នគរបាល​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​ជនល្មើស​ចាប់ជំរិត​២​នាក់ ជា​ជនជាតិ​ចិន និង រំដោះ​ជនរងគ្រោះ​៣​នាក់

ភ្នំពេញ​៖ ​លោក​វរសេនីយ៍ឯក ហួរ ម៉េង​វ៉ាង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ កាលពី​យប់​រំលង​អាធ្

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
នគរបាល​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​ជនល្មើស​ចាប់ជំរិត​២​នាក់ ជា​ជនជាតិ​ចិន និង រំដោះ​ជនរងគ្រោះ​៣​នាក់
Thu, 30 July 2020 10:42 AM ដោយ ៖ មេត្តាភ្នំពេញ​៖ ​លោក​វរសេនីយ៍ឯក ហួរ ម៉េង​វ៉ាង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ កាលពី​យប់​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២០ បាន​ដឹកនាំ​កម្លាំង​រំដោះ​ជនរងគ្រោះ​៣​នាក់ ពី​កណ្តប់​ដៃ​ជនល្មើស​ចាប់ជំរិត​២​នាក់ ជា​ជនជាតិ​ចិន នៅ​ចំណុច​ផ្ទះ​លេខ​១០០៧ ផ្លូវ​បេតុង ក្នុង​បុរី ស៊ី​រ៉ែ​ន វីឡា សង្កាត់​អូរ​បែកក្អម ។ 
 
​លោក​វរសេនីយ៍ឯក ហួរ ម៉េង​វ៉ាង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ បានអោយដឹងថា ជនរងគ្រោះ​ទាំង​៣​នាក់ បាន​ចេញពី​ធ្វើការ​នៅ​ហាង​មួយកន្លែង កាលពី​វេលា​ម៉ោង​១២​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២០ ដោយ​ដើរ​តាម​ផ្លូវ​ក្នុង​គោលបំណង​ទៅ​បន្ទប់​ជួល ស្រាប់តែ​មាន​រថយន្ត​ម៉ាក​តូយ៉ូតា​អាល់​ផាត ពណ៌​ស​មួយ​គ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ 2BC-5178 មាន​គ្នា​៣​នាក់​ជា​ជនជាតិ​ចិន​បាន​ចុះ​ពី​លើ​រថយន្ត​មក​វ៉ៃ​ជនរងគ្រោះ​ចាប់​ដាក់​ខ្នោះ​ហើយ​អូស​ចូល​ក្នុង​រថយន្ត​បើក​ពី​ខេត្ត​ព្រះ​សីហនុ​មក​ភ្នំពេញ យកមក​ដាក់​បង្ខាំង​នៅផ្ទះ​បុរី ស៊ី​រ៉ែ​ន វីឡា ដើម្បី​ជំរិត​ទារប្រាក់​ពី​ជនរងគ្រោះ​រាប់ម៉ឺន​ដុល្លារ ។​
 
​ជាមួយគ្នានេះ ជនល្មើស បាន​ធ្វើ​ទារុណកម្ម​យក​កាំបិត​ឆូត​មុខ​បណ្ដាលឱ្យ​ជនរងគ្រោះ​ហូរឈាម​និង​បង្អត់បាយ​ចំនួន​៣​ថ្ងៃ ។ ក្នុងនោះ​មាន​ជនរងគ្រោះ​ម្នាក់​បាន​ឲ្យ​លុយ​ចំនួន​២០​ម៉ឺន​យ័ន​ជា​លុយ​ចិន​ទៅឱ្យ​ជនសង្ស័យ ហើយ​ជនរងគ្រោះ​ខ្លះ​អត់​លុយ​អោយ ត្រូវ​ក្រុម​ជនសង្ស័យ​ធ្វើ​បាប​ស្ទើរ​ស្លាប់​ស្ទើរ​រស់ ។​
 
​លោក​អធិការ បន្តថា ជនរងគ្រោះ​ម្នាក់​បាន​រត់​ចេញ​តាម​សំ​យ៉ាប​ផ្ទះ​ចេញមក​ខាងក្រៅ​ពឹង​ប្រជា​ពលរដ្ឋ​ខ្មែរ​ឲ្យជួយ​ប្រាប់​ប៉ូលិស ហើយ​ជនសង្ស័យ​ដឹងថា បែកការណ៍​ក៏​បាន​ប្រមូល​ឥ​វ៉ាន់​ចាកចេញ​ពី​ផ្ទះ ។ ពេល​សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន​នេះ​ភ្លាម សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​ទីតាំង​កើតហេតុ ឡោម​ព័ទ្ធ​ចាប់​បាន​ជនល្មើស​២​នាក់ និង រត់​រួច​ម្នាក់​ព្រមទាំង​រំដោះ​ជនរងគ្រោះ​បាន​៣​នាក់ មកវិញ ។​
 
​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​បន្ត​នីតិវិធី ៕​











Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
12 August, 2020 09:46 AM
ភ្នំពេញ​៖ ​ក្រុម​ក្មេងៗ​ចំនួន​៤​នាក់ អួត​ក្អេងក្អាង ថា ជា «​កូន​ខ្លា​អាវុធហត្ថ​ខណ្ឌដូនពេញ​» ឬ ហៅ​សាមញ្ញ ថា ភ្នាក់ងារ​សម្ងាត់ ចង់​កៀបស៊ី​ម៉ូតូ​របស់​ប្រជាពលរដ្ឋ តែ​មិនបាន​សម្រេច រួច​ឆ្លើយ​ដោះសា​រថា ជា​រឿង​យល់ច្រឡំ ។
12 August, 2020 08:32 AM
ព្រះសីហនុ​៖ ​តាម​របាយការណ៍​បឋម​ពី​សមត្ថកិច្ច បានអោយដឹងថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដោយ​ឡានធំ​ដាច់​ហ្វ្រាំង បុក​រះ​ឡាន​និង​ម៉ូតូ​ជា​ច្រើន​គ្រឿង តាម​ផ្លូវជាតិ​លេខ​៤ ធ្វើអោយ​ស្លាប់​មនុស្ស​ម្នាក់ និង របួស​ធ្ងន់​ស្រាល​២៩​នាក់ ។​
12 August, 2020 08:26 AM
ភ្នំពេញ​៖ ​ក្រសួង​សុខាភិបាល ប្រកាសថា បុរស​ជនជាតិ​ចិន​ម្នាក់​និង​ស្ត្រី​ជនជាតិ​អាមេរិកកាំង​ម្នាក់ ត្រូវបាន​រកឃើញ​ថា មាន​ផ្ទុក​វីរុស​កូវី​ដ​-១៩ និង មិន​មាន​ករណី​ព្យាបាល​ជាសះស្បើយ​ថ្មី​ឡើយ ។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០២០ នេះ ។
10 August, 2020 08:47 AM
ឧត្តរមានជ័យ​៖​ ស្ថានភាព​ទឹក នៅ​អាងទឹក​តា​ម៉ុក ស្ថិតនៅ​ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ នា​វេលា​ម៉ោង​៦៖២០​នាទី ព្រឹក​នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០២០ នេះ កម្ពស់​ទឹក​ក្នុង​អាង​៣,៩០​ម៉ែត្រ បើ​ធៀប​នឹង​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០២០ ម្សិលមិញ​នេះ គឺ កើនឡើង​០,០៧​ម៉ែត្រ ។
08 August, 2020 10:13 AM
ភ្នំពេញ​៖ ​ក្រសួង​សុខាភិបាល ប្រកាសថា បាន​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​កូវី​ដ​-១៩ ថ្មី ចំនួន​៣​នាក់ បន្ថែមទៀត ដែល​ជា​ករណី​នាំចូល​ពី​ក្រៅប្រទេស ខណៈ​បាន​ព្យាបាល​ជា​សះស្បើយ​ម្នាក់ ។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន នៅ​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០២០ នេះ ។
07 August, 2020 09:10 AM
​បាត់ដំបង​៖ ​គម្រោង​អភិវឌ្ឍន៍​ទំនប់​ដូន​ទ្រី មាន​ទីតាំង​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​៩០​គីឡូម៉ែត្រ ភាគ​ពាយ័ព្យ​ពី​ក្រុង​បាត់ដំបង ហើយក៏​ជា​គម្រោង​មួយ​ក្រោម​ហិរញ្ញប្បទាន​សម្បទាន​របស់​សាធារណរដ្ឋ​កូរ៉េ ផងដែរ ។
07 August, 2020 09:01 AM
​ភ្នំពេញ​៖ ​អ្នក​ផ្ទុក​ជំងឺ​កូវី​ដ​-១៩ ចំនួន​៤​នាក់​ទៀត​ហើយ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង មិន​មាន​ការរកឃើញ​ថ្មី​នោះទេ ។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០២០ នេះ ។​
06 August, 2020 10:14 AM
ភ្នំពេញ​៖ ​នារី​ជនជាតិ​ចិន​អាយុ​២០​ឆ្នាំ ម្នាក់ បាន​ធ្លាក់​ស្លាប់​ពី​លើ​អគារ​ខុន​ដូ ជាន់​ទី​១២ ខណៈ មន្ត្រី​ជំនាញ​ខណ្ឌ​ចំការមន អះអាង​ជា​បឋម ថា ជា​ករណី​លោត​ធ្វើអត្តឃាត​ដោយ​ខ្លួនឯង ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact