ប្រជាពលរដ្ឋ ប្តឹង​ប្រធានការិយាល័យ​ប្រឆាំង​ភេរវកម្ម​នៃ​ក្រសួង​មហាផ្ទៃ​និង​ជា​មេធាវី​សុំ​មិន​ប្រកប​វិជ្ជាជីវៈ ដែល​ស្រវឹង​ដក​កាំភ្លើង​គំរាម​បាញ់សម្លាប់​

ភ្នំពេញ​ ៖ ​ម្ចាស់​ហាង​គុយទាវ​អង្គរជុំ​សាខា​ទួលគោក កាលពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០២

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ប្រជាពលរដ្ឋ ប្តឹង​ប្រធានការិយាល័យ​ប្រឆាំង​ភេរវកម្ម​នៃ​ក្រសួង​មហាផ្ទៃ​និង​ជា​មេធាវី​សុំ​មិន​ប្រកប​វិជ្ជាជីវៈ ដែល​ស្រវឹង​ដក​កាំភ្លើង​គំរាម​បាញ់សម្លាប់​
Wed, 23 September 2020 05:50 PM ដោយ ៖ មេត្តាភ្នំពេញ​ ៖ ​ម្ចាស់​ហាង​គុយទាវ​អង្គរជុំ​សាខា​ទួលគោក កាលពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០២០ បាន​ដាក់​ពាក្យបណ្តឹង​លោក​វរសេនីយ៍ឯក ថ្លាង ភិន​រ៉ា ប្រធានការិយាល័យ​ប្រឆាំង​ភេរវកម្ម​នៃ​ក្រសួងមហាផ្ទៃ និង ជា​មេធាវី​សុំ​មិន​ប្រកប​វិជ្ជាជីវៈ ដែល​មាន​អត្តលេខ​៩៩៦ ទៅ​ស្ថាប័ន​ធំៗ​ចំនួន​៣ គឺ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ , ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង ប្រធាន​គណៈមេធាវី​នៃ​ព្រះរាជណាចក្រ​កម្ពុជា ។​
 
​ក្នុង​ពាក្យបណ្តឹង គឺ ដើមបណ្តឹង បាន​ប្តឹង​លោក ថ្លាង ភិន​រ៉ា ពាក់ព័ន្ធ​ការជេរប្រមាថ និង គំរាម​បាញ់សម្លាប់​ម្ចាស់​ហាង​និង​ភរិយា កាលពី​វេលា​ថ្ងៃត្រង់​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២០ កន្លងទៅ នៅ​ចំណុច​ហាង​គុយទាវ​អង្គរជុំ​សាខា​ទួលគោក តែម្តង ។​
 
​ក្នុង​ពាក្យបណ្តឹង បាន​រៀបរាប់​ថា នៅ​ថ្ងៃកើតហេតុ​ម្ចាស់​ហាង​បាន​រៀបចំ​ការហូបចុក​ជុំ​ជាមួយ​មិត្តភក្តិ​ប្រមាណ​៨​នាក់​ជា​លក្ខណៈ​មិត្តភាព នៅ​ទីតាំង​ហាង​គុយទាវ​របស់ខ្លួន ព្រោះ​មិន​មាន​ការបើក​លក់​នោះ​ទេ​ជា​ថ្ងៃបុណ្យ​ភ្ជុំ ។​
 
​លោក ជុ​យ សុខ​ហេង រៀបរាប់​ទៀត​ថា លុះ​ការ​ហូបចុក​បាន​មួយសន្ទុះ ក៏​លោក ថ្លាង ភិន​រ៉ា ដើរ​ចូល​កន្លែង​ហូបចុក​របស់​លោក​ដោយ​មិន​មាន​ការអញ្ជើញ​នោះ​ឡើយ តែ​ដោយសារ​ធ្លាប់​ស្គាល់គ្នា​ទើប​អ្នក​រួម​តុ​អនុញ្ញាតឱ្យ​លោក ថ្លាង ភិន​រ៉ា រួម​តុ​តែម្តង ។​
 
​ការ​ហូបចុក​បាន​បន្ត​រហូតដល់​ម៉ោង​ប្រមាណ​២​រសៀល មិត្តភក្តិ​មួយចំនួន​បាន​ត្រឡប់ទៅផ្ទះ​អស់ នៅសល់​មនុស្ស​ប្រមាណ​តែ​៥​នាក់​ប៉ុណ្ណោះ រួម​មាន​រូប​លោក និង​ភរិយា​ផង អង្គុយ​ហូប​ចុក​មួយ​តុ​រួមគ្នា​។ 
 
​ពេលនោះ​លោក ថ្លាង ភិន​រ៉ា ដែល​មាន​អាការៈ​ស្រវឹងស្រា​ផង​នោះ ក៏​បាន​ចាប់ផ្តើម​ប្រើ​ពាក្យសម្តី​ព្រមាន​ពី​ការបិទ​ហាង ឬ​ដាក់​នគរបាល​ចាំ​ត្រួតពិនិត្យ​ជាតិ​អាល់កុល​នៅមុខ​ហាង​គុយទាវ​ជាដើម​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក ថ្លាង ភិន​រ៉ា ថែមទាំង​បាន​អួតអាង​ថា ខ្លួន​អាច​ទូរស័ព្ទ​ទៅ​លោក​ឧត្តមសេនីយ៍ឯក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ឱ្យ​បិទ​ហាង​គុយទាវ​អង្គរជុំ​ពេលណា​ក៏​បាន​ថែម​ទៀត​ផង​។​
 
​នៅក្នុង​ពាក្យបណ្តឹង​លោក សុខ​ហេង បាន​រៀបរាប់​ថា ក្រោយ​មាន​ការលើកឡើង​បែបនេះ លោក​ក៏​បាន​តមាត់​ទៅ​វិញ​ថា ហាង​របស់​លោក​លក់​គុយទាវ កាហ្វេ មិន​បាន​លក់​គ្រឿងញៀន​អី​នោះ​ទេ ហេតុអ្វី​ក៏​ចង់​បិទ​ហាង​របស់លោក​។​
 
​បើ​តាម​ការរៀបរាប់រ​បស់​លោក សុខ​ហេង ក្រោយ​ពី​ប៉ះ​សម្តី​គ្នា​បែបនេះ លោក ថ្លាង ភិន​រ៉ា ប្រធានការិយាល័យ​ប្រឆាំង​ភេរវកម្ម​ក្រសួង​មហាផ្ទៃ បាន​ដក​កាំភ្លើង​ពី​ចង្កេះ​រួច​អា​មេ​បញ្ចូល​គ្រាប់​ភ្ជង់​ទៅលើ​រូបលោក និង​ភរិយា​។ លោក សុខ​ហេង បាន​បន្តថា មិន​ត្រឹមតែ​បាន​ដក​កាំភ្លើង​មក​ភ្ជង់​នោះទេ លោក ភិន​រ៉ា បាន​ប្រើ​សម្តី​ធ្ងន់ៗ​គំរាម​សម្លាប់​រូបលោក និង​ភរិយា​ថែមទៀត​ផង​។​
 
​ក្នុង​ពាក្យបណ្ដឹង​ដដែល​នេះ​ជនរងគ្រោះ​បានទាមទារ​សំណង​ជំងឺ​ចិត្ត ១០​ម៉ឺន​ដុល្លារ​អាមេរិក និង​បាន​ស្នើ​សូម​ឲ្យ​ច្បាប់​ផ្តន្ទាទោស​លើ​មន្ត្រី​នគរបាល​នោះ​ធ្ងន់ធ្ងរ​ជាទីបំផុត មិន​អាច​លើកលែង​បាន​៕​







Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
21 October, 2020 02:38 PM
ភ្នំពេញ ​៖ ​កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​១៥៖៣០​នាទី ថ្មីៗ​នេះ កម្លាំង​ប៉ុស្តិ៍​នគរបាល​អូរ​បែកក្អម បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​បើក​លេង​ល្បែងស៊ីសង​ខុសច្បាប់ កត់​ឆ្នោត​វៀតណាម នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៣៨៨ ផ្លូវ​បេតុង វត្ត​អង់​តា​មិញ ភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ ។
21 October, 2020 02:32 PM
ភ្នំពេញ​ ៖ ​នៅ​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២០ នេះ លោកស្រី ហុង ដា​នី អគ្គនាយិកា ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប បាន​ផ្តល់​ឡាន​២​គ្រឿង ដោយ​មួយគ្រឿង​ជា​ឡាន​បោសសំអាត​ផ្លូវ​និង​មួយ​គ្រឿង​ទៀត​ជា​ឡាន​លាង​សំអាត​ផ្លូវ ជូន​រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ ។​
21 October, 2020 02:28 PM
ភ្នំពេញ​ ៖​ ក្រសួង​ធនធានទឹក​និង​ឧតុនិយម ប្រកាស​នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ នេះ ថា ទឹក​ទន្លេមេគង្គ​នៅ​ភាគ​ខាងលើ​បន្ត​ឡើង​ជា​លំដាប់ ក្នុង​រយៈពេល​ពី​៤​ទៅ​៦​ថ្ងៃ ខាងមុខនេះ ។
21 October, 2020 02:20 PM
តាកែវ ​៖ ​រដ្ឋបាល​ស្រុក​បាទី ខេត្តតាកែវ បាន​ជូនដំណឹង​អំពី​ផ្អាក​ការធ្វើ​ចរាចរណ៍​ជា​បណ្ដោះ អាសន្ន ចាប់​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ តទៅ ចាប់​ពី​ព្រំប្រទល់ ខេត្ត​កណ្ដាល​-​តាកែវ ចំណុច​ស្ពាន​កំពង់​ដង្កោ ចាប់ពី​គីឡូម៉ែត្រ​លេខ​៣១ ។​
20 October, 2020 11:06 AM
​ភ្នំពេញ​ ៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ នេះ កំពុង​ធ្វើដំណើរ​ទៅ​ខេត្ត​បន្ទាយមានជ័យ ជា​ទី​ដែល​កំពុង​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង ធ្ងន់ធ្ងរ​ជាងគេ​និង​យូរ​ជាងគេ ដើម្បី​សួរ​សុខទុក្ខ​និង​ជួយ​ឧបត្ថម្ភ​ប្រជាជន​ប្រមាណ​២​ម៉ឺន​គ្រួសារ ។​
20 October, 2020 09:34 AM
​ភ្នំពេញ​ ៖​ អ្នកស្រី ឡាយ ហ៊ុន​គី ហៅ ត្រឹង ងា អ្នកនិពន្ធ​សៀវភៅ​អរិយធម៌​ខ្មែរ នៅ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២០ នេះ ត្រូវបាន​លោក​បណ្ឌិត​សភា​ចារ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ប្រគល់ «​សញ្ញាបត្រ​កិត្តិ​បណ្ឌិត ផ្នែក​អក្សរសាស្ត្រ​» ៕​
20 October, 2020 09:27 AM
កណ្តាល ​៖ ​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០ លោក​វរសេនីយ៍ត្រី ភឿង វ៉ាត អធិការរង​ទទួល​ការងារ​សណ្តាបធ្នាប់​និង​ចរាចណ៍​ក្រុង​តាខ្មៅ បាន​ដឹកនាំ​កម្លាំង សណ្តាប់ធ្នាប់​១០​នាក់ បន្ត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ ចែក​សេចក្តីណែនាំ​លេខ​០០៦​ស ណ ន របស់​អធិការដ្ឋាន​ក្រុង​តាខ្មៅ ស្តី​ពី​ការដោះស្រាយ​កា​កកស្ទះ​ចរាច​រណ៍ និង ការរៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​ក្នុង​ភូមិសាស្ត្រ​ដែន​សមត្ថកិច្ច​ក្រុង​តាខ្មៅ ។​
20 October, 2020 09:16 AM
កំពង់ស្ពឺ ​៖ ​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ ថ្លែង​នៅ​ព្រលប់​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២០ នេះ ថា
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact