ផ្លូវបំបែក​ពី​ផ្លូវ​មេ​ចូល​តាម​ភូមិ ក្នុង​ក្រុង​បាន​លុង ជា​បញ្ហា​ស្មុគស្មាញ​លំបាក​ដោះស្រាយ​របស់​អាជ្ញាធ​រមូ​ល​ដ្ឋា​ន​

​ខេត្ត​រតនគិរី ៖ ទំនាស់​ដីធ្លី​មួយ​កន្លែង​ក្នុង​ក្រុង​បាន​លុង ត្រូវ​ឯកឧត្ដម ប៊ូ ឡាំ តំណ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
ផ្លូវបំបែក​ពី​ផ្លូវ​មេ​ចូល​តាម​ភូមិ ក្នុង​ក្រុង​បាន​លុង ជា​បញ្ហា​ស្មុគស្មាញ​លំបាក​ដោះស្រាយ​របស់​អាជ្ញាធ​រមូ​ល​ដ្ឋា​ន​
Sun, 12 July 2020 10:16 AM ដោយ ៖ មេត្តា​ខេត្ត​រតនគិរី ៖ ទំនាស់​ដីធ្លី​មួយ​កន្លែង​ក្នុង​ក្រុង​បាន​លុង ត្រូវ​ឯកឧត្ដម ប៊ូ ឡាំ តំណាងរាស្ត្រ មណ្ឌល​រតនគិរី ព្រមទាំង​ប្រធាន​មន្ទីរ​សាធារណការ ប្រធាន​ភូមិបាល​ក្រុង លោក​អភិបាលក្រុង និង​លោក​ចៅសង្កាត់ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ និង​ធ្វើ​ការសម្របសម្រួល​ជូន​ប្រជាពលរដ្ឋ នា​ព្រឹក​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២០ ស្ថិតក្នុង​ភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគិរី​។​

​បើ​យោង​តាម​ការ​ឲ្យដឹង​ពី​លោក ឡុង រេ​ត ជា​ម្ចាស់​ដី ដែល​ត្រូវ​ដី​គេ​បាំង​ពីមុខ​មិន​មាន​ផ្លូវ​ចេញ​នោះ បានឲ្យដឹងថា ដី​គាត់​មាន​ក្បាល​១៥​ម៉ែត្រ បណ្ដោយ​២៥​ម៉ែត្រ ខាង​មុខ​ជាប់​គម្រោង​ផ្លូវ ដោយមាន​ឯកសារ​ទទួលស្គាល់​ពី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន​តាំងពី​ឆ្នាំ​២០០៧ មក​ម្លេះ ក៏​ប៉ុន្តែ​ក្រោយមក​មាន​ឈ្មោះ ទូច ហ៊ុន មក​យក​ដី​ចំណី​ផ្លូវ​ធ្វើ​ជា​កម្ម​សិទ្ធ បាំង​ពីមុខ​ដី​របស់​គាត់ ហើយ​លក់​ដី​នេះ​ឲ្យ​អ្នកផ្សេង​បន្ត​បង្ក​ឲ្យមាន​ទំនាស់​ស្មុកស្មាញ​។​
 
​លោក ប៊ី ជីវ័ន្ត​ណារ៉ា ប្រធាន​ភូមិបាល​ក្រុង បានឲ្យដឹងថា កាលដើមឡើយ​គម្រោង​ផ្លូវ​នេះ មាន​ទទឹង​៣៥​ម៉ែត្រ ហើយ​ប្លង់ដី​លោក ឡុង សា​រេ​ត ជាប់​នឹង​ផ្លូវ​តែម្ដង ក៏​ប៉ុន្តែ​ក្រោយមក​មាន​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​មក​រស់នៅ​លើ​ដី​ផ្លូវ​នេះ បណ្ដាលឲ្យ​អាជ្ញាធរ​ពិបាក​ក្នុង​ការដោះ ក៏​ប្រជុំ​គណៈបញ្ជាការ​ឯកភាព​ខេត្ត បានសម្រេច​កាត់​ខ្វាល​ដី​ផ្លូវ​នេះ​ទៅ​ប្រជាពលរដ្ឋ ដោយ​ពង្រួម​ផ្លូវ​ពី​ទទឹង​៣៥​ម៉ែត្រ មក​ត្រឹម​១២​ម៉ែត្រ​វិញ ដែល​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ដី​លោក ឡុង សា​រេ​ត មិន​មាន​ផ្លូវ​ចេញ​។​
 
​ជុំ​ករណី​ខាងលើនេះ ក្រុមការងារ ជំនាញ​ភូមិបាល​រួម​ទាំង​អាជ្ញាធរ​ក្រុង​សង្កាត់ បានសម្រេច​សម្របសម្រួល ឲ្យ​ភាគី​ម្ចាស់​ដី​ដែល​នៅលើ​ផ្លូវ​ត្រូវ​អាជ្ញាធរ​កាត់​ខ្វាល​ឲ្យ​នោះ បើកផ្លូវ​ឲ្យ​លោក ឡុង សា​រេ​ត ចំនួន​៤​ម៉ែត្រ ដើម្បី​ឲ្យមាន​ផ្លូវចេញចូល​។ ក្រុមការងារ ក៏​បាន​បន្តថា ការសម្របសម្រួល​ខាងលើនេះ មិនទាន់​ដឹង​ថា​ភាគី​ទាំងសង្ខាង​ស្រុះស្រួល​យ៉ាង​នៅឡើយ​នោះទេ ពីព្រោះ​ភាគី​ម្ចាស់​ដី ដែល​នៅ​លើ​ដី​ផ្លូវ​រដ្ឋ​មិន​នៅ​។​
 
​បើទោះជា​យ៉ាងណា ឯកឧត្ដម ប៊ូ ឡាំ តំណាងរាស្ត្រ​មណ្ឌល​រតនគិរី​ថា ការសម្របសម្រួល​យ៉ាង​ណា​នោះ ជា​តួនាទី​របស់​អាជ្ញ​ធរ​មូលដ្ឋាន ឯកឧត្ដម​គ្រាន់តែ​ចុះ​ពិនិត្យ​ជាក់ស្ដែង​តែប៉ុណ្ណោះ ក៏ប៉ុន្តែ​ឯកឧត្ដម​ស្នើសុំ​យ៉ាងណា ឲ្យ​អាជ្ញាធរ​មូលដ្ឋាន សម្របសម្រួល​យ៉ាង​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការស្រុះស្រួល​គ្នា​ទាំងសង្ខាង កុំឲ្យ​មាន​ទំនាស់​តទៅទៀ​ត​។​
 
​ហើយ​ឯកឧត្ដម ព្រមទាំង​ជំនាញ និង​អាជ្ញាធរ​ក្រុង ក៏​ចុះ​ពិនិត្យ​បន្ត​លើ​ផ្លូវ​ជា​ច្រើន​កន្លែង​ទៀត​ក្នុង​ក្រុង​បាន​លុង ដែល​ជា​គម្រោង​ផ្លូវ​របស់​សង្កាត់ ហើយ​មាន​ផលប៉ះពាល់​ជា​មួយ​ប្រជាពលរដ្ឋ ដែល​ប្រជាពលរដ្ឋ​សង់​លំនៅដ្ឋាន​លើ​គម្រោង​ផ្លូង ធ្វើឲ្យ​អាជ្ញាធរ​លំបាក​ក្នុង​ការស្ថាបនា​ផ្លូវ​ជូន​ពួកគាត់​៕







Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
08 August, 2020 10:13 AM
ភ្នំពេញ​៖ ​ក្រសួង​សុខាភិបាល ប្រកាសថា បាន​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​កូវី​ដ​-១៩ ថ្មី ចំនួន​៣​នាក់ បន្ថែមទៀត ដែល​ជា​ករណី​នាំចូល​ពី​ក្រៅប្រទេស ខណៈ​បាន​ព្យាបាល​ជា​សះស្បើយ​ម្នាក់ ។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន នៅ​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០២០ នេះ ។
07 August, 2020 09:10 AM
​បាត់ដំបង​៖ ​គម្រោង​អភិវឌ្ឍន៍​ទំនប់​ដូន​ទ្រី មាន​ទីតាំង​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​៩០​គីឡូម៉ែត្រ ភាគ​ពាយ័ព្យ​ពី​ក្រុង​បាត់ដំបង ហើយក៏​ជា​គម្រោង​មួយ​ក្រោម​ហិរញ្ញប្បទាន​សម្បទាន​របស់​សាធារណរដ្ឋ​កូរ៉េ ផងដែរ ។
07 August, 2020 09:01 AM
​ភ្នំពេញ​៖ ​អ្នក​ផ្ទុក​ជំងឺ​កូវី​ដ​-១៩ ចំនួន​៤​នាក់​ទៀត​ហើយ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង មិន​មាន​ការរកឃើញ​ថ្មី​នោះទេ ។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០២០ នេះ ។​
06 August, 2020 10:14 AM
ភ្នំពេញ​៖ ​នារី​ជនជាតិ​ចិន​អាយុ​២០​ឆ្នាំ ម្នាក់ បាន​ធ្លាក់​ស្លាប់​ពី​លើ​អគារ​ខុន​ដូ ជាន់​ទី​១២ ខណៈ មន្ត្រី​ជំនាញ​ខណ្ឌ​ចំការមន អះអាង​ជា​បឋម ថា ជា​ករណី​លោត​ធ្វើអត្តឃាត​ដោយ​ខ្លួនឯង ។
06 August, 2020 10:06 AM
កណ្តាល​៖ ​កាលពី​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២០ ថ្មីៗ​នេះ លោក ទូច សុខ​លីម អាយុ​៤៧​ឆ្នាំ បាន​ដាក់​ពាក្យបណ្តឹង​សុំ​អន្តរាគមន៍​មួយ គោរព​ជូន​លោកស្នងការ​នគរបាល​ខេត្ត​កណ្តាល ដោយ​ចោទប្រកាន់​លោក​ឧត្តមសេនីយ៍ត្រី អុល ប៊ុណ្ណា ស្នងការរង​ខេត្តកណ្តាល​ទទួលបន្ទុក​ផ្នែក​ទេសចរណ៍ ថា បាន​ប្រើ​អំណាច​និង​យកឈ្មោះ​ថ្នាក់​ដឹកនាំ​មក​គំរាម រឿង​អនុវត្ត​កិច្ចសន្យា​ទិញ​-​លក់​ដី ។​
06 August, 2020 09:59 AM
ភ្នំពេញ​៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​មាន​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ខ្យល់​កន្ត្រាក់ និង ថែរក្សា​សុខភាព​កុំ​អោយ​ឆ្លង​វីរុស​កូវី​ដ​-១៩ ។
06 August, 2020 09:52 AM
​ភ្នំពេញ​៖ ​កម្ពុជា បាន​បន្ត​ព្យាបាល​អ្នក​ផ្ទុក​ជំងឺ​កូវី​ដ​-១៩ ជាសះស្បើយ ចំនួន​៨​នាក់ ទៀតហើយ ខណៈ មិន​មាន​ការរកឃើញ​ថ្មី នោះទេ ។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន របស់​ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០២០ នេះ ។​
04 August, 2020 09:07 AM
ភ្នំពេញ​៖ ​ការទាមទារ​អោយ​តុលាការ​ដោះលែង​លោក រ៉ុង ឈុន ពុំមែន​ជា​ទង្វើ​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់​ទេ ប៉ុន្តែ​គឺ​ជា​ទង្វើដាក់​សម្ពាធ​លើស្ថាប័ន​តុលាការ ដែល​អាច​ប្រឈម​មុខ​នឹង​ការចោទប្រកាន់​អំពី​បទ​ល្មេី​ស​ព្រហ្មទណ្ឌ តាម​មាត្រា​៥២២ នៃ​ក្រម​ព្រហ្មទណ្ឌ ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact