ភ្លៀង​ធ្លាក់​មួយ​មេ​ធំ ជិត​១​ម៉ោង​ប៉ុណ្ណោះ ធ្វើអោយ​លិច​ផ្លូវ​ជា​ច្រើន​កន្លែង ក្នុង​រាជធានី​ភ្នំពេញ

ភ្នំពេញ​៖ ​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២០ នេះ មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​ប្រហែ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ភ្លៀង​ធ្លាក់​មួយ​មេ​ធំ ជិត​១​ម៉ោង​ប៉ុណ្ណោះ ធ្វើអោយ​លិច​ផ្លូវ​ជា​ច្រើន​កន្លែង ក្នុង​រាជធានី​ភ្នំពេញ
Wed, 29 July 2020 06:21 PM ដោយ ៖ មេត្តាភ្នំពេញ​៖ ​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២០ នេះ មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​ប្រហែល​ជិត​១​ម៉ោង​ប៉ុណ្ណោះ ធ្វើអោយ​មាន​ការ​លិច​ផ្លូវ​ជា​ច្រើន​កន្លែង ក្នុង​រាជធានី​ភ្នំពេញ មាន​ជាអាទិ៍​ផ្លូវ​នៅ​ទល់មុខ​សាកលវិទ្យាល័យ បៀ​ល​ប្រា​យ និង ផ្លូវ​មាត់ទន្លេ​ជាដើម ។ 
 
​ប្រជាពលរដ្ឋ លើកឡើងថា ការ​ដែល​បណ្តាលអោយមាន​ការ​លិច​ផ្លូវ​ជា​ច្រើន​កន្លែង​បែបនេះ ទំនង​មកពី​បញ្ហា​ស្ទះលូ ជា​មូលហេតុ​ដែល​ទឹកភ្លៀង​មិនអាច​ហូរ​ចូល​ប្រព័ន្ធ​លូ​ទាន់​។ 
 
​ជា​ការកត់សម្គាល់​របស់​ក្រុម​ការងារ ពេល​ចុះ​ទៅដល់​កន្លែង​ផ្ទាល់ សង្កេតឃើញថា មានការ​លិច​ជ្រៅ​គួរសម​ដែរ ដែល​ខ្លះ​លិច​ម៉ាស៊ីន​ម៉ូតូ ម៉ូតូ​ខ្លះ​ត្រូវ​ចុះបណ្តើរ និង​មាន​រថយន្ត​ខ្លះ​បើក​លឿន ខណៈ​ដែល​តាម​ដងផ្លូវ​មាន​យាន្ត​ជំនះ​ជាច្រើន​កំពុង​ធ្វើការ​ចរាចរណ៍​ផងដែរ​។  
 
​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២០ ម្សិលមិញ​នេះ បញ្ជាក់ថា កម្ពុជា​នៅតែ​បន្ត​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ជាមួយ​និង​បរិមាណ​ពី​មធ្យម​ទៅ​ច្រើន ដោយ​ក្នុង​នោះ​មាន​ផ្នែក​ខ្លះ​អាច​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​។  
 
​ស្ថានភាព​បែប​នេះ ក្រសួង​ធនធានទឹក ឲ្យដឹងថា តាមរយៈ​នៃ​ការប្រែប្រួល​ជា​បន្តបន្ទាប់ នៃ​ស្ថានភាព​អាកាសធាតុ សង្កេតឃើញថា ខ្យល់មូសុង​និរតី​បក់​ក្នុង​កម្រិត​បង្គួរ​មកលើ​កម្ពុជា ខណៈ​ប្រព័ន្ធ​សម្ពាធ​ទាប​អូសបន្លាយ​លើ​ប្រទេស​ថៃ ឡាវ និង​វៀតណាម​។​
 
​ជាមួយគ្នា​នេះ​ផង​ដែរ ក្រសួង​ធនធានទឹក សូមអោយ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ដែល​អាច​នឹង​កើតមានឡើង​ជា​យថាហេតុ​ផងដែរ​។​
 
​សូមជម្រាបថា ក្រសួង​ធនធានទឹក និង​ឧតុនិយម អោយដឹង​ផង​ដែរ​ថា ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៣ ខែ​សីហា ខាងមុខនេះ នៅលើ​ផ្ទៃ​សមុទ្រ​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន និង​រលក​សុ​ទ្រ​បក់បោក​ខ្លាំង​៕​



Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
12 August, 2020 09:46 AM
ភ្នំពេញ​៖ ​ក្រុម​ក្មេងៗ​ចំនួន​៤​នាក់ អួត​ក្អេងក្អាង ថា ជា «​កូន​ខ្លា​អាវុធហត្ថ​ខណ្ឌដូនពេញ​» ឬ ហៅ​សាមញ្ញ ថា ភ្នាក់ងារ​សម្ងាត់ ចង់​កៀបស៊ី​ម៉ូតូ​របស់​ប្រជាពលរដ្ឋ តែ​មិនបាន​សម្រេច រួច​ឆ្លើយ​ដោះសា​រថា ជា​រឿង​យល់ច្រឡំ ។
12 August, 2020 08:32 AM
ព្រះសីហនុ​៖ ​តាម​របាយការណ៍​បឋម​ពី​សមត្ថកិច្ច បានអោយដឹងថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដោយ​ឡានធំ​ដាច់​ហ្វ្រាំង បុក​រះ​ឡាន​និង​ម៉ូតូ​ជា​ច្រើន​គ្រឿង តាម​ផ្លូវជាតិ​លេខ​៤ ធ្វើអោយ​ស្លាប់​មនុស្ស​ម្នាក់ និង របួស​ធ្ងន់​ស្រាល​២៩​នាក់ ។​
12 August, 2020 08:26 AM
ភ្នំពេញ​៖ ​ក្រសួង​សុខាភិបាល ប្រកាសថា បុរស​ជនជាតិ​ចិន​ម្នាក់​និង​ស្ត្រី​ជនជាតិ​អាមេរិកកាំង​ម្នាក់ ត្រូវបាន​រកឃើញ​ថា មាន​ផ្ទុក​វីរុស​កូវី​ដ​-១៩ និង មិន​មាន​ករណី​ព្យាបាល​ជាសះស្បើយ​ថ្មី​ឡើយ ។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០២០ នេះ ។
10 August, 2020 08:47 AM
ឧត្តរមានជ័យ​៖​ ស្ថានភាព​ទឹក នៅ​អាងទឹក​តា​ម៉ុក ស្ថិតនៅ​ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ នា​វេលា​ម៉ោង​៦៖២០​នាទី ព្រឹក​នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០២០ នេះ កម្ពស់​ទឹក​ក្នុង​អាង​៣,៩០​ម៉ែត្រ បើ​ធៀប​នឹង​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០២០ ម្សិលមិញ​នេះ គឺ កើនឡើង​០,០៧​ម៉ែត្រ ។
08 August, 2020 10:13 AM
ភ្នំពេញ​៖ ​ក្រសួង​សុខាភិបាល ប្រកាសថា បាន​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​កូវី​ដ​-១៩ ថ្មី ចំនួន​៣​នាក់ បន្ថែមទៀត ដែល​ជា​ករណី​នាំចូល​ពី​ក្រៅប្រទេស ខណៈ​បាន​ព្យាបាល​ជា​សះស្បើយ​ម្នាក់ ។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន នៅ​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០២០ នេះ ។
07 August, 2020 09:10 AM
​បាត់ដំបង​៖ ​គម្រោង​អភិវឌ្ឍន៍​ទំនប់​ដូន​ទ្រី មាន​ទីតាំង​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​៩០​គីឡូម៉ែត្រ ភាគ​ពាយ័ព្យ​ពី​ក្រុង​បាត់ដំបង ហើយក៏​ជា​គម្រោង​មួយ​ក្រោម​ហិរញ្ញប្បទាន​សម្បទាន​របស់​សាធារណរដ្ឋ​កូរ៉េ ផងដែរ ។
07 August, 2020 09:01 AM
​ភ្នំពេញ​៖ ​អ្នក​ផ្ទុក​ជំងឺ​កូវី​ដ​-១៩ ចំនួន​៤​នាក់​ទៀត​ហើយ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង មិន​មាន​ការរកឃើញ​ថ្មី​នោះទេ ។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០២០ នេះ ។​
06 August, 2020 10:14 AM
ភ្នំពេញ​៖ ​នារី​ជនជាតិ​ចិន​អាយុ​២០​ឆ្នាំ ម្នាក់ បាន​ធ្លាក់​ស្លាប់​ពី​លើ​អគារ​ខុន​ដូ ជាន់​ទី​១២ ខណៈ មន្ត្រី​ជំនាញ​ខណ្ឌ​ចំការមន អះអាង​ជា​បឋម ថា ជា​ករណី​លោត​ធ្វើអត្តឃាត​ដោយ​ខ្លួនឯង ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact