នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន នឹង​មាន​វិធានការ​ចំពោះ​ក្រុមហ៊ុន​ដឹកជញ្ជូន​ទាំង​អស់ ក្នុងករណី​មាន​អ្នកបើកបរ​ពាក់ព័ន្ធ​គ្រឿងញៀន​

ភ្នំពេញ​៖ ​នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី និង ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន នឹង​មាន​វិធានការ​ចំពោះ​ក្រុមហ៊ុន​ដឹកជញ្ជូន​ទាំង​អស់ ក្នុងករណី​មាន​អ្នកបើកបរ​ពាក់ព័ន្ធ​គ្រឿងញៀន​
Sat, 25 July 2020 02:11 PM ដោយ ៖ មេត្តាភ្នំពេញ​៖ ​នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី និង ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ថ្លែងថា «​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នឹង​មាន​វិធានការ​ចំពោះ​ក្រុមហ៊ុន​ដឹកជញ្ជូន​ទាំង​អស់ ប្រសិន​ជា​មាន អ្នកបើកបរ​ពាក់ព័ន្ធ​ទៅ នឹង​បញ្ហា​គ្រឿងញៀន​»​។​
 
​ក្នុង​កិច្ចប្រជុំ​ស្ដីពី​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន ប្រចាំ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ ឆមាស​ទី​២ ឆ្នាំ​២០២០ នា​ព្រឹក​ថ្ងៃ​សុក្រ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ , នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន បាន​ថ្លែងថា រឿង​ពិនិត្យ​ទឹកនោម​អ្នក បើកបរ ដើម្បី​រក​សារធាតុ​ញៀន អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន គឺ​មិន​អាច​ធ្វើ​ម្នាក់ឯ​ក​បាន​ឡើយ ត្រូវ​មាន​ការចូលរួម​ពី​ក្រសួង ឬ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ពន្យល់​និង​អប់រំ​អំពី​ហានិភ័យ ផង​ប៉ះពាល់​នៃ​ការប្រើប្រាស់​គ្រឿងញៀន​។​
 
​ឆ្លៀត​ឱកាស​នោះ នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ក៏​បាន​អំពាវនាវ​ទៅ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ជាពិសេស មាតា​-​បិតា ត្រូវ​តាមដាន ទូន្មាន​ណែនាំ​កូនចៅ​របស់​ខ្លួន​អំពី​បញ្ហា​គ្រឿងញៀន ។​
 
​ដោយឡែក​ក្នុង​ករណី​បើសិន​ពួកគាត់​ពាក់ព័ន្ធ​គ្រឿងញៀន ត្រូវ​នាំ​ពួកគាត់​ទៅ​មន្ទីរពេទ្យ ដើម្បី​ពិនិត្យ និង​មាន​វិធាន​បន្ដទៀត​។ លោក​ក៏​បាន​ស្នើ​ឲ្យ​ក្រសួង​សុខាភិបាល ស្រប​ពេល​យុទ្ធនាការ​ចុះ​ពន្យល់​ប្រជា​ពលរដ្ឋ​អំពី​ការ ប្រយុទ្ធ​ប្រឆាំង​ទៅនឹង​ជំងឺ​កូវី​ដ​-១៩ ក៏​ត្រូវ​បញ្ជ្រៀប​ការ​ពន្យល់​ណែនាំ​ប្រជាពលរដ្ឋ​អំពី​គ្រោះថ្នាក់​នៃ​ការប្រើប្រាស់​គ្រឿងញៀន​ផងដែរ​៕​
 
Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
12 August, 2020 09:46 AM
ភ្នំពេញ​៖ ​ក្រុម​ក្មេងៗ​ចំនួន​៤​នាក់ អួត​ក្អេងក្អាង ថា ជា «​កូន​ខ្លា​អាវុធហត្ថ​ខណ្ឌដូនពេញ​» ឬ ហៅ​សាមញ្ញ ថា ភ្នាក់ងារ​សម្ងាត់ ចង់​កៀបស៊ី​ម៉ូតូ​របស់​ប្រជាពលរដ្ឋ តែ​មិនបាន​សម្រេច រួច​ឆ្លើយ​ដោះសា​រថា ជា​រឿង​យល់ច្រឡំ ។
12 August, 2020 08:32 AM
ព្រះសីហនុ​៖ ​តាម​របាយការណ៍​បឋម​ពី​សមត្ថកិច្ច បានអោយដឹងថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដោយ​ឡានធំ​ដាច់​ហ្វ្រាំង បុក​រះ​ឡាន​និង​ម៉ូតូ​ជា​ច្រើន​គ្រឿង តាម​ផ្លូវជាតិ​លេខ​៤ ធ្វើអោយ​ស្លាប់​មនុស្ស​ម្នាក់ និង របួស​ធ្ងន់​ស្រាល​២៩​នាក់ ។​
12 August, 2020 08:26 AM
ភ្នំពេញ​៖ ​ក្រសួង​សុខាភិបាល ប្រកាសថា បុរស​ជនជាតិ​ចិន​ម្នាក់​និង​ស្ត្រី​ជនជាតិ​អាមេរិកកាំង​ម្នាក់ ត្រូវបាន​រកឃើញ​ថា មាន​ផ្ទុក​វីរុស​កូវី​ដ​-១៩ និង មិន​មាន​ករណី​ព្យាបាល​ជាសះស្បើយ​ថ្មី​ឡើយ ។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០២០ នេះ ។
10 August, 2020 08:47 AM
ឧត្តរមានជ័យ​៖​ ស្ថានភាព​ទឹក នៅ​អាងទឹក​តា​ម៉ុក ស្ថិតនៅ​ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ នា​វេលា​ម៉ោង​៦៖២០​នាទី ព្រឹក​នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០២០ នេះ កម្ពស់​ទឹក​ក្នុង​អាង​៣,៩០​ម៉ែត្រ បើ​ធៀប​នឹង​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០២០ ម្សិលមិញ​នេះ គឺ កើនឡើង​០,០៧​ម៉ែត្រ ។
08 August, 2020 10:13 AM
ភ្នំពេញ​៖ ​ក្រសួង​សុខាភិបាល ប្រកាសថា បាន​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​កូវី​ដ​-១៩ ថ្មី ចំនួន​៣​នាក់ បន្ថែមទៀត ដែល​ជា​ករណី​នាំចូល​ពី​ក្រៅប្រទេស ខណៈ​បាន​ព្យាបាល​ជា​សះស្បើយ​ម្នាក់ ។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន នៅ​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០២០ នេះ ។
07 August, 2020 09:10 AM
​បាត់ដំបង​៖ ​គម្រោង​អភិវឌ្ឍន៍​ទំនប់​ដូន​ទ្រី មាន​ទីតាំង​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​៩០​គីឡូម៉ែត្រ ភាគ​ពាយ័ព្យ​ពី​ក្រុង​បាត់ដំបង ហើយក៏​ជា​គម្រោង​មួយ​ក្រោម​ហិរញ្ញប្បទាន​សម្បទាន​របស់​សាធារណរដ្ឋ​កូរ៉េ ផងដែរ ។
07 August, 2020 09:01 AM
​ភ្នំពេញ​៖ ​អ្នក​ផ្ទុក​ជំងឺ​កូវី​ដ​-១៩ ចំនួន​៤​នាក់​ទៀត​ហើយ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង មិន​មាន​ការរកឃើញ​ថ្មី​នោះទេ ។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០២០ នេះ ។​
06 August, 2020 10:14 AM
ភ្នំពេញ​៖ ​នារី​ជនជាតិ​ចិន​អាយុ​២០​ឆ្នាំ ម្នាក់ បាន​ធ្លាក់​ស្លាប់​ពី​លើ​អគារ​ខុន​ដូ ជាន់​ទី​១២ ខណៈ មន្ត្រី​ជំនាញ​ខណ្ឌ​ចំការមន អះអាង​ជា​បឋម ថា ជា​ករណី​លោត​ធ្វើអត្តឃាត​ដោយ​ខ្លួនឯង ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact