រឿង​កាន់តែ​ធំ​ហើយ ! លោក​ផ្កាយ​១ ថោង វណ្ណឌី ស្នងការរង​ខេត្ត​ព្រៃវៃង គឺ ជា​អ្នកលក់​អាវុធ​អោយ​ជនល្មើស ចេញ​ធ្វើ​សកម្មភាព​ប្លន់​ឡាន​

ភ្នំពេញ ​៖​ លោក​ឧត្តមសេនីយ៍ត្រី ថោង វណ្ណឌី ស្នងការរង​នគរបាល​ខេត្ត​ព្រៃវែង​ទទួល​ផែន​គ្រ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
រឿង​កាន់តែ​ធំ​ហើយ ! លោក​ផ្កាយ​១ ថោង វណ្ណឌី ស្នងការរង​ខេត្ត​ព្រៃវៃង គឺ ជា​អ្នកលក់​អាវុធ​អោយ​ជនល្មើស ចេញ​ធ្វើ​សកម្មភាព​ប្លន់​ឡាន​
Fri, 31 July 2020 09:46 AM ដោយ ៖ មេត្តាភ្នំពេញ ​៖​ លោក​ឧត្តមសេនីយ៍ត្រី ថោង វណ្ណឌី ស្នងការរង​នគរបាល​ខេត្ត​ព្រៃវែង​ទទួល​ផែន​គ្រឿងញៀន ត្រូវបាន​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍ ទម្លាយ​អោយដឹងថា គឺ ជា​អ្នកលក់​អាវុធ​អោយ​ជនល្មើស​ជា​ប៉ូលិស​មួយ​រូប​នៅ​ខេត្ត​ព្រៃវែង ចេញ​ធ្វើ​សកម្មភាព​ប្លន់​ឡាន​តាក់ស៊ី​មួយគ្រឿង និង ត្រូវបាន​តុលាការ​ចោទប្រកាន់​ជា​ផ្លូវ​រួចរាល់​ហើយ ។​
 
​ព័ត៌មាន​បែកធ្លាយ នាពេលនេះ គឺ ក្រោយពេល​ដែល នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ កាលពី​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២០ ថ្មីៗ​នេះ បានសម្រេច​ផ្អាក​ការងារ​ជា​បណ្តោះអាសន្ន​លើ​លោក ថោង វណ្ណឌី និង កូនចៅ​៦​នាក់ ទៀត ពាក់ព័ន្ធ​ករណី​ធ្វើ​ទារុណកម្ម​និង​ជំរិត​ទារប្រាក់​ពី​ប្រជាពលរដ្ឋ ស្លូតត្រង់ ។ 
 
​យោងតាម​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍ បានអោយ​ដឹង​នៅ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២០ នេះ​ថា កាលពី​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៩ កន្លងទៅ លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចោទប្រកាន់​ឈ្មោះ ជុ​ត ជី​វ័ន្ត អាយុ​២៧​ឆ្នាំ មាន​តួនាទី​ជា​នាយរង​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង ពីបទ «​លួច​មាន​ស្ថាន​ទម្ងន់​ទោស​ដោយ​ការប្រព្រឹត្ត​អំពើហិង្សា​និង​បទ​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត​» ប្រព្រឹត្ត​នៅ​ចំណុច​ដី​ឡូតិ៍​គ្មា​លលេខ ផ្លូវ​ថៃ​ហ្គ័​រ ភូមិ​បោះ​អង្កា​ញ់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ កាលពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៖៣០​នាទី យប់ តាម​មាត្រា​៣៥៣​និង​មាត្រា​៣៥៧ នៃ​ក្រម​ព្រហ្មទណ្ឌ និង មាត្រា​២០​នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ​និង​គ្រាប់រំសេវ ។​
 
​ដោយឡែក លោក​ឧត្តមសេនីយ៍ត្រី ថោង វណ្ណឌី អាយុ​៤៣​ឆ្នាំ ស្នងការរង​នគរបាល​ខេត្ត​ព្រៃវែង​ទទួល​ផែន​គ្រឿងញៀន ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ «​លក់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត​» ប្រព្រឹត្ត​នៅ​ភោជនីយដ្ឋាន​ម្លប់​ស្វាយ ភូមិ​កំពង់លាវ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង ខេត្ត​ព្រៃវែង កាលពី​អំឡុង​ខែ​ឧសភា ឆ្នាំ​២០១៩ តាម​មាត្រា​២០​នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ​និង​គ្រាប់រំសេវ​» ។​
 
​មជ្ឈដ្ឋាន​ជាច្រើន សង្ឃឹមថា សមត្ថកិច្ច​នឹង​ចាប់​ខ្លួន​លោក​ឧត្តមសេនីយ៍ត្រី ថោង វណ្ណឌី ដើម្បី​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ទុក​ជា​គំរូ​ដល់​កងកម្លាំង​ដទៃទៀត ដែល​ខ្លួន​ជា​សមត្ថកិច្ច​មិនគួរណា​ប្រព្រឹត្ត​រឿង​អាស្រូវ​ជា​បន្តបន្ទាប់ និង ហ៊ាន​លក់​អាវុធ​អោយ​ប៉ូលិស​គ្នាឯង ចេញ​ធ្វើ​សកម្មភាព បែបនេះ​សោះ ។ 
 
​ជាមួយគ្នានេះ ប្រជាពលរដ្ឋ សង្ឃឹមថា ថ្នាក់លើ​នឹង​ពិនិត្យ​បន្ថែមទៀត​លើ​លោក​ឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ ស្នងការ​វ័យក្មេង​នៃ​ខេត្ត​ព្រៃវែង អំពី​សមត្ថភាព​ក្នុង​ការដឹកនាំ​កូនចៅ ប្រយោជន៍​ដើម្បី​កុំអោយ​ប៉ូលិស​ខេត្ត​ព្រៃវែង ប្រព្រឹត្ត​ខុស​បន្តទៀត ៕​





Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
12 August, 2020 09:46 AM
ភ្នំពេញ​៖ ​ក្រុម​ក្មេងៗ​ចំនួន​៤​នាក់ អួត​ក្អេងក្អាង ថា ជា «​កូន​ខ្លា​អាវុធហត្ថ​ខណ្ឌដូនពេញ​» ឬ ហៅ​សាមញ្ញ ថា ភ្នាក់ងារ​សម្ងាត់ ចង់​កៀបស៊ី​ម៉ូតូ​របស់​ប្រជាពលរដ្ឋ តែ​មិនបាន​សម្រេច រួច​ឆ្លើយ​ដោះសា​រថា ជា​រឿង​យល់ច្រឡំ ។
12 August, 2020 08:32 AM
ព្រះសីហនុ​៖ ​តាម​របាយការណ៍​បឋម​ពី​សមត្ថកិច្ច បានអោយដឹងថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដោយ​ឡានធំ​ដាច់​ហ្វ្រាំង បុក​រះ​ឡាន​និង​ម៉ូតូ​ជា​ច្រើន​គ្រឿង តាម​ផ្លូវជាតិ​លេខ​៤ ធ្វើអោយ​ស្លាប់​មនុស្ស​ម្នាក់ និង របួស​ធ្ងន់​ស្រាល​២៩​នាក់ ។​
12 August, 2020 08:26 AM
ភ្នំពេញ​៖ ​ក្រសួង​សុខាភិបាល ប្រកាសថា បុរស​ជនជាតិ​ចិន​ម្នាក់​និង​ស្ត្រី​ជនជាតិ​អាមេរិកកាំង​ម្នាក់ ត្រូវបាន​រកឃើញ​ថា មាន​ផ្ទុក​វីរុស​កូវី​ដ​-១៩ និង មិន​មាន​ករណី​ព្យាបាល​ជាសះស្បើយ​ថ្មី​ឡើយ ។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០២០ នេះ ។
10 August, 2020 08:47 AM
ឧត្តរមានជ័យ​៖​ ស្ថានភាព​ទឹក នៅ​អាងទឹក​តា​ម៉ុក ស្ថិតនៅ​ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ នា​វេលា​ម៉ោង​៦៖២០​នាទី ព្រឹក​នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០២០ នេះ កម្ពស់​ទឹក​ក្នុង​អាង​៣,៩០​ម៉ែត្រ បើ​ធៀប​នឹង​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០២០ ម្សិលមិញ​នេះ គឺ កើនឡើង​០,០៧​ម៉ែត្រ ។
08 August, 2020 10:13 AM
ភ្នំពេញ​៖ ​ក្រសួង​សុខាភិបាល ប្រកាសថា បាន​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​កូវី​ដ​-១៩ ថ្មី ចំនួន​៣​នាក់ បន្ថែមទៀត ដែល​ជា​ករណី​នាំចូល​ពី​ក្រៅប្រទេស ខណៈ​បាន​ព្យាបាល​ជា​សះស្បើយ​ម្នាក់ ។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន នៅ​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០២០ នេះ ។
07 August, 2020 09:10 AM
​បាត់ដំបង​៖ ​គម្រោង​អភិវឌ្ឍន៍​ទំនប់​ដូន​ទ្រី មាន​ទីតាំង​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​៩០​គីឡូម៉ែត្រ ភាគ​ពាយ័ព្យ​ពី​ក្រុង​បាត់ដំបង ហើយក៏​ជា​គម្រោង​មួយ​ក្រោម​ហិរញ្ញប្បទាន​សម្បទាន​របស់​សាធារណរដ្ឋ​កូរ៉េ ផងដែរ ។
07 August, 2020 09:01 AM
​ភ្នំពេញ​៖ ​អ្នក​ផ្ទុក​ជំងឺ​កូវី​ដ​-១៩ ចំនួន​៤​នាក់​ទៀត​ហើយ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង មិន​មាន​ការរកឃើញ​ថ្មី​នោះទេ ។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០២០ នេះ ។​
06 August, 2020 10:14 AM
ភ្នំពេញ​៖ ​នារី​ជនជាតិ​ចិន​អាយុ​២០​ឆ្នាំ ម្នាក់ បាន​ធ្លាក់​ស្លាប់​ពី​លើ​អគារ​ខុន​ដូ ជាន់​ទី​១២ ខណៈ មន្ត្រី​ជំនាញ​ខណ្ឌ​ចំការមន អះអាង​ជា​បឋម ថា ជា​ករណី​លោត​ធ្វើអត្តឃាត​ដោយ​ខ្លួនឯង ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact