អភិបាលខេត្ត​បញ្ជា​ឲ្យ​មន្ទីរ​ពាក់ព័ន្ធ​ជួសជុល​ផែរ​ដែក​ទេសចរណ៍​ផ្សា​ក្រោម កំពុង​រង​ការ​ពុកផុយ​

កំពង់ឆ្នាំងៈផែរ​ទេសចរណ៍​ផ្សារ​ក្រោម គឺជា​ផែរ​ដ៏​សំខាន់​មួយ​នៅ​ទន្លេ​ផ្សារ​ក្រោម ក្នុ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
អភិបាលខេត្ត​បញ្ជា​ឲ្យ​មន្ទីរ​ពាក់ព័ន្ធ​ជួសជុល​ផែរ​ដែក​ទេសចរណ៍​ផ្សា​ក្រោម កំពុង​រង​ការ​ពុកផុយ​
Wed, 01 October 2014 04:54 PM ដោយ ៖ គ្រឹស្នាកំពង់ឆ្នាំងៈផែរ​ទេសចរណ៍​ផ្សារ​ក្រោម គឺជា​ផែរ​ដ៏​សំខាន់​មួយ​នៅ​ទន្លេ​ផ្សារ​ក្រោម ក្នុង​ក្រុង​កំពង់ឆ្នាំង ដែល​ជា​រៀងរាល់ឆ្នាំ គេ​ឃើញ​មាន​ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ​អន្តរជាតិ​តែងតែ​ឆ្លង​ទៅ​មក​តាម​ផែរ​នេះ​មិន​ដាច់​ឡើយ​។ ជា​យូរ​មក​ហើយ គេ​ក៏​មិនដែល​ឃើញ​ខាង​មន្ទីរ​ពាក់ព័ន្ធ ដែល​គ្រប់គ្រង​ផែរ​មួយ​នេះ ធ្វើការ​ជួសជុល​ដែរ នៅពេលនេះ ច្រេះ​បាន​ស៊ីដាច់​ឆ្អឹង​ទម្រ​ខាងកើត ដាច់ចេញ​ពី​គ្នា​អស់​ហើយ និង​ផ្ទៃ​ខាងលើ​ផែរ​បាន​ដាច់​ធ្លុះធ្លាយ​ជា​អន្លើៗ​ហើយ​ដែរ​។​

​កាលពី​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​កន្លង​ទៅ​ថ្មីៗ​នេះ ឯ​.​ឧ ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ធ្វើដំណើរ​ទៅ​បើក​ការដ្ឋាន​ជួសជុល​ផ្លូវ​មួយ​ខ្សែ​នៅក្នុង​ស្រុក​ជល​គី​រី នៅពេល​សម្រាក ឯកឧត្តម​ក៏បាន​ប្រាប់​ឲ្យ​លោក កែវ ពៅ ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត ព្រមទាំង​លោក អ៊ូ ជួប​កុសល ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត ឲ្យ​ត្រួតពិនិត្យ​មើល​ការ​ទ្រុឌទ្រោម​ធ្លុះធ្លាយ​របស់​ផែរ និង​ធ្វើ​ការជួសជុល​ឡើងវិញ ដោយ​ឯកឧត្តម​មាន​ការបារម្ភ ខ្លាច​មាន​គ្រោះថ្នាក់​លិច​ផែរ​ទៅក្នុង​ទឹក​ជាយថាហេតុ នៅ​ថ្ងៃ​ណាមួយ ដែល​អាច​បង្កឲ្យមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្សបាន ព្រោះ​ផែរ​មួយ​នេះ ជា​ផែរ​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ មន្ត្រីរាជការ ភ្ញៀវ​ជាតិ​អន្តរជាតិ​ធ្វើដំណើរ​ឆ្លងកាត់​ទៅ​មក​ជា​រៀងរាល់ថ្ងៃ​។​
 
​ទាក់ទង​នឹង​បញ្ហា​ខាងលើ​នេះ លោក កែវ ពៅ ប្រធាន​មន្ទីរ​សាធារណៈការ​ខេត្ត បានឲ្យដឹងថា ពីមុន​ខាង​មន្ទី​រលោក​ធ្លាប់​សុំ​យក​ផែរ​មួយ​នេះ ពី​លោក អ៊ូ ជួប​កុសល ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​ខេត្ត មក​ធ្វើ​ការជួសជុល​ម្តង​ហើយ តែ​ខាង​មន្ទីរ​សេដ្ឋកិច្ច​ខេត្ត មិន​ទាន់​ប្រគល់​មកឲ្យ​មន្ទីរ​សាធារណៈការ​នៅឡើយ​ទេ​។ លោក បាន​បន្តថា ទោះជា​ខាង​មន្ទីរ​សាធារណៈ​ការធ្វើ​ការជួស​ជុ​ល ឬ​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត​ធ្វើ​ការជួសជុល ក៏​ត្រូវ​ប្រើប្រាស់​ថវិកា​របស់​ខេត្ត​ដូចគ្នា​។ ដូចនេះ​យើង គួរតែ​ពិនិត្យ និង​ធ្វើ​ការជួសជុល​ផែរ​នេះ​ឲ្យបាន​ឆាប់ ដើម្បី​ជៀសវាង​បាន​នូវ​គ្រោះថ្នាក់​ជា​យថាហេតុ​។​
 
​នៅ​ព្រឹក​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៤​នេះ អ្នកយកព័ត៌មាន​យើង​មិនអាច​សុំ​ការបំភ្លឺ​ពី លោក អ៊ូ ជួប​កុសល បានទេ ព្រោះ​ទូរស័ព្ទ​របស់​លោក ទូរស័ព្ទ​មិន​ចូល​។ ទោះជា​បែបណា​ក្តី ប្រជាពលរដ្ឋ​ក៏​សំណូមពរ​ដល់​អាជ្ញាធរ​ខេត្ត​ក្រុង​ផងដែរ មេត្តា​ជួយ​ពន្លឿន​នូវ​ការ​ជួសជុលផែរ​ដែ​កមួយ​នេះ ព្រោះ​នៅ​ខែ​បុណ្យទាន ជាពិសេស​រដូវ​ទឹក​តម្លើង​មាន​ប្រជាពលរដ្ឋ​ច្រើនណាស់ ដែល​បាន​ប្រើប្រាស់​ផែរ​ដែក​នេះ ម្យ៉ាងវិញទៀត ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ មក​កម្សាន្ត​ដង​ទន្លេសាប និង​ភ្នំ​នាង​ក​ង្រី​រាល់ថ្ងៃ ក៏​ឆ្លងកាត់​ផែរ​នេះដែរ​៕
Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
06 April, 2020 10:46 AM
ភ្នំពេញ​៖ ​ជនសង្ស័យ​មួយក្រុម​ជិះ​ម៉ូតូ​៥​គ្រឿង បាន​ព្រួត​វៃ​យុវជន​ប្រុស​ស្រី​៣​នាក់ ប្លន់​យក​ទូរស័ព្ទដៃ​៤​គ្រឿង រួច​គេចខ្លួន​ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង​២៖៥០​នាទី រំលង​អាធ្រា​ត្រចូល​ថ្ងៃទី​៥ ខែ​មេសា ឆ្នាំ​២០២០ តាម​បណ្ដោយ​ផ្លូវ​លេខ​១៨២ ក្នុង​សង្កាត់​អូ​ឫ​រស្សី​ទី​២ ខណ្ឌ​៧​មករា ។
06 April, 2020 10:18 AM
ភ្នំពេញ​៖ ​កម្មករសំណង់​២​នាក់ បាន​ស្លាប់​ក្នុង​លូ​យ៉ាង​អាណោធអាធ័ម ក្រោយ​ដេញ​សត្វ​ទា​ដើម្បី​ចាប់​ធ្វើ​ម្ហូប ។ ហេតុការណ៍​នេះ កើតឡើង​នៅ​ម្តុំ​ផ្លូវ​រទេះ​ផ្លូវ ក្នុង​សង្កាត់​ក្រាំង​ធ្នង់ ខណ្ឌ​សែន​សុខ នៅ​រសៀល​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០២០ នេះ ។​
06 April, 2020 10:03 AM
ភ្នំពេញ​៖ ​ក្រសួង​សុខាភិបាល អះអាង​នៅ​ថ្ងៃទី​៦ ខែ​មេសា ឆ្នាំ​២០២០ នេះ មិន​មាន​ឆ្លង​ជំងឺ​កូវី​ដ​១៩ ទេ ខណៈ​អ្នក​បន្ត​ព្យាបាល​ជា​សះស្បើយ​មាន​ចំនួន​៣​ទៀត ដែល​សរុប​អ្នក​ជាសះស្បើយ​មាន​ចំនួន​៥៣​នាក់ និង អ្នក​កំពុង​សម្រាក​ព្យាល​បាល​មានចំនួន​៦១​នាក់ ៕​
05 April, 2020 09:55 AM
ភ្នំពេញ​៖ ​ស្រប​ពេល​កម្ពុជា​កំពុង​រួមគ្នា​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩ , ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន បានចេញ​វិធានការ​ជា​បន្តបន្ទាប់​និង​ជាបន្ទាន់ ក្នុង​គោលបំណង ដើម្បី​សម្រាល​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ ។
05 April, 2020 09:46 AM
ភ្នំពេញ​៖​ នៅ​រសៀល ថ្ងៃទី​៤ ខែ​មេសា ឆ្នាំ​២០២០ លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង ខណ្ឌមានជ័យ និង ជា​ប្រធាន​គណ​:​កម្មា​ធិ​ការ​អនុសាខា​កាកបាទក្រហ​ម​កម្ពុជា ខណ្ឌមានជ័យ បាន​ចុះ​សួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​ផ្តល់ជូន​ប្រជាពលរដ្ឋ  កម្មករ​-​កម្មការិនី ដែលមាន​ជីវភាព​ខ្វះខាត ទីទាល់ក្រ ចាស់ជរា​គ្មាន​ទីពឹង ចំនួន ២០ គ្រួសារ មកពី ៨​ភូមិ ស្ថិតក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​
05 April, 2020 09:35 AM
ខេត្ត​រតនគិរី៖ លោក​អធិការ​ស្រុក​តា​វែង ត្រូវបាន​កូនចៅ​ក្រោម​ឱ​វ៉ាត​ដាក់​បណ្ដឹង បន្ទាប់ពី​លោក​ពី​លោក​អធិការ​រូបនេះ បាន​បាញ់​គំរាម​មន្ត្រី​ក្រោម​ឱ​វ៉ាត និង​បញ្ជា​កូនចៅ​ឲ្យ​ប្រព្រិទ្ធ អំពើ​ល្មើស​រំលោភបំពាន មកលើ​ប្រជាកសិករ និង​អាជីវករ ក្នុង​ស្រុក​តា​វែង​។​
05 April, 2020 09:24 AM
ភ្នំពេញ​៖ ​រសៀល​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០២០ នេះ ដោយ​បាន​ការឯកភាព​ពី​លោក សំ​ម ឫទ្ធី​វាសនា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ , មន្ត្រី​កាំកុងត្រូល នៃ​ក្រសួង​ពាណិជ្ជកម្ម នៅ បាន​ចុះ​ត្រួតពិនិត្យ​និង​ឆែកឆេរ​ឃ្លាំង​គ្មាន​លេខ​មួយកន្លែង ស្ថិតនៅ​ភូមិ​តាងៅ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ដោយ​រក​ឃើញ​អាល់កុល​ក្លែងក្លាយ​ចំនួន​១​ពាន់​លីត្រ ។
04 April, 2020 03:07 PM
​ភ្នំពេញ​៖ ​​បុរស​ម្នាក់​ផុ​សលក់​វ៉ែនតា​ការពារ​ជំងឺ​កូវី​ដ​១៩ ដែល​ជា​ព័ត៌មាន​មិន​ពិត ត្រូវបាន​សមត្ថកិច្ច​នាំ​ខ្លួន​យកមក​ធ្វើ​ការណែនាំ អប់រំ និង ធ្វើ​កិច្ចសន្យា​បញ្ឈប់​រាល់​សកម្មភាព​ទាំងនេះ ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact