នគរបាល​ខណ្ឌ​ដង្កោ ដោះលែង​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​បទល្មើស​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ក្រោម​ហេតុផល​សម្របសម្រួល​គ្នា ដោយ​មិន​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ ទេ​

ភ្នំពេញ ​៖ ​ដោយ​ផ្តើមចេញពី​ទំនាស់​បន្តិចបន្តួច , ថៅកែ​ហាង​នំ​ប៉ាវ​ម្នាក់ បាន​យក​កាំបិតប

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
នគរបាល​ខណ្ឌ​ដង្កោ ដោះលែង​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​បទល្មើស​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ក្រោម​ហេតុផល​សម្របសម្រួល​គ្នា ដោយ​មិន​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ ទេ​
Sun, 11 October 2020 05:12 PM ដោយ ៖ មេត្តាភ្នំពេញ ​៖ ​ដោយ​ផ្តើមចេញពី​ទំនាស់​បន្តិចបន្តួច , ថៅកែ​ហាង​នំ​ប៉ាវ​ម្នាក់ បាន​យក​កាំបិតប៉័ងតោ​ទះ​ក្បាល​កម្មករ​របស់​ខ្លួន បណ្តាល​រងរបួស​ធ្ងន់ និង ចាក់សោរ​បង្ខាំង​ក្នុង​បន្ទប់ ថែមទៀត​ផង ។ ប៉ុន្តែ ក្រោយ​នគរបាល​ខណ្ឌ​ដង្កោ ឃាត់ខ្លួន​ថៅកែ​ហាង​រូបនេះ បាន​មួយ​ដង្ហើមចង្រិត​ប៉ុណ្ណោះ បែរ​ជា​ដោះលែង​អោយ​មាន​សេរីភាព ឡើងវិញ ក្រោម​ហេតុផល​សម្របសម្រួល​គ្នា​បញ្ចប់រឿង ដោយ​មិន​បញ្ជូន​ទៅ​ជនសង្ស័យ​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់​ឡើយ ។ 
 
​អ្នក​ច្បាប់​មួយ​រូប បាន​បង្ហើប​ប្រាប់ថា សកម្មភាព​របស់​នគ​របាល​ខណ្ឌដង្កោ នាពេលនេះ គឺ បាន​បំពាន​មាត្រា​៧៥ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ដែល​ចែង​អំពី «​ការបំពាន​លើ​សកម្មភាព​តុលាការ​»​។​
 
​មាត្រា​៧៥ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ចែងថា «​ក្នុងករណី​ណា​ក៏​ដោយ មន្ត្រីនគរបាល​យុត្តិធម៌​មិន​អាច​តម្កល់​រឿង​ព្រហ្មទណ្ឌ​ណាមួយ​ទុក​ឥត​ចាត់ការ​បាន​ទេ ទោះបីជា​ក្រោយពី​មាន​ការសម្រុះសម្រួល​គ្នា​រវាង​ជនល្មើស​និង​ជនរងគ្រោះ ឬ ក៏​មាន​ការដក​ពាក្យបណ្តឹង​ក៏​ដោយ​» ។ 
 
​មាត្រា​៧៥ ដដែល បន្តថា «​មន្ត្រីនគរបាល​យុត្តិធម៌​ដែល​រក្សា​ទុក​កំណត់ហេតុ ឬ វត្ថុតាង​ដោយ​ចេតនា ឬ ក៏​លាក់កំបាំង​ដល់​អាជ្ញាធរ​តុលាការ​អំពី​អត្ថិភាព​នៃ​កំណត់ហេតុ ឬ វត្ថុតាង ត្រូវ​ចាត់ទុក​ថា មន្ត្រីនគរបាល​នោះ បាន​ប្រព្រឹត្ត​បទល្មើស​ដែល​ត្រូវ​ផ្តន្ទាទោស​តាម​ក្រម​ព្រហ្មទណ្ឌ​ពាក់ព័ន្ធ​នឹង​ជំពូក​ស្តី​ពី​ការស្រាវជ្រាវ​រក​វត្ថុតាង​»​។​
 
​សូមបញ្ជាក់​ថា អំពើហិង្សា​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦៖៣០​នាទី ព្រឹក​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២០ នៅក្នុង​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​
 
​សមត្ថកិច្ច​ខណ្ឌ​ដង្កោ បង្ហើប​ប្រាប់ថា ជនរងគ្រោះ​ឈ្មោះ លី សុខ​ខេង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ផ្ទះ​ជួល​ផ្លូវ​បេតុង ក្រុម ភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ​កម្មក​រដឹក​នំ​ប៉ាវ ។ ចំណែក​ជនសង្ស័យ​ឈ្មោះ សៀវ ទី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​ថៅកែ​នំ​ប៉ាវ មាន​ទីលំនៅ​ផ្ទះ​លេខ​២៤០+២៤២ ផ្លូវ​លេខ​១១ ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​
 
​សមត្ថកិច្ច បន្តថា នៅ​មុនពេល​កើតហេតុ កាល​ពី​ទៀបភ្លឺ​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២០ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​សណ្តោង​រ៉ឺម៉ក ចេញពី​ផ្ទះ​ជួល​របស់​ខ្លួន ទៅ​ធ្វើការ​ជា​កម្មករ ដឹក​នំ​ប៉ាវ​នៅផ្ទះ​ថៅកែ​ឈ្មោះ សៀវ ទី ដូច​សព្វដង ដោយ​ថៅកែ​បាន​ប្រើ​អោយ​ជនរងគ្រោះ យកនំ​ប៉ាវ​ចំនួន​២៦​កេស​ដាក់​លើ​រ៉ឺម៉ក ដើម្បី​ដឹក​អោយ​ភ្ញៀវ​នៅ​ផ្លូវ​ជាតិ​លេខ​៣ ផ្លូវ​លេខ​៤១ និង ផ្លូវជាតិ​លេខ​៤ ជាមួយ​គាត់ ។ លុះ​ពេល​ត្រឡប់​មក​ដល់​ផ្ទះ​វិញ នៅវេលា​ម៉ោង​៣៖២០​នាទី ថ្ងៃ​ខែ​ឆ្នាំ​ដដែល ហើយ​ថៅកែ បាន​ហៅ​ជនរងគ្រោះ​ចូល​ក្នុងផ្ទះ​កន្លែង​តុ​គិតលុយ រួច​ថៅកែ​បាន​យក​បញ្ជី ដែល​ភ្ញៀវ​ជំពាក់​មក​សួរ​ជនរងគ្រោះ ហើយ​ថៅកែ​បាន​និយាយថា ភ្ញៀវ​នៅ​ថ្នល់ទទឹង​ជំពាក់​៤​កេស តែ​ជនរងគ្រោះ​និយាយថា ភ្ញៀវ​នៅ​ថ្នល់ទទឹង​ជំពាក់​តែ​៣​កេស​ទេ ។ 
 
​គ្រាន់​តែ​សម្តី​បែបនេះ សោះ ស្រាប់តែ​ថៅកែ និយាយថា «​ជនរងគ្រោះ​និយាយ​ឈ្លើយ​បង្ក​ជា​ទំនាស់​ពាក្យសម្តី ទើប​ថៅកែ​ក៏​ដើរ​ទៅ​យក​សោរ​ចាក់​ទ្វារផ្ទះ រួច​ក៏​ដើរ​ទៅ​ផ្ទះបាយ យក​កាំបិតប៉័ងតោ កាន់​នៅ​នឹង​ដៃ​ខាងស្តាំ ដើរ​សំដៅ​មក​ជនរងគ្រោះ រួច​ធាក់​ផង ច្រចា​ច់ក ផង និង យក​កាំបិតប៉័ងតោ មក​ទះ​មុខ​របស់​ជនរងគ្រោះ​៤​ទៅ​៥​កាំបិត ទៀតផង ។ ប៉ុន្តែ​ជនរងគ្រោះ​យកដៃ​រង ហើយ​ថៅកែ​ក៏​ដើរ​ទៅ​អង្គុយ នៅ​តុ​វិញ រួច​គាត់​ក៏​បាន​ស្រែក​សម្លុត​អោយ​ជនរងគ្រោះ ទៅ​អង្គុយ​លើ​គ្រែ ។ ពេល​នោះ​ថៅកែ​បាន​យក​ឧបករណ៍​ផ្តាច់​បារី គប់​មក​លើក​ម្មករ​ចំ​ដៃ​ខាងឆ្វេង ហើយ​គាត់​ក៏​ងើប​ឡើងកាន់​កាំបិតប៉័ងតោ មក​ទះ និង​កាប់​ក្បាល​ជនរងគ្រោះ បណ្តាល​បែកក្បាល​ផ្នែក​ខាង​មុខ ប៉ោង​ក្បាល ផ្នែក​ខាងក្រោយ និង​ហើម​លើ​ខ្នងដៃ​ខាងស្តាំ និង​ប្រអប់ដៃ​ទាំងសងខាង ថែម​ទាំង​ឃុំ​ជនរងគ្រោះ​នៅក្នុង​ផ្ទះ ទៀតផង ។ 
 
​លុះដល់​វេលា​ម៉ោង​៤៖១០​នាទី ទើប​ថៅកែ​ហាង​នំ​ប៉ាវ បាន​ចាក់សោរ អោយ​ជនរងគ្រោះ​ចេញពីផ្ទះ ហើយ​ជនរងគ្រោះ​ក៏​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ដង្កោ តែម្តង ។ បន្ទាប់មក សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ នាំ​មកកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។​
 
​ពាក់ព័ន្ធ​បញ្ហា​នេះ លោក​វរសេនីយ៍ឯក ជឹម ស៊ីថា អធិការ​នគរបាល​ខណ្ឌដង្កោ ថ្លែងប្រាប់ នៅ​ព្រលប់​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២០ នេះ ថា «​រឿង​នេះ​ខាង​ជនសង្ស័យ​និង​ជនរងគ្រោះ​បាន​សម្របសម្រួល​គ្នា​ចប់​ហើយ​»​។​
 
​មជ្ឈដ្ឋាន​ជាច្រើន​មើលឃើញថា អំពើ​ល្មើស​របស់​ថៅកែ​ហាង​នំ​ប៉ាវ​រូបនេះ គឺ មាន​លក្ខណៈ​ព្រៃផ្សៃ​ណាស់ មិនគួរណា នគរបាល​ខណ្ឌ​ដង្កោ យល់ព្រម​សម្របសម្រួល​បែបនេះ​សោះ ដោយ​មិន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់ ។​
 
​មាត្រា​២១៨​នៃ​ក្រម​ព្រហ្មទណ្ឌ បទល្មើស «​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​» ចែងថា «​អំពើហិង្សា​ដោយ​ចេតនា ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​២​ឆ្នាំទៅ​៥​ឆ្នាំ និង ពិន័យ​ជា​ប្រាក់​ពី​៤​លាន​រៀល​ទៅ​១០​លាន​រៀល កាលបើ​អំពើ​ហិង្សា​នេះ បាន​ប្រព្រឹត្ត ៖ 
១,​ដោយ​មាន​ការ​គិតទុក​ជាមុន ។​
២,​ដោយ​ប្រើ​អាវុធ ឬ គំរាមកំហែង​នឹង​អាវុធ ។​
៣,​ដោយ​មាន​មនុស្ស​ច្រើន​នាក់​ក្នុងឋានៈ​ជា​ចារី សហចារី អ្នកផ្តើមគំនិត និង ជា​អ្នកសមគំនិត ៕​

Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
21 October, 2020 02:38 PM
ភ្នំពេញ ​៖ ​កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​១៥៖៣០​នាទី ថ្មីៗ​នេះ កម្លាំង​ប៉ុស្តិ៍​នគរបាល​អូរ​បែកក្អម បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​បើក​លេង​ល្បែងស៊ីសង​ខុសច្បាប់ កត់​ឆ្នោត​វៀតណាម នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៣៨៨ ផ្លូវ​បេតុង វត្ត​អង់​តា​មិញ ភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ ។
21 October, 2020 02:32 PM
ភ្នំពេញ​ ៖ ​នៅ​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២០ នេះ លោកស្រី ហុង ដា​នី អគ្គនាយិកា ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប បាន​ផ្តល់​ឡាន​២​គ្រឿង ដោយ​មួយគ្រឿង​ជា​ឡាន​បោសសំអាត​ផ្លូវ​និង​មួយ​គ្រឿង​ទៀត​ជា​ឡាន​លាង​សំអាត​ផ្លូវ ជូន​រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ ។​
21 October, 2020 02:28 PM
ភ្នំពេញ​ ៖​ ក្រសួង​ធនធានទឹក​និង​ឧតុនិយម ប្រកាស​នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ នេះ ថា ទឹក​ទន្លេមេគង្គ​នៅ​ភាគ​ខាងលើ​បន្ត​ឡើង​ជា​លំដាប់ ក្នុង​រយៈពេល​ពី​៤​ទៅ​៦​ថ្ងៃ ខាងមុខនេះ ។
21 October, 2020 02:20 PM
តាកែវ ​៖ ​រដ្ឋបាល​ស្រុក​បាទី ខេត្តតាកែវ បាន​ជូនដំណឹង​អំពី​ផ្អាក​ការធ្វើ​ចរាចរណ៍​ជា​បណ្ដោះ អាសន្ន ចាប់​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ តទៅ ចាប់​ពី​ព្រំប្រទល់ ខេត្ត​កណ្ដាល​-​តាកែវ ចំណុច​ស្ពាន​កំពង់​ដង្កោ ចាប់ពី​គីឡូម៉ែត្រ​លេខ​៣១ ។​
20 October, 2020 11:06 AM
​ភ្នំពេញ​ ៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ នេះ កំពុង​ធ្វើដំណើរ​ទៅ​ខេត្ត​បន្ទាយមានជ័យ ជា​ទី​ដែល​កំពុង​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង ធ្ងន់ធ្ងរ​ជាងគេ​និង​យូរ​ជាងគេ ដើម្បី​សួរ​សុខទុក្ខ​និង​ជួយ​ឧបត្ថម្ភ​ប្រជាជន​ប្រមាណ​២​ម៉ឺន​គ្រួសារ ។​
20 October, 2020 09:34 AM
​ភ្នំពេញ​ ៖​ អ្នកស្រី ឡាយ ហ៊ុន​គី ហៅ ត្រឹង ងា អ្នកនិពន្ធ​សៀវភៅ​អរិយធម៌​ខ្មែរ នៅ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២០ នេះ ត្រូវបាន​លោក​បណ្ឌិត​សភា​ចារ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ប្រគល់ «​សញ្ញាបត្រ​កិត្តិ​បណ្ឌិត ផ្នែក​អក្សរសាស្ត្រ​» ៕​
20 October, 2020 09:27 AM
កណ្តាល ​៖ ​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០ លោក​វរសេនីយ៍ត្រី ភឿង វ៉ាត អធិការរង​ទទួល​ការងារ​សណ្តាបធ្នាប់​និង​ចរាចណ៍​ក្រុង​តាខ្មៅ បាន​ដឹកនាំ​កម្លាំង សណ្តាប់ធ្នាប់​១០​នាក់ បន្ត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ ចែក​សេចក្តីណែនាំ​លេខ​០០៦​ស ណ ន របស់​អធិការដ្ឋាន​ក្រុង​តាខ្មៅ ស្តី​ពី​ការដោះស្រាយ​កា​កកស្ទះ​ចរាច​រណ៍ និង ការរៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​ក្នុង​ភូមិសាស្ត្រ​ដែន​សមត្ថកិច្ច​ក្រុង​តាខ្មៅ ។​
20 October, 2020 09:16 AM
កំពង់ស្ពឺ ​៖ ​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ ថ្លែង​នៅ​ព្រលប់​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២០ នេះ ថា
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact