វត្ត​ចំនួន​៣៥ ក្នុង​ខេត្ត​រតនគិរី ត្រូវបាន​ឯកឧត្តម ជៀង អំ ដង្ហែ​ទៀន​ព្រះវស្សា និង​ទេយ្យទាន​មួយ​ ​ចំនួន​ធំ ទៅ​ប្រគេន​ដល់​ព្រះ​ភិក្ខុ​សង្ឍ​

​ខេត្ត​រតនគិរី៖ ប្រវត្តបុ​ណ្យចូល​ព្រះវស្សា ឬ​ដង្ហែ​ទានវស្សា មាន​កំណើត​ពី​សម័យ​ពុទ្ធកា

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
វត្ត​ចំនួន​៣៥ ក្នុង​ខេត្ត​រតនគិរី ត្រូវបាន​ឯកឧត្តម ជៀង អំ ដង្ហែ​ទៀន​ព្រះវស្សា និង​ទេយ្យទាន​មួយ​ ​ចំនួន​ធំ ទៅ​ប្រគេន​ដល់​ព្រះ​ភិក្ខុ​សង្ឍ​
Mon, 06 July 2020 06:25 PM ដោយ ៖ ផុន​ខេត្ត​រតនគិរី៖ ប្រវត្តបុ​ណ្យចូល​ព្រះវស្សា ឬ​ដង្ហែ​ទានវស្សា មាន​កំណើត​ពី​សម័យ​ពុទ្ធកាល​មក​ម្លេះ ដោយ​បាន​ចែង​នៅក្នុង​វិន័យ​បិដក​ភាគ​៧​។

ពិធីបុណ្យ​នេះ មាន​ប្រវត្តិ​នៅ​គ្រា​ដែល​ព្រះពុទ្ធ និង​ភិក្ខុ​ទាំង​១២៥០​អង្គ ប្ដូរ​ពី​ចម្ការ​ត្នោត មក​គង់នៅ​ក្នុង​ព្រៃ​ឫស្សី ទាប​ក្រុង​រាជ​គ្រឹស្ត គឺជា​រដូវវស្សា ដែល​ធ្វើ​ឲ្យ​ពិបាក​ដល់​ការ កសាង​វត្ត​ថ្មី និង​ការ​និមន្ត​បិណ្ឌ​បាត្រ​។ ដែល​ការ​និមន្ត​បិណ្ឌ​បាត្រ​នេះ ត្រូវ​និមន្ត​ជាន់​ផលដំណាំ​ប្រជាកសិករ ដូច្នេះ​រដូវវស្សា គឺ​កំណត់​មិន​ឲ្យ​ព្រះសង្ឈ​ចេញ​ក្រៅវ​ត្ត​បាន​ទេ​។ ហើយ​ព​ធី​បុណ្យ​នេះ ត្រូវ​បាត់បង់​ទាំងស្រុង នា​របប​ប្រល័យ​ពូជ​សាស​ចាប់ពី​ឆ្នាំ​១៩៧៥ រហូតដល់​ឆ្នាំ​១៩៧៩ ដែល​ប្រជាជន​យើង​សេះសល់​ពី​ស្លាប់​ក្រោយ​របប​នេះ នាំ​គ្នា​ហៅថា (​សម័យ​ប៉ុលពត​)​។ ក៏​ប៉ុន្តែ​ក្រោយ​ថ្ងៃ​រំដោះ ថ្ងៃ​៧ ខែ​មករា ឆ្នាំ​១៩៧៩ ពិធីបុណ្យ​នេះ ត្រូវ​បាន​រំលឹក​ឡើងវិញ រហូត​ដល់​ធំធាត់​ដូច​សព្វថ្ងៃនេះ ក្រោម​ការយកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល ដោយ​យក​ព្រះពុទ្ធសាសនា ជា​សាសនា​របស់​រដ្ឋ​។​

ដោយឡែក ទៀន​វស្សា និង​ទេយ្យទាន គ្រឿងឧបភោគ​បរិភោគ​មួយចំនួនធំ ត្រូវបាន ឯកឧត្តម ជៀង អំ រដ្ឋលេខាធិការ​​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​រតនគិរី រួម​និង ឯកឧត្តម​ណាប់ ប្រធាន​ក្រុម​​ប្រឹក្សា​ខេត្ត ឯកឧត្តម ថង សាវុន អភិបាលខេត្ត​រតនគិរី​,​ឯកឧត្តម​លោកជំទាវ ជា​មាជិក​ក្រុមប្រឹក្សា​ប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត​,​លោក លោកស្រី​ប្រធាន អនុប្រធាន​មន្ទីរ​អង្គ​​ភាព​ជុំវិញ​ខេត្ត ព្រមទាំង​ពុទ្ធសាសនិកជន​ជាច្រើន​នាក់​ទៀត ក៏​បាន​អញ្ជើញ​ចូលរួម​ប្រារព្ធ​ឡើង​នៅ​វត្ត​សី​ម៉ា​​សុវណ្ណ​គិរី ស្ថិតក្នុង​ស្រុក​អូរយ៉ាដាវ នា​ព្រឹក​ថ្ងៃ​១៥​កើត ខែ​អាសាឍ ឆ្នាំ​ជូត ទោស័ក​ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២០ ដោយ​នាំ​យក​សម្ភារៈ​បរិក្ខា ប្រកេន​ព្រះសង្ឃ​ទាំង​៣៥​វត្ត ក្នុង​១​វត្តៗ ទទួលបាន ទៀន​វស្សា​១​គូរ​,​អង្ករ​២​បេ​,​ទឹកត្រី​៥​យួរ​,​ទឹក​សុ​ី​អី​ុ​វ​៥​យួរ​,​អំបិល​២​បេតូច​,​មី​៥​កេស​,​និង​បច្ច័យ​៣០​មីុន​រៀល​។​

មានប្រសាសន៍​សំណេះសំណាល​នាឱកាស​នោះ ឯកឧត្តម ជៀង អំ ក៏​បាន​សម្តែង​នូវ​ការគោរព និង​ជឿជាក់​ក្នុងនាម ជា​ពុទ្ឋសាសនិក និង​បាន​បញ្ចាក់​ថា ចូល​វស្សា​ឆ្នាំនេះ គឺ​ស្ថិតក្នុង​ស្ថានភាព​នៃ​វិបត្តិ​ជំងឺ​កូវី​ដ​-១៩ ជាហេតុ​ធ្វើអោយ​ប្រជា​ពុទ្ឋបរិស័ទ​ជិត​ឆ្ងាយ​មិន​បាន​ជួបជុំ រៀបចំ​ប្រារព្ឋ​ពិធី​បុណ្យ​ផ្សេងៗ តាម​ប្រពៃណី​ទំនៀមទម្លាប់​សាសនា​នោះ​ទេ ។ ហើយ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​នៅតែ​បន្ត​យាយី​ដល់​សេដ្ឋកិច្ចជាតិ​,​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ និង​សុខភាព​សាធារណៈ បើទោះបី​ជម្ងឺ​នេះ​មាន​ការ​ថមថយ​ក្នុងប្រទេស​កម្ពុជា​យ៉ាងណាក៏ដោយ ក៏​យើង​ទាំងអស់គ្នា​ត្រូវ​បន្ត​ការប្រុងប្រយ័ត្ន ការពារ​ទប់ស្កាត់​តាមរយៈ​ការណែនាំ​របស់​រាជរដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល​ដើម្បី​​កុំអោយ​រលក​ទី​២ នៃ​ការផ្ទុះ​ជំងឺ​នេះ​សាជាថ្មី​។​

គួរបញ្ជាក់​ថា បុណ្យ​ចូល​ព្រះវស្សា ជា​ពិធីបុណ្យ​របស់​ពុទ្ធសាសនិក​ជន ប្រារព្ធ​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ មាន​រយៈ​ពាល​៣​ខែ គឺ​ចាប់ពី​ថ្ងៃ​១​រោជ ខែ​អាសាឍ ដល់​ថ្ងៃ​១៥​កើត ខែ​អស្សុជ​។ បុណ្យ​ចូល​ព្រះវស្សា ជា​បុណ្យ​ធំ​មួយ នៃ​ព្រះពុទ្ធសាសនា ជា​ពេលវេលា​ដ៏​សំខាន់ សម្រាប់​ភិក្ខុ​សង្ឈ និង​សមណេ បាន​រៀន​ធម៌ វិន័យ​យ៉ាង​ភ្ជាប់​ភ្ជួន តាម​ពុទ្ធ​ឳ​វាទ​នៃ​ព្រះ​បរមគ្រូ​។​ចំណែក​ពុទ្ធបរិស័ទ​វិញ នឹង​ទទួលបាន​អានិសង្ស ផល​បុណ្យ​ច្រើន បន្ទាប់ពី​បាន​ចូលរួម​បរិច្ចាក​បច្ច័យ ទេយ្យទាន និង​ឧបត្ថម​គាំទ្រ ដោយ​សទ្ធា​ជ្រះថ្លា ក្នុង​អំឡុង​នៃ​ពិធីបុណ្យ​នេះ​៕ 









Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
12 August, 2020 09:46 AM
ភ្នំពេញ​៖ ​ក្រុម​ក្មេងៗ​ចំនួន​៤​នាក់ អួត​ក្អេងក្អាង ថា ជា «​កូន​ខ្លា​អាវុធហត្ថ​ខណ្ឌដូនពេញ​» ឬ ហៅ​សាមញ្ញ ថា ភ្នាក់ងារ​សម្ងាត់ ចង់​កៀបស៊ី​ម៉ូតូ​របស់​ប្រជាពលរដ្ឋ តែ​មិនបាន​សម្រេច រួច​ឆ្លើយ​ដោះសា​រថា ជា​រឿង​យល់ច្រឡំ ។
12 August, 2020 08:32 AM
ព្រះសីហនុ​៖ ​តាម​របាយការណ៍​បឋម​ពី​សមត្ថកិច្ច បានអោយដឹងថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដោយ​ឡានធំ​ដាច់​ហ្វ្រាំង បុក​រះ​ឡាន​និង​ម៉ូតូ​ជា​ច្រើន​គ្រឿង តាម​ផ្លូវជាតិ​លេខ​៤ ធ្វើអោយ​ស្លាប់​មនុស្ស​ម្នាក់ និង របួស​ធ្ងន់​ស្រាល​២៩​នាក់ ។​
12 August, 2020 08:26 AM
ភ្នំពេញ​៖ ​ក្រសួង​សុខាភិបាល ប្រកាសថា បុរស​ជនជាតិ​ចិន​ម្នាក់​និង​ស្ត្រី​ជនជាតិ​អាមេរិកកាំង​ម្នាក់ ត្រូវបាន​រកឃើញ​ថា មាន​ផ្ទុក​វីរុស​កូវី​ដ​-១៩ និង មិន​មាន​ករណី​ព្យាបាល​ជាសះស្បើយ​ថ្មី​ឡើយ ។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០២០ នេះ ។
10 August, 2020 08:47 AM
ឧត្តរមានជ័យ​៖​ ស្ថានភាព​ទឹក នៅ​អាងទឹក​តា​ម៉ុក ស្ថិតនៅ​ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ នា​វេលា​ម៉ោង​៦៖២០​នាទី ព្រឹក​នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០២០ នេះ កម្ពស់​ទឹក​ក្នុង​អាង​៣,៩០​ម៉ែត្រ បើ​ធៀប​នឹង​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០២០ ម្សិលមិញ​នេះ គឺ កើនឡើង​០,០៧​ម៉ែត្រ ។
08 August, 2020 10:13 AM
ភ្នំពេញ​៖ ​ក្រសួង​សុខាភិបាល ប្រកាសថា បាន​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​កូវី​ដ​-១៩ ថ្មី ចំនួន​៣​នាក់ បន្ថែមទៀត ដែល​ជា​ករណី​នាំចូល​ពី​ក្រៅប្រទេស ខណៈ​បាន​ព្យាបាល​ជា​សះស្បើយ​ម្នាក់ ។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន នៅ​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០២០ នេះ ។
07 August, 2020 09:10 AM
​បាត់ដំបង​៖ ​គម្រោង​អភិវឌ្ឍន៍​ទំនប់​ដូន​ទ្រី មាន​ទីតាំង​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​៩០​គីឡូម៉ែត្រ ភាគ​ពាយ័ព្យ​ពី​ក្រុង​បាត់ដំបង ហើយក៏​ជា​គម្រោង​មួយ​ក្រោម​ហិរញ្ញប្បទាន​សម្បទាន​របស់​សាធារណរដ្ឋ​កូរ៉េ ផងដែរ ។
07 August, 2020 09:01 AM
​ភ្នំពេញ​៖ ​អ្នក​ផ្ទុក​ជំងឺ​កូវី​ដ​-១៩ ចំនួន​៤​នាក់​ទៀត​ហើយ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង មិន​មាន​ការរកឃើញ​ថ្មី​នោះទេ ។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០២០ នេះ ។​
06 August, 2020 10:14 AM
ភ្នំពេញ​៖ ​នារី​ជនជាតិ​ចិន​អាយុ​២០​ឆ្នាំ ម្នាក់ បាន​ធ្លាក់​ស្លាប់​ពី​លើ​អគារ​ខុន​ដូ ជាន់​ទី​១២ ខណៈ មន្ត្រី​ជំនាញ​ខណ្ឌ​ចំការមន អះអាង​ជា​បឋម ថា ជា​ករណី​លោត​ធ្វើអត្តឃាត​ដោយ​ខ្លួនឯង ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact