ពលរដ្ឋ​ជាង​១០​គ្រួសារ ផ្ទុះ​ការតវ៉ា​សុំឲ្យ​អាជ្ញាធរ​អន្តរាគមន៍​បើកផ្លូវ ក្រោយ​ដី​ឡើងថ្លៃ​ឈ្មួញ​បិត​យក​ធ្វើ កម្មសិទ្ធិ​

បន្ទាយមានជ័យ​៖​ក្រោយ​ពី​គ្មាន​ផ្លូវ​ដើរ​អស់​រយះពេល​ជាង​១​ឆ្នាំកន្លងមក នៅ​ព្រឹក​ថ្ងៃទ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ពលរដ្ឋ​ជាង​១០​គ្រួសារ ផ្ទុះ​ការតវ៉ា​សុំឲ្យ​អាជ្ញាធរ​អន្តរាគមន៍​បើកផ្លូវ ក្រោយ​ដី​ឡើងថ្លៃ​ឈ្មួញ​បិត​យក​ធ្វើ កម្មសិទ្ធិ​
Wed, 01 October 2014 04:52 PM ដោយ ៖ ប៊ុន សំណាងបន្ទាយមានជ័យ​៖​ក្រោយ​ពី​គ្មាន​ផ្លូវ​ដើរ​អស់​រយះពេល​ជាង​១​ឆ្នាំកន្លងមក នៅ​ព្រឹក​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៤ នេះ ប្រជាពលរដ្ឋ​ជាង​១០​គ្រួសារ រស់នៅ​ចំនុច​ខាងជើង​ភោជនីយ៍ដ្ឋាន​ពន្លឺ​នាគ​ទិព្វ ក្នុងភូមិ សាមគ្គី​មានជ័យ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បាន​លើកគ្នា​ធ្វើ​ការតវ៉ា​នៅ​លើ​ទីតាំង​ដី ផ្លូវ​ទំនាស់ ដែល​ឈ្មួញ​បិត គោលបំណង​សុំ​ឲ្យ​អាជ្ញាធរ​ចេញ​មក​ជួយ​ដោះស្រាយ​ជូន​ពួកគាត់ ឲ្យមាន​ផ្លូវ ដើរ​វិញ​។​

​ស្ត្រី​វ័យ​៥៥​ឆ្នាំ​ម្នាក់​ឈ្មោះ ហៀវ ណារ៉ុម តំណាង​ឲ្យ​ពលរដ្ឋ​ដែល​មក​តវ៉ា​ថ្ងៃនេះ​បានឲ្យ​អ្នកសារពត៌មាន​ដឹង​ថា ពួកគាត់ បាន​មក​រស់នៅ​ទៅ​នេះ​៨​ឆ្នាំ​ហើយ ចំពោះ​នេះ​គឺ​ទិញ​ពី​លោកស្រី​ណា​ស៊ី និង​ឈ្មោះ អ៊ុង ម៉ាប់ ហើយ​ដី​ទាំងនេះ សុទ្ធតែ​មាន​ប្លង់​ត្រឹមត្រូវ និង​មាន​ព្រំប្រទល់​មក​ផ្លូវ​ផងដែរ ស្រាប់តែ​ដី​ទាំងនេះ​គឹ​លក់​អស់ ឈ្មោះ អ៊ុង ម៉ាប់ ធ្វើការ​បិទ​ផ្លូវ​ដោយ​យក​ផ្ទាំង​ថ្ម​ដ៏​ធំៗ​មក​ចាក់គ​លើ​គ្នា រហូត​ដល់​ពួកគាត់​មិនអាច ធ្វើដំណើរ​បាន ជិះ​កង់ ម៉ូតូ ឡាន​ក៏​មិនបាន ហើយ​ផ្លូវ​មួយ​ក៏​ត្រូវបាន​គេ​ពង្រាយ​បង្គោល​ភ្លើង និង​ទឹក ស្អាត​រួចរាល់​ផងដែរ​។​
 
​ស្ត្រី​រូប​នេះ​បាន​បន្តថា ការ​ដែល​ឈ្មោះ អ៊ុង ម៉ាប់ បិតផ្លូវ​នេះ​គឺ​គេ​មានបំណង​សាងសង់​ផ្ទះល្វែង​លក់ ក្រោយ​ពី​ដី​ឡើងថ្លៃ និង​តែងតែ​អះអាងថា ដី​នេះ​គឺជា​ដី​ចំការ​ដែល​មាន​ក្នុង​ប្លង់​របស់​គេ​។​សម្រាប់​ខ្ញុំ​យល់ ថា ការធ្វើ​នេះ​គឺជា​រឿង​ខុស ព្រោះ​ផ្លូវ​នេះ​គឺ​មាន​ដើរ​យូរហើយ ហើយ​រដ្ឋ​ក៏​បាន​ដាក់​បង្គោល​ខ្សែភ្លើង និង ទឹកស្អាត​រួច​ផងដែរ នៅ​តែ​ថ្ងៃ​អភិវឌ្ឍន៍​ធ្វើ​ផ្លូវ​បេតុង​ប៉ុណ្ណោះ​។​
 
​ជុំវិញ​បញ្ហា​នេះ លោក អ៊ុង ម៉ាប់ បាន​អះអាង​ថា ដី​នេះ​គឺជា​ដី​របស់​គាត់​មាន​ក្នុង​ប្លង់​ដី​ចំការ​ត្រឹមត្រូវ កាលពីមុន ហើយ​ការបិត​នេះ​គឺជា​សិទ្ធិ​របស់​គាត់​ជា​ម្ចាស់​។​បើ​ពលរដ្ឋ​ទាំងអស់​ចង់​បាន​ផ្លូវ​ដើរ ត្រូវយក ប្រាក់ មក​ទិញ​គាត់ ព្រោះ​គាត់​មិន​អាច​ផ្តល់​ដី​ឲ្យធ្វើ​ផ្លូវ​ដើរទ​ទេ​បាន​ឡើយ ព្រោះ​លោក​មិនមែន​ជា​ឧកញ្ញា មាន ទ្រព្យសម្បត្តិ​ហូរហៀរ គ្មាន​ដី​ផ្តល់​ជូន​អស់លោក​ឡើយ​ដើរ​ទេ​។​
 
​បើ​ទោះបីជា​បែបណា ក្រុមអ្នកតវ៉ា​បាន​អះអាងថា វា​ជា​រឿង​អយុត្តិធម៌​បំផុត សម្រាប់​ពួកគាត់​ដែល​លោក អ៊ុង ម៉ាប់ ធ្វើបែបនេះ​ព្រោះ​ពេល​លក់​ដី​ឲ្យ​ពួកគាត់​និង​ចេញ​ប្លង់​មក​ឲ្យ​ដី​មាន​ព្រំប្រទល់​មក​ផ្លូវ ដល់​ពេល​ដី​ឡើងថ្លៃ​បិតផ្លូវ​យក​ធ្វើជា​កម្មសិទ្ធិ​របស់​ខ្លួន រួច​ឲ្យគេ​យក​ប្រាក់​ទៅ​ទិញ​ដី​ផ្លូវ វា​ជា​រឿង​មិន​ត្រឹមត្រូវ​។ 
 
​ក្រោយពី​មាន​បាតុភាព ប្រកែក​តវ៉ា​គ្នា​រហូត​ដល់​តឹងសរសៃករ​រៀងៗ​ខ្លួន អស់​ជាង​រយះពេល​២​ម៉ោង គេ​បាន​ឃើញ​លោក នុត លី ចៅសង្កាត់​ប៉ោយប៉ែត បាន​ចុះ​មក​សម្របសម្រួល​និង​បាន​អះអាងថា ដី​នេះ ស្ថិតក្នុង​ភាព​ទំនាស់ ដែល​ត្រូវ​ដោះស្រាយ​គ្នា​មិនទាន់​ចប់​សព្វគ្រប់​នៅឡើយ​ទេ​។​លោក​ចៅសង្កាត់​ក៏ បាន​សម្របសម្រួល​ឲ្យមាន​ការបើកផ្លូវ​ឡើងវិញ ជូន​ពលរដ្ឋ​ដើរ ហើយ​បញ្ហា​ទាំងឡាយ​ចាំ​អាជ្ញាធរ ដោះស្រាយ​គ្នា​ជូន​តាម​ក្រោយ​។​
 
​បើទោះបីជា​មាន អាជ្ញាធរ​ភូមិ មន្ត្រី​ក្រុមប្រឹក្សា​សង្កាត់ ចៅសង្កាត់ ចេញមុខ​មក​សម្រប​ស្រួល​ដោះស្រាយ​ជូន និង​បាន​សុំឲ្យ​មាន​ការបើកផ្លូវ​ជូនពល​រដ្ឋ​ដើរ​សិន​ក៏​ដោយ តែ​ឈ្មោះ អ៊ុង ម៉ាប់ បាន​ចេញមក រារាំង​មិន​ឲ្យ​ឈូសឆាយ​ជាដាច់ខាង ដោយ​បាន​ទាមទារ​ឲ្យ​អាជ្ញាធរម​ក​ធ្វើ​កិច្ចសន្យា​ធានា​ទើប​លោក​យល់ព្រម​ឲ្យ​បើកផ្លូវ​ឡើងវិញ​៕
 
 
Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
06 April, 2020 10:46 AM
ភ្នំពេញ​៖ ​ជនសង្ស័យ​មួយក្រុម​ជិះ​ម៉ូតូ​៥​គ្រឿង បាន​ព្រួត​វៃ​យុវជន​ប្រុស​ស្រី​៣​នាក់ ប្លន់​យក​ទូរស័ព្ទដៃ​៤​គ្រឿង រួច​គេចខ្លួន​ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង​២៖៥០​នាទី រំលង​អាធ្រា​ត្រចូល​ថ្ងៃទី​៥ ខែ​មេសា ឆ្នាំ​២០២០ តាម​បណ្ដោយ​ផ្លូវ​លេខ​១៨២ ក្នុង​សង្កាត់​អូ​ឫ​រស្សី​ទី​២ ខណ្ឌ​៧​មករា ។
06 April, 2020 10:18 AM
ភ្នំពេញ​៖ ​កម្មករសំណង់​២​នាក់ បាន​ស្លាប់​ក្នុង​លូ​យ៉ាង​អាណោធអាធ័ម ក្រោយ​ដេញ​សត្វ​ទា​ដើម្បី​ចាប់​ធ្វើ​ម្ហូប ។ ហេតុការណ៍​នេះ កើតឡើង​នៅ​ម្តុំ​ផ្លូវ​រទេះ​ផ្លូវ ក្នុង​សង្កាត់​ក្រាំង​ធ្នង់ ខណ្ឌ​សែន​សុខ នៅ​រសៀល​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០២០ នេះ ។​
06 April, 2020 10:03 AM
ភ្នំពេញ​៖ ​ក្រសួង​សុខាភិបាល អះអាង​នៅ​ថ្ងៃទី​៦ ខែ​មេសា ឆ្នាំ​២០២០ នេះ មិន​មាន​ឆ្លង​ជំងឺ​កូវី​ដ​១៩ ទេ ខណៈ​អ្នក​បន្ត​ព្យាបាល​ជា​សះស្បើយ​មាន​ចំនួន​៣​ទៀត ដែល​សរុប​អ្នក​ជាសះស្បើយ​មាន​ចំនួន​៥៣​នាក់ និង អ្នក​កំពុង​សម្រាក​ព្យាល​បាល​មានចំនួន​៦១​នាក់ ៕​
05 April, 2020 09:55 AM
ភ្នំពេញ​៖ ​ស្រប​ពេល​កម្ពុជា​កំពុង​រួមគ្នា​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩ , ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន បានចេញ​វិធានការ​ជា​បន្តបន្ទាប់​និង​ជាបន្ទាន់ ក្នុង​គោលបំណង ដើម្បី​សម្រាល​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ ។
05 April, 2020 09:46 AM
ភ្នំពេញ​៖​ នៅ​រសៀល ថ្ងៃទី​៤ ខែ​មេសា ឆ្នាំ​២០២០ លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង ខណ្ឌមានជ័យ និង ជា​ប្រធាន​គណ​:​កម្មា​ធិ​ការ​អនុសាខា​កាកបាទក្រហ​ម​កម្ពុជា ខណ្ឌមានជ័យ បាន​ចុះ​សួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​ផ្តល់ជូន​ប្រជាពលរដ្ឋ  កម្មករ​-​កម្មការិនី ដែលមាន​ជីវភាព​ខ្វះខាត ទីទាល់ក្រ ចាស់ជរា​គ្មាន​ទីពឹង ចំនួន ២០ គ្រួសារ មកពី ៨​ភូមិ ស្ថិតក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​
05 April, 2020 09:35 AM
ខេត្ត​រតនគិរី៖ លោក​អធិការ​ស្រុក​តា​វែង ត្រូវបាន​កូនចៅ​ក្រោម​ឱ​វ៉ាត​ដាក់​បណ្ដឹង បន្ទាប់ពី​លោក​ពី​លោក​អធិការ​រូបនេះ បាន​បាញ់​គំរាម​មន្ត្រី​ក្រោម​ឱ​វ៉ាត និង​បញ្ជា​កូនចៅ​ឲ្យ​ប្រព្រិទ្ធ អំពើ​ល្មើស​រំលោភបំពាន មកលើ​ប្រជាកសិករ និង​អាជីវករ ក្នុង​ស្រុក​តា​វែង​។​
05 April, 2020 09:24 AM
ភ្នំពេញ​៖ ​រសៀល​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០២០ នេះ ដោយ​បាន​ការឯកភាព​ពី​លោក សំ​ម ឫទ្ធី​វាសនា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ , មន្ត្រី​កាំកុងត្រូល នៃ​ក្រសួង​ពាណិជ្ជកម្ម នៅ បាន​ចុះ​ត្រួតពិនិត្យ​និង​ឆែកឆេរ​ឃ្លាំង​គ្មាន​លេខ​មួយកន្លែង ស្ថិតនៅ​ភូមិ​តាងៅ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ដោយ​រក​ឃើញ​អាល់កុល​ក្លែងក្លាយ​ចំនួន​១​ពាន់​លីត្រ ។
04 April, 2020 03:07 PM
​ភ្នំពេញ​៖ ​​បុរស​ម្នាក់​ផុ​សលក់​វ៉ែនតា​ការពារ​ជំងឺ​កូវី​ដ​១៩ ដែល​ជា​ព័ត៌មាន​មិន​ពិត ត្រូវបាន​សមត្ថកិច្ច​នាំ​ខ្លួន​យកមក​ធ្វើ​ការណែនាំ អប់រំ និង ធ្វើ​កិច្ចសន្យា​បញ្ឈប់​រាល់​សកម្មភាព​ទាំងនេះ ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact