សម្តេច​តេជោ ហ៊ុន សែន បញ្ជា​អោយ ACU ធ្វើ​កិច្ច​ការ​បន្ត​ទៀត ព្រោះ​ជា​ដំណាក់កាល​វះកាត់​ជនខិលខូច​ដែល​ឃុបឃិត​គ្នា​រំលោភ​ដី​រដ្ឋ​និង​ដី​ប្រជាពលរដ្ឋ​

ភ្នំពេញ​៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា មានប្រសាសន៍ថា អង្គភាព​ប្រឆាំ

img share
Call Center : 011 69 69 27/ 016 69 69 27 / Email: aktnews777@gmail.com
email icon rss share email icon
Vuy Kim Ang Left ear
Ads header right
សម្តេច​តេជោ ហ៊ុន សែន បញ្ជា​អោយ ACU ធ្វើ​កិច្ច​ការ​បន្ត​ទៀត ព្រោះ​ជា​ដំណាក់កាល​វះកាត់​ជនខិលខូច​ដែល​ឃុបឃិត​គ្នា​រំលោភ​ដី​រដ្ឋ​និង​ដី​ប្រជាពលរដ្ឋ​
Sat, 04 July 2020 10:22 AM ដោយ ៖ មេត្តាភ្នំពេញ​៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា មានប្រសាសន៍ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ ហៅ​កាត់​ថា ACU ត្រូវធ្វើ​កិច្ច​ការងារ​នេះ​បន្ត​ទៀត ព្រោះ​ជា​ដំណាក់កាល ត្រូវ​ធ្វើ​ការវះកាត់​រាល់​ជនខិលខូច​ទាំងឡាយណា ដែល​ឃុបឃិត​គ្នា​រំលោភ​ដី​រដ្ឋ​និង​ដី​របស់​ប្រជាពលរដ្ឋ ហើយ​ប្រើ​ល្បិចកល​ផ្សេងៗ គឺ ត្រូវ​ផ្តន្ទាទោស ហើយ​ឈានដល់​ការដកហូត​មុខតំណែង និង ត្រូវ​បណ្តេញចេញ​ពី​គណបក្ស​ប្រជាជន​កម្ពុជា តែម្តង ។ 
 
​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​លទ្ធផល​នៃ​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២០ ម្សិលមិញ​នេះ ។ 
 
​សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍​ទៀត​ថា ចំពោះ​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ទាំងឡាយណា ដែល​ចេញ​ដោយ​អំពើ​ទុច្ចរិត គឺ ត្រូវធ្វើ​មោឃភាព​ចោល ។​
 
​ជាមួយគ្នានេះ ករណី​ទំនាស់​ដីធ្លី​នៅ​ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​និង​រដ្ឋបាល​ខេត្ត​បាត់ដំបង ត្រូវ​ដកហូត​ត្រឡប់មកវិញ​នូវ​ដី​ដែល​បុគ្គល​ឈ្មោះ សង ថន បាន​ទន្ទ្រាន​រំលោភ​យក​ដោយ​ខុសច្បាប់ និង ត្រូវប្រគល់​អោយ​រដ្ឋបាល​ខេត្ត​បាត់ដំបង គ្រប់គ្រង​និង​រក្សា​ទុក​សម្រាប់​ធ្វើ​ប្រទានកម្ម​ជូន​ប្រជាពលរដ្ឋ ក្នុង​គោលដៅ​សម្បទាន​សង្គមកិច្ច ៕​







Ads detail bottom 2
Ads detail bottom 1
ព័ត៌មានផ្សេងទៀត
08 August, 2020 10:13 AM
ភ្នំពេញ​៖ ​ក្រសួង​សុខាភិបាល ប្រកាសថា បាន​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​កូវី​ដ​-១៩ ថ្មី ចំនួន​៣​នាក់ បន្ថែមទៀត ដែល​ជា​ករណី​នាំចូល​ពី​ក្រៅប្រទេស ខណៈ​បាន​ព្យាបាល​ជា​សះស្បើយ​ម្នាក់ ។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន នៅ​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០២០ នេះ ។
07 August, 2020 09:10 AM
​បាត់ដំបង​៖ ​គម្រោង​អភិវឌ្ឍន៍​ទំនប់​ដូន​ទ្រី មាន​ទីតាំង​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​៩០​គីឡូម៉ែត្រ ភាគ​ពាយ័ព្យ​ពី​ក្រុង​បាត់ដំបង ហើយក៏​ជា​គម្រោង​មួយ​ក្រោម​ហិរញ្ញប្បទាន​សម្បទាន​របស់​សាធារណរដ្ឋ​កូរ៉េ ផងដែរ ។
07 August, 2020 09:01 AM
​ភ្នំពេញ​៖ ​អ្នក​ផ្ទុក​ជំងឺ​កូវី​ដ​-១៩ ចំនួន​៤​នាក់​ទៀត​ហើយ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង មិន​មាន​ការរកឃើញ​ថ្មី​នោះទេ ។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០២០ នេះ ។​
06 August, 2020 10:14 AM
ភ្នំពេញ​៖ ​នារី​ជនជាតិ​ចិន​អាយុ​២០​ឆ្នាំ ម្នាក់ បាន​ធ្លាក់​ស្លាប់​ពី​លើ​អគារ​ខុន​ដូ ជាន់​ទី​១២ ខណៈ មន្ត្រី​ជំនាញ​ខណ្ឌ​ចំការមន អះអាង​ជា​បឋម ថា ជា​ករណី​លោត​ធ្វើអត្តឃាត​ដោយ​ខ្លួនឯង ។
06 August, 2020 10:06 AM
កណ្តាល​៖ ​កាលពី​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២០ ថ្មីៗ​នេះ លោក ទូច សុខ​លីម អាយុ​៤៧​ឆ្នាំ បាន​ដាក់​ពាក្យបណ្តឹង​សុំ​អន្តរាគមន៍​មួយ គោរព​ជូន​លោកស្នងការ​នគរបាល​ខេត្ត​កណ្តាល ដោយ​ចោទប្រកាន់​លោក​ឧត្តមសេនីយ៍ត្រី អុល ប៊ុណ្ណា ស្នងការរង​ខេត្តកណ្តាល​ទទួលបន្ទុក​ផ្នែក​ទេសចរណ៍ ថា បាន​ប្រើ​អំណាច​និង​យកឈ្មោះ​ថ្នាក់​ដឹកនាំ​មក​គំរាម រឿង​អនុវត្ត​កិច្ចសន្យា​ទិញ​-​លក់​ដី ។​
06 August, 2020 09:59 AM
ភ្នំពេញ​៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​មាន​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ខ្យល់​កន្ត្រាក់ និង ថែរក្សា​សុខភាព​កុំ​អោយ​ឆ្លង​វីរុស​កូវី​ដ​-១៩ ។
06 August, 2020 09:52 AM
​ភ្នំពេញ​៖ ​កម្ពុជា បាន​បន្ត​ព្យាបាល​អ្នក​ផ្ទុក​ជំងឺ​កូវី​ដ​-១៩ ជាសះស្បើយ ចំនួន​៨​នាក់ ទៀតហើយ ខណៈ មិន​មាន​ការរកឃើញ​ថ្មី នោះទេ ។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន របស់​ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០២០ នេះ ។​
04 August, 2020 09:07 AM
ភ្នំពេញ​៖ ​ការទាមទារ​អោយ​តុលាការ​ដោះលែង​លោក រ៉ុង ឈុន ពុំមែន​ជា​ទង្វើ​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់​ទេ ប៉ុន្តែ​គឺ​ជា​ទង្វើដាក់​សម្ពាធ​លើស្ថាប័ន​តុលាការ ដែល​អាច​ប្រឈម​មុខ​នឹង​ការចោទប្រកាន់​អំពី​បទ​ល្មេី​ស​ព្រហ្មទណ្ឌ តាម​មាត្រា​៥២២ នៃ​ក្រម​ព្រហ្មទណ្ឌ ។
Yos Sothear
Yov Khemra
Bun Samnang
Muong Phun inside
Prak Poly
Ads2 detail
@Copyright 2014,  THE ANGKOR TIMES NEWS All rights reserved.
Designed & Hosting By Serving Web Solution.
#18BEo, St 348, Sangkat Toul Svay Prey I Khan Chamcamorn, Phnom Penh, Cambodia
HomeAbout UsProfile companyAdvertising Contact