ប៉ូលិស​ម្នាក់ ឈ្មោះ ម៉ៅ វីរៈ ហៅ​ចំរើន ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ហើយ ករណី​ចាប់​រំលោភ​ក្មេងស្រី​អាយុ​១៥​ឆ្នាំ តែ​មិនបាន​សម្រេច ក្រោយ​ជនរងគ្រោះ​ប្រតិកម្ម​

ស្វាយរៀង​ ៖ ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ហើយ ជនសង្ស័យ​ឈ្មោះ ម៉ៅ វីរៈ ហៅ​ចំរើន អាយុ​៣៥​ឆ្នាំ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ប៉ូលិស​ម្នាក់ ឈ្មោះ ម៉ៅ វីរៈ ហៅ​ចំរើន ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ហើយ ករណី​ចាប់​រំលោភ​ក្មេងស្រី​អាយុ​១៥​ឆ្នាំ តែ​មិនបាន​សម្រេច ក្រោយ​ជនរងគ្រោះ​ប្រតិកម្ម​
Fri, 25 September 2020 03:00 PM ដោយ ៖ មេត្តាស្វាយរៀង​ ៖ ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ហើយ ជនសង្ស័យ​ឈ្មោះ ម៉ៅ វីរៈ ហៅ​ចំរើន អាយុ​៣៥​ឆ្នាំ ជា​មន្ត្រី​នគរបាល​អង្គ​តា​សូ បច្ចុប្បន្ន​រស់នៅ​ភូមិ​ដុ​ម្ភិ​រ ឃុំ​គោក​ព្រីង ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង ដោយ​កំពុង​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង ពាក់ព័ន្ធ​ករណី​ចាប់រំលោភ​ក្មេងស្រី​អាយុ​១៥​ឆ្នាំ តែ​មិនបាន​សម្រេច ។ 
 
​នេះ​បើ​យោង​តាម​សេចក្តីបំភ្លឺ​ព័ត៌មាន​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង កាលពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០២០ ដែល​ទើប​ទទួលបាន​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២០ នេះ ។ 
 
​គួររំលឹកថា ឪពុកម្តាយ​ក្មេង​ស្រី​អាយុ​១៥​ឆ្នាំ​ម្នាក់ បាន​ដាក់​ពាក្យបណ្តឹង​ប្តឹង​ឈ្មោះ ម៉ៅ វីរៈ ហៅ​ចំរើន អាយុ​៣៥​ឆ្នាំ ជា​មន្ត្រី​នគរបាល​អង្គ​តា​សូ បច្ចុប្បន្ន​រស់នៅ​ភូមិ​ដុ​ម្ភិ​រ ឃុំ​គោក​ព្រីង ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង ទៅ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ស្វាយរៀង ពីបទ «​រំលោភ​សេពសន្ថវៈ​តែ​មិនបាន​សម្រេច​» ដែល​ពេល​នេះ កំពុង​ដើរ​ពេញ​ភូមិ​ធ្វើ​ដូច​គ្មាន​រឿង​អ្វី​កើតឡើង ។​
 
​ក្រុមគ្រួសារ​ជនរងគ្រោះ ថ្លែង​ប្រាប់​នៅ​រសៀល​ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​២០២០ នេះ ថា ពួកគាត់​កំពុង​រង​ការឈឺចាប់​យ៉ាងខ្លាំង ដែល​ប៉ូលិស​រូប​នេះ បាន​«​រំលោភ​សេពសន្ថវៈ​តែ​មិនបាន​សម្រេច​»​លើ​កូនស្រី​អាយុ​១៥​ឆ្នាំ ហើយ​កំពុង​ដើរ​ពេញ​ភូមិ​ធ្វើ​ដូច​គ្មាន​រឿង​អ្វី​កើតឡើង ទោះបី​ពួកគាត់​បាន​ដាក់​ពាក្យបណ្តឹង​រួច​ក៏​ដោយ ។​
 
​គ្រួសារ​ជនរងគ្រោះ អះអាងថា រឿងនេះ បាន​កើត​ឡើង​តាំងពី​យប់​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២០ កន្លងទៅ នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ​ស្ថិតនៅ​ភូមិ​ដុ​ម្ភិ​រ ឃុំ​គោក​ព្រីង ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង ។ 
 
​រឿងនេះ ដំបូង​គឺ​ខាង​ប៉ូលិស​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង បាន​ហៅ​ពួកគាត់​ទៅ​ជួប​និង​សុំ​អោយ​ធ្វើ​ការសម្របសម្រួល​គ្នា តែ​ពួកគាត់​មិន​ព្រម​ទេ ដោយសារ​ទង្វើ​របស់​ឈ្មោះ ម៉ៅ វីរៈ ហៅ​ចំរើន ធ្វើអោយ​ពួកគាត់​មាន​ការឈឺចាប់​ខ្លាំងណាស់ ទើប​សម្រេចចិត្ត​ប្តឹង​មក​តុលាការ តែម្តង ។​
 
​ទោះបីយ៉ាងណា នៅពេលនេះ ក្រុមគ្រួសារ​ជនរងគ្រោះ​មិនទាន់​ទទួលបាន​យុត្តិធម៌​នៅ​ឡើយ​ទេ ហើយ​ជនល្មើស​ក៏​កំពុង​ដើរ​ពេញ​ភូមិ​ធ្វើ​ដូច​គ្មាន​រឿង​អ្វី​កើតឡើង ទៀតផង ។ 
 
​បញ្ហា​នេះ ក្រុមគ្រួសារ​ជនរងគ្រោះ សង្ឃឹមថា ថ្នាក់ដឹកនាំ​និង​តុលាការខេត្ត​ស្វាយរៀង មេត្តា​ជួយ​រក​យុត្តិធម៌​អោយ​ពួកគាត់​ផង ៕​









Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
21 October, 2020 02:38 PM
ភ្នំពេញ ​៖ ​កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​១៥៖៣០​នាទី ថ្មីៗ​នេះ កម្លាំង​ប៉ុស្តិ៍​នគរបាល​អូរ​បែកក្អម បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​បើក​លេង​ល្បែងស៊ីសង​ខុសច្បាប់ កត់​ឆ្នោត​វៀតណាម នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៣៨៨ ផ្លូវ​បេតុង វត្ត​អង់​តា​មិញ ភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ ។
21 October, 2020 02:32 PM
ភ្នំពេញ​ ៖ ​នៅ​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២០ នេះ លោកស្រី ហុង ដា​នី អគ្គនាយិកា ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប បាន​ផ្តល់​ឡាន​២​គ្រឿង ដោយ​មួយគ្រឿង​ជា​ឡាន​បោសសំអាត​ផ្លូវ​និង​មួយ​គ្រឿង​ទៀត​ជា​ឡាន​លាង​សំអាត​ផ្លូវ ជូន​រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ ។​
21 October, 2020 02:28 PM
ភ្នំពេញ​ ៖​ ក្រសួង​ធនធានទឹក​និង​ឧតុនិយម ប្រកាស​នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ នេះ ថា ទឹក​ទន្លេមេគង្គ​នៅ​ភាគ​ខាងលើ​បន្ត​ឡើង​ជា​លំដាប់ ក្នុង​រយៈពេល​ពី​៤​ទៅ​៦​ថ្ងៃ ខាងមុខនេះ ។
21 October, 2020 02:20 PM
តាកែវ ​៖ ​រដ្ឋបាល​ស្រុក​បាទី ខេត្តតាកែវ បាន​ជូនដំណឹង​អំពី​ផ្អាក​ការធ្វើ​ចរាចរណ៍​ជា​បណ្ដោះ អាសន្ន ចាប់​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ តទៅ ចាប់​ពី​ព្រំប្រទល់ ខេត្ត​កណ្ដាល​-​តាកែវ ចំណុច​ស្ពាន​កំពង់​ដង្កោ ចាប់ពី​គីឡូម៉ែត្រ​លេខ​៣១ ។​
20 October, 2020 11:06 AM
​ភ្នំពេញ​ ៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ នេះ កំពុង​ធ្វើដំណើរ​ទៅ​ខេត្ត​បន្ទាយមានជ័យ ជា​ទី​ដែល​កំពុង​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង ធ្ងន់ធ្ងរ​ជាងគេ​និង​យូរ​ជាងគេ ដើម្បី​សួរ​សុខទុក្ខ​និង​ជួយ​ឧបត្ថម្ភ​ប្រជាជន​ប្រមាណ​២​ម៉ឺន​គ្រួសារ ។​
20 October, 2020 09:34 AM
​ភ្នំពេញ​ ៖​ អ្នកស្រី ឡាយ ហ៊ុន​គី ហៅ ត្រឹង ងា អ្នកនិពន្ធ​សៀវភៅ​អរិយធម៌​ខ្មែរ នៅ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២០ នេះ ត្រូវបាន​លោក​បណ្ឌិត​សភា​ចារ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ប្រគល់ «​សញ្ញាបត្រ​កិត្តិ​បណ្ឌិត ផ្នែក​អក្សរសាស្ត្រ​» ៕​
20 October, 2020 09:27 AM
កណ្តាល ​៖ ​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០ លោក​វរសេនីយ៍ត្រី ភឿង វ៉ាត អធិការរង​ទទួល​ការងារ​សណ្តាបធ្នាប់​និង​ចរាចណ៍​ក្រុង​តាខ្មៅ បាន​ដឹកនាំ​កម្លាំង សណ្តាប់ធ្នាប់​១០​នាក់ បន្ត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ ចែក​សេចក្តីណែនាំ​លេខ​០០៦​ស ណ ន របស់​អធិការដ្ឋាន​ក្រុង​តាខ្មៅ ស្តី​ពី​ការដោះស្រាយ​កា​កកស្ទះ​ចរាច​រណ៍ និង ការរៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​ក្នុង​ភូមិសាស្ត្រ​ដែន​សមត្ថកិច្ច​ក្រុង​តាខ្មៅ ។​
20 October, 2020 09:16 AM
កំពង់ស្ពឺ ​៖ ​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ ថ្លែង​នៅ​ព្រលប់​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២០ នេះ ថា
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact