ក្រសួង​សុខាភិបាល ព្រមាន​ពី​ហានិភ័យ​ការឆ្លង​ដល់​សហគមន៍ ខណៈ​បុរស​ជនជាតិ​ហុង​គ្រីម្នាក់ រត់គេច​ពី​កន្លែង​ធ្វើ​ចត្តា​ឡី​ស័ក នៅ​ខេត្ត​សៀមរាប បើ​គាត់​ធ្វើដំណើរ​ច្រើន​ និង​ជួប​មនុស្ស​ច្រើន​

សៀមរាប ​៖ ​ក្រសួង​សុខាភិបាល ព្រមាន​ពី​ហានិភ័យ​ការឆ្លង​ដល់​សហគមន៍ ខណៈ​បុរស​ជនជាតិ​ហុងគ្

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ក្រសួង​សុខាភិបាល ព្រមាន​ពី​ហានិភ័យ​ការឆ្លង​ដល់​សហគមន៍ ខណៈ​បុរស​ជនជាតិ​ហុង​គ្រីម្នាក់ រត់គេច​ពី​កន្លែង​ធ្វើ​ចត្តា​ឡី​ស័ក នៅ​ខេត្ត​សៀមរាប បើ​គាត់​ធ្វើដំណើរ​ច្រើន​ និង​ជួប​មនុស្ស​ច្រើន​
Sun, 27 September 2020 08:34 AM ដោយ ៖ មេត្តាសៀមរាប ​៖ ​ក្រសួង​សុខាភិបាល ព្រមាន​ពី​ហានិភ័យ​ការឆ្លង​ដល់​សហគមន៍ ខណៈ​បុរស​ជនជាតិ​ហុងគ្រី អាយុ​៧០​ឆ្នាំ ម្នាក់ បាន​រត់គេច​ពី​កន្លែង​ធ្វើ​ចត្តា​ឡី​ស័ក នៅ​កន្លែង​ស្នាក់នៅ​របស់​គាត់ នា​ខេត្តសៀមរាប បើ​គាត់​ធ្វើដំណើរ​ច្រើន​និង​ជួប​មនុស្ស​ច្រើន ។ 
 
​នេះ​បើ​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២០ នេះ ។ 
 
​ក្រសួង​សុខាភិបាល ថ្លែងថា មាន​ករណី​សង្ស័យ​វិជ្ជមាន​វីរុស​កូវី​ដ​-១៩ ថ្មី នៅ​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២០ ចំនួន​ម្នាក់ គឺ បុរស​ជនជាតិ​ហុងគ្រី អាយុ​៧០​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ភូមិ​គ្រួស ឃុំ​ថ្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ដែល​បាន​រាយការណ៍​ដោយ​មន្ទីរ​ពិសោធ​នៃ​មន្ទីរពេទ្យ​ខេត្តសៀមរាប ។​
 
​បុរស​រូប​នេះ ជា​អ្នក​ធ្វើ​ដំណើរ​ពី​ប្រទេស​បារាំង បន្ត​ជើងហោះហើរ​តាម​ប្រទេស​កូរ៉េខាងត្បូង បាន​មកដល់​កម្ពុជា នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២០ ហើយ​លទ្ធផល​តេស្ត​របស់គាត់ នៅពេលនោះ គឺ អវិជ្ជមាន​វីរុស​កូវី​ដ​-១៩ ។​
 
​បន្ទាប់មក គាត់​បាន​បន្ត​ធ្វើ​ចត្តា​ឡ័​ស័​កនៅ​កន្លែង​ស្នាក់នៅ​តាម​អាស​យដ្ឋា​ន​ខាងលើនេះ នៅ​ខេត្ត​សៀមរាប រហូត​ដល់​ថ្ងៃ​ទី​១៣ នៃ​ការធ្វើ​ចត្តា​ឡ័​ស័ក​របស់​គាត់​ត្រូវ​នឹង​ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២០ ។ 
 
​ការ​ធ្វើ​តេស្ត​ឡើងវិញ​ក៏​បាន​បង្ហាញ​លទ្ធផល​សង្ស័យថា វិជ្ជមាន​វីរុស​កូវី​ដ​-១៩ ហើយ​វត្ថុ​សំណាក​របស់គាត់​ត្រូវបាន​បញ្ជូន​មកដល់​នៅ​វេលា​យប់​ម៉ោង​ប្រហែល​១១៖០០​នាទី យប់ នៃ​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២០ ធ្វើការ​វិភាគ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ ហើយ​ការវិភាគ​របស់​វិទ្យាស្ថាន​នេះ នឹង​ធ្វើ​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២០ រីឯ លទ្ធផល​រំពឹងថា នឹង​អាច​ទទួលបាន​នៅ​ល្ងាច​ថ្ងៃ​ដដែល ។ 
 
​ក្រសួង​សុខាភិបាល បន្តថា ទន្ទឹម​នឹង​ការបញ្ជូន​វត្ថុ​សំណាក និង រង់ចាំ​ការវិភាគ​បញ្ជាក់​លើ​ភាព​វិជ្ជមាន​វីរុស​កូវី​ដ​-១៩ ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ ស្រាប់តែ​ក្រុម​ការងារ​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប មិនអាច​ទាក់ទង​ជាមួយ​បុរស​រូបនេះ​បាន​ឡើយ ដោយ​បុរស​ខាងលើនេះ បាន​គេច​ចេញពី​កន្លែង​ស្នាក់នៅ​ខាង​លើ​របស់​គាត់​បាត់​តែម្តង ។ បច្ចុប្បន្ន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ខេត្តសៀមរាប កំពុង​ព្យាយាម​រុករក​បុរស​ជនជាតិ​ហុងគ្រី​រូបនេះ តែ​មិន​ទាន់​រកឃើញ​នៅឡើយ​ទេ ។ 
 
​បើ​តាម​ក្រសួង​សុខាភិបាល ប្រសិនបើ​នៅ​ល្ងាច​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២០ នេះ លទ្ធផល​វិភាគ​វត្ថុ​សំណាក​របស់គាត់ ពិតជា​ឃើញ វិជ្ជមាន​វីរុស​កូវី​ដ​-១៩ មែន​នោះ ស្ថានភាព​គេចវេស​របស់គាត់​បែបនេះ «​នឹង​អាច​មាន​ហានិភ័យ​ឆ្លង​ដល់​សហគមន៍ បើ​គាត់​ធ្វើដំណើរ​ច្រើន​និង​ជួប​មនុស្ស​ច្រើន​»៕​





Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
21 October, 2020 02:38 PM
ភ្នំពេញ ​៖ ​កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​១៥៖៣០​នាទី ថ្មីៗ​នេះ កម្លាំង​ប៉ុស្តិ៍​នគរបាល​អូរ​បែកក្អម បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​បើក​លេង​ល្បែងស៊ីសង​ខុសច្បាប់ កត់​ឆ្នោត​វៀតណាម នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៣៨៨ ផ្លូវ​បេតុង វត្ត​អង់​តា​មិញ ភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ ។
21 October, 2020 02:32 PM
ភ្នំពេញ​ ៖ ​នៅ​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២០ នេះ លោកស្រី ហុង ដា​នី អគ្គនាយិកា ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប បាន​ផ្តល់​ឡាន​២​គ្រឿង ដោយ​មួយគ្រឿង​ជា​ឡាន​បោសសំអាត​ផ្លូវ​និង​មួយ​គ្រឿង​ទៀត​ជា​ឡាន​លាង​សំអាត​ផ្លូវ ជូន​រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ ។​
21 October, 2020 02:28 PM
ភ្នំពេញ​ ៖​ ក្រសួង​ធនធានទឹក​និង​ឧតុនិយម ប្រកាស​នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ នេះ ថា ទឹក​ទន្លេមេគង្គ​នៅ​ភាគ​ខាងលើ​បន្ត​ឡើង​ជា​លំដាប់ ក្នុង​រយៈពេល​ពី​៤​ទៅ​៦​ថ្ងៃ ខាងមុខនេះ ។
21 October, 2020 02:20 PM
តាកែវ ​៖ ​រដ្ឋបាល​ស្រុក​បាទី ខេត្តតាកែវ បាន​ជូនដំណឹង​អំពី​ផ្អាក​ការធ្វើ​ចរាចរណ៍​ជា​បណ្ដោះ អាសន្ន ចាប់​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ តទៅ ចាប់​ពី​ព្រំប្រទល់ ខេត្ត​កណ្ដាល​-​តាកែវ ចំណុច​ស្ពាន​កំពង់​ដង្កោ ចាប់ពី​គីឡូម៉ែត្រ​លេខ​៣១ ។​
20 October, 2020 11:06 AM
​ភ្នំពេញ​ ៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ នេះ កំពុង​ធ្វើដំណើរ​ទៅ​ខេត្ត​បន្ទាយមានជ័យ ជា​ទី​ដែល​កំពុង​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង ធ្ងន់ធ្ងរ​ជាងគេ​និង​យូរ​ជាងគេ ដើម្បី​សួរ​សុខទុក្ខ​និង​ជួយ​ឧបត្ថម្ភ​ប្រជាជន​ប្រមាណ​២​ម៉ឺន​គ្រួសារ ។​
20 October, 2020 09:34 AM
​ភ្នំពេញ​ ៖​ អ្នកស្រី ឡាយ ហ៊ុន​គី ហៅ ត្រឹង ងា អ្នកនិពន្ធ​សៀវភៅ​អរិយធម៌​ខ្មែរ នៅ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២០ នេះ ត្រូវបាន​លោក​បណ្ឌិត​សភា​ចារ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ប្រគល់ «​សញ្ញាបត្រ​កិត្តិ​បណ្ឌិត ផ្នែក​អក្សរសាស្ត្រ​» ៕​
20 October, 2020 09:27 AM
កណ្តាល ​៖ ​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០ លោក​វរសេនីយ៍ត្រី ភឿង វ៉ាត អធិការរង​ទទួល​ការងារ​សណ្តាបធ្នាប់​និង​ចរាចណ៍​ក្រុង​តាខ្មៅ បាន​ដឹកនាំ​កម្លាំង សណ្តាប់ធ្នាប់​១០​នាក់ បន្ត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ ចែក​សេចក្តីណែនាំ​លេខ​០០៦​ស ណ ន របស់​អធិការដ្ឋាន​ក្រុង​តាខ្មៅ ស្តី​ពី​ការដោះស្រាយ​កា​កកស្ទះ​ចរាច​រណ៍ និង ការរៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​ក្នុង​ភូមិសាស្ត្រ​ដែន​សមត្ថកិច្ច​ក្រុង​តាខ្មៅ ។​
20 October, 2020 09:16 AM
កំពង់ស្ពឺ ​៖ ​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ ថ្លែង​នៅ​ព្រលប់​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២០ នេះ ថា
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact