សមត្ថកិច្ច​ចម្រុះ ឡោម​ពន្ធ័​ទីតាំង​មួយ​កន្លែង រកឃើញ​ឈើ​គ្រញូង​ជាង​៥០០​គីឡូក្រាម ខ​ណះ ឈ្មួញ​ស្តុប​ទុក​ត្រៀម​នាំចេញ​ទៅ​លក់​បន្ត​

បន្ទាយមានជ័យ​៖​ទីតាំង​ស្តុក​ឈើ​គ្រញូង​មួយកន្លែង ក្នុងភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ ក្

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
សមត្ថកិច្ច​ចម្រុះ ឡោម​ពន្ធ័​ទីតាំង​មួយ​កន្លែង រកឃើញ​ឈើ​គ្រញូង​ជាង​៥០០​គីឡូក្រាម ខ​ណះ ឈ្មួញ​ស្តុប​ទុក​ត្រៀម​នាំចេញ​ទៅ​លក់​បន្ត​
Wed, 01 October 2014 03:36 PM ដោយ ៖ ប៊ុន សំណាងបន្ទាយមានជ័យ​៖​ទីតាំង​ស្តុក​ឈើ​គ្រញូង​មួយកន្លែង ក្នុងភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ឡោម​ពទ្ធ័​ចុះ​ឆែកឆេរ​រកឃើញ​ឈើ​គ្រញូង​ជាច្រើន ដុំ​មាន​ដែល​មាន​ទម្ងន់​សរុប​៥១០​គីឡូក្រាម និង​បាន​ដកហូត​យក​ទៅ​រក្សាទុក​ចាត់ការ​តាម ច្បាប់ កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៤​។​

​នាយ​ខណ្ឌ័​រដ្ឋបាន​ព្រៃឈើ​ខេត្ត​បន្ទាយមានជ័យ លោក ជា ផល្លី បានឲ្យដឹងថា ឈើ​ទាំង​នេះ​គឺ ឈ្មួញ​នាំ​ចូល​ពី​ប្រទេស​ថៃ រួច​យកមក​ស្តុក​ទុក​ទីតាំង​ខាងលើ រង់ចាំ​ឱកាសល្អ​ដឹកជញ្ជូន​ទៅ លក់​បន្ត​នៅតាម​បណ្តា​ខេត្ត ឬ​ប្រទេស​វៀតណាម តែ​បែកធ្លាយ​ពត៌មាន​ត្រូវ​សមត្ថកិច្ច​ចុះ បង្ក្រាប​តែម្តង​។​
 
​ឈើ​ទាំង​នេះ​ត្រូវបាន​រក​ឃើញ​ក្នុង លំនៅដ្ឋាន​មួយកន្លែង​ដែល​មាន​ម្ចាស់ផ្ទះ​ឈ្មោះ ឡុន ពេល សមត្ថកិច្ច​សួរនាំ ម្ចាស់ផ្ទះ​ឆ្លើយថា មិនមែន​ជា​ឈើ​របស់​ខ្លួន គឺជា​ឈើ​ដែល​គេ​ជួល​កន្លែង​ស្តុប រួច​គេ​មក​ដឹកជញ្ជូន​យកទៅ​លក់​បន្ត​។​
 
​ប្រភព​ពី​សមត្ថកិច្ច​ម្នាក់ ក្នុង​ក្រុម​អ្នក​បង្ក្រាប​បាន​បង្ហើយ​ថា ឈើ​គ្រញូង​ទាំងនេះ​ភាគច្រើន ឈ្មួញ​នាំ​ចូល​តាម​ច្រករបៀង​ក្នុងស្រុក​ម៉ាឡៃ ដែល​គោលដៅ​ខាងលើ​គឺជា​កន្លែង​ឈរជើង របស់​កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៥ និង​កម្លាំង​យោធា​សឹក​រង​ស្រុក​ម៉ាឡៃ ហើយ​ឈើ​ទាំងនេះ​សុទ្ធតែ​ត្រូវបាន​គេ បង់​ប្រាក់​ឲ្យ​សមត្ថកិច្ច​ជា​ច្រើន​ស្ថាប័ន​ទើប​ឈើ​ទាំង នោះ​ហោះ​មក​ដល់​ទី​នេះ​បាន​៕
Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
06 April, 2020 10:46 AM
ភ្នំពេញ​៖ ​ជនសង្ស័យ​មួយក្រុម​ជិះ​ម៉ូតូ​៥​គ្រឿង បាន​ព្រួត​វៃ​យុវជន​ប្រុស​ស្រី​៣​នាក់ ប្លន់​យក​ទូរស័ព្ទដៃ​៤​គ្រឿង រួច​គេចខ្លួន​ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង​២៖៥០​នាទី រំលង​អាធ្រា​ត្រចូល​ថ្ងៃទី​៥ ខែ​មេសា ឆ្នាំ​២០២០ តាម​បណ្ដោយ​ផ្លូវ​លេខ​១៨២ ក្នុង​សង្កាត់​អូ​ឫ​រស្សី​ទី​២ ខណ្ឌ​៧​មករា ។
06 April, 2020 10:18 AM
ភ្នំពេញ​៖ ​កម្មករសំណង់​២​នាក់ បាន​ស្លាប់​ក្នុង​លូ​យ៉ាង​អាណោធអាធ័ម ក្រោយ​ដេញ​សត្វ​ទា​ដើម្បី​ចាប់​ធ្វើ​ម្ហូប ។ ហេតុការណ៍​នេះ កើតឡើង​នៅ​ម្តុំ​ផ្លូវ​រទេះ​ផ្លូវ ក្នុង​សង្កាត់​ក្រាំង​ធ្នង់ ខណ្ឌ​សែន​សុខ នៅ​រសៀល​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០២០ នេះ ។​
06 April, 2020 10:03 AM
ភ្នំពេញ​៖ ​ក្រសួង​សុខាភិបាល អះអាង​នៅ​ថ្ងៃទី​៦ ខែ​មេសា ឆ្នាំ​២០២០ នេះ មិន​មាន​ឆ្លង​ជំងឺ​កូវី​ដ​១៩ ទេ ខណៈ​អ្នក​បន្ត​ព្យាបាល​ជា​សះស្បើយ​មាន​ចំនួន​៣​ទៀត ដែល​សរុប​អ្នក​ជាសះស្បើយ​មាន​ចំនួន​៥៣​នាក់ និង អ្នក​កំពុង​សម្រាក​ព្យាល​បាល​មានចំនួន​៦១​នាក់ ៕​
05 April, 2020 09:55 AM
ភ្នំពេញ​៖ ​ស្រប​ពេល​កម្ពុជា​កំពុង​រួមគ្នា​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩ , ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន បានចេញ​វិធានការ​ជា​បន្តបន្ទាប់​និង​ជាបន្ទាន់ ក្នុង​គោលបំណង ដើម្បី​សម្រាល​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ ។
05 April, 2020 09:46 AM
ភ្នំពេញ​៖​ នៅ​រសៀល ថ្ងៃទី​៤ ខែ​មេសា ឆ្នាំ​២០២០ លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង ខណ្ឌមានជ័យ និង ជា​ប្រធាន​គណ​:​កម្មា​ធិ​ការ​អនុសាខា​កាកបាទក្រហ​ម​កម្ពុជា ខណ្ឌមានជ័យ បាន​ចុះ​សួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​ផ្តល់ជូន​ប្រជាពលរដ្ឋ  កម្មករ​-​កម្មការិនី ដែលមាន​ជីវភាព​ខ្វះខាត ទីទាល់ក្រ ចាស់ជរា​គ្មាន​ទីពឹង ចំនួន ២០ គ្រួសារ មកពី ៨​ភូមិ ស្ថិតក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​
05 April, 2020 09:35 AM
ខេត្ត​រតនគិរី៖ លោក​អធិការ​ស្រុក​តា​វែង ត្រូវបាន​កូនចៅ​ក្រោម​ឱ​វ៉ាត​ដាក់​បណ្ដឹង បន្ទាប់ពី​លោក​ពី​លោក​អធិការ​រូបនេះ បាន​បាញ់​គំរាម​មន្ត្រី​ក្រោម​ឱ​វ៉ាត និង​បញ្ជា​កូនចៅ​ឲ្យ​ប្រព្រិទ្ធ អំពើ​ល្មើស​រំលោភបំពាន មកលើ​ប្រជាកសិករ និង​អាជីវករ ក្នុង​ស្រុក​តា​វែង​។​
05 April, 2020 09:24 AM
ភ្នំពេញ​៖ ​រសៀល​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០២០ នេះ ដោយ​បាន​ការឯកភាព​ពី​លោក សំ​ម ឫទ្ធី​វាសនា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ , មន្ត្រី​កាំកុងត្រូល នៃ​ក្រសួង​ពាណិជ្ជកម្ម នៅ បាន​ចុះ​ត្រួតពិនិត្យ​និង​ឆែកឆេរ​ឃ្លាំង​គ្មាន​លេខ​មួយកន្លែង ស្ថិតនៅ​ភូមិ​តាងៅ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ដោយ​រក​ឃើញ​អាល់កុល​ក្លែងក្លាយ​ចំនួន​១​ពាន់​លីត្រ ។
04 April, 2020 03:07 PM
​ភ្នំពេញ​៖ ​​បុរស​ម្នាក់​ផុ​សលក់​វ៉ែនតា​ការពារ​ជំងឺ​កូវី​ដ​១៩ ដែល​ជា​ព័ត៌មាន​មិន​ពិត ត្រូវបាន​សមត្ថកិច្ច​នាំ​ខ្លួន​យកមក​ធ្វើ​ការណែនាំ អប់រំ និង ធ្វើ​កិច្ចសន្យា​បញ្ឈប់​រាល់​សកម្មភាព​ទាំងនេះ ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact