សិប្បកម្ម​កែច្នៃ​ឈើ​មួយ​កន្លែងរ ត្រូវ​សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប​

ខេត្ត​រតនគិរី ៖ រថយន្ត ហ្វ​ត ១២​កៅអី ព្រមទាំង​ភស្ដុតាង​ឈើ​មួយ​ចំនួន ត្រូវបាន​សមត្ថកិច្ច

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
សិប្បកម្ម​កែច្នៃ​ឈើ​មួយ​កន្លែងរ ត្រូវ​សមត្ថកិច្ច​ចម្រុះ​ចុះ​បង្ក្រាប​
Fri, 31 July 2020 09:34 AM ដោយ ៖ ផុនខេត្ត​រតនគិរី ៖ រថយន្ត ហ្វ​ត ១២​កៅអី ព្រមទាំង​ភស្ដុតាង​ឈើ​មួយ​ចំនួន ត្រូវបាន​សមត្ថកិច្ច​ចម្រុះ ចុះបង្ក្រាប រឹបអូស​ពី​ទីតាំង​លួច​កែច្នៃ​ឈើ​ដុះ​ស្លែ​មួយ​កន្លែង ក្នុងស្រុក​កូន​មុំ​។​
     
សកម្មភាព​ចុះ​បង្ក្រាប​ខាងលើនេះ បាន​ធ្វើឡើង​នៅ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០ ស្ថិតក្នុង​ភូមិ​៤(​គ​៦០) ឃុំ​ត្រពាំង​ច្រស ស្រុក​កូន​មុំ ខេត្ត​រតនគិរី ដោយ​កម្លាំង​នគ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត កម្លាំងចម្រុះ​អាជ្ញាធរ​មូលដ្ឋាន​ស្រុក​កូន​មុំ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី នូវ ដា​រ៉ា ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ព្រមទាំង​មាន​ការសម្របសម្រួលនិតី​វិធី​ដោយលោក លាង អ៊ូ ព្រះ​រាជ្ញា​រងអម​សាលា​ដំបូងខេ​ត្ត​។​
     
លោក​ឧត្តមសេនីយ៍ត្រី នូវ ដា​រ៉ា ស្នងការរង​បានអោយដឹងថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ជុំវិញ​បញ្ហា​សិប្បកម្ម​លួច​កែច្នៃ​ឈើ​នេះ លោក​ក៏​រាយ​ការ​ទៅ​លោក​ស្នងការ ដើម្បី​សុំ​គោល​ការ​ពី​ព្រះរាជអាជ្ញា​។ លោក​បន្តថា គ្រា​ដែល​ចុះ​ដល់​ទីតាំង​ល្មើស​ខាងលើ ឃើញ​មាន​រថយន្ដ​ហ្វ​ត ពណ៌​ស មួយ​គ្រឿង​ពាក់​ផ្លាក់លេខ​ភ្នំពេញ 2K 0077 កំពង់​លើក​ឈើរ​ដាក់​លើ​រថយន្ដ​ដូច្នេះ ទើប​កម្លាំង​ធ្វើ​ការឃាត់​រថយន្ត ព្រម​ទាំង​មនុស្ស​២​នាក់​ផង​ដែរ​។

អ្នកពាក់ព័ន្ធ​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ ១.​មានឈ្មោះ ហឿន សាម៉ន ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែ មាន​លំនៅ​ភូមិ​៤ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ខេត្ត​រតនគិរី ជា​ម្ចាស់ផ្ទះ ២.​មានឈ្មោះ ឈិន ឈីន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ មាន​លំនៅ​ភូមិ​អូរ​រមៀត សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគិរី ជា​ម្ចាស់​រថយន្ត​។ ចំំ​ណែក​ឈើរ​ដែល​រឹបអូស​បាន​មិន​ទាន់​ដឹង​ចំនួន​ច្បាស់លាស់​នៅឡើយ​ទេ ពីព្រោះ​ជំនាញ​រដ្ឋបាល​ព្រៃឈើរ​មិន​ទាន់​វាស់វែង​នៅ​ឡើយ កំពង់ធ្វើការ​ដឹកជញ្ជូន​មក​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើរ​ដើម្បី​បំពេញ​តាម​និតិ​វិធី​ច្បាប់​។ 

​សូមបញ្ជាក់​ថា ប្រជាពលរដ្ឋ​បាន​បង្ហើប​អោយដឹងថា កន្លែង​សិប្បកម្ម​នេះ​មិនមែន​ទើបតែ​ធ្វើ​នោះ​ទេ គឺ​គេ​ធ្វើ​រាប់​ឆ្នាំ​មកហើយ ម្ចាស់​សិប្បកម្ម​នេះ​ឈ្មោះ ថា​ន់ ជនជាតិ​វៀតណាម ហើយ​ជា​ប្រធាន​សមាគមន៍​ជនជាតិ​វៀតណាម​ប្រចាំ​ខេត្ត​រតនគីរី​ទៀត ផង​។ 







Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
12 August, 2020 09:46 AM
ភ្នំពេញ​៖ ​ក្រុម​ក្មេងៗ​ចំនួន​៤​នាក់ អួត​ក្អេងក្អាង ថា ជា «​កូន​ខ្លា​អាវុធហត្ថ​ខណ្ឌដូនពេញ​» ឬ ហៅ​សាមញ្ញ ថា ភ្នាក់ងារ​សម្ងាត់ ចង់​កៀបស៊ី​ម៉ូតូ​របស់​ប្រជាពលរដ្ឋ តែ​មិនបាន​សម្រេច រួច​ឆ្លើយ​ដោះសា​រថា ជា​រឿង​យល់ច្រឡំ ។
12 August, 2020 08:32 AM
ព្រះសីហនុ​៖ ​តាម​របាយការណ៍​បឋម​ពី​សមត្ថកិច្ច បានអោយដឹងថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដោយ​ឡានធំ​ដាច់​ហ្វ្រាំង បុក​រះ​ឡាន​និង​ម៉ូតូ​ជា​ច្រើន​គ្រឿង តាម​ផ្លូវជាតិ​លេខ​៤ ធ្វើអោយ​ស្លាប់​មនុស្ស​ម្នាក់ និង របួស​ធ្ងន់​ស្រាល​២៩​នាក់ ។​
12 August, 2020 08:26 AM
ភ្នំពេញ​៖ ​ក្រសួង​សុខាភិបាល ប្រកាសថា បុរស​ជនជាតិ​ចិន​ម្នាក់​និង​ស្ត្រី​ជនជាតិ​អាមេរិកកាំង​ម្នាក់ ត្រូវបាន​រកឃើញ​ថា មាន​ផ្ទុក​វីរុស​កូវី​ដ​-១៩ និង មិន​មាន​ករណី​ព្យាបាល​ជាសះស្បើយ​ថ្មី​ឡើយ ។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០២០ នេះ ។
10 August, 2020 08:47 AM
ឧត្តរមានជ័យ​៖​ ស្ថានភាព​ទឹក នៅ​អាងទឹក​តា​ម៉ុក ស្ថិតនៅ​ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ នា​វេលា​ម៉ោង​៦៖២០​នាទី ព្រឹក​នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០២០ នេះ កម្ពស់​ទឹក​ក្នុង​អាង​៣,៩០​ម៉ែត្រ បើ​ធៀប​នឹង​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០២០ ម្សិលមិញ​នេះ គឺ កើនឡើង​០,០៧​ម៉ែត្រ ។
08 August, 2020 10:13 AM
ភ្នំពេញ​៖ ​ក្រសួង​សុខាភិបាល ប្រកាសថា បាន​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​កូវី​ដ​-១៩ ថ្មី ចំនួន​៣​នាក់ បន្ថែមទៀត ដែល​ជា​ករណី​នាំចូល​ពី​ក្រៅប្រទេស ខណៈ​បាន​ព្យាបាល​ជា​សះស្បើយ​ម្នាក់ ។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន នៅ​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០២០ នេះ ។
07 August, 2020 09:10 AM
​បាត់ដំបង​៖ ​គម្រោង​អភិវឌ្ឍន៍​ទំនប់​ដូន​ទ្រី មាន​ទីតាំង​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​៩០​គីឡូម៉ែត្រ ភាគ​ពាយ័ព្យ​ពី​ក្រុង​បាត់ដំបង ហើយក៏​ជា​គម្រោង​មួយ​ក្រោម​ហិរញ្ញប្បទាន​សម្បទាន​របស់​សាធារណរដ្ឋ​កូរ៉េ ផងដែរ ។
07 August, 2020 09:01 AM
​ភ្នំពេញ​៖ ​អ្នក​ផ្ទុក​ជំងឺ​កូវី​ដ​-១៩ ចំនួន​៤​នាក់​ទៀត​ហើយ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង មិន​មាន​ការរកឃើញ​ថ្មី​នោះទេ ។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០២០ នេះ ។​
06 August, 2020 10:14 AM
ភ្នំពេញ​៖ ​នារី​ជនជាតិ​ចិន​អាយុ​២០​ឆ្នាំ ម្នាក់ បាន​ធ្លាក់​ស្លាប់​ពី​លើ​អគារ​ខុន​ដូ ជាន់​ទី​១២ ខណៈ មន្ត្រី​ជំនាញ​ខណ្ឌ​ចំការមន អះអាង​ជា​បឋម ថា ជា​ករណី​លោត​ធ្វើអត្តឃាត​ដោយ​ខ្លួនឯង ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact