ផ្លូវជាតិ​លេខ​៧៨​ឥឡូវ​នេះ​កាន់តែ​ប្រសើរ​ជាង​មុន​

ខេត្ត​រតនគិរី ៖ ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​រតនគិរី ព្រម​ទាំង​ភ្ញៀវ​ទេសចរណ៍ តែងតែ​លួច​ស​សើ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ផ្លូវជាតិ​លេខ​៧៨​ឥឡូវ​នេះ​កាន់តែ​ប្រសើរ​ជាង​មុន​
Wed, 29 July 2020 10:36 AM ដោយ ៖ ផុនខេត្ត​រតនគិរី ៖ ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​រតនគិរី ព្រម​ទាំង​ភ្ញៀវ​ទេសចរណ៍ តែងតែ​លួច​ស​សើ​រថា ផ្លូវជាតិ​លេខ​៧៨ ផ្លូវជាតិ​លេខ​៧៦ ព្រមទាំង​ផ្លូវ​នានា ក្រោម​ការថែទាំ​របស់​ម​ន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​កាន់តែ​ល្អប្រសើរ ស្រួល​ក្នុងការ​ធ្វើ​ដំណើរ​ជាង​មុន បន្ទាប់​ពី​ប្រធាន​មន្ទីរ​សាធារណៈការ​ខេត្ត​រតនគិរី​ឡើងកាន់តំណែង​ថ្មី​។​
   
ផ្លូវ​លេខ​៧៨ ត​ភ្ជាប់​ពី​ខេត្ត​ស្ទឹងត្រែង រហូត​ដល់​ព្រំប្រទល់​ប្រទេស​វៀតណាម​ស្រុក​អូរយ៉ាដាវ និង​ផ្លូវជាតិ​លេខ​៧៦ បំបែក​ពី​ផ្លូវជាតិ​លេខ​៧៨ ត្រង់​ចំណុច​ផ្លូវបំបែក​អូរ​ចេង កាត់​ស្រុក​លំផាត់ ជាប់​ព្រំប្រទល់​ខេត្ត​មណ្ឌលគិរី ព្រមទាំង​ផ្លូវ​នានា ក្រោម​ការជួសជុល ថែទាំ​របស់​មន្ទីរ​សាធារណៈការ​ខេត្ត​រតនគិរី ត្រូវបាន​ជួសជុល​ថែទាំ​ជាប្រចាំ ធ្វើឲ្យ​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍ លួចខ្សឹប​ស​សើ​រតៗ គ្នា ។​
   
ជុំវិញ​ការលើកឡើង​ខាងលើនេះ លោក សាយ សា​មាន ប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្ត​រតនគិរី បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ទាំង​រូប​លោក ព្រមទាំង​ថ្នាក់ដឹកនាំ​របស់​មន្ទីរ​ក្ដី និង​វិស្វករ​ប្រចាំការ​រដ្ឋា​ន​ក្ដី ពួកយើង​ទាំងអស់គ្នា តែងតែ​ខិតខំ​ប្រឹងប្រែង​ទាំងអស់គ្នា ដើម្បី​បំរើ​តម្រូវការ​របស់​ប្រជាពលរដ្ឋ ដោយ​មិន​គិត​ពី​ពេលវេលា ឬ​អាកាសធាតុ​យ៉ាងណាក៏ដោយ គឺ​ពួកយើង​តែងតែ​ចុះ​ជាប្រចាំ ក្រោម​ការដាក់​ទិសដៅ​របស់​រាជរដ្ឋាភិបាល ក៏​ដូចជា​ការដាក់​ទិសដៅ ចង្អុលបង្ហាញ​ផ្ទាល់ របស់​ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន គឺ​ដាច់ខាត​ឲ្យ​គ្រប់​មន្ទីរ​ទាំងអស់ ត្រូវ​ចូលរួម​ការថែទាំ​ផ្លូវ ជៀសវាង​ឲ្យ​ផ្លូវ​កើតជា​សំបុកមាន់​យូរៗ​ទៅ កើត​ជា​ថ្លុក​។

លោក​អះអាង​ថា ក្នុង​ដែន​សមត្ថកិច្ច នៃ​យន្តការ​ថែទាំ​ផ្លូវ​របស់​លោក គឺ​មិន​មាន​កន្លែង​ណាមួយ​ឲ្យ​ផ្លូវ​មាន​សំបុ​កមាន់ទេ ហើយ​សូម​អំពាវនាវ​ដល់​ពុក​ម៉ែ​បងប្អូន​ប្រជាពលរដ្ឋ បើសិន​ឃើញ​ចំណុច​ណាមួយ មាន​សំបុកមាន់ ឬ​ផ្លូវ​ខូច សូម​ពុក​ម៉ែ​បងប្អូន មេត្តា​រាយការណ៍​មក​យើង​ខ្ញុំបាទ ដើម្បី​ទៅ​ជួសជុល​ជូន​ពុក​ម៉ែ​បងប្អូន​បន្ទាន់​ភ្លាម​។ លោក​ក៏​សូម​ជំរាប​ថា តាំង​ពី​លោក​ឡើងជា​ប្រធាន​មន្ទីរ​សាធារណៈការ​មក លោក​តែងតែ​ថែទាំ​បណ្ដាញ​ផ្លូវ​ជាតិ​ក្នុង​ខេត្ត​ជា​ប្រចាំ មិន​ត្រឹមតែ​ផ្លូវ​លេខ​៧៨ ផ្លូវ​លេខ​៧៦ ផ្លូវ​លេខ​៧៨​ដក​៥ ទាំង​ផ្លូវ​៣៧៦៦ ទាំង​កំណាត់​ផ្លូវ​៣៧៨៩ និយាយ​រួម​ផ្លូវ​កៅស៊ូ​ទាំងអស់​ក្នុង​ខេត្ត​មាន​ប្រវែង​២១៣​គីឡូម៉ែត្រ ហើយក៏​មាន​ផ្លូវដី​២​ខ្សែ​ផងដែរ​។ លោក​បន្តថា សព្វថ្ងៃ​នេះ​ផ្លូវ​មាន​ការខូចខាត​ដោយ​ចន្លោះ​អន្លើៗ​លោក​កំពុងតែ រី​សសៀ​ល បានន័យថា​ស្រោច​កៅស៊ូ​ពីរ​ជាន់ ដោយ​ប្រើ​ថ្ម​១៩ និង​ថ្ម​១២ ដើម្បី​ធានាបាន​និរន្ត​ភាព នៃ​ផ្លូវ​នេះ​ទៀត ។

ដោយ​សង្ក​ត​ឃើញ​ទិដ្ឋភាព​ជាទូទៅ​ថា ផ្លូវ​នេះ​មាន​ការខូចខាត​ដោយ​ចន្លោះ​អន្លើៗ​ខ្លះ តែ​ក្រុម​វិស្វករ​របស់លោក បាន​បិទ​រន្ធ​ដែល​វា​អាច​នឹង​មាន​ហានិភ័យ​ដល់​ផ្លូវថ្នល់ អោយ​វា​ស៊ី​ផ្ទៃ​បាត​រាបស្មើ​របស់​ផ្លូវថ្នល់ និង​កំពុង​ស្រោច​កៅស៊ូ ហើយ​ប្រើ​ថ្ម​ប្រភេទ​១៩ និង​១២​មី​លី​ម៉ែត្រ បន្ត​មក​ទើប​លោក​គូស​គំនូស​ពណ៌​ស​ឡើងវិញ​។​
   
គួរបញ្ជាក់​ថា ខណៈ​ពេល​នេះ លោក​កំពុង ធ្វើការ​ជួសជុល​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៨ ប្រវែង​១៥,១​គីឡូម៉ែត្រ ចន្លោះ​ពី​ស្រែ​ពក ទៅ​ត្រពាំង​ក្រហម​៕





Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
12 August, 2020 09:46 AM
ភ្នំពេញ​៖ ​ក្រុម​ក្មេងៗ​ចំនួន​៤​នាក់ អួត​ក្អេងក្អាង ថា ជា «​កូន​ខ្លា​អាវុធហត្ថ​ខណ្ឌដូនពេញ​» ឬ ហៅ​សាមញ្ញ ថា ភ្នាក់ងារ​សម្ងាត់ ចង់​កៀបស៊ី​ម៉ូតូ​របស់​ប្រជាពលរដ្ឋ តែ​មិនបាន​សម្រេច រួច​ឆ្លើយ​ដោះសា​រថា ជា​រឿង​យល់ច្រឡំ ។
12 August, 2020 08:32 AM
ព្រះសីហនុ​៖ ​តាម​របាយការណ៍​បឋម​ពី​សមត្ថកិច្ច បានអោយដឹងថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដោយ​ឡានធំ​ដាច់​ហ្វ្រាំង បុក​រះ​ឡាន​និង​ម៉ូតូ​ជា​ច្រើន​គ្រឿង តាម​ផ្លូវជាតិ​លេខ​៤ ធ្វើអោយ​ស្លាប់​មនុស្ស​ម្នាក់ និង របួស​ធ្ងន់​ស្រាល​២៩​នាក់ ។​
12 August, 2020 08:26 AM
ភ្នំពេញ​៖ ​ក្រសួង​សុខាភិបាល ប្រកាសថា បុរស​ជនជាតិ​ចិន​ម្នាក់​និង​ស្ត្រី​ជនជាតិ​អាមេរិកកាំង​ម្នាក់ ត្រូវបាន​រកឃើញ​ថា មាន​ផ្ទុក​វីរុស​កូវី​ដ​-១៩ និង មិន​មាន​ករណី​ព្យាបាល​ជាសះស្បើយ​ថ្មី​ឡើយ ។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០២០ នេះ ។
10 August, 2020 08:47 AM
ឧត្តរមានជ័យ​៖​ ស្ថានភាព​ទឹក នៅ​អាងទឹក​តា​ម៉ុក ស្ថិតនៅ​ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ នា​វេលា​ម៉ោង​៦៖២០​នាទី ព្រឹក​នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០២០ នេះ កម្ពស់​ទឹក​ក្នុង​អាង​៣,៩០​ម៉ែត្រ បើ​ធៀប​នឹង​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០២០ ម្សិលមិញ​នេះ គឺ កើនឡើង​០,០៧​ម៉ែត្រ ។
08 August, 2020 10:13 AM
ភ្នំពេញ​៖ ​ក្រសួង​សុខាភិបាល ប្រកាសថា បាន​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​កូវី​ដ​-១៩ ថ្មី ចំនួន​៣​នាក់ បន្ថែមទៀត ដែល​ជា​ករណី​នាំចូល​ពី​ក្រៅប្រទេស ខណៈ​បាន​ព្យាបាល​ជា​សះស្បើយ​ម្នាក់ ។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន នៅ​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០២០ នេះ ។
07 August, 2020 09:10 AM
​បាត់ដំបង​៖ ​គម្រោង​អភិវឌ្ឍន៍​ទំនប់​ដូន​ទ្រី មាន​ទីតាំង​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​៩០​គីឡូម៉ែត្រ ភាគ​ពាយ័ព្យ​ពី​ក្រុង​បាត់ដំបង ហើយក៏​ជា​គម្រោង​មួយ​ក្រោម​ហិរញ្ញប្បទាន​សម្បទាន​របស់​សាធារណរដ្ឋ​កូរ៉េ ផងដែរ ។
07 August, 2020 09:01 AM
​ភ្នំពេញ​៖ ​អ្នក​ផ្ទុក​ជំងឺ​កូវី​ដ​-១៩ ចំនួន​៤​នាក់​ទៀត​ហើយ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង មិន​មាន​ការរកឃើញ​ថ្មី​នោះទេ ។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០២០ នេះ ។​
06 August, 2020 10:14 AM
ភ្នំពេញ​៖ ​នារី​ជនជាតិ​ចិន​អាយុ​២០​ឆ្នាំ ម្នាក់ បាន​ធ្លាក់​ស្លាប់​ពី​លើ​អគារ​ខុន​ដូ ជាន់​ទី​១២ ខណៈ មន្ត្រី​ជំនាញ​ខណ្ឌ​ចំការមន អះអាង​ជា​បឋម ថា ជា​ករណី​លោត​ធ្វើអត្តឃាត​ដោយ​ខ្លួនឯង ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact