ក្មេងៗ​៤​នាក់ អួត​ក្អេងក្អាង ថា ជា «​កូន​ខ្លា​អាវុធហត្ថ​ខណ្ឌដូនពេញ​» កៀបស៊ី​ពលរដ្ឋ​មិនបាន ឆ្លើយថា ជា​រឿង​យល់ច្រឡំ , សង្ឃឹមថា លោក រ័ត្ន ស្រ៊ាង នឹង​បើក​ការស៊ើបអង្កេត ផង​

ភ្នំពេញ​៖ ​ក្រុម​ក្មេងៗ​ចំនួន​៤​នាក់ អួត​ក្អេងក្អាង ថា ជា «​កូន​ខ្លា​អាវុធហត្ថ​ខណ្ឌដូ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ក្មេងៗ​៤​នាក់ អួត​ក្អេងក្អាង ថា ជា «​កូន​ខ្លា​អាវុធហត្ថ​ខណ្ឌដូនពេញ​» កៀបស៊ី​ពលរដ្ឋ​មិនបាន ឆ្លើយថា ជា​រឿង​យល់ច្រឡំ , សង្ឃឹមថា លោក រ័ត្ន ស្រ៊ាង នឹង​បើក​ការស៊ើបអង្កេត ផង​
Wed, 12 August 2020 09:46 AM ដោយ ៖ មេត្តាភ្នំពេញ​៖ ​ក្រុម​ក្មេងៗ​ចំនួន​៤​នាក់ អួត​ក្អេងក្អាង ថា ជា «​កូន​ខ្លា​អាវុធហត្ថ​ខណ្ឌដូនពេញ​» ឬ ហៅ​សាមញ្ញ ថា ភ្នាក់ងារ​សម្ងាត់ ចង់​កៀបស៊ី​ម៉ូតូ​របស់​ប្រជាពលរដ្ឋ តែ​មិនបាន​សម្រេច រួច​ឆ្លើយ​ដោះសា​រថា ជា​រឿង​យល់ច្រឡំ ។ 
 
​បញ្ហា​នេះ ប្រជាពលរដ្ឋ សង្ឃឹមថា លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង ជា​មេបញ្ជាការ​កង​រាជ​អាវុធ​រាជធានី​ភ្នំពេញ នឹង​បើក​ការស៊ើបអង្កេត ករណីនេះ ផង កុំអោយ​ប្រជាពលរដ្ឋ មាន​អារម្មណ៍មិនល្អ ទៅលើ​អាវុធហត្ថ ព្រោះ​តែ​ជន​ខិលខូច​មួយចំនួន ដែល​អាច​ធ្វើអោយ​អាប់អោន​ដល់​កេរ្តិ៍ឈ្មោះ​ដ៏​ល្អ​របស់​កងរាជអាវុធហត្ថ​ទាំងមូល ។ 
 
​សូមបញ្ជាក់​ថា ក្មេងៗ​ទាំង​៤​នាក់​នេះ តាំងខ្លួន ជា​កូន​ខ្លា​អាវុធហត្ថ​ខណ្ឌដូនពេញ ជិះ​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម​សង់សេ​១២៥ ចំនួន​២​គ្រឿង ។ ក្នុងនោះ មួយ​គ្រឿង​គ្មាន​ស្លាក​លេខ​និង​មួយគ្រឿង​ទៀត ប្រើ​ស្លាក​លេខ​ក្លែងក្លាយ គ្មាន​កញ្ចក់ និង មិន​ពាក់​មួកសុវត្ថិភាព គ្មាន​ឯកសណ្ឋាន និង កាត​សម្គាល់​ខ្លួន ប្រដាប់​ដោយ​វិទ្យុ ទាក់ទង​ជាប់​នឹង​ចង្កេះ បានធ្វើការ​ប្រដេញ​យុវជន​២​នាក់ ពី​ក្នុង​កោះ​ពេជ្រ ដោយ​មិន​មាន បទល្មើស​ចោទប្រកាន់​ច្បាស់លាស់ ផ្អើល​ពេញ​សង្កាត់​ទន្លេបាសាក់ ត្រូវបាន​កម្លាំង​ល្បាត​ប៉ុស្តិ៍នគរបាល ទន្លេបាសាក់ ឃាត់ខ្លួន នាំ​មក​កាន់​ប៉ុស្តិ៍​នគរបាល​ធ្វើការ សាកសួរ ។​
 
​ហេតុការណ៍ ភ្ញាក់ផ្អើល នេះ កើតឡើង កាលពី​វេលា​១០៖៥០​នាទី យប់​ថ្ងៃ ទី​១០ ខែ​សីហា ឆ្នាំ​២០២០ នៅ​ចំណុច​មុខ ភោជនីយដ្ឋាន DOS ផ្លូវ​សបិត សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។ 
 
​សមត្ថកិច្ច អះអាងថា ក្រុម «​កូន​ខ្លា​អាវុធហត្ថ​ខណ្ឌដូនពេញ​» ទាំង​៤​នាក់ នេះ​មានឈ្មោះ ៖
 
​ទី​១,​ឈ្មោះ លឹម ជី​វ័ន្ត ហៅ​ខួច អាយុ​១៨​ឆ្នាំ ជា​សិស្ស​ថ្នាក់ ទី​១១ ស្នាក់​នៅផ្ទះ​លេខ​២៩ ផ្លូវជាតិ​លេខ​៣  សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ 
​ទី​២,​ឈ្មោះ ហាក់ ភា​រ៉ា អាយុ​២៨​ឆ្នាំ មុខរបរ​លក់​ម៉ូតូ ស្នាក់​ផ្ទះ​លេខ​10D ភូមិ​ព្រៃទា សង្កាត់​ចោមចៅ​១   ខណ្ឌ ពោធិ៍​សែន​ជ័យ ។ 
​ទី​៣,​ឈ្មោះ កែវ តារា​សិរី​វ​ឌ្ឍ អាយុ​២២​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​៤ ។ 
​ទី​៤,​ឈ្មោះ ទី វីរៈ អាយុ​២០​ឆ្នាំ ជា​សិស្ស ថ្នាក់​ទី​១១ ស្នាក់​នៅផ្ទះ​លេខ​១០៨ ផ្លូវ​លេខ​១៣០ សង្កាត់​ផ្សារកណ្ដាល​២ ខណ្ឌដូនពេញ ។ 
 
​តាម​ប្រភព​ព័ត៌មាន​ពី​យុវជន​រងគ្រោះ​២​នាក់ បាន​អោយ​ក្រុម​អ្នកសារព័ត៌មាន ដឹងថា មុនពេល​កើតហេតុ គឺ រូបគាត់​និង​មិត្តភក្តិ បាន​នាំគ្នា​អង្គុយ​ផឹកស៊ី ជុំ​គ្នា​នៅ​កោះ​ពេជ្រ ។ លុះដល់​ម៉ោង កើតហេតុ ក៏​នាំគ្នា​ជិះ​ម៉ូតូ ត្រឡប់​ទៅ​ផ្ទះ​នៅ​ក្រុង​តាខ្មៅ វិញ ។ 
 
​ខណៈ ពេល​ជិះ​ចេញពី​កោះ​ពេជ្រ វិញ មក​ដល់​ផ្លូវ ស​បិត ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក៏​លេចមុខ យុវជន​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង មក​កៀរ​ម៉ូតូ​ពួកខ្លួន​អោយ​អែប​កៀន ហើយ ពួក​គេ​ប្រាប់ថា ជា​អាវុធហត្ថ​ខណ្ឌដូនពេញ ដោយ ចោទប្រកាន់​យុវជន​ទាំង​នាក់ ថា ជា​ជនសង្ស័យ តែ​មិន​ដឹង​សង្ស័យ​ករណី​អ្វី ទេ​។ 
 
​ដោយ​ឃើញ​យុវជន​ទាំង​៤​នាក់ គ្មាន​ឯកសណ្ឋាន និង កាត​សម្គាល់​ខ្លួន ទើប​ពួកគាត់​ប្រកែក​មិន​ព្រម​សហការ​ក៏​បង្ក​ជា​ការភ្ញាក់ផ្អើល ឮ​ដល់​កម្លាំង អាវុធហត្ថ ខណ្ឌចំការមន និង កម្លាំង​ល្បាត​ប៉ុស្តិ៍នគរបាល រដ្ឋបាល សង្កាត់​ទន្លេបាសាក់ ចុះ​ទៅដល់​កន្លែងកើតហេតុ ក៏​ឃាត់ខ្លួន មក​កាន់​ប៉ុស្តិ៍​នគរបាល ធ្វើការ​សាកសួរ ។ 
 
​បន្ទាប់​ពី​សួរនាំ នៅ​ប៉ុស្តិ៍​នគរបាល​រួចរាល់ ទើប​ដឹងថា ជា​រឿង​យល់ច្រឡំ​គ្នា ហើយក៏​មាន​វត្តមាន​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ដូនពេ​ញ ចេញមុខ​សុំទោស​ចំពោះ​កំហុស​កូនចៅ​ខ្លួន ។ ដោយ​មាន​ការយោគយល់ និង​គ្នា​អធ្យាស្រ័យ  សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល ទន្លេបាសាក់ ក៏​បាន​ធ្វើ​ការអប់រំ និង អោយ​កម្លាំង អាវុធហត្ថ​ខណ្ឌដូនពេញ ធានា​ខ្លួន យុវជន​ទាំង​៤​នាក់ ត្រឡប់​ទៅ​វិញ ទាំង​មិន​មាន​បញ្ហា​អ្វី​ទាំងអស់ ។​
 
​ទោះបីយ៉ាងណា ប្រជាពលរដ្ឋ ហាក់​មិន​អស់​មន្ទិលសង្ស័យ ឡើយ ដែល​យុវជន​ទាំង​៤​នាក់ នេះ ជិះ​ម៉ូតូ​គ្មាន​ស្លាក​លេខ​និង​ស្លាក​លេខ​ក្លែងក្លាយ និង ធ្វើ​សកម្មភាព ចង់​កៀបស៊ី​ប្រជាពលរដ្ឋ បែបនេះ បែរជា​បាន​រួច​ខ្លួន​ទាំង​រំភើយ ។ 
 
​បញ្ហា​នេះ ប្រជាពលរដ្ឋ សង្ឃឹមថា លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង ជា​មេបញ្ជាការ​កង​រាជ​អាវុធ​រាជធានី​ភ្នំពេញ នឹង​បើក​ការស៊ើបអង្កេត ករណីនេះ ផង ៕









Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
27 September, 2020 09:23 AM
កណ្ដាល ​៖ ​នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២០ នេះ នគរបាល​ស្រុក​ពញាឮ ខេត្ត​កណ្តាល បាន​ឃាត់ខ្លួន​ឪពុក​ដែល​យក​ខ្សែក្រវាត់​វៃ​កូនស្រី​ដូច​សត្វ​ធាតុ បាន​ហើយ ដោយ​កំពុង​សាកសួរ តាម​នីតិវិធី ។
27 September, 2020 09:16 AM
ខេត្ត​រតនគិរី ៖ ករណី​ខ្យល់​កន្ត្រាក់​មួយ​កាលពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២០ នៅវេលា​ម៉ោង​៥.00​នាទី​ព្រឹក ធ្វើឱ្យ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១០​ខ្នង ប៉ុស្តិ៍នគរបាល​រដ្ឋបាល​១​ខ្នង  រួម​ជាមួយ​សាលារៀន​១​ខ្នង នៅក្នុង​ភូមិ​ផា​ក់ណា​ម ឃុំ​កោះ​ពាក្យ ស្រុក​វើន​សៃ ខេត្ត​រតនគិរី​។​
27 September, 2020 09:05 AM
ភ្នំពេញ​ ៖ ​ដោយសារ​ទ្រាំលែងបាន ចំពោះ​ឡាន​ដឹក​ដី ដែល​បើកបរ​តាម​បណ្តោយ​ផ្លូវ ផ្សារ​ទួល​ពង្រ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ , ប្រជាពលរដ្ឋ​ជាច្រើន​រួម​គ្នា​ផ្តិតមេដៃ​ជូន​លោក​ចៅសង្កាត់​ចោម​ចៅ​ទី​១ ដើម្បី​អោយ​មាន​ដំណោះស្រាយ ។
27 September, 2020 08:49 AM
ភ្នំពេញ​ ៖ ​នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២០ នេះ ប្រជាពលរដ្ឋ បាន​ផ្ញើ​សារ​មក ថា ស្ពានដែក​ច្រកចូល​ក្រុមហ៊ុន ស៊ិន ទ្រី​ក្បែរ តាម​ផ្លូវ​លេខ​៣៧១ នៃ​ខណ្ឌ​មានជ័យ បាន​រង​ការខូចខាត​យូរហើយ តែ​គ្មាន​ឃើញ​អាជ្ញាធរ​មក​ជួសជុល​សោះ ។
27 September, 2020 08:40 AM
កណ្តាល ​៖ ​មាន​អំពើ​ហិង្សា​មួយ​កើតឡើង កាលពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២០ ម្សិលមិញ​នេះ ដោយ​ឪពុក​បាន​យក​ខ្សែ​ក្រវាត់​វៃ​កូនស្រី​ទាំង​ដៃ​ឱប​កូនស្រី​តូច​ក្នុង​ដៃ យ៉ាង​ព្រៃផ្សៃ នៅ​ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្ត​កណ្តាល ។
27 September, 2020 08:34 AM
សៀមរាប ​៖ ​ក្រសួង​សុខាភិបាល ព្រមាន​ពី​ហានិភ័យ​ការឆ្លង​ដល់​សហគមន៍ ខណៈ​បុរស​ជនជាតិ​ហុងគ្រី អាយុ​៧០​ឆ្នាំ ម្នាក់ បាន​រត់គេច​ពី​កន្លែង​ធ្វើ​ចត្តា​ឡី​ស័ក នៅ​កន្លែង​ស្នាក់នៅ​របស់​គាត់ នា​ខេត្តសៀមរាប បើ​គាត់​ធ្វើដំណើរ​ច្រើន​និង​ជួប​មនុស្ស​ច្រើន ។
25 September, 2020 03:00 PM
ស្វាយរៀង​ ៖ ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ហើយ ជនសង្ស័យ​ឈ្មោះ ម៉ៅ វីរៈ ហៅ​ចំរើន អាយុ​៣៥​ឆ្នាំ ជា​មន្ត្រី​នគរបាល​អង្គ​តា​សូ បច្ចុប្បន្ន​រស់នៅ​ភូមិ​ដុ​ម្ភិ​រ ឃុំ​គោក​ព្រីង ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង ដោយ​កំពុង​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង ពាក់ព័ន្ធ​ករណី​ចាប់រំលោភ​ក្មេងស្រី​អាយុ​១៥​ឆ្នាំ តែ​មិនបាន​សម្រេច ។
25 September, 2020 02:56 PM
​កណ្តាល ​៖ ​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ ដោយ​រថយន្ត​ដឹកទំនិញ​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​បណ្តាល​អោយ​តៃកុង​កៀប​ស្លាប់​ក្នុង​រថយន្ត​និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់ ។ ប៉ុន្តែ​រយៈពេល​៩​ម៉ោង​ហើយ សព​មិន​ទាន់​អាច​គាស់​ចេញពី​រថយន្ត​បាន​នៅឡើយ​ទេ ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact