រថយន្ត​ដឹក​ទឹក​សុទ្ធ​ បុក​រថយន្ត​ធុន​ធំ រងរបួស​៤​នាក់​

កណ្តាលៈករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤ កាលពី​វេល

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
រថយន្ត​ដឹក​ទឹក​សុទ្ធ​ បុក​រថយន្ត​ធុន​ធំ រងរបួស​៤​នាក់​
Thu, 02 October 2014 04:12 PM ដោយ ៖ មករាកណ្តាលៈករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤ កាលពី​វេលា​ម៉ោង​៦:៣០​នាទី ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៤ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​២៤-២៥ ស្ថិតក្នុង​ភូមិ​អង្គស្នួល​ទី​១ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល រវាង​រថយន្ត​ដឹក​ទឹក​សុទ្ធ​បើក​គេច​ក្រុម​កម្ម​ការី​នី​រោងចក្រ​កាត់ដេរ បណ្តាល​ឲ្យ​ជ្រុល​ទៅ​បុក​រថយន្ត​ដឹក​ទំនិញ​ធ្វើឲ្យ​មនុស្ស​ប្រុស​-​ស្រី​៤​នាក់ រងរបួស​ធ្ងន់​ស្រាល​។ បន្ទាប់ពី​មាន​ហេតុការណ៍​កើតឡើង​ជនរងគ្រោះ ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន​ថ្នល់ទទឹង ដែល​ស្ថិតនៅ​ជិត​កន្លែងកើតហេតុ​។​

​មន្ត្រី​នគរបាល​ចរាច​រណ៍​ស្រុក​អង្គស្នួល បានឲ្យដឹងថា នារី​ជា​កម្ម​ការី​នី​២​នាក់ ដែល​រង​របួសស្រាល នោះ​ទី​១-​ឈ្មោះ ព្រឿង ចាន់នី ភេទ​ស្រី អាយុ​២៣​ឆ្នាំ និង​ទី​២-​ឈ្មោះ អោក គឹម​សឿន ភេទ​ស្រី អាយុ​២៣​ឆ្នាំ​។ កម្ម​ការី​នី​ទាំង​២​នាក់ បច្ចុប្បន្ន​ស្នាកនៅ​បន្ទប់​ផ្ទះជួល​ក្នុង​ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​។ ចំណែកឯ​បុរស​២​នាក់ ជិះ​ក្នុង​រថយន្ត​ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2O-9320 មាន​ដឹក​ទឹកបរិសុទ្ធ​នោះ ទី​១-​ឈ្មោះ ប្រុស ទិ​ត្យ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ (​ជា​អ្នកបើកបរ​) មាន​ទីលំនៅ​ភូមិ​ត្រពាំង​ខ្នា ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល និង​ទី​២-​ឈ្មោះ ហ៊​ន ផាន់​ណាក់ ភេទ​ប្រុស អាយុ​២២​ឆ្នាំ (​ជា​អ្នករួមដំណើរ​) មាន​នៅ​ភូមិ​ពាម​ខ្វាវ ឃុំ​ដំបូក​រូង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​។​
 
​ប្រភព​ដដែល បាន​បន្តទៀតថា រថយន្ត​ដឹក​ទឹក​សុទ្ធ​ខាងលើ បាន​បើក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​ដោយ​ល្បឿន​លឿន ខណ​:​បើក​ដល់​ចំណុច​កើត ហេតុ​ក៏បាន​បើក​គេច​ស្ត្រី​ជា​កម្ម​ការី​នី​រោងចក្រ​២​នាក់ កំពុង​ឈរ​លើ​ផ្លូវជាតិ​លេខ​៤ ត្រៀម​ឆ្លងផ្លូវ ទើប​បណ្តាលឲ្យ​រថយន្ត​ដឹក​ទឹកសុ​ទ្ធ​ជ្រុល​ទៅ​បុក​រថយន្ត​ធុន​ធំ​ដឹក​ទំនិញ​ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​សលាយ​ខៀវ ពាក់​ស្លាក​លេខ កំពង់ធំ 3A-1368 បើកបរ​ដោយ​ឈ្មោះ អ៊ូរ ណា​រិទ្ធ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ (​ពុំ​មាន​របួស​ទេ​) មាន​ទីលំនៅ​ក្នុង​ភូមិ​កណ្ដាល ឃុំ​វល្លិ​ស ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ដែល​បើកបរ​ច្រាសទិស​គ្នា​ចំ​ពី​បុក​ពេញ​មួយ​ទំហឹង ធ្វើឲ្យ​កន្ទុយ​រថយន្ត​ដឹក​ទឹក​សុទ្ធ​រេ​ទៅ​ប៉ះ​ចំ​ស្ត្រី​ជា​កម្ម​ការី​នី​២​នាក់ ដួល​ទៅ​លើ​ផ្លូវ​រង​របួសស្រាល រីឯ​បុរស​២​នាក់ ជិះ​ក្នុង​រថយន្ត​ដឹក​ទឹក​សុទ្ធ​រងរបួស​ធ្ងន់​។​
 
​ប្រភព​ដដែល បានបញ្ជាក់​ថា ក្រោយពី​មាន​ហេតុការណ៍​កើតឡើង សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល និង​នគរបាល​ជំនាញ​ស្រុក ចុះ​ទៅ​អន្តរាគមន៍​ហៅ​រថយន្ត​សាមុយ​ដឹក​ជនរងគ្រោះ​ទៅ​សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ថ្នល់ទទឹង និង​សម្រួល​ចរាចរណ៍​កុំឲ្យ​កកស្ទះ រួច​ធ្វើ​កំណត់ហេតុ​ដកហូត​រថ​យន្ត​ទាំង​២​គ្រឿង យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ដើម្បី​ចាត់ការ​តាមច្បាប់​៕
 
Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
06 April, 2020 10:46 AM
ភ្នំពេញ​៖ ​ជនសង្ស័យ​មួយក្រុម​ជិះ​ម៉ូតូ​៥​គ្រឿង បាន​ព្រួត​វៃ​យុវជន​ប្រុស​ស្រី​៣​នាក់ ប្លន់​យក​ទូរស័ព្ទដៃ​៤​គ្រឿង រួច​គេចខ្លួន​ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង​២៖៥០​នាទី រំលង​អាធ្រា​ត្រចូល​ថ្ងៃទី​៥ ខែ​មេសា ឆ្នាំ​២០២០ តាម​បណ្ដោយ​ផ្លូវ​លេខ​១៨២ ក្នុង​សង្កាត់​អូ​ឫ​រស្សី​ទី​២ ខណ្ឌ​៧​មករា ។
06 April, 2020 10:18 AM
ភ្នំពេញ​៖ ​កម្មករសំណង់​២​នាក់ បាន​ស្លាប់​ក្នុង​លូ​យ៉ាង​អាណោធអាធ័ម ក្រោយ​ដេញ​សត្វ​ទា​ដើម្បី​ចាប់​ធ្វើ​ម្ហូប ។ ហេតុការណ៍​នេះ កើតឡើង​នៅ​ម្តុំ​ផ្លូវ​រទេះ​ផ្លូវ ក្នុង​សង្កាត់​ក្រាំង​ធ្នង់ ខណ្ឌ​សែន​សុខ នៅ​រសៀល​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០២០ នេះ ។​
06 April, 2020 10:03 AM
ភ្នំពេញ​៖ ​ក្រសួង​សុខាភិបាល អះអាង​នៅ​ថ្ងៃទី​៦ ខែ​មេសា ឆ្នាំ​២០២០ នេះ មិន​មាន​ឆ្លង​ជំងឺ​កូវី​ដ​១៩ ទេ ខណៈ​អ្នក​បន្ត​ព្យាបាល​ជា​សះស្បើយ​មាន​ចំនួន​៣​ទៀត ដែល​សរុប​អ្នក​ជាសះស្បើយ​មាន​ចំនួន​៥៣​នាក់ និង អ្នក​កំពុង​សម្រាក​ព្យាល​បាល​មានចំនួន​៦១​នាក់ ៕​
05 April, 2020 09:55 AM
ភ្នំពេញ​៖ ​ស្រប​ពេល​កម្ពុជា​កំពុង​រួមគ្នា​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩ , ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន បានចេញ​វិធានការ​ជា​បន្តបន្ទាប់​និង​ជាបន្ទាន់ ក្នុង​គោលបំណង ដើម្បី​សម្រាល​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ ។
05 April, 2020 09:46 AM
ភ្នំពេញ​៖​ នៅ​រសៀល ថ្ងៃទី​៤ ខែ​មេសា ឆ្នាំ​២០២០ លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង ខណ្ឌមានជ័យ និង ជា​ប្រធាន​គណ​:​កម្មា​ធិ​ការ​អនុសាខា​កាកបាទក្រហ​ម​កម្ពុជា ខណ្ឌមានជ័យ បាន​ចុះ​សួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​ផ្តល់ជូន​ប្រជាពលរដ្ឋ  កម្មករ​-​កម្មការិនី ដែលមាន​ជីវភាព​ខ្វះខាត ទីទាល់ក្រ ចាស់ជរា​គ្មាន​ទីពឹង ចំនួន ២០ គ្រួសារ មកពី ៨​ភូមិ ស្ថិតក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​
05 April, 2020 09:35 AM
ខេត្ត​រតនគិរី៖ លោក​អធិការ​ស្រុក​តា​វែង ត្រូវបាន​កូនចៅ​ក្រោម​ឱ​វ៉ាត​ដាក់​បណ្ដឹង បន្ទាប់ពី​លោក​ពី​លោក​អធិការ​រូបនេះ បាន​បាញ់​គំរាម​មន្ត្រី​ក្រោម​ឱ​វ៉ាត និង​បញ្ជា​កូនចៅ​ឲ្យ​ប្រព្រិទ្ធ អំពើ​ល្មើស​រំលោភបំពាន មកលើ​ប្រជាកសិករ និង​អាជីវករ ក្នុង​ស្រុក​តា​វែង​។​
05 April, 2020 09:24 AM
ភ្នំពេញ​៖ ​រសៀល​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០២០ នេះ ដោយ​បាន​ការឯកភាព​ពី​លោក សំ​ម ឫទ្ធី​វាសនា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ , មន្ត្រី​កាំកុងត្រូល នៃ​ក្រសួង​ពាណិជ្ជកម្ម នៅ បាន​ចុះ​ត្រួតពិនិត្យ​និង​ឆែកឆេរ​ឃ្លាំង​គ្មាន​លេខ​មួយកន្លែង ស្ថិតនៅ​ភូមិ​តាងៅ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ដោយ​រក​ឃើញ​អាល់កុល​ក្លែងក្លាយ​ចំនួន​១​ពាន់​លីត្រ ។
04 April, 2020 03:07 PM
​ភ្នំពេញ​៖ ​​បុរស​ម្នាក់​ផុ​សលក់​វ៉ែនតា​ការពារ​ជំងឺ​កូវី​ដ​១៩ ដែល​ជា​ព័ត៌មាន​មិន​ពិត ត្រូវបាន​សមត្ថកិច្ច​នាំ​ខ្លួន​យកមក​ធ្វើ​ការណែនាំ អប់រំ និង ធ្វើ​កិច្ចសន្យា​បញ្ឈប់​រាល់​សកម្មភាព​ទាំងនេះ ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact