នគរបាល​ចាប់បញ្ជូន​ជនជាតិ​វៀតណាម​៤​នាក់ ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រទេស​វិញ​

រតនគីរី​៖មន្ត្រី​នគរបាល​ខេត្ត​បានឲ្យដឹង​ថា​ជនជាតិ​វៀតណាម​៤​នាក់​ត្រូវបាន​ចាប់ខ្លួន​

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
នគរបាល​ចាប់បញ្ជូន​ជនជាតិ​វៀតណាម​៤​នាក់ ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រទេស​វិញ​
Wed, 01 October 2014 04:40 PM ដោយ ៖ មករារតនគីរី​៖មន្ត្រី​នគរបាល​ខេត្ត​បានឲ្យដឹង​ថា​ជនជាតិ​វៀតណាម​៤​នាក់​ត្រូវបាន​ចាប់ខ្លួន​ហើយ បញ្ជូន​ទៅ​ប្រទេស​វិញ​កាលពី​ថ្ងៃ​ទី​៣០​កញ្ញា​នេះ បន្ទាប់ពី​រកឃើញ​ថា​អ្នក​ទាំងនោះ​បាន​លួច​ឆ្លងដែន​ចូល​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់​។​

​ស្នងការរង​នគរបាល​ខេត្ត​រតនគីរី វរសេនីយ៍ឯក ជា ប៊ុនធឿន បាន​ថ្លែងថា នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៤ នេះ​កម្លាំង​ជំនាញ​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត រតនគីរី បាន​ស្រាវជ្រាវ​រក​ឃើញ​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​ជា​ជនជាតិ​វៀតណាម​ចំនួន​៤​នាក់  ឆ្លងដែន​ចូល​មក​ស្នាក់​នៅ​ដោយ​ខុសច្បាប់ កំពុង​ប្រកបមុខរបរ​រកស៊ី​នៅក្នុង​ក្រុង​បា​លុង ខេត្ត​រតនគិរី​។​
 
​ជនជាតិ​វៀតណាម​ទាំង​៤​នាក់ រួមមាន ១-​ឈ្មោះ និ​ញ ម៉ាញ់​ទួន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មាន​ស្រុកកំណើត​ខេត្ត​ណា​ម​ឌិញ​, ២-​ឈ្មោះ ឡេ ធី​គីម​ធី ភេទ​ស្រី អាយុ​៣៧​ឆ្នាំ​មាន​ស្រុកកំណើត​នៅ​ខេត្ត​ទៀង​យ៉ាង​, ៣-​ឈ្មោះ ង្វៀង ធី​ជី ភេទ​ស្រី អាយុ​៤១​ឆ្នាំ មាន​ស្រុកកំណើត​ខេត្ត​ដុង​ណា​យ និង​ទី​៤-​ឈ្មោះ វូ មិញ​ទួន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ស្រុកកំណើត​ខេត្ត​ណា​ម​ឌិញ​។​
 
​លោក​វរសេនីយ៍ឯក ជា ប៊ុនធឿន បាន​បន្តថា ពួកគេ​ទាំង​៤ បាន​លួច​ឆ្លងដែន​ចូល​មក​កម្ពុជា តាម​ច្រករបៀង​ព្រំដែន​បាវិត ខេត្ត​ស្វាយរៀង ចំនួន​២​នាក់ និង​តាម​ច្រករបៀង​ព្រំដែន​អូរយ៉ាដាវ ខេត្ត​រតនគិរី ចំនួន​២​នាក់​។​
 
​បច្ចុប្បន្ន​នគរបាល​កម្ពុជា បាន​បញ្ជូន​ជនជាតិ​វៀតណាម​ទាំង​៤​នាក់​នោះ ទៅ​ឲ្យ​ភាគី​វៀតណាម តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ រួចរាល់​ហើយ​៕
Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
06 April, 2020 10:46 AM
ភ្នំពេញ​៖ ​ជនសង្ស័យ​មួយក្រុម​ជិះ​ម៉ូតូ​៥​គ្រឿង បាន​ព្រួត​វៃ​យុវជន​ប្រុស​ស្រី​៣​នាក់ ប្លន់​យក​ទូរស័ព្ទដៃ​៤​គ្រឿង រួច​គេចខ្លួន​ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង​២៖៥០​នាទី រំលង​អាធ្រា​ត្រចូល​ថ្ងៃទី​៥ ខែ​មេសា ឆ្នាំ​២០២០ តាម​បណ្ដោយ​ផ្លូវ​លេខ​១៨២ ក្នុង​សង្កាត់​អូ​ឫ​រស្សី​ទី​២ ខណ្ឌ​៧​មករា ។
06 April, 2020 10:18 AM
ភ្នំពេញ​៖ ​កម្មករសំណង់​២​នាក់ បាន​ស្លាប់​ក្នុង​លូ​យ៉ាង​អាណោធអាធ័ម ក្រោយ​ដេញ​សត្វ​ទា​ដើម្បី​ចាប់​ធ្វើ​ម្ហូប ។ ហេតុការណ៍​នេះ កើតឡើង​នៅ​ម្តុំ​ផ្លូវ​រទេះ​ផ្លូវ ក្នុង​សង្កាត់​ក្រាំង​ធ្នង់ ខណ្ឌ​សែន​សុខ នៅ​រសៀល​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០២០ នេះ ។​
06 April, 2020 10:03 AM
ភ្នំពេញ​៖ ​ក្រសួង​សុខាភិបាល អះអាង​នៅ​ថ្ងៃទី​៦ ខែ​មេសា ឆ្នាំ​២០២០ នេះ មិន​មាន​ឆ្លង​ជំងឺ​កូវី​ដ​១៩ ទេ ខណៈ​អ្នក​បន្ត​ព្យាបាល​ជា​សះស្បើយ​មាន​ចំនួន​៣​ទៀត ដែល​សរុប​អ្នក​ជាសះស្បើយ​មាន​ចំនួន​៥៣​នាក់ និង អ្នក​កំពុង​សម្រាក​ព្យាល​បាល​មានចំនួន​៦១​នាក់ ៕​
05 April, 2020 09:55 AM
ភ្នំពេញ​៖ ​ស្រប​ពេល​កម្ពុជា​កំពុង​រួមគ្នា​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩ , ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន បានចេញ​វិធានការ​ជា​បន្តបន្ទាប់​និង​ជាបន្ទាន់ ក្នុង​គោលបំណង ដើម្បី​សម្រាល​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ ។
05 April, 2020 09:46 AM
ភ្នំពេញ​៖​ នៅ​រសៀល ថ្ងៃទី​៤ ខែ​មេសា ឆ្នាំ​២០២០ លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង ខណ្ឌមានជ័យ និង ជា​ប្រធាន​គណ​:​កម្មា​ធិ​ការ​អនុសាខា​កាកបាទក្រហ​ម​កម្ពុជា ខណ្ឌមានជ័យ បាន​ចុះ​សួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​ផ្តល់ជូន​ប្រជាពលរដ្ឋ  កម្មករ​-​កម្មការិនី ដែលមាន​ជីវភាព​ខ្វះខាត ទីទាល់ក្រ ចាស់ជរា​គ្មាន​ទីពឹង ចំនួន ២០ គ្រួសារ មកពី ៨​ភូមិ ស្ថិតក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​
05 April, 2020 09:35 AM
ខេត្ត​រតនគិរី៖ លោក​អធិការ​ស្រុក​តា​វែង ត្រូវបាន​កូនចៅ​ក្រោម​ឱ​វ៉ាត​ដាក់​បណ្ដឹង បន្ទាប់ពី​លោក​ពី​លោក​អធិការ​រូបនេះ បាន​បាញ់​គំរាម​មន្ត្រី​ក្រោម​ឱ​វ៉ាត និង​បញ្ជា​កូនចៅ​ឲ្យ​ប្រព្រិទ្ធ អំពើ​ល្មើស​រំលោភបំពាន មកលើ​ប្រជាកសិករ និង​អាជីវករ ក្នុង​ស្រុក​តា​វែង​។​
05 April, 2020 09:24 AM
ភ្នំពេញ​៖ ​រសៀល​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០២០ នេះ ដោយ​បាន​ការឯកភាព​ពី​លោក សំ​ម ឫទ្ធី​វាសនា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ , មន្ត្រី​កាំកុងត្រូល នៃ​ក្រសួង​ពាណិជ្ជកម្ម នៅ បាន​ចុះ​ត្រួតពិនិត្យ​និង​ឆែកឆេរ​ឃ្លាំង​គ្មាន​លេខ​មួយកន្លែង ស្ថិតនៅ​ភូមិ​តាងៅ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ដោយ​រក​ឃើញ​អាល់កុល​ក្លែងក្លាយ​ចំនួន​១​ពាន់​លីត្រ ។
04 April, 2020 03:07 PM
​ភ្នំពេញ​៖ ​​បុរស​ម្នាក់​ផុ​សលក់​វ៉ែនតា​ការពារ​ជំងឺ​កូវី​ដ​១៩ ដែល​ជា​ព័ត៌មាន​មិន​ពិត ត្រូវបាន​សមត្ថកិច្ច​នាំ​ខ្លួន​យកមក​ធ្វើ​ការណែនាំ អប់រំ និង ធ្វើ​កិច្ចសន្យា​បញ្ឈប់​រាល់​សកម្មភាព​ទាំងនេះ ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact