បើកឆាក​ប្រយុទ្ធ​យ៉ាង​សាហាវ​រង្វាន់​ទទួលបាន​ម្នាក់​ដេក​គុក​ម្នាក់​ទៀត​ដេកពេទ្យ​

ខេត្ត​រតនគិរី ៖ បុរស​២​នាក់​បើកឆាក​ប្រយុទ្ធ និង​កាំបិតផ្គាក់​យ៉ាង​សាហាវ ផ្អើល​ពេញ​ភូមិ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
បើកឆាក​ប្រយុទ្ធ​យ៉ាង​សាហាវ​រង្វាន់​ទទួលបាន​ម្នាក់​ដេក​គុក​ម្នាក់​ទៀត​ដេកពេទ្យ​
Mon, 27 July 2020 07:39 AM ដោយ ៖ ផុនខេត្ត​រតនគិរី ៖ បុរស​២​នាក់​បើកឆាក​ប្រយុទ្ធ និង​កាំបិតផ្គាក់​យ៉ាង​សាហាវ ផ្អើល​ពេញ​ភូមិ បណ្ដាលឲ្យ​រង​របួស​ដាច់​រយះ​យ៉ាងធ្ងន់ធ្ងរ បន្ទាប់​ពី​ឈ្លោះប្រកែក​គ្នា​រឿង​ទឹកភ្លៀង​ហូរ​តាម​ទរ សាច​ចូល​ផ្ទះ​។​
   
ហេតុ​ការកាប់​គ្នា​បណ្ដាល​រងរបួស​យ៉ាង​ទម្ងន់​នេះ បាន​កើតឡើង​នៅ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង ៥,៣២​នាទី​ល្ងាច នៅ​ភូមិ​លើ​ឃួន ឃុំ​កិ​ចុង ស្រុក​បរ​កែវ ខេត្ត​រតនគិរី​។ ករណី​ហឹង្សា​ដោយ​ចេតនា​នេះ ជនដៃដល់​ឈ្មោះ លី គឹម​ហុយ​ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ ចំណែក​ជនរងគ្រោះ​មានឈ្មោះ លន់  សៀង​ម៉ាប់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​
​ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ ត្រូវ​៤​កាំបិតផ្គាក់ ដាច់​រយះ​យ៉ាង​ទម្ងន់​។​
   
តាម​ការ​ឲ្យដឹង​ពី​លោក ជួប វណ្ណ​រក្ស អធិការនគរបាល​ស្រុក​បរ​កែវ បានឲ្យដឹងថា ជនដៃដល់ និង​ជនរងគ្រោះ ផ្ទះ​នៅ​ជាប់​គ្នា ក្នុងភូមិ​,​ឃុំ កើត​ហេ​យ​តុ​។ កាលដើមឡើយ​ជនរង្គ្រោះ​ជា​ជនដៃដល់ កាន់​កាំបិតផ្គាក់​ដេញ​កាប់​ជនដៃដល់​រត់​ពេញ​ភូមិ​ទាំង​សភាព​ស្រវឹង ដោយសារ​ទំនាស់ រឿង​ទឹកភ្លៀង​ហូរ​តាម​ទ​រសាច​ចូល​ផ្ទះ ពេល​ពេល​ធ្លាក់ភ្លៀង ហើយ​សម្រួល​គ្នា​មិនត្រូវ​។

លោក​បន្តថា ពេល​ដែល​ជនរងគ្រោះ​ឈប់​ដេញ​កាប់ ជនដៃដល់​ក៏​លបចូល​ផ្ទះ ជនរងគ្រោះ​ដឹង​ថា​ជនដៃដល់​ចូល​ផ្ទះ ជនរងគ្រោះ​ក៏​តាម​កាប់​ជនដៃដល់ ក្នុង​ផ្ទះ​ទាំង​សភាព​ស្រវឹង​ទៀត គ្រា​នោះ​ជនដៃដល់ ក៏​ទាញ​កាំបិតផ្គាក់​កាប់​តបត​វិញ បណ្ដាលឲ្យ​ជនរងគ្រោះ ដែល​ដេញ​តាម​កាប់​គេ​រហូត​ដល់​ផ្ទះ រងរបួស​ត្រូវ ៤​កាំបិត​យ៉ាងដំណំ​។​
   
បន្ទាប់ពី​ដឹង​ហេតុ​ការ​ភ្លាម សមត្ថកិច្ច ក៏​ចុះ​ភ្លាមៗ ដល់​កន្លែងកើតហេតុ ឃាត់ខ្លួន​ជនដៃដល់ ព្រមទាំង​បញ្ជូន​ជនរងគ្រោះ ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​រតនគិរី​។​
   
បច្ចុប្បន្ន ជនដៃដល់​ត្រូវបាន​អធិការដ្ឋាន​នគរបាល​ស្រុក​បរ​កែវ ធ្វើ​ការឃាត់ ៤៨​ម៉ោង ដើម្បី​បំពេញបែបបទ​បញ្ជូនទៅ​តុលាការ តាម​និតិ​វិធី​ច្បាប់​៕







Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
12 August, 2020 09:46 AM
ភ្នំពេញ​៖ ​ក្រុម​ក្មេងៗ​ចំនួន​៤​នាក់ អួត​ក្អេងក្អាង ថា ជា «​កូន​ខ្លា​អាវុធហត្ថ​ខណ្ឌដូនពេញ​» ឬ ហៅ​សាមញ្ញ ថា ភ្នាក់ងារ​សម្ងាត់ ចង់​កៀបស៊ី​ម៉ូតូ​របស់​ប្រជាពលរដ្ឋ តែ​មិនបាន​សម្រេច រួច​ឆ្លើយ​ដោះសា​រថា ជា​រឿង​យល់ច្រឡំ ។
12 August, 2020 08:32 AM
ព្រះសីហនុ​៖ ​តាម​របាយការណ៍​បឋម​ពី​សមត្ថកិច្ច បានអោយដឹងថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដោយ​ឡានធំ​ដាច់​ហ្វ្រាំង បុក​រះ​ឡាន​និង​ម៉ូតូ​ជា​ច្រើន​គ្រឿង តាម​ផ្លូវជាតិ​លេខ​៤ ធ្វើអោយ​ស្លាប់​មនុស្ស​ម្នាក់ និង របួស​ធ្ងន់​ស្រាល​២៩​នាក់ ។​
12 August, 2020 08:26 AM
ភ្នំពេញ​៖ ​ក្រសួង​សុខាភិបាល ប្រកាសថា បុរស​ជនជាតិ​ចិន​ម្នាក់​និង​ស្ត្រី​ជនជាតិ​អាមេរិកកាំង​ម្នាក់ ត្រូវបាន​រកឃើញ​ថា មាន​ផ្ទុក​វីរុស​កូវី​ដ​-១៩ និង មិន​មាន​ករណី​ព្យាបាល​ជាសះស្បើយ​ថ្មី​ឡើយ ។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០២០ នេះ ។
10 August, 2020 08:47 AM
ឧត្តរមានជ័យ​៖​ ស្ថានភាព​ទឹក នៅ​អាងទឹក​តា​ម៉ុក ស្ថិតនៅ​ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ នា​វេលា​ម៉ោង​៦៖២០​នាទី ព្រឹក​នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០២០ នេះ កម្ពស់​ទឹក​ក្នុង​អាង​៣,៩០​ម៉ែត្រ បើ​ធៀប​នឹង​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០២០ ម្សិលមិញ​នេះ គឺ កើនឡើង​០,០៧​ម៉ែត្រ ។
08 August, 2020 10:13 AM
ភ្នំពេញ​៖ ​ក្រសួង​សុខាភិបាល ប្រកាសថា បាន​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​កូវី​ដ​-១៩ ថ្មី ចំនួន​៣​នាក់ បន្ថែមទៀត ដែល​ជា​ករណី​នាំចូល​ពី​ក្រៅប្រទេស ខណៈ​បាន​ព្យាបាល​ជា​សះស្បើយ​ម្នាក់ ។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន នៅ​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០២០ នេះ ។
07 August, 2020 09:10 AM
​បាត់ដំបង​៖ ​គម្រោង​អភិវឌ្ឍន៍​ទំនប់​ដូន​ទ្រី មាន​ទីតាំង​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​៩០​គីឡូម៉ែត្រ ភាគ​ពាយ័ព្យ​ពី​ក្រុង​បាត់ដំបង ហើយក៏​ជា​គម្រោង​មួយ​ក្រោម​ហិរញ្ញប្បទាន​សម្បទាន​របស់​សាធារណរដ្ឋ​កូរ៉េ ផងដែរ ។
07 August, 2020 09:01 AM
​ភ្នំពេញ​៖ ​អ្នក​ផ្ទុក​ជំងឺ​កូវី​ដ​-១៩ ចំនួន​៤​នាក់​ទៀត​ហើយ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង មិន​មាន​ការរកឃើញ​ថ្មី​នោះទេ ។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០២០ នេះ ។​
06 August, 2020 10:14 AM
ភ្នំពេញ​៖ ​នារី​ជនជាតិ​ចិន​អាយុ​២០​ឆ្នាំ ម្នាក់ បាន​ធ្លាក់​ស្លាប់​ពី​លើ​អគារ​ខុន​ដូ ជាន់​ទី​១២ ខណៈ មន្ត្រី​ជំនាញ​ខណ្ឌ​ចំការមន អះអាង​ជា​បឋម ថា ជា​ករណី​លោត​ធ្វើអត្តឃាត​ដោយ​ខ្លួនឯង ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact