ឡានធំ​ដាច់​ហ្វ្រាំង​បុក​រះ​ឡាន​និង​ម៉ូតូ​ជាច្រើន​គ្រឿង តាម​ផ្លូវជាតិ​លេខ​៤ , ស្លាប់​មនុស្ស​ម្នាក់ និង របួស​ធ្ងន់​ស្រាល​២៩​នាក់

ព្រះសីហនុ​៖ ​តាម​របាយការណ៍​បឋម​ពី​សមត្ថកិច្ច បានអោយដឹងថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ឡានធំ​ដាច់​ហ្វ្រាំង​បុក​រះ​ឡាន​និង​ម៉ូតូ​ជាច្រើន​គ្រឿង តាម​ផ្លូវជាតិ​លេខ​៤ , ស្លាប់​មនុស្ស​ម្នាក់ និង របួស​ធ្ងន់​ស្រាល​២៩​នាក់
Wed, 12 August 2020 08:32 AM ដោយ ៖ មេត្តាព្រះសីហនុ​៖ ​តាម​របាយការណ៍​បឋម​ពី​សមត្ថកិច្ច បានអោយដឹងថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដោយ​ឡានធំ​ដាច់​ហ្វ្រាំង បុក​រះ​ឡាន​និង​ម៉ូតូ​ជា​ច្រើន​គ្រឿង តាម​ផ្លូវជាតិ​លេខ​៤ ធ្វើអោយ​ស្លាប់​មនុស្ស​ម្នាក់ និង របួស​ធ្ងន់​ស្រាល​២៩​នាក់ ។​
 
​ហេតុការណ៍​នេះ កើតឡើង​នៅ​ចំណុច​ផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​២១១-២១២ ក្នុង​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ម៉ោង​៧៖៣០​នាទី យប់​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០២០ ។​
 
​របាយការណ៍ ដដែល​បន្តថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្កឡើង​ដោយ រថយន្ត​១​គ្រឿង​ម៉ាក FUSO ពណ៌ ត្រួយ​ចេក ពាក់​ស្លាក​លេខ​ព្រះសីហនុ​3A-7073 ក្រុមហ៊ុន SP  អ្នកបើកបរ​ឈ្មោះ កែវ សៅ​ភី ភេទ ប្រុស អាយុ ៣៣​ឆ្នាំ មុខរបរ អ្នកបើកបរ​រថយន្ត មាន​ទីលំនៅ​ភូមិ​សាលាឃុំ ជាំ​សង្កែ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ មាន​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ ។ 
 
​ជនរងគ្រោះ​ទាំងអស់​រួមមាន​៖ 
១,​ឈ្មោះ ឆឹង ប៊ុន​ឆេង ភេទ​ប្រុស អាយុ ២២​ឆ្នាំ មុខរបរ កម្មករ រោងចក្រ ស្នាក់នៅ​បច្ចុប្បន្ន ភូមិ​ស្រែ​ចាម ក្រោម ឃុំ​អូរ​ជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ( ស្លាប់ នៅ​នឹង​កន្លែងកើតហេតុ ) ។​
២,​ឈ្មោះ កៅ លី​ហ៊ួយ ភេទ​ស្រី អាយុ ១៨​ឆ្នាំ មុខរបរ កម្មករ រោងចក្រ ស្នាក់នៅ​បច្ចុប្បន្ន ភូមិ​ចំការកៅស៊ូ ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ( រង​របួសស្រាល )
៣,​ឈ្មោះ ផុន ខឿន ភេទ​ស្រី អាយុ ៤៤​ឆ្នាំ មុខរបរ កម្មករ រោងចក្រ ស្នាក់នៅ​បច្ចុប្បន្ន ភូមិ​ស្រែ​ចាម ឃុំ​អូរ​ជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ( រង​របួសស្រាល )
៤,​ឈ្មោះ ស៊ីន នី​ន ភេទ​ស្រី អាយុ ៤៥​ឆ្នាំ មុខរបរ កម្មករ រោងចក្រ ស្នាក់នៅ​បច្ចុប្បន្ន ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ( រង​របួស​ជើង​ខាងស្ដាំ )
៥,​ឈ្មោះ អា​ត វាសនា ភេទ​ប្រុស អាយុ ២៩​ឆ្នាំ មុខរបរ កម្មករ រោងចក្រ ស្នាក់នៅ​បច្ចុប្បន្ន ភូមិ​ស្រែ​ចាម ក្រោម ឃុំ​អូរ​ជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ( រង​របួសស្រាល )
៦,​ឈ្មោះ ទាវ ណា ភេទ​ស្រី អាយុ ៤១​ឆ្នាំ មុខរបរ កម្មករ រោងចក្រ ស្នាក់នៅ​បច្ចុប្បន្ន ភូមិ​ចំការកៅស៊ូ ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ( រង​របួសស្រាល )
៧,​ឈ្មោះ សុខ ដា​នី ភេទ​ស្រី អាយុ ២៨​ឆ្នាំ មុខរបរ កម្មករ រោងចក្រ ស្នាក់នៅ​បច្ចុប្បន្ន ភូមិ​ត្រពាំង​មូល ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ( រង​របួសស្រាល )
៨,​ឈ្មោះ ធន ម៉ា​រី​ណា ភេទ​ស្រី អាយុ ២៥​ឆ្នាំ មុខរបរ កម្មករ រោងចក្រ ស្នាក់នៅ​បច្ចុប្បន្ន ភូមិ​ស្រែ​ចាម ក្រោម ឃុំ​អូរ​ជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ( រង​របួសស្រាល ពោះធំ​៦​ខែ )
៩,​ឈ្មោះ កុល វ័​ន្ត ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មុខរបរ កម្មករ រោងចក្រ ស្នាក់នៅ​បច្ចុប្បន្ន ភូមិ​កោះ​ខ្យង ឃុំ​អូរ​ជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ( រងរបួស​ធ្ងន់ )
១០,​ឈ្មោះ នូវ ស្រី​យឿន ភេទ​ស្រី អាយុ ៣៧​ឆ្នាំ មុខរបរ កម្មករ រោងចក្រ ស្នាក់នៅ​បច្ចុប្បន្ន ភូមិ​កោះ​ខ្យង ឃុំ​អូរ​ជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ( រង​របួសស្រាល )
១១-​ឈ្មោះ សេង ស៊ុន ភេទ​ប្រុស អាយុ ២៩​ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅ​បច្ចុប្បន្ន ភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ អ្នកបើកបរ​ម៉ូតូ​ម៉ាក HONDA C125 ពណ៌ ខ្មៅ គ្មាន​ស្លាក​លេខ ។​
១២,​ឈ្មោះ ផាត សុភាព ភេទ​ស្រី អាយុ ៣៨​ឆ្នាំ មុខរបរ កម្មករ រោងចក្រ ស្នាក់នៅ​បច្ចុប្បន្ន ភូមិ​ចំការកៅស៊ូ ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ( រង​របួសស្រាល )
១៣,​ឈ្មោះ ប្រាក់ មិត្ត ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មុខរបរ កម្មករ រោងចក្រ ស្នាក់នៅ​បច្ចុប្បន្ន ភូមិ​កោះ​ខ្យង ឃុំ​អូរ​ជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ( រង​របួសស្រាល )
១៤,​ឈ្មោះ អ៊ុយ ភី​ណា ភេទ​ប្រុស អាយុ ២១​ឆ្នាំ មុខរបរ កម្មករ រោងចក្រ ស្នាក់នៅ​បច្ចុប្បន្ន ភូមិ​អូរ​ចំណារ ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ( រង​របួសស្រាល )១៥,​ឈ្មោះ វី បូរី ភេទ​ស្រី អាយុ ១៨​ឆ្នាំ មុខរបរ កម្មករ រោងចក្រ ស្នាក់នៅ​បច្ចុប្បន្ន ភូមិ​កោះ​ខ្យង ឃុំ​អូរ​ជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ( រងរបួស​ដៃ )
១៦,​ឈ្មោះ កុក ច​ន្នី ភេទ​ស្រី អាយុ ៣៣​ឆ្នាំ មុខរបរ កម្មករ រោងចក្រ ស្នាក់នៅ​បច្ចុប្បន្ន ឃុំ​អូរ​ជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ( រងរបួស​មធ្យម )
១៧,​ឈ្មោះ ធឹ​ប ស្រី​ពៅ ភេទ​ស្រី អាយុ ១៦​ឆ្នាំ មុខរបរ កម្មករ រោងចក្រ ស្នាក់នៅ​បច្ចុប្បន្ន ភូមិ​ស្រែ​ចាម លើ ឃុំ​អូរ​ជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ( រង​របួស​ជើង​ធ្ងន់ )
១៨,​ឈ្មោះ ពៅ មុំ ភេទ​ស្រី អាយុ ៣២​ឆ្នាំ មុខរបរ កម្មករ រោងចក្រ ស្នាក់នៅ​បច្ចុប្បន្ន ឃុំ​អូរ​ជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ( រង​របួសស្រាល )
១៩,​ឈ្មោះ ស៊ីវ ឌៀប ភេទ​ស្រី អាយុ ៤២​ឆ្នាំ មុខរបរ កម្មករ រោងចក្រ ស្នាក់នៅ​បច្ចុប្បន្ន ភូមិ​អូរ​ឧកញ៉ា​ហេង ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ( រង​របួសស្រាល )
២០,​ឈ្មោះ រ៉ាវ ហឹម​ស្រស់ ភេទ​ស្រី អាយុ ២៦​ឆ្នាំ មុខរបរ កម្មករ រោងចក្រ ស្នាក់នៅ​បច្ចុប្បន្ន ភូមិ​បន្ទាយប្រិយ ឃុំ​អណ្ដូង​ថ្ម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ( រង​របួសស្រាល )
២១,​ឈ្មោះ ប្រុស លាង​លី ភេទ​ប្រុស អាយុ ២៤​ឆ្នាំ មុខរបរ កម្មករ រោងចក្រ ស្នាក់នៅ​បច្ចុប្បន្ន ឃុំ​អូរ​ជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ( រងរបួស​ធ្ងន់ )
២២,​ឈ្មោះ យោ ស្រី​លាភ ភេទ​ស្រី អាយុ ១៧​ឆ្នាំ មុខរបរ កម្មករ រោងចក្រ ស្នាក់នៅ​បច្ចុប្បន្ន ឃុំ​អូរ​ជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ( រងរបួស​ធ្ងន់ )
២៣,​ឈ្មោះ នាក់ ទាវ ភេទ​ប្រុស អាយុ ២០​ឆ្នាំ មុខរបរ កម្មករ រោងចក្រ ស្នាក់នៅ​បច្ចុប្បន្ន ឃុំ​អូរ​ជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ( រងរបួស​ធ្ងន់ )
២៤,​ឈ្មោះ ទោ​ង សុធា ភេទ​ស្រី អាយុ ២៩​ឆ្នាំ មុខរបរ កម្មករ រោងចក្រ ស្នាក់នៅ​បច្ចុប្បន្ន ឃុំ​អូរ​ជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ( រងរបួស​ធ្ងន់ )
២៥,​ឈ្មោះ តូច ស្រី​លីន ភេទ​ស្រី អាយុ ៤០​ឆ្នាំ មុខរបរ កម្មករ រោងចក្រ ស្នាក់នៅ​បច្ចុប្បន្ន ឃុំ​អូរ​ជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ( រង​របួសស្រាល )
២៦,​ឈ្មោះ ដឺ​ន ឌី ភេទ​ស្រី អាយុ ២០​ឆ្នាំ មុខរបរ កម្មករ រោងចក្រ ស្នាក់នៅ​បច្ចុប្បន្ន ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ( រង​របួសស្រាល )
២៧,​ឈ្មោះ ប៉ោ ស្រី​វេត ភេទ​ស្រី អាយុ ២០​ឆ្នាំ មុខរបរ កម្មករ រោងចក្រ ស្នាក់នៅ​បច្ចុប្បន្ន ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ( រង​របួសស្រាល )
២៨,​ឈ្មោះ សឿន ធូ ភេទ​ស្រី អាយុ ៤៤​ឆ្នាំ មុខរបរ កម្មករ រោងចក្រ ស្នាក់នៅ​បច្ចុប្បន្ន ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ( រង​របួសស្រាល )
២៩,​ឈ្មោះ ស្រី ណា ភេទ​ស្រី អាយុ ២០​ឆ្នាំ មុខរបរ កម្មករ រោងចក្រ ស្នាក់នៅ​បច្ចុប្បន្ន ឃុំ​អូរ​ជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ( រងរបួស​ធ្ងន់ )
៣០,​ឈ្មោះ លៀម ស្រីណេ ភេទ​ស្រី អាយុ ១៦​ឆ្នាំ មុខរបរ កម្មករ រោងចក្រ ស្នាក់នៅ​បច្ចុប្បន្ន ភូមិ​អណ្ដូង​ថ្ម ឃុំ​អណ្ដូង​ថ្ម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ( រងរបួស​ធ្ងន់ )​។​
 
​ចំណែក​អ្នកបើកបរ​រថយន្ត​ម៉ាក FUSO ពណ៌ ត្រួយ​ចេក ពាក់​ស្លាក លេខ​ព្រះសីហនុ​3A-7073 ក្រុមហ៊ុន SP  ឈ្មោះ កែវ សៅ​ភី បាន​នាំ​ខ្លួន​មក​សាកសួរ​មក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ ។ រី​ឯ​វត្ថុតាង រថយន្ត​ចំនួន​៥​គ្រឿង ខូចខាត​ធ្ងន់ និង ម៉ូតូ ចំនួន​៤​គ្រឿង ខូចខាត​ធ្ងន់ បាន​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ ដើម្បី​បន្ត​នីតិវិធី ៕​











Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
27 September, 2020 09:23 AM
កណ្ដាល ​៖ ​នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២០ នេះ នគរបាល​ស្រុក​ពញាឮ ខេត្ត​កណ្តាល បាន​ឃាត់ខ្លួន​ឪពុក​ដែល​យក​ខ្សែក្រវាត់​វៃ​កូនស្រី​ដូច​សត្វ​ធាតុ បាន​ហើយ ដោយ​កំពុង​សាកសួរ តាម​នីតិវិធី ។
27 September, 2020 09:16 AM
ខេត្ត​រតនគិរី ៖ ករណី​ខ្យល់​កន្ត្រាក់​មួយ​កាលពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២០ នៅវេលា​ម៉ោង​៥.00​នាទី​ព្រឹក ធ្វើឱ្យ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១០​ខ្នង ប៉ុស្តិ៍នគរបាល​រដ្ឋបាល​១​ខ្នង  រួម​ជាមួយ​សាលារៀន​១​ខ្នង នៅក្នុង​ភូមិ​ផា​ក់ណា​ម ឃុំ​កោះ​ពាក្យ ស្រុក​វើន​សៃ ខេត្ត​រតនគិរី​។​
27 September, 2020 09:05 AM
ភ្នំពេញ​ ៖ ​ដោយសារ​ទ្រាំលែងបាន ចំពោះ​ឡាន​ដឹក​ដី ដែល​បើកបរ​តាម​បណ្តោយ​ផ្លូវ ផ្សារ​ទួល​ពង្រ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ , ប្រជាពលរដ្ឋ​ជាច្រើន​រួម​គ្នា​ផ្តិតមេដៃ​ជូន​លោក​ចៅសង្កាត់​ចោម​ចៅ​ទី​១ ដើម្បី​អោយ​មាន​ដំណោះស្រាយ ។
27 September, 2020 08:49 AM
ភ្នំពេញ​ ៖ ​នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២០ នេះ ប្រជាពលរដ្ឋ បាន​ផ្ញើ​សារ​មក ថា ស្ពានដែក​ច្រកចូល​ក្រុមហ៊ុន ស៊ិន ទ្រី​ក្បែរ តាម​ផ្លូវ​លេខ​៣៧១ នៃ​ខណ្ឌ​មានជ័យ បាន​រង​ការខូចខាត​យូរហើយ តែ​គ្មាន​ឃើញ​អាជ្ញាធរ​មក​ជួសជុល​សោះ ។
27 September, 2020 08:40 AM
កណ្តាល ​៖ ​មាន​អំពើ​ហិង្សា​មួយ​កើតឡើង កាលពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២០ ម្សិលមិញ​នេះ ដោយ​ឪពុក​បាន​យក​ខ្សែ​ក្រវាត់​វៃ​កូនស្រី​ទាំង​ដៃ​ឱប​កូនស្រី​តូច​ក្នុង​ដៃ យ៉ាង​ព្រៃផ្សៃ នៅ​ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្ត​កណ្តាល ។
27 September, 2020 08:34 AM
សៀមរាប ​៖ ​ក្រសួង​សុខាភិបាល ព្រមាន​ពី​ហានិភ័យ​ការឆ្លង​ដល់​សហគមន៍ ខណៈ​បុរស​ជនជាតិ​ហុងគ្រី អាយុ​៧០​ឆ្នាំ ម្នាក់ បាន​រត់គេច​ពី​កន្លែង​ធ្វើ​ចត្តា​ឡី​ស័ក នៅ​កន្លែង​ស្នាក់នៅ​របស់​គាត់ នា​ខេត្តសៀមរាប បើ​គាត់​ធ្វើដំណើរ​ច្រើន​និង​ជួប​មនុស្ស​ច្រើន ។
25 September, 2020 03:00 PM
ស្វាយរៀង​ ៖ ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ហើយ ជនសង្ស័យ​ឈ្មោះ ម៉ៅ វីរៈ ហៅ​ចំរើន អាយុ​៣៥​ឆ្នាំ ជា​មន្ត្រី​នគរបាល​អង្គ​តា​សូ បច្ចុប្បន្ន​រស់នៅ​ភូមិ​ដុ​ម្ភិ​រ ឃុំ​គោក​ព្រីង ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង ដោយ​កំពុង​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង ពាក់ព័ន្ធ​ករណី​ចាប់រំលោភ​ក្មេងស្រី​អាយុ​១៥​ឆ្នាំ តែ​មិនបាន​សម្រេច ។
25 September, 2020 02:56 PM
​កណ្តាល ​៖ ​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ ដោយ​រថយន្ត​ដឹកទំនិញ​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​បណ្តាល​អោយ​តៃកុង​កៀប​ស្លាប់​ក្នុង​រថយន្ត​និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់ ។ ប៉ុន្តែ​រយៈពេល​៩​ម៉ោង​ហើយ សព​មិន​ទាន់​អាច​គាស់​ចេញពី​រថយន្ត​បាន​នៅឡើយ​ទេ ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact