មន្ត្រី​គ្រាក់ៗ​ប្រមាណ​១០​នាក់ ប្រឈម​នឹង​ការ​អស់តំណែង ខណៈ​ការស៊ើបអង្កេត​បទល្មើស​កាប់​ទន្ទ្រាន​ដី​ព្រៃ​នៅ​ខេត្ត​មណ្ឌលគិរី កំពុង​ដំណើរការ​យ៉ាង​ក្តៅគគុក

ភ្នំពេញ​៖ ​កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២០ កន្លងទៅ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
មន្ត្រី​គ្រាក់ៗ​ប្រមាណ​១០​នាក់ ប្រឈម​នឹង​ការ​អស់តំណែង ខណៈ​ការស៊ើបអង្កេត​បទល្មើស​កាប់​ទន្ទ្រាន​ដី​ព្រៃ​នៅ​ខេត្ត​មណ្ឌលគិរី កំពុង​ដំណើរការ​យ៉ាង​ក្តៅគគុក
Mon, 03 August 2020 10:55 AM ដោយ ៖ មេត្តា
ភ្នំពេញ​៖ ​កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២០ កន្លងទៅ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ចេញ​សេចក្តីសម្រេច​មួយ ស្តីពី «​ការបង្កើត​ក្រុម​ការងារ​អន្តរក្រសួង ដើម្បី​ចុះ​សិក្សា​ស្រាវជ្រាវ លើ​ករណី​ការកាប់​រាន ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ខុសច្បាប់ ក្នុង​តំបន់ការពារធម្មជាតិ ស្ថិតក្នុង​ខេត្ត​មណ្ឌលគិរី​» ។​
 
​តាម​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍ មួយ បានអោយ​ដឹង​នៅ​ថ្ងៃទី​៣ ខែ​សីហា ឆ្នាំ​២០២០ នេះ ថា ការស៊ើបអង្កេត​បទល្មើស​នេះ កំពុង​ដំណើរការ​យ៉ាង​ក្តៅគគុក ខណៈ​មន្ត្រី​គ្រា​ក់ៗ​ប្រមាណ​១០​នាក់ នៅ​ខេត្ត​មណ្ឌលគិរី ប្រឈម​នឹង​ការ​អស់តំណែង ។​
 
​មន្ត្រី​គ្រាក់ៗ​ប្រមាណ​១០​នាក់ នៅ​ខេត្ត​មណ្ឌលគិរី ដែល​ប្រឈម​នឹង​ការ​អស់តំណែង នោះ រួមមាន ៖
១,​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ។​
២,​លោក ណ​យ ស្រុន សមាជិក​ព្រឹទ្ធសភា​ភូមិភាគ​ទី​៨ ។​
៣,​លោក ស៊ិន វណ្ណវុ​ឌ្ឈ អភិបាល​ស្រុក​កោះ​ញែក ។​
៤,​លោក សៀក មុន្នី អភិបាលស្រុក​អូ​រាំង ។​
៥,​លោកស្រី ថ្ចាន់ ត្រែ​ល ចៅសង្កាត់​សែន​មនោ​រម្យ ។​
៦,​លោក ប៊ុត សំ​អែល មេឃុំ​ស្រែ​ខ្ទុម ។​
៧,​លោក ពឿប ពេ មេឃុំ​ស្រែ​ព្រះ ។​
៨,​លោក សុក សេ​រ៉ា នាយករង​រដ្ឋបាល​សាលា​ខេត្តមណ្ឌលគិរី ។​
៩,​លោក​ឧត្តមសេនីយ៍ ជេ​ត ហ៊ាង មេបញ្ជាការរង​កង​ឯកភាព​ស្ថាបនា​ថ្នល់​លេខ​៧១៦ ជា​ប្រធាន​ការដ្ឋាន​ខ្សែក្រវាត់​ព្រំដែន ។​
១០,​លោក ថា​ន ប៊ុនធឿន មេបញ្ជាការ​សឹក​រង​ស្រុក​កោះ​ញែក ។​
 
​នេះ​គ្រាន់តែ​ជា​បញ្ជី​ឈ្មោះ​មិន​ផ្លូវការ ដែល​ប្រភព​ព័ត៌មាន​បង្ហើប​ប្រាប់ តែប៉ុណ្ណោះ ដោយ​ការសម្រេច​យ៉ាងណា នោះ នឹង​ដឹង​ពិតប្រាកដ នា​ពេល​ឆាប់ៗ​ខាងមុខនេះ ។ 
 
​សូមបញ្ជាក់​ថា យោង​តាម​សេចក្តីសម្រេច របស់​សម្តេច​ក្រឡាហោម ស ខេង បានអោយដឹងថា ក្រុម​ការងារ​នេះ មាន​តួនាទី និង ភារកិច្ច ដូចខាងក្រោម ៖
 
-​ចុះ​សិក្សា​ស្រាវជ្រាវ​លើ​ករណី​នី​មួយៗ​នៃ​ការកាប់​រាន ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ខុសច្បាប់ ក្នុង​តំបន់ការពារធម្មជាតិ ស្ថិតក្នុង​ខេត្ត​មណ្ឌលគិរី តាម​របាយការណ៍​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ចុះ​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២០ អោយបាន​ជាក់ស្តែង និង ប្រមូល​ឯកសារ និង ភស្តុតាង នានា ពាក់ព័ន្ធ​ជាមួយ​មន្ត្រី និង អ្នកពាក់ព័ន្ធ​សកម្មភាព ទាំងនោះ ។​
-​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្នុង​ដំណើរការ​ចុះ​ស្រាវជ្រាវ​នេះ ។​
-​សិក្សា​និង​លើក​យោបល់​អំពី​វិធានការ​ដោះស្រាយ​សមស្រប​នានា​ចំពោះ​ករណី​នីមួយៗ តាម​ការជាក់ស្តែង ។​
-​រៀបចំ​របាយការណ៍​អំពី​លទ្ធផល​នៃ​ការចុះពិនិត្យ​សិក្សា និង វិធានការ​ដោះស្រាយ​នានា ដើម្បី​គោរព​ស្នើ​សុំ​គោលការណ៍​ពិនិត្យ និង សម្រេច​ដ៏​ខ្ពង់ខ្ពស់​ពី សម្តេច​ក្រឡាហោម ។​
-​អនុវត្ត​ភារកិច្ច​ផ្សេងទៀត តាម​ការប្រគល់​ពី សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ។​
 
​ជា​ការកត់សម្គាល់ សេចក្តីសម្រេច​របស់ សម្តេច ស ខេង នាពេលនេះ ធ្វើឡើង​ក្រោយ​ពី​សមត្ថកិច្ច​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ចាប់ខ្លួន​លោក សេង សុវណ្ណារ៉ា អតីត​អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ ពាក់ព័ន្ធ​ករណី​ឈូសឆាយ និង ទន្ទ្រាន​យក​ដី​ព្រៃ​ចំការ​ស្រស់​សាធារណៈ​របស់​រដ្ឋ ប្រមាណ​១​ពាន់​ហិកតា​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន នៅ​ចំណុច​ភូមិ​អ​ន្ត្រេះ ឃុំ​អរ​បួន​លើ ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី ។​
 
​ជាមួយគ្នានេះ ឯកសារ​មួយចំនួន ដែល​ពាក់ព័ន្ធ​គ្នា បង្ហាញ​ពី​ការឃុបឃិត​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ មាន​តាំងពី​មេភូមិ មេឃុំ អភិបាល​ស្រុក​កោះ​ញែក និង លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ជាដើម ៕​





Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
27 September, 2020 09:23 AM
កណ្ដាល ​៖ ​នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២០ នេះ នគរបាល​ស្រុក​ពញាឮ ខេត្ត​កណ្តាល បាន​ឃាត់ខ្លួន​ឪពុក​ដែល​យក​ខ្សែក្រវាត់​វៃ​កូនស្រី​ដូច​សត្វ​ធាតុ បាន​ហើយ ដោយ​កំពុង​សាកសួរ តាម​នីតិវិធី ។
27 September, 2020 09:16 AM
ខេត្ត​រតនគិរី ៖ ករណី​ខ្យល់​កន្ត្រាក់​មួយ​កាលពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២០ នៅវេលា​ម៉ោង​៥.00​នាទី​ព្រឹក ធ្វើឱ្យ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១០​ខ្នង ប៉ុស្តិ៍នគរបាល​រដ្ឋបាល​១​ខ្នង  រួម​ជាមួយ​សាលារៀន​១​ខ្នង នៅក្នុង​ភូមិ​ផា​ក់ណា​ម ឃុំ​កោះ​ពាក្យ ស្រុក​វើន​សៃ ខេត្ត​រតនគិរី​។​
27 September, 2020 09:05 AM
ភ្នំពេញ​ ៖ ​ដោយសារ​ទ្រាំលែងបាន ចំពោះ​ឡាន​ដឹក​ដី ដែល​បើកបរ​តាម​បណ្តោយ​ផ្លូវ ផ្សារ​ទួល​ពង្រ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ , ប្រជាពលរដ្ឋ​ជាច្រើន​រួម​គ្នា​ផ្តិតមេដៃ​ជូន​លោក​ចៅសង្កាត់​ចោម​ចៅ​ទី​១ ដើម្បី​អោយ​មាន​ដំណោះស្រាយ ។
27 September, 2020 08:49 AM
ភ្នំពេញ​ ៖ ​នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២០ នេះ ប្រជាពលរដ្ឋ បាន​ផ្ញើ​សារ​មក ថា ស្ពានដែក​ច្រកចូល​ក្រុមហ៊ុន ស៊ិន ទ្រី​ក្បែរ តាម​ផ្លូវ​លេខ​៣៧១ នៃ​ខណ្ឌ​មានជ័យ បាន​រង​ការខូចខាត​យូរហើយ តែ​គ្មាន​ឃើញ​អាជ្ញាធរ​មក​ជួសជុល​សោះ ។
27 September, 2020 08:40 AM
កណ្តាល ​៖ ​មាន​អំពើ​ហិង្សា​មួយ​កើតឡើង កាលពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២០ ម្សិលមិញ​នេះ ដោយ​ឪពុក​បាន​យក​ខ្សែ​ក្រវាត់​វៃ​កូនស្រី​ទាំង​ដៃ​ឱប​កូនស្រី​តូច​ក្នុង​ដៃ យ៉ាង​ព្រៃផ្សៃ នៅ​ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្ត​កណ្តាល ។
27 September, 2020 08:34 AM
សៀមរាប ​៖ ​ក្រសួង​សុខាភិបាល ព្រមាន​ពី​ហានិភ័យ​ការឆ្លង​ដល់​សហគមន៍ ខណៈ​បុរស​ជនជាតិ​ហុងគ្រី អាយុ​៧០​ឆ្នាំ ម្នាក់ បាន​រត់គេច​ពី​កន្លែង​ធ្វើ​ចត្តា​ឡី​ស័ក នៅ​កន្លែង​ស្នាក់នៅ​របស់​គាត់ នា​ខេត្តសៀមរាប បើ​គាត់​ធ្វើដំណើរ​ច្រើន​និង​ជួប​មនុស្ស​ច្រើន ។
25 September, 2020 03:00 PM
ស្វាយរៀង​ ៖ ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ហើយ ជនសង្ស័យ​ឈ្មោះ ម៉ៅ វីរៈ ហៅ​ចំរើន អាយុ​៣៥​ឆ្នាំ ជា​មន្ត្រី​នគរបាល​អង្គ​តា​សូ បច្ចុប្បន្ន​រស់នៅ​ភូមិ​ដុ​ម្ភិ​រ ឃុំ​គោក​ព្រីង ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង ដោយ​កំពុង​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង ពាក់ព័ន្ធ​ករណី​ចាប់រំលោភ​ក្មេងស្រី​អាយុ​១៥​ឆ្នាំ តែ​មិនបាន​សម្រេច ។
25 September, 2020 02:56 PM
​កណ្តាល ​៖ ​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ ដោយ​រថយន្ត​ដឹកទំនិញ​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​បណ្តាល​អោយ​តៃកុង​កៀប​ស្លាប់​ក្នុង​រថយន្ត​និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់ ។ ប៉ុន្តែ​រយៈពេល​៩​ម៉ោង​ហើយ សព​មិន​ទាន់​អាច​គាស់​ចេញពី​រថយន្ត​បាន​នៅឡើយ​ទេ ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact