ជីក​រូងភ្នំ អភិវឌ្ឍន៍​ទំនប់​ដូន​ទ្រី ជា​ប្រព័ន្ធ​ធារាសាស្ត្រ​ថ្មី​មួយ និង ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រទេស​កម្ពុជា !

​បាត់ដំបង​៖ ​គម្រោង​អភិវឌ្ឍន៍​ទំនប់​ដូន​ទ្រី មាន​ទីតាំង​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​៩០​គីឡ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ជីក​រូងភ្នំ អភិវឌ្ឍន៍​ទំនប់​ដូន​ទ្រី ជា​ប្រព័ន្ធ​ធារាសាស្ត្រ​ថ្មី​មួយ និង ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រទេស​កម្ពុជា !
Fri, 07 August 2020 09:10 AM ដោយ ៖ មេត្តា​បាត់ដំបង​៖ ​គម្រោង​អភិវឌ្ឍន៍​ទំនប់​ដូន​ទ្រី មាន​ទីតាំង​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​៩០​គីឡូម៉ែត្រ ភាគ​ពាយ័ព្យ​ពី​ក្រុង​បាត់ដំបង ហើយក៏​ជា​គម្រោង​មួយ​ក្រោម​ហិរញ្ញប្បទាន​សម្បទាន​របស់​សាធារណរដ្ឋ​កូរ៉េ ផងដែរ ។ 
 
​គម្រោង​នេះ បាន​ចាប់ផ្តើម​ធ្វើ​ការសាងសង់​កាលពី​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ ហើយ​គ្រោង​នឹង​បញ្ចប់​នៅក្នុង​ឆ្នាំ​២០២៣ ។ គិត​មកដល់​បច្ចុប្បន្ន​នេះ ការងារ​សម្រេច​បាន​ប្រមាណ ២៦ % លើ​ទំហំ​ការងារ​សរុប​របស់​គម្រោង ។ បន្ទាប់​ពី​ការសាងសង់​ត្រូវបាន​បញ្ចប់ គម្រោង​អភិវឌ្ឍន៍​ទំនប់​ដូន​ទ្រី អាច​ផ្គត់ផ្គង់​ទឹក​សម្រាប់​ការស្រោចស្រព​លើ​ផ្ទៃដី​ស្រូវ​វស្សា​បាន ចំនួន ៣៣. ០០០ ហិកតា ផ្ទៃដី​ស្រូវប្រាំង​បាន​ចំនួន ៤.៥០០ ហិកតា ។​
 
​បើ​តាម​មន្ត្រី​ជំនាញ បានអោយដឹងថា បណ្តា​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ របស់​គម្រោង​អភិវឌ្ឍន៍​ទំនប់​ដូន​ទ្រី ដែល​បាន និង​កំពុង​អនុវត្ត រួមមាន ៖
 
១- ទំនប់​មេ ជា​ប្រភេទ​ទំនប់​ស្នូល​ដី ថ្ម​បំពេញ Earth Core Rockfill Dam (ECRD) ខ្នង​លើ​ទទឹង​៨ ម៉ែត្រ កម្ពស់​ខ្ពស់បំផុត​ប្រមាណ ៤៧ ម៉ែត្រ និង​មាន​ប្រវែង​សរុប ៦៥៤ ម៉ែត្រ ។​
២- សំណង់​បង្ហៀរ (Spillways) ធ្វើ​ពី​បេតុង ស្ថិត​នៅ​ខាងឆ្វេង​ទំនប់​មេ មាន​ប្រវែង​សរុប ៤១៤ ម៉ែត្រ ។ ទំនប់​បង្ហៀរ​នេះ​អាច​ដោះ​ទឹក​បាន ៨៥០ ម៉ែត្រ​គីប​/​វិនាទី ។​
៣- រូង​ទូនេល​ពង្វៀ​ងទឹក (Diversion Tunnel) រូង មាន​រាង​ជា​ក្រចក​ជើងសេះ​, អង្កត់​ផ្ចិត​៤ ម៉ែត្រ​, មាន​ប្រវែង​សរុប ៤៦២ ម៉ែត្រ ។​
៤- សំណង់​គ្រប់គ្រង​ទឹក (Intake Facilities) ជា​ប្រភេទ​សំណង់​ប៉ម មាន​ទ្វារ​ទឹក​ច្រើន​ថ្នាក់ (Multistage Intake Gate) ដែល​មាន​ទ្វារ​ទឹក​ចំនួន ០៥ (២,២ ម៉ែត្រ x ២,២ ម៉ែត្រ​, ៤ ទ្វារ និង ៤ ម៉ែត្រ x ៤ ម៉ែត្រ​, ១ ទ្វារ​) ។​
៥- ទំនប់​បណ្តោះអាសន្ន​ខាង​លើ (U/S Coffer Dam) មាន​កម្ពស់ ២០ ម៉ែត្រ​, ខ្នង​លើ​ទទឹង​៥ ម៉ែត្រ​, ប្រវែង ៥៣៦ ម៉ែត្រ ។​
៦- ទំនប់​បណ្តោះអាសន្ន​ខាង​ក្រោម (D/S Coffer Dam) មាន​កម្ពស់ ១០ ម៉ែត្រ​, ខ្នង​លើ​ទទឹង​ទំនប់​៥ ម៉ែត្រ​, ប្រវែង ១៥០ ម៉ែត្រ ។​
៧- ផ្លូវ​ក្រាល​ថ្មភ្នំ ប្រវែង ៥,២ គីឡូ​ម៉ែត ទទឹង​៧​ម៉ែត្រ ជាមួយ​សំណង់​ដោះ​ទឹក​ចំនួន​៨​កន្លែង ៕​


 




Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
27 September, 2020 09:23 AM
កណ្ដាល ​៖ ​នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២០ នេះ នគរបាល​ស្រុក​ពញាឮ ខេត្ត​កណ្តាល បាន​ឃាត់ខ្លួន​ឪពុក​ដែល​យក​ខ្សែក្រវាត់​វៃ​កូនស្រី​ដូច​សត្វ​ធាតុ បាន​ហើយ ដោយ​កំពុង​សាកសួរ តាម​នីតិវិធី ។
27 September, 2020 09:16 AM
ខេត្ត​រតនគិរី ៖ ករណី​ខ្យល់​កន្ត្រាក់​មួយ​កាលពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២០ នៅវេលា​ម៉ោង​៥.00​នាទី​ព្រឹក ធ្វើឱ្យ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១០​ខ្នង ប៉ុស្តិ៍នគរបាល​រដ្ឋបាល​១​ខ្នង  រួម​ជាមួយ​សាលារៀន​១​ខ្នង នៅក្នុង​ភូមិ​ផា​ក់ណា​ម ឃុំ​កោះ​ពាក្យ ស្រុក​វើន​សៃ ខេត្ត​រតនគិរី​។​
27 September, 2020 09:05 AM
ភ្នំពេញ​ ៖ ​ដោយសារ​ទ្រាំលែងបាន ចំពោះ​ឡាន​ដឹក​ដី ដែល​បើកបរ​តាម​បណ្តោយ​ផ្លូវ ផ្សារ​ទួល​ពង្រ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ , ប្រជាពលរដ្ឋ​ជាច្រើន​រួម​គ្នា​ផ្តិតមេដៃ​ជូន​លោក​ចៅសង្កាត់​ចោម​ចៅ​ទី​១ ដើម្បី​អោយ​មាន​ដំណោះស្រាយ ។
27 September, 2020 08:49 AM
ភ្នំពេញ​ ៖ ​នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២០ នេះ ប្រជាពលរដ្ឋ បាន​ផ្ញើ​សារ​មក ថា ស្ពានដែក​ច្រកចូល​ក្រុមហ៊ុន ស៊ិន ទ្រី​ក្បែរ តាម​ផ្លូវ​លេខ​៣៧១ នៃ​ខណ្ឌ​មានជ័យ បាន​រង​ការខូចខាត​យូរហើយ តែ​គ្មាន​ឃើញ​អាជ្ញាធរ​មក​ជួសជុល​សោះ ។
27 September, 2020 08:40 AM
កណ្តាល ​៖ ​មាន​អំពើ​ហិង្សា​មួយ​កើតឡើង កាលពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២០ ម្សិលមិញ​នេះ ដោយ​ឪពុក​បាន​យក​ខ្សែ​ក្រវាត់​វៃ​កូនស្រី​ទាំង​ដៃ​ឱប​កូនស្រី​តូច​ក្នុង​ដៃ យ៉ាង​ព្រៃផ្សៃ នៅ​ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្ត​កណ្តាល ។
27 September, 2020 08:34 AM
សៀមរាប ​៖ ​ក្រសួង​សុខាភិបាល ព្រមាន​ពី​ហានិភ័យ​ការឆ្លង​ដល់​សហគមន៍ ខណៈ​បុរស​ជនជាតិ​ហុងគ្រី អាយុ​៧០​ឆ្នាំ ម្នាក់ បាន​រត់គេច​ពី​កន្លែង​ធ្វើ​ចត្តា​ឡី​ស័ក នៅ​កន្លែង​ស្នាក់នៅ​របស់​គាត់ នា​ខេត្តសៀមរាប បើ​គាត់​ធ្វើដំណើរ​ច្រើន​និង​ជួប​មនុស្ស​ច្រើន ។
25 September, 2020 03:00 PM
ស្វាយរៀង​ ៖ ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ហើយ ជនសង្ស័យ​ឈ្មោះ ម៉ៅ វីរៈ ហៅ​ចំរើន អាយុ​៣៥​ឆ្នាំ ជា​មន្ត្រី​នគរបាល​អង្គ​តា​សូ បច្ចុប្បន្ន​រស់នៅ​ភូមិ​ដុ​ម្ភិ​រ ឃុំ​គោក​ព្រីង ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង ដោយ​កំពុង​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង ពាក់ព័ន្ធ​ករណី​ចាប់រំលោភ​ក្មេងស្រី​អាយុ​១៥​ឆ្នាំ តែ​មិនបាន​សម្រេច ។
25 September, 2020 02:56 PM
​កណ្តាល ​៖ ​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ ដោយ​រថយន្ត​ដឹកទំនិញ​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​បណ្តាល​អោយ​តៃកុង​កៀប​ស្លាប់​ក្នុង​រថយន្ត​និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់ ។ ប៉ុន្តែ​រយៈពេល​៩​ម៉ោង​ហើយ សព​មិន​ទាន់​អាច​គាស់​ចេញពី​រថយន្ត​បាន​នៅឡើយ​ទេ ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact