តុលាការ សម្រេច​ឃុំខ្លួន​ចោរ​វ័យក្មេង​៣​នាក់ ដែល​លួច​លុយ​តាម Wing វេរ​លុយ ដាក់​ពន្ធនាគារ​ព្រៃ​ស

 ​ភ្នំពេញ​៖ ​នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២០ នេះ ត្រូវបាន​លោក សាយ សារុន ចៅក្រម​

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
តុលាការ សម្រេច​ឃុំខ្លួន​ចោរ​វ័យក្មេង​៣​នាក់ ដែល​លួច​លុយ​តាម Wing វេរ​លុយ ដាក់​ពន្ធនាគារ​ព្រៃ​ស
Mon, 27 July 2020 06:29 PM ដោយ ៖ មេត្តា ​ភ្នំពេញ​៖ ​នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២០ នេះ ត្រូវបាន​លោក សាយ សារុន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ចោរ​វ័យក្មេង​៣​នាក់ ដែល​លួច​លុយ​តាម Wing វេរ​លុយ សម្រេច​បញ្ជូន​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​ស ។​
 
​តាម​ប្រភព​ព័ត៌មាន គឺ ចោរ​វ័យក្មេង​ទាំង​៣​នាក់ នេះ ត្រូវបាន​ចោទប្រកាន់ ពីបទ «​លួច​មាន​ស្ថាន​ទម្ងន់ទោស​» ប្រព្រឹត្ត​នៅ​ចំណុច​រាជធានី​ភ្នំពេញ កាល​អំឡុង​ដើមខែ​កុម្ភៈ ឆ្នាំ​២០២០ តាម​មាត្រា​៣៥៣​និង​មាត្រា​៣៥៧ នៃ​ក្រម​ព្រហ្មទណ្ឌ​។​
 
​ចោរ​វ័យក្មេង​ទាំង​៣​នាក់ នេះ មានឈ្មោះ ឈ្មោះ ប៊ុត បញ្ញា អាយុ​៣៣​ឆ្នាំ ជា​មេក្លោង  ឈ្មោះ យន្ត ពិភព អាយុ​១៧​ឆ្នាំ ជា​អ្នក​ដក​លុយ និង ឈ្មោះ យស់ ពិ​ទូ អាយុ​២០​ឆ្នាំ ជា អ្នក​ដក​លុយ ។ 
 
​ជនសង្ស័យ​បាន​សារភាពថា ពួក​ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​ឆបោក និង​លួច​ប្រាក់​តាម​ប្រព័ន្ធ Wing ប្រាកដ​មែន ដោយ​ប្រើ​វិធី​លួច​យក​លេខ​កូដ​សម្ងាត់​ពី​អតិថិជន តាមរយៈ បណ្តាញ​សង្គម​ដោយ​ក្លែងបន្លំ​គណនី​ហ្វេ​សប៊ុក អ្នកលក់​អនទ្បា​ញ ហើយ​បាន​ទូរស័ព្ទ​ទៅ​អតិថិជន​នោះ ដើម្បី​បាន​ទទួល​លេខ​កូដ​សម្ងាត់​វី​ង និង​វិធី​មួយទៀត​គឺ​ចូល​បន្លំ​ខ្លួន​ធ្វើ​ជា​អតិថិជន នៅតាម​ភ្នាក់ងា​រវេរ​លុយ លួច​ថត​លេខ​កូដ​សម្ងាត់​អតិថិជន​ផ្សេង​ទៀត​ដែល​កំពុងតែ​វេលុយ​។​
 
​ក្រោយពី​បាន​លេខ​កូដ​សម្ងាត់ និង​លេខ​ទូរស័ព្ទ​ដែល​ត្រូវ​វេ​លុយ​រួច​ហើយ​ឈ្មោះ ប៊ុត បញ្ញា បាន​ប្រើប្រាស់​កម្មវិធី​មួយ ហើយ​ឲ្យឈ្មោះ យន្ត ពិភព និង​ឈ្មោះ យស់ ពិ​ទូ ទៅ​បើកប្រាក់​តាម​ភ្នាក់ងា​រវេ​លុយ​វី​ង​។ ពេល​ភ្នាក់ងា​រវេ​លុយ​ពិនិត្យ​លេខ​ទូរស័ព្ទ​ឆែក​មិនឃើញ​លេខ​ជន​ឆបោក​ទេ តែ​បែរជា​ឃើញ​លេខ​អ្នកទទួល​ពិតប្រាកដ​ទៅវិញ ៕​





Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
12 August, 2020 09:46 AM
ភ្នំពេញ​៖ ​ក្រុម​ក្មេងៗ​ចំនួន​៤​នាក់ អួត​ក្អេងក្អាង ថា ជា «​កូន​ខ្លា​អាវុធហត្ថ​ខណ្ឌដូនពេញ​» ឬ ហៅ​សាមញ្ញ ថា ភ្នាក់ងារ​សម្ងាត់ ចង់​កៀបស៊ី​ម៉ូតូ​របស់​ប្រជាពលរដ្ឋ តែ​មិនបាន​សម្រេច រួច​ឆ្លើយ​ដោះសា​រថា ជា​រឿង​យល់ច្រឡំ ។
12 August, 2020 08:32 AM
ព្រះសីហនុ​៖ ​តាម​របាយការណ៍​បឋម​ពី​សមត្ថកិច្ច បានអោយដឹងថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដោយ​ឡានធំ​ដាច់​ហ្វ្រាំង បុក​រះ​ឡាន​និង​ម៉ូតូ​ជា​ច្រើន​គ្រឿង តាម​ផ្លូវជាតិ​លេខ​៤ ធ្វើអោយ​ស្លាប់​មនុស្ស​ម្នាក់ និង របួស​ធ្ងន់​ស្រាល​២៩​នាក់ ។​
12 August, 2020 08:26 AM
ភ្នំពេញ​៖ ​ក្រសួង​សុខាភិបាល ប្រកាសថា បុរស​ជនជាតិ​ចិន​ម្នាក់​និង​ស្ត្រី​ជនជាតិ​អាមេរិកកាំង​ម្នាក់ ត្រូវបាន​រកឃើញ​ថា មាន​ផ្ទុក​វីរុស​កូវី​ដ​-១៩ និង មិន​មាន​ករណី​ព្យាបាល​ជាសះស្បើយ​ថ្មី​ឡើយ ។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០២០ នេះ ។
10 August, 2020 08:47 AM
ឧត្តរមានជ័យ​៖​ ស្ថានភាព​ទឹក នៅ​អាងទឹក​តា​ម៉ុក ស្ថិតនៅ​ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ នា​វេលា​ម៉ោង​៦៖២០​នាទី ព្រឹក​នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០២០ នេះ កម្ពស់​ទឹក​ក្នុង​អាង​៣,៩០​ម៉ែត្រ បើ​ធៀប​នឹង​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០២០ ម្សិលមិញ​នេះ គឺ កើនឡើង​០,០៧​ម៉ែត្រ ។
08 August, 2020 10:13 AM
ភ្នំពេញ​៖ ​ក្រសួង​សុខាភិបាល ប្រកាសថា បាន​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​កូវី​ដ​-១៩ ថ្មី ចំនួន​៣​នាក់ បន្ថែមទៀត ដែល​ជា​ករណី​នាំចូល​ពី​ក្រៅប្រទេស ខណៈ​បាន​ព្យាបាល​ជា​សះស្បើយ​ម្នាក់ ។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន នៅ​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០២០ នេះ ។
07 August, 2020 09:10 AM
​បាត់ដំបង​៖ ​គម្រោង​អភិវឌ្ឍន៍​ទំនប់​ដូន​ទ្រី មាន​ទីតាំង​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​៩០​គីឡូម៉ែត្រ ភាគ​ពាយ័ព្យ​ពី​ក្រុង​បាត់ដំបង ហើយក៏​ជា​គម្រោង​មួយ​ក្រោម​ហិរញ្ញប្បទាន​សម្បទាន​របស់​សាធារណរដ្ឋ​កូរ៉េ ផងដែរ ។
07 August, 2020 09:01 AM
​ភ្នំពេញ​៖ ​អ្នក​ផ្ទុក​ជំងឺ​កូវី​ដ​-១៩ ចំនួន​៤​នាក់​ទៀត​ហើយ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង មិន​មាន​ការរកឃើញ​ថ្មី​នោះទេ ។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០២០ នេះ ។​
06 August, 2020 10:14 AM
ភ្នំពេញ​៖ ​នារី​ជនជាតិ​ចិន​អាយុ​២០​ឆ្នាំ ម្នាក់ បាន​ធ្លាក់​ស្លាប់​ពី​លើ​អគារ​ខុន​ដូ ជាន់​ទី​១២ ខណៈ មន្ត្រី​ជំនាញ​ខណ្ឌ​ចំការមន អះអាង​ជា​បឋម ថា ជា​ករណី​លោត​ធ្វើអត្តឃាត​ដោយ​ខ្លួនឯង ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact