សម្តេច​តេជោ ហ៊ុន សែន សូម​អោយ​ពលរដ្ឋ​យកចិត្តទុកដាក់​ថែរក្សា​សុខភាព កុំអោយ​ឆ្លង​ជំងឺ​កូវី​ដ​-១៩ អោយសោះ ក្រោយ​រក​ឃើញ​អ្នក​ផ្ទុក​ជំងឺ​ថ្មី ចំនួន​១៥​នាក់

ភ្នំពេញ​៖ ​​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សូម​បងប្អូន​ប្រជាពលរដ្ឋ បន្

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
សម្តេច​តេជោ ហ៊ុន សែន សូម​អោយ​ពលរដ្ឋ​យកចិត្តទុកដាក់​ថែរក្សា​សុខភាព កុំអោយ​ឆ្លង​ជំងឺ​កូវី​ដ​-១៩ អោយសោះ ក្រោយ​រក​ឃើញ​អ្នក​ផ្ទុក​ជំងឺ​ថ្មី ចំនួន​១៥​នាក់
Sun, 12 July 2020 10:23 AM ដោយ ៖ មេត្តាភ្នំពេញ​៖ ​​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សូម​បងប្អូន​ប្រជាពលរដ្ឋ បន្ត​យកចិត្តទុកដាក់​ថែរក្សា​សុខភាព​អោយបាន​ល្អ កុំអោយ​ឆ្លង​ជំងឺ​កូវី​ដ​-១៩ អោយសោះ  ក្រោយ​ក្រសួងសុខាភិបាល ប្រកាសថា បាន​រក​ឃើញ​អ្នក​ផ្ទុក​ជំងឺ​កូវី​ដ​-១៩ ថ្មី ចំនួន​១៥​នាក់ បន្ថែមទៀត ដែល​នាំចូល​ពី​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌី ។​
 
​នៅ​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២០ នេះ សម្តេច​តេជោ មានប្រសាសន៍​តាមរយៈ​ហ្វេ​សប៊ុក​ផេ​ក ថា «​មកទល់ពេលនេះ នៅក្នុង​ប្រទេស​យើង​គឺ​មាន​អ្នក​ឆ្លងកូវី​ដ​-១៩ សរុប​ចំនួន ១៥៦​នាក់ ដែល​បាន​ព្យាបាល​ជា​សះស្បើយ​១៣៣​នាក់ ។ ជំងឺ​កូវី​ដ​-១៩ គឺ​នៅតែ​ជា​ជំងឺឆ្លង​រាតត្បាត​ដ៏​កាច​សាហាវ ហើយ​ពុំ​ទាន់​មាន​ថ្នាំ​ព្យាបាល​នៅ​ឡើយ​ទេ​។​
 
​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សូមអោយ​បងប្អូន​ប្រជាពលរដ្ឋ​កុំ​ធ្វេសប្រហែស​អោយសោះ ហើយ​សូម​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ចឹល ឬ ទឹក​អាល់កុល ហើយ​ពាក់​ម៉ាស​ការពារ​អោយបាន​ត្រឹមត្រូវ ។ 
 
​ជាមួយគ្នានេះ ទីកន្លែង​ដែល​មាន​មនុស្ស​ច្រើន​ដូចជា​ទីផ្សារ និង ផ្សារ​ទំនើប តូប​លក់ដូរ​ទូទៅ ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូ​ដែល​ទទួលបាន​ការអនុញ្ញាត​អោយ​បើក​ដំណើរការ ជាពិសេស​មន្ទី​ពេទ្យ​ឯកជន និង​មន្ទីរពេទ្យ​រដ្ឋ​ត្រូវតែ​មាន​ទឹក​អាល់កុល ចឹល​សម្លាប់​មេរោគ និង​ម៉ាស សម្រាប់​អតិថិជន រួម​ទាំង​អ្នកជំងឺ នឹង​បងប្អូន​មក​សួរសុខទុក្ខ​ពាក់​ការពារ​ចៀសវាង​ការឆ្លង​រោគ​ពី​ម្នាក់​ទៅ​ម្នាក់ ។ សូម​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​ធ្វើ​តាម​ការណែនាំ​របស់​ក្រសួង​សខាភិបាល​អោយ​បាន​ខ្ជាប់ខ្ជួន ។ 
 
​សម្តេច​តេជោ សូម​ជូនពរ​បងប្អូន​ធ្វើ​ដំណើរ​មាន​សុខ​សុវត្ថិភាព នឹង ជៀសផុត​ពី​ជំងឺ​ឆ្លងកូវី​ដ​-១៩​ទាំងអស់គ្នា ។ 
 
​ក្រសួង​សុខាភិបាល អះអាងថា កម្ពុជា​បាន​រកឃើញ​អ្នក​ផ្ទុក​ជំងឺ​កូវី​ដ​-១៩ ចំនួន​១៥​នាក់ បន្ថែមទៀត ដែល​នាំចូល​ពី​ប្រទេស​អារ៉ាប់​ប៊ី​សា​អូឌី បន្ត​ជើងហោះហើរ​មកពី​ប្រទេស​ម៉ាឡេស៊ី មកដល់​កម្ពុជា កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​១៧៖២៥​នាទី​ល្ងាច ខណៈ​៧៩​នាក់ ផ្សេងទៀត ត្រូវដាក់​អោយ​ធ្វើ​ចត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ ។​
 
​នេះ​បើ​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២០ នេះ ។​
 
​ក្រសួង​សុខាភិបាល បន្តថា បុរស​ទាំង​១៥​នាក់ នេះ ត្រូវបាន​ដាក់​អោយ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ ។​
 
​សូមបញ្ជាក់​ថា បច្ចុប្បន្ននេះ កម្ពុជា​មាន​មនុស្ស​សរុប​ចំនួន​២៣​នាក់ កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូវី​ដ​-១៩ ៕​
 
Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
08 August, 2020 10:13 AM
ភ្នំពេញ​៖ ​ក្រសួង​សុខាភិបាល ប្រកាសថា បាន​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​កូវី​ដ​-១៩ ថ្មី ចំនួន​៣​នាក់ បន្ថែមទៀត ដែល​ជា​ករណី​នាំចូល​ពី​ក្រៅប្រទេស ខណៈ​បាន​ព្យាបាល​ជា​សះស្បើយ​ម្នាក់ ។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន នៅ​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០២០ នេះ ។
07 August, 2020 09:10 AM
​បាត់ដំបង​៖ ​គម្រោង​អភិវឌ្ឍន៍​ទំនប់​ដូន​ទ្រី មាន​ទីតាំង​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​៩០​គីឡូម៉ែត្រ ភាគ​ពាយ័ព្យ​ពី​ក្រុង​បាត់ដំបង ហើយក៏​ជា​គម្រោង​មួយ​ក្រោម​ហិរញ្ញប្បទាន​សម្បទាន​របស់​សាធារណរដ្ឋ​កូរ៉េ ផងដែរ ។
07 August, 2020 09:01 AM
​ភ្នំពេញ​៖ ​អ្នក​ផ្ទុក​ជំងឺ​កូវី​ដ​-១៩ ចំនួន​៤​នាក់​ទៀត​ហើយ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង មិន​មាន​ការរកឃើញ​ថ្មី​នោះទេ ។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០២០ នេះ ។​
06 August, 2020 10:14 AM
ភ្នំពេញ​៖ ​នារី​ជនជាតិ​ចិន​អាយុ​២០​ឆ្នាំ ម្នាក់ បាន​ធ្លាក់​ស្លាប់​ពី​លើ​អគារ​ខុន​ដូ ជាន់​ទី​១២ ខណៈ មន្ត្រី​ជំនាញ​ខណ្ឌ​ចំការមន អះអាង​ជា​បឋម ថា ជា​ករណី​លោត​ធ្វើអត្តឃាត​ដោយ​ខ្លួនឯង ។
06 August, 2020 10:06 AM
កណ្តាល​៖ ​កាលពី​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២០ ថ្មីៗ​នេះ លោក ទូច សុខ​លីម អាយុ​៤៧​ឆ្នាំ បាន​ដាក់​ពាក្យបណ្តឹង​សុំ​អន្តរាគមន៍​មួយ គោរព​ជូន​លោកស្នងការ​នគរបាល​ខេត្ត​កណ្តាល ដោយ​ចោទប្រកាន់​លោក​ឧត្តមសេនីយ៍ត្រី អុល ប៊ុណ្ណា ស្នងការរង​ខេត្តកណ្តាល​ទទួលបន្ទុក​ផ្នែក​ទេសចរណ៍ ថា បាន​ប្រើ​អំណាច​និង​យកឈ្មោះ​ថ្នាក់​ដឹកនាំ​មក​គំរាម រឿង​អនុវត្ត​កិច្ចសន្យា​ទិញ​-​លក់​ដី ។​
06 August, 2020 09:59 AM
ភ្នំពេញ​៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​មាន​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ខ្យល់​កន្ត្រាក់ និង ថែរក្សា​សុខភាព​កុំ​អោយ​ឆ្លង​វីរុស​កូវី​ដ​-១៩ ។
06 August, 2020 09:52 AM
​ភ្នំពេញ​៖ ​កម្ពុជា បាន​បន្ត​ព្យាបាល​អ្នក​ផ្ទុក​ជំងឺ​កូវី​ដ​-១៩ ជាសះស្បើយ ចំនួន​៨​នាក់ ទៀតហើយ ខណៈ មិន​មាន​ការរកឃើញ​ថ្មី នោះទេ ។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន របស់​ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០២០ នេះ ។​
04 August, 2020 09:07 AM
ភ្នំពេញ​៖ ​ការទាមទារ​អោយ​តុលាការ​ដោះលែង​លោក រ៉ុង ឈុន ពុំមែន​ជា​ទង្វើ​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់​ទេ ប៉ុន្តែ​គឺ​ជា​ទង្វើដាក់​សម្ពាធ​លើស្ថាប័ន​តុលាការ ដែល​អាច​ប្រឈម​មុខ​នឹង​ការចោទប្រកាន់​អំពី​បទ​ល្មេី​ស​ព្រហ្មទណ្ឌ តាម​មាត្រា​៥២២ នៃ​ក្រម​ព្រហ្មទណ្ឌ ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact