែវ​ ៖ ​ភិក្ខុ ឡុង ចន្ថា គង់នៅ​វត្ត​ភ្នំ​បូរី ឃុំ​ព្រែក​ផ្ទោល ស្រុក​អង្គរ​បូរី ខេត្តតាកែវ ដែល​មាន​រឿងអាស្រូវ​ទាក់ទង​ញោមស្រីៗ ត្រូវបាន​ផ្សឹក​ហើយ នា​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២០ នេះ ។ នេះ​បើ​យោង​តាម​ហ្វេ​សប៊ុក​ផេក​ផ្លូវកា​ររបស់ ភិក្ខុ ឡុង ចន្ថា ។ 
 
​គួររំលឹកថា សម្តេចព្រះ​សង្ឃនាយក ន​ន្ទ ង៉ែត បានសម្រេច​មិនអោយ ភិក្ខុ ឡុង ចន្ថា គង់នៅ​វត្ត​ភ្នំ​បូរី ឃុំ​ព្រែក​ផ្ទោល ស្រុក​អង្គរ​បូរី ខេត្តតាកែវ ស្ថិតនៅ​ក្នុង​ភេទ​ជា​បុព្វ​ជិត ក្នុង​សាសនា​បន្ត​ទៀត​បាន​ឡើយ ។​
 
​សម្តេចព្រះ​សង្ឃនាយក ន​ន្ទ ង៉ែត បាន​ប្រគេន​មក​ព្រះ​មេគណ​ទាំង​២៥ រាជធានី​-​ខេត្ត តាមរយៈ​លិខិត​មួយ កាលពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០២០ កន្លងទៅ ថា «​សូម​ព្រះ​មេគណ​ទូទាំងប្រទេស​កុំ​ផ្តល់​អាវាស​ដល់​បុគ្គល​រូបនេះ អោយ​ស្នាក់​បន្ត​ក្នុង​សាសនា​នេះ​តទៅទៀត ។ ផ្ទុយទៅវិញ បើ​ឃើញ​បុគ្គល​រូបនេះ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ត្រូវ​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​អោយ​លាចាក​សិក្ខាបទ​តាម​កិច្ចសន្យា​របស់​ខ្លួន​ដែល​បាន​ធ្វើ​ជាមួយ​សាលា​គណ​ខេត្តតាកែវ​»​។​
 
​គណៈ​សង្ឃនាយក បានឃើញ​ថា ភិក្ខុ ឡុង ចន្ថា បាន​រំលោភ​លើ​កិច្ចសន្យា​របស់​ខ្លួន​ដែល​បាន​ធ្វើ​ជាមួយ​សាលា​គណ​ខេត្តតាកែវ ក្នុង​សកម្មភាព​ប្រព្រឹត្ត​ខុស​វិន័យ​ក្នុង​អតីតកាល​ជា​ច្រើនលើក​ច្រើនសារ​មក​ហើយ ។​
 
​ភិក្ខុ ឡុង ចន្ថា ជា​បុគ្គល​មិន​លុះ​ក្នុង​ធម៌​វិន័យ និង ការអប់រំ ជា​អ្នក​ប្រទូស្ត​សា​រ៉ា​យ​សាសនា ជា​អ្នក​មិន​ចម្រើន​ដល់​សាសនា និង ជា​អ្នក​ទំ​លុះ​រដ្ឋបាល​សង្ឃ ពុំ​អាច​អោយ​ស្ថិតនៅ​ក្នុង​ភេទ​ជា​បុព្វ​ជិត​ក្នុង​សាសនា​បន្ត​ទៀត​បាន​ឡើយ ៕​





Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
21 October, 2020 02:38 PM
ភ្នំពេញ ​៖ ​កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​១៥៖៣០​នាទី ថ្មីៗ​នេះ កម្លាំង​ប៉ុស្តិ៍​នគរបាល​អូរ​បែកក្អម បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​បើក​លេង​ល្បែងស៊ីសង​ខុសច្បាប់ កត់​ឆ្នោត​វៀតណាម នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៣៨៨ ផ្លូវ​បេតុង វត្ត​អង់​តា​មិញ ភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ ។
21 October, 2020 02:32 PM
ភ្នំពេញ​ ៖ ​នៅ​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២០ នេះ លោកស្រី ហុង ដា​នី អគ្គនាយិកា ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប បាន​ផ្តល់​ឡាន​២​គ្រឿង ដោយ​មួយគ្រឿង​ជា​ឡាន​បោសសំអាត​ផ្លូវ​និង​មួយ​គ្រឿង​ទៀត​ជា​ឡាន​លាង​សំអាត​ផ្លូវ ជូន​រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ ។​
21 October, 2020 02:28 PM
ភ្នំពេញ​ ៖​ ក្រសួង​ធនធានទឹក​និង​ឧតុនិយម ប្រកាស​នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ នេះ ថា ទឹក​ទន្លេមេគង្គ​នៅ​ភាគ​ខាងលើ​បន្ត​ឡើង​ជា​លំដាប់ ក្នុង​រយៈពេល​ពី​៤​ទៅ​៦​ថ្ងៃ ខាងមុខនេះ ។
21 October, 2020 02:20 PM
តាកែវ ​៖ ​រដ្ឋបាល​ស្រុក​បាទី ខេត្តតាកែវ បាន​ជូនដំណឹង​អំពី​ផ្អាក​ការធ្វើ​ចរាចរណ៍​ជា​បណ្ដោះ អាសន្ន ចាប់​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ តទៅ ចាប់​ពី​ព្រំប្រទល់ ខេត្ត​កណ្ដាល​-​តាកែវ ចំណុច​ស្ពាន​កំពង់​ដង្កោ ចាប់ពី​គីឡូម៉ែត្រ​លេខ​៣១ ។​
20 October, 2020 11:06 AM
​ភ្នំពេញ​ ៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ នេះ កំពុង​ធ្វើដំណើរ​ទៅ​ខេត្ត​បន្ទាយមានជ័យ ជា​ទី​ដែល​កំពុង​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង ធ្ងន់ធ្ងរ​ជាងគេ​និង​យូរ​ជាងគេ ដើម្បី​សួរ​សុខទុក្ខ​និង​ជួយ​ឧបត្ថម្ភ​ប្រជាជន​ប្រមាណ​២​ម៉ឺន​គ្រួសារ ។​
20 October, 2020 09:34 AM
​ភ្នំពេញ​ ៖​ អ្នកស្រី ឡាយ ហ៊ុន​គី ហៅ ត្រឹង ងា អ្នកនិពន្ធ​សៀវភៅ​អរិយធម៌​ខ្មែរ នៅ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២០ នេះ ត្រូវបាន​លោក​បណ្ឌិត​សភា​ចារ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ប្រគល់ «​សញ្ញាបត្រ​កិត្តិ​បណ្ឌិត ផ្នែក​អក្សរសាស្ត្រ​» ៕​
20 October, 2020 09:27 AM
កណ្តាល ​៖ ​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០ លោក​វរសេនីយ៍ត្រី ភឿង វ៉ាត អធិការរង​ទទួល​ការងារ​សណ្តាបធ្នាប់​និង​ចរាចណ៍​ក្រុង​តាខ្មៅ បាន​ដឹកនាំ​កម្លាំង សណ្តាប់ធ្នាប់​១០​នាក់ បន្ត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ ចែក​សេចក្តីណែនាំ​លេខ​០០៦​ស ណ ន របស់​អធិការដ្ឋាន​ក្រុង​តាខ្មៅ ស្តី​ពី​ការដោះស្រាយ​កា​កកស្ទះ​ចរាច​រណ៍ និង ការរៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​ក្នុង​ភូមិសាស្ត្រ​ដែន​សមត្ថកិច្ច​ក្រុង​តាខ្មៅ ។​
20 October, 2020 09:16 AM
កំពង់ស្ពឺ ​៖ ​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ ថ្លែង​នៅ​ព្រលប់​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២០ នេះ ថា
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact