អុស​ស្ទែរ​រាប់​ពាន់​ម៉ែត្រ​គូប​ ដាក់​លក់​តាម​ផ្លូវ​ក្នុង​ស្រុក​ទឹក​ផុស ​យ៉ាង​អនាធិប​តេយ្យ​ តែ​សមត្ថកិច្ច​ជំនាញ​មិន​បង្ក្រាប​

កំពង់ឆ្នាំងៈអុសស្ទែរដែលមានមុខកាត់ចាប់ពី២តឹក ដល់៤តឹក និងមានបណ្តោយប្រវែងប្រមាណ១ម៉ែត្រ ដ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
អុស​ស្ទែរ​រាប់​ពាន់​ម៉ែត្រ​គូប​ ដាក់​លក់​តាម​ផ្លូវ​ក្នុង​ស្រុក​ទឹក​ផុស ​យ៉ាង​អនាធិប​តេយ្យ​ តែ​សមត្ថកិច្ច​ជំនាញ​មិន​បង្ក្រាប​
Tue, 30 September 2014 06:13 PM ដោយ ៖ គ្រឹស្នាកំពង់ឆ្នាំងៈអុសស្ទែរដែលមានមុខកាត់ចាប់ពី២តឹក ដល់៤តឹក និងមានបណ្តោយប្រវែងប្រមាណ១ម៉ែត្រ ដែលក្នុងមួយកន្លែងៗ មានរហូតដល់រាប់រយម៉ែត្រគូបនោះ ត្រូវបានជនល្មើស​យក​មក​តម្រៀបដាក់លក់តាមដងផ្លូវ និងមានរថយន្តភ្លៅ៥ធំៗ ចេញចូលដឹកទាំងយប់ទាំងថ្ងៃយ៉ាងអនាធិបតេយ្យ និងយ៉ាងរំភើយ ដោយមិនខ្លាចក្រែង និងមិនឃើញ​មាន​សមត្ថកិច្ច​ជំនាញណាធ្វើការបង្ក្រាបនោះឡើយ។ កន្លែងដែលតាំងលក់នូវអុសស្ទែរច្រើនជាងគេបំផុត គឺស្ថិតនៅក្នុងភូមិពេជ្រជោ ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងតែម្តង។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤ នៅពេលអ្នកយកព័ត៌មានយើងបានឆ្លងកាត់តំបន់នោះឆ្ពោះទៅតំបន់ទឹកធ្លាក់ច្រកល្អៀង ដើម្បីផ្តិតយករូបភាពតំបន់ទេសចរណ៍ ក៏បានប្រទះឃើញគំនរអុសស្ទែររាប់រយរាប់ពាន់ម៉ែត្រគូប ដែលត្រូវបានជនល្មើសដាក់តម្រៀបគ្នាជាជួរសងខាងផ្លូវជាតិក្រាលគ្រួសក្រហម ដែលរាជរដ្ឋាភិបាល ទើបកសាងហើយថ្មីៗ។ ឈើដែលជនល្មើសកាប់ចេញពីព្រៃ មកកាត់អង្កន់ជាអុសស្ទែរទុកលក់ឲ្យឈ្មួញនោះ គឺមានកូនឈើគ្រប់ប្រភេទ ដែលមិនទាន់គ្រប់អាយុខុសទៅនឹងច្បាប់ស្តីពីព្រៃឈើ។
 
ប្រភពព័ត៌មានមួយបានឲ្យអ្នកយកព័ត៌មានយើងដឹងថា ការដែលសមត្ថកិច្ចជំនាញដេកលក់ មិនបានបង្ក្រាបនោះ គឺពួកឈ្មួញដែលយករថយន្តធំៗ​ចូល​មកដឹក​បាន​បង់​លុយ​ឲ្យ​គ្រប់​ជំនាញ​អស់ហើយ ចំណែកការកាប់កូនឈើចេញពីតំបន់ភ្នំ ក្នុងឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់នោះទៀតសោត ក៏គេបានបង់លុយឲ្យអស់លោកគ្រប់ផ្នែក នៅក្នុងតំបន់​នោះរួច​ហើយដែរ ទើបពួកឈ្មួញទុច្ចរិតក៏ដូចជាជនល្មើសទាំងនោះ អាចកាប់បំផ្លាញកូនឈើ និងចេញចូលដឹកបានតាមអំពើចិត្ត ដោយរលូន គ្មានសមត្ថកិច្ចណារារាំងពួកគេនោះឡើយ។
 
ដោយឡែក រថយន្តភ្លៅ៥របស់ឈ្មួញទុច្ចរិត ដែលបានផ្ទុកអុសស្ទែរលើសទម្ងន់ទាំងនោះ ក៏បាន និងកំពុងបើកកិនបំផ្លាញផ្លូវមួយខ្សែនេះ ដែលរាជរដ្ឋាភិបាល​ខិតខំកសាង​ហើយថ្មីៗ​ឲ្យខូច​ជាអន្លើរៗទៅវិញ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងប្រជាពលរដ្ឋរស់នៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលបានឆ្លងកាត់តំបន់នោះឆ្ពោះទៅទស្សនាតំបន់ទឹកធ្លាក់ច្រកល្អៀង ឬទឹកជ្រោះភ្នំយ៉ោកនោះ មានការលំបាកក្នុងការធ្វើដំណើរទៅមក។
 
ទង្វើរទាំងនេះ សមត្ថកិចជំនាញគ្រប់អង្គភាព ដែលមានភារកិច្ចការពារថែរក្សាព្រៃឈើនៅតំបន់នោះ កំពុងធ្វើផ្ទុយទៅនឹងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាច្បាប់ស្តីពី​ព្រៃឈើ​ផងដែរ ចាំមើលពេលណា ទើបលោក ស៊ិន កុសល នាយខ័ណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង ដឹង និងធ្វើការបង្ក្រាប។
 
ដោយឡែក នៅវេលាម៉ោងជាង១០ព្រឹក ថ្ងៃទី៣០ ខែកញ្ញានេះ ប្រភពព័ត៌មានច្បាស់ការ បានបញ្ជាក់ថា ការដាក់តាំងលក់ ឬដឹកជញ្ជូនអុសស្ទែរយ៉ាងអនាធិបតេយ្យនៅស្រុកទឹកផុស ហើយគ្មានសមត្ថកិច្ចណាបង្ក្រាបនេះ ព្រោះដោយសារមានលោកព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ឆ្នាំងម្នាក់ ជាអ្នកកាងពីក្រោយ​ការរក​ស៊ីអនុផល​ព្រៃឈើ​របស់ពួក​ឈ្មួញ​ទាំង​នោះ៕
 
Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
26 May, 2020 10:44 AM
ភ្នំពេញ​៖ ​អធិការ​នគរបាល​ខណ្ឌមានជ័យ លោក​វរសេនីយ៍ឯក ម៉េង វិមាន​តារា ថ្លែងប្រាប់ នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០២០ នេះ ថា ជនសង្ស័យ​២៧​នាក់ រួមទាំង​អ្នកកាសែត​១៣​នាក់ ផង នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​ច្បាប់​ករណី​លេងល្បែង​ជល់​មាន់ នៅ​ផ្លូវ ឌួង ឌៀប ឬ ផ្លូវ «​សេះស​» ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ។​
26 May, 2020 09:12 AM
ភ្នំពេញ​៖ ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០២០ ម្សិលមិញ​នេះ បាន​ចេញ​សេចក្តីណែនាំ​មួយ ស្តីពី «​ការបន្ត​អប់រំ​សុខភាព​ជូន​ប្រជាពលរដ្ឋ និង ការពង្រឹង​ការងារ​តាមដាន​ការអនុវត្ត​វិធានការ​ការពារ​លើក​ទី​២ នៃ​ការចម្លង​មេ​រោគកូ​វីដ​-១៩ នៅ​រាជធានី​ភ្នំពេញ​» ដោយ​ក្នុង​នោះ​មាន​ចំនួន​៧​ចំណុច​សំខាន់ៗ ។
26 May, 2020 09:03 AM
ភ្នំពេញ​៖ ​អគ្គនាយកដ្ឋាន​ពន្ធដា​រ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ អះអាងថា ការប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​និង​យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​២០២០ នឹង​ត្រូវ​ដាក់អោយអនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១ ខែមិថុនា រហូត​ដល់​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ តទៅ ។
26 May, 2020 08:57 AM
ភ្នំពេញ​៖ ​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ មាន​ការសោកស្តាយ និង ខកចិត្ត​ជា​ខ្លាំង​ចំពោះ​ការរិះគន់ ដោយ​គ្មាន​សតិសម្បជញ្ញៈ​របស់​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​មួយចំនួន ដែល​បាន​វាយប្រហារ​មកលើ​កិច្ចការ​មនុស្សធម៌ របស់​ក្រសួង​ការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​ការបំពាក់​មេដាយ ជា​គ្រឿង​ឥស្សរិយយស​ដោយ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ក្នុងនាម​រាជរដ្ឋាភិបាល​នៃ​រដ្ឋ​អធិបតេយ្យ ឯករាជ្យ ជូន​ដល់ មន្ត្រី​យោធា​ជំនាញ​វេជ្ជសាស្ត្រ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បាន​មក​ជួយ​កម្ពុជា ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩​។​
25 May, 2020 09:25 AM
ភ្នំពេញ​៖ ​កាលពី​វេលា​ម៉ោង​១៦៖១០​នាទី រសៀល ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០២០ ម្សិលមិញ​នេះ មាន​ករណី​អគ្គិភ័យ​មួយ ឆេះ​ក្លឹប​កម្សាន្ត EDM ស្ថិត​តាម​បណ្តោយ​ផ្លូវ​រដ្ឋ​សភា ខាងក្រោយ​ស្ថានទូត​រុស្សី ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។​
25 May, 2020 09:16 AM
​ភ្នំពេញ​៖​ ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួង​សុខាភិបាល អះអាងថា ជំងឺ​កូវី​ដ​-១៩ នៅតែ​បន្ត​គំរាមកំហែង​យើង​ជាប់​ជានិច្ច សូម​បងប្អូន​បន្ត​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​ធ្វេី​អនាម័យ នៅ​ឃ្លាត​ឆ្ងាយ​ពីគ្នា មិន​ចេញ​ក្រៅ​ផ្ទះបើមិនចាំបាច់ ព្រោះ​ប្រទេស​ជិតខាង​យេ​ី​ង​និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូវី​ដ​-១៩ ដ៏​ខ្លាំងក្លា​នៅឡើយ ។​
23 May, 2020 08:26 AM
​ភ្នំពេញ​៖ ​ស្ត្រី​ជនជាតិ​ខ្មែរ​ម្នាក់ មាន​អាយុ​៣៩​ឆ្នាំ រស់នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ត្រូវបាន​រកឃើញ​ថា មាន​ផ្ទុក​វីរុស​កូវី​ដ​-១៩ ដែល​បច្ចុប្បន្ន​កំពុង​ស​ម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ហៅ​ពេទ្យរុស្ស៊ី ។
22 May, 2020 02:11 PM
ភ្នំពេញ​៖ ​ក្រសួង​សុខាភិបាល​កម្ពុ​ជា ប្រកាសថា បុរស​ជនជាតិ​ខ្មែរ​ម្នាក់ អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ឃុំ​កំពង់ត្រាច ស្រុក​កំពង់ត្រាច ខេត្ត​កំពត ត្រូវបាន​រកឃើញ​មាន​ផ្ទុក​វីរុស​កូវី​ដ​-១៩ ដែល​បច្ចុប្បន្ន​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ហៅ​ពេទ្យរុស្ស៊ី ។​
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact