សមត្ថកិច្ច​ចាប់ខ្លួន​ជនជាតិ​ចិន​ម្នាក់ ដែល​បើក​ឡានបំ​បុកបា​រ៉ាស់​សមត្ថកិច្ច រកឃើញ​គ្រឿងញៀន​ជិត​៥​គីឡូក្រាម​

ភ្នំពេញ​ ៖ ​សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន និង​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
សមត្ថកិច្ច​ចាប់ខ្លួន​ជនជាតិ​ចិន​ម្នាក់ ដែល​បើក​ឡានបំ​បុកបា​រ៉ាស់​សមត្ថកិច្ច រកឃើញ​គ្រឿងញៀន​ជិត​៥​គីឡូក្រាម​
Wed, 23 September 2020 05:41 PM ដោយ ៖ មេត្តាភ្នំពេញ​ ៖ ​សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន និង​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ បានដាក់​គោលដៅ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ក្នុង​មូលដ្ឋាន​របស់​ខ្លួន ស្រាប់តែ​មាន​បុរស​ជនជាតិ​ចិន​ម្នាក់ បាន​បើក​ឡានបំ​បុកបា​រ៉ាស់​សមត្ថកិច្ច ។ ក្រោយមក ពេល​សមត្ថកិច្ច​ចាប់ខ្លួន​បាន រកឃើញ​គ្រឿងញៀន​ជិត​៥​គីឡូក្រាម ។ 
 
​បទល្មើស​នេះ គឺ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២៖៣០​នាទី រំលង​អាធ្រា​ត្រ​ឈានចូល ថ្ងៃទី​២៣ ខែ​កញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​ជិត​ស្ពាន​ហង្ស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។​
 
​លោក យិន សាន អធិការ​នគរបាល​ខណ្ឌចំការមន ថ្លែងថា សមត្ថកិច្ច​បាន​រកឃើញ​រថយន្ត​ម៉ាក lexus GS-300 ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2W-7669 បើកបរ​ដោយ​ជនជាតិ​ចិន​ប្រុស​ស្រី​២​នាក់ រួម​ជាមួយ​កូន​តូច​ប្រុស​ស្រី​២​នាក់​ទៀត ធ្វើដំណើរ​ពី​លិច​ទៅ​កើត ចូល​គោលដៅ ក្នុង​ល្បឿន​លឿន​មិនបាន​ឈប់ អោយ​កម្លាំង​សមត្ថកិច្ច ត្រួតពិនិត្យ​នោះ​ទេ ។​
 
​លោក​បន្តថា រថយន្ត​នោះ​បាន​បន្ថែម​ល្បឿន បើក​គេច​ចេញពី​គោលដៅ ទៅបុក​បា​រ៉ាស់​សមត្ថកិច្ច ឆ្ពោះ​ចូលក្នុង​កោះ​ពេជ្រ ក៏​ត្រូវបាន​សមត្ថកិច្ច​ជិះ​ម៉ូតូ​ដេញ​ពីក្រោយ ។ ខណៈ​មក​ជិត​ខុន​ដូរ​មួយកន្លែង បាន​ឈប់​រថយន្ត រួច​ក៏​បាន​បោះថង់​ខ្មៅ ដែល​ដាក់​គ្រឿងញៀន ចោល​នៅ​ជិត​រថយន្ត រួច​រត់គេចខ្លួន បាត់ស្រមោល បន្សល់ទុក​នៅ​កូនតូច​ប្រុស​ស្រី​២​នាក់ នៅក្នុង​រថយន្ត ។ ក្រោយមកទៀត សមត្ថកិច្ច​ឆែកឆេរ ក្នុង​ថង់​ខ្មៅ ឃើញ​សុទ្ធតែ​គ្រឿងញៀន ទម្ងន់​ជិត​៥​គីឡូក្រាម​។ 
 
​សមត្ថកិច្ច​បាន​បន្ត​ទៅ​ឆែកឆេរ​ដល់​បន្ទប់ ។ ប៉ុន្តែ​ពេល​មិនទាន់​ដល់​បន្ទប់​ផង ស្រាប់តែ​ឃើញ​ជនជាតិ​ចិន ដើរ​ចេញ​ខាងក្នុង​សណ្ឋាគារ មាន​យួរ​វ៉ា​លី​ខ្មៅ ចេញ​មក​ខាងក្រៅ​បាន​បន្តិច ស្រាប់តែ​ជនជាតិ​ចិន​រូបនោះ បាន​រត់​បម្រុង​សំដៅ​ឡើង​រថយន្ត ក៏​ត្រូវ​សមត្ថកិច្ច​ក្របួច​ជាប់​ហើយ​បាន ឆែកឆេរ​រក​គ្រឿងញៀន  ប្រភេទ ហេ​រ៉ូ​អ៊ីន ចំនួន​១៤​ដុំ ទៀត​។​
 
​បច្ចុប្បន្ន បុរស​ជនជាតិ​ចិន រួម​ទាំង​វត្ថុតាង ថ្នាំញៀន​ជាច្រើន​គីឡូក្រាម ត្រូវបាន​សមត្ថកិច្ច មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កំពុង​ឃាត់ខ្លួន​សាកសួរ តាម​នីតិវិធី ៕​



Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
21 October, 2020 02:38 PM
ភ្នំពេញ ​៖ ​កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​១៥៖៣០​នាទី ថ្មីៗ​នេះ កម្លាំង​ប៉ុស្តិ៍​នគរបាល​អូរ​បែកក្អម បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​បើក​លេង​ល្បែងស៊ីសង​ខុសច្បាប់ កត់​ឆ្នោត​វៀតណាម នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៣៨៨ ផ្លូវ​បេតុង វត្ត​អង់​តា​មិញ ភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ ។
21 October, 2020 02:32 PM
ភ្នំពេញ​ ៖ ​នៅ​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២០ នេះ លោកស្រី ហុង ដា​នី អគ្គនាយិកា ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប បាន​ផ្តល់​ឡាន​២​គ្រឿង ដោយ​មួយគ្រឿង​ជា​ឡាន​បោសសំអាត​ផ្លូវ​និង​មួយ​គ្រឿង​ទៀត​ជា​ឡាន​លាង​សំអាត​ផ្លូវ ជូន​រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ ។​
21 October, 2020 02:28 PM
ភ្នំពេញ​ ៖​ ក្រសួង​ធនធានទឹក​និង​ឧតុនិយម ប្រកាស​នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ នេះ ថា ទឹក​ទន្លេមេគង្គ​នៅ​ភាគ​ខាងលើ​បន្ត​ឡើង​ជា​លំដាប់ ក្នុង​រយៈពេល​ពី​៤​ទៅ​៦​ថ្ងៃ ខាងមុខនេះ ។
21 October, 2020 02:20 PM
តាកែវ ​៖ ​រដ្ឋបាល​ស្រុក​បាទី ខេត្តតាកែវ បាន​ជូនដំណឹង​អំពី​ផ្អាក​ការធ្វើ​ចរាចរណ៍​ជា​បណ្ដោះ អាសន្ន ចាប់​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ តទៅ ចាប់​ពី​ព្រំប្រទល់ ខេត្ត​កណ្ដាល​-​តាកែវ ចំណុច​ស្ពាន​កំពង់​ដង្កោ ចាប់ពី​គីឡូម៉ែត្រ​លេខ​៣១ ។​
20 October, 2020 11:06 AM
​ភ្នំពេញ​ ៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ នេះ កំពុង​ធ្វើដំណើរ​ទៅ​ខេត្ត​បន្ទាយមានជ័យ ជា​ទី​ដែល​កំពុង​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង ធ្ងន់ធ្ងរ​ជាងគេ​និង​យូរ​ជាងគេ ដើម្បី​សួរ​សុខទុក្ខ​និង​ជួយ​ឧបត្ថម្ភ​ប្រជាជន​ប្រមាណ​២​ម៉ឺន​គ្រួសារ ។​
20 October, 2020 09:34 AM
​ភ្នំពេញ​ ៖​ អ្នកស្រី ឡាយ ហ៊ុន​គី ហៅ ត្រឹង ងា អ្នកនិពន្ធ​សៀវភៅ​អរិយធម៌​ខ្មែរ នៅ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២០ នេះ ត្រូវបាន​លោក​បណ្ឌិត​សភា​ចារ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ប្រគល់ «​សញ្ញាបត្រ​កិត្តិ​បណ្ឌិត ផ្នែក​អក្សរសាស្ត្រ​» ៕​
20 October, 2020 09:27 AM
កណ្តាល ​៖ ​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០ លោក​វរសេនីយ៍ត្រី ភឿង វ៉ាត អធិការរង​ទទួល​ការងារ​សណ្តាបធ្នាប់​និង​ចរាចណ៍​ក្រុង​តាខ្មៅ បាន​ដឹកនាំ​កម្លាំង សណ្តាប់ធ្នាប់​១០​នាក់ បន្ត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ ចែក​សេចក្តីណែនាំ​លេខ​០០៦​ស ណ ន របស់​អធិការដ្ឋាន​ក្រុង​តាខ្មៅ ស្តី​ពី​ការដោះស្រាយ​កា​កកស្ទះ​ចរាច​រណ៍ និង ការរៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​ក្នុង​ភូមិសាស្ត្រ​ដែន​សមត្ថកិច្ច​ក្រុង​តាខ្មៅ ។​
20 October, 2020 09:16 AM
កំពង់ស្ពឺ ​៖ ​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ ថ្លែង​នៅ​ព្រលប់​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២០ នេះ ថា
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact