សមត្ថកិច្ច​ចាប់ខ្លួន​ឃាតករ​សម្លាប់​មនុស្ស​២​នាក់ នៅ​ស្រុក​កូន​មុំ បាន​ហើយ ព្រោះ​ខឹង​រឿង​សហាយស្មន់​ជាមួយ​ប្រពន្ធ​ខ្លួន​

ភ្នំពេញ​៖ ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ ដឹកនាំ​ផ្ទាល់​ដោយ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
សមត្ថកិច្ច​ចាប់ខ្លួន​ឃាតករ​សម្លាប់​មនុស្ស​២​នាក់ នៅ​ស្រុក​កូន​មុំ បាន​ហើយ ព្រោះ​ខឹង​រឿង​សហាយស្មន់​ជាមួយ​ប្រពន្ធ​ខ្លួន​
Mon, 03 August 2020 11:16 AM ដោយ ៖ មេត្តាភ្នំពេញ​៖ ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ ដឹកនាំ​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាន នៅ​រសៀល​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០២០ នេះ បាន​ចាប់ខ្លួន​ចាប់ខ្លួន​ឃាតករ​សម្លាប់​មនុស្ស​២​នាក់ បាន​ហើយ ព្រោះ​ខឹង​រឿង​សហាយស្មន់​ជាមួយ​ប្រពន្ធ​ខ្លួន ។ 
 
​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្ត​រតនគិរី ខេត្ត​ត្បូងឃ្មុំ និង កម្លាំង​នគរបាល​ខេត្ដ​ក្រចេះ រហូត​ឈានដល់​ការចាប់ខ្លួន​បាន​ឃាតករ បាន នៅ​ចំណុច​ជាំ​ភឹង ភូមិ​ប្រម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។​
 
​សមត្ថកិច្ច​បង្ហើប​ប្រាប់ ជនដៃដល់​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ឈ្មោះ សេត លី បាន​សារភាព​ថា ជនរងគ្រោះ​ទាំង​ពីរ​នាក់ (​បងថ្លៃ​និង​ប្អូនថ្លៃ​) ដែល​ខ្លួន​ចាក់​សម្លាប់ មាន​ម្នាក់​ជា​សហាយស្មន់​ជាមួយ​ប្រពន្ធ​របស់​ខ្លួន ដោយ​នៅ​ថ្ងៃកើតហេតុ ខ្លួន​បាន​ឃើញ​ប្រពន្ធ និង ជនរងគ្រោះ​កំពុង​ដេក​ជាមួយ​គ្នា ។ 
 
​ជនរងគ្រោះ​ទី​១ ឈ្មោះ បាក់ ណាន (​សា​ហាយ​ជាមួយ​ប្រពន្ធ​ជនដៃដល់​) និង ទី​២ ឈ្មោះ គឹម សារឿ​ន (​បងថ្លៃ ឈ្មោះ បាក់ ណាន​)​។​
 
​សូមបញ្ជាក់​ថា អំពើ​ឃាតកម្ម​នេះ គឺ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២០ កន្លងទៅ នៅ​ចំណុច​ក្នុង​ក្រុមហ៊ុន ហ័ង​អាន់​យ៉ា​ឡាយ​ចំការចេក ឃុំ​សេរី​មង្គល ស្រុក​កូន​មុំ ខេត្ត​រតនគិរី ។ 
 
​បើ​តាម​ចម្លើយ​សារភាព ដោយ​ចិត្ត​ខឹង​ទ្រាំ​មិន​បាន​ប្រហែល​ម៉ោង​៨​យប់ ថ្ងៃ​កើតហេតុ​ពេល​ជនរងគ្រោះ និង​បងថ្លៃ កំពុង​ដើរ​ឆ្លុះ​កង្កែប ខ្លួន​បាន​ជិះ​ម៉ូតូ​ទៅ​កាក់​ពី​មុខ​ដើម្បី​សួរនាំ ហើយ​ក៏​ដក​កាំបិត​ចាក់​ចំ​បំពង់ក​តែម្ដង​។ ពេលនោះ បងថ្លៃ​របស់​ជនរងគ្រោះ​ឃើញ​ក៏​រត់គេច ប៉ុន្ដែ​ខ្លួន​ក៏​ស្ទុះ​ទៅ​ចាក់ និង​អារ​ក​បន្ថែមទៀត រហូត​ស្លាប់​ទាំង​ពីរ​នាក់​នៅក្នុង​ថ្លុកឈាម ។ ក្រោយ​ធ្វើ​សកម្មភាព ខ្លួន​បាន​រត់​ទៅ​ស្រុកកំណើត នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។​
 
​បច្ចុប្បន្ន​ជនដៃដល់ ត្រូវបាន​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ប្រគល់​ឲ្យ​អធិការ​ដ្ឋា​ន​នគរបាល​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដើម្បី​ប្រគល់​បន្ដ​ឲ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី ដែល​ជា​ម្ចាស់​ករណី ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ដ​តាម​នីតិវិធី ៕​



Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
27 September, 2020 09:23 AM
កណ្ដាល ​៖ ​នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២០ នេះ នគរបាល​ស្រុក​ពញាឮ ខេត្ត​កណ្តាល បាន​ឃាត់ខ្លួន​ឪពុក​ដែល​យក​ខ្សែក្រវាត់​វៃ​កូនស្រី​ដូច​សត្វ​ធាតុ បាន​ហើយ ដោយ​កំពុង​សាកសួរ តាម​នីតិវិធី ។
27 September, 2020 09:16 AM
ខេត្ត​រតនគិរី ៖ ករណី​ខ្យល់​កន្ត្រាក់​មួយ​កាលពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២០ នៅវេលា​ម៉ោង​៥.00​នាទី​ព្រឹក ធ្វើឱ្យ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១០​ខ្នង ប៉ុស្តិ៍នគរបាល​រដ្ឋបាល​១​ខ្នង  រួម​ជាមួយ​សាលារៀន​១​ខ្នង នៅក្នុង​ភូមិ​ផា​ក់ណា​ម ឃុំ​កោះ​ពាក្យ ស្រុក​វើន​សៃ ខេត្ត​រតនគិរី​។​
27 September, 2020 09:05 AM
ភ្នំពេញ​ ៖ ​ដោយសារ​ទ្រាំលែងបាន ចំពោះ​ឡាន​ដឹក​ដី ដែល​បើកបរ​តាម​បណ្តោយ​ផ្លូវ ផ្សារ​ទួល​ពង្រ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ , ប្រជាពលរដ្ឋ​ជាច្រើន​រួម​គ្នា​ផ្តិតមេដៃ​ជូន​លោក​ចៅសង្កាត់​ចោម​ចៅ​ទី​១ ដើម្បី​អោយ​មាន​ដំណោះស្រាយ ។
27 September, 2020 08:49 AM
ភ្នំពេញ​ ៖ ​នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២០ នេះ ប្រជាពលរដ្ឋ បាន​ផ្ញើ​សារ​មក ថា ស្ពានដែក​ច្រកចូល​ក្រុមហ៊ុន ស៊ិន ទ្រី​ក្បែរ តាម​ផ្លូវ​លេខ​៣៧១ នៃ​ខណ្ឌ​មានជ័យ បាន​រង​ការខូចខាត​យូរហើយ តែ​គ្មាន​ឃើញ​អាជ្ញាធរ​មក​ជួសជុល​សោះ ។
27 September, 2020 08:40 AM
កណ្តាល ​៖ ​មាន​អំពើ​ហិង្សា​មួយ​កើតឡើង កាលពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២០ ម្សិលមិញ​នេះ ដោយ​ឪពុក​បាន​យក​ខ្សែ​ក្រវាត់​វៃ​កូនស្រី​ទាំង​ដៃ​ឱប​កូនស្រី​តូច​ក្នុង​ដៃ យ៉ាង​ព្រៃផ្សៃ នៅ​ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្ត​កណ្តាល ។
27 September, 2020 08:34 AM
សៀមរាប ​៖ ​ក្រសួង​សុខាភិបាល ព្រមាន​ពី​ហានិភ័យ​ការឆ្លង​ដល់​សហគមន៍ ខណៈ​បុរស​ជនជាតិ​ហុងគ្រី អាយុ​៧០​ឆ្នាំ ម្នាក់ បាន​រត់គេច​ពី​កន្លែង​ធ្វើ​ចត្តា​ឡី​ស័ក នៅ​កន្លែង​ស្នាក់នៅ​របស់​គាត់ នា​ខេត្តសៀមរាប បើ​គាត់​ធ្វើដំណើរ​ច្រើន​និង​ជួប​មនុស្ស​ច្រើន ។
25 September, 2020 03:00 PM
ស្វាយរៀង​ ៖ ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ហើយ ជនសង្ស័យ​ឈ្មោះ ម៉ៅ វីរៈ ហៅ​ចំរើន អាយុ​៣៥​ឆ្នាំ ជា​មន្ត្រី​នគរបាល​អង្គ​តា​សូ បច្ចុប្បន្ន​រស់នៅ​ភូមិ​ដុ​ម្ភិ​រ ឃុំ​គោក​ព្រីង ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង ដោយ​កំពុង​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង ពាក់ព័ន្ធ​ករណី​ចាប់រំលោភ​ក្មេងស្រី​អាយុ​១៥​ឆ្នាំ តែ​មិនបាន​សម្រេច ។
25 September, 2020 02:56 PM
​កណ្តាល ​៖ ​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ ដោយ​រថយន្ត​ដឹកទំនិញ​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​បណ្តាល​អោយ​តៃកុង​កៀប​ស្លាប់​ក្នុង​រថយន្ត​និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់ ។ ប៉ុន្តែ​រយៈពេល​៩​ម៉ោង​ហើយ សព​មិន​ទាន់​អាច​គាស់​ចេញពី​រថយន្ត​បាន​នៅឡើយ​ទេ ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact